ដោយ ហ៊ុំ ចំរើន
2015-08-31
RFA

សពជនសង្ស័យលួចម៉ូតូដែលត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ Photo ADHOC
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេតករណីមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ជនសង្ស័យលួចម៉ូតូ ដោយបាញ់សម្លាប់នៅកន្លែងកើតហេតុ។
ប៉ូលិសក្រុងប៉ោយប៉ែត ប្រមាណ ៥នាក់ កាលពីថ្ងៃទី២៤ សីហា កន្លងទៅ បានតាមចាប់ចោរលួចម៉ូតូហុងដាសេរី ២០១៥ ចំនួន ២គ្រឿងនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះ ប៉ូលិសចាប់បានជនសង្ស័យម្នាក់ឈ្មោះ យិន ចាន់លាប អាយុ ៣២ឆ្នាំមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីការពារសិទ្ធិមនុស្ស មានមន្ទិលសង្ស័យចំពោះការបាញ់សម្លាប់បុរសម្នាក់ជាជនសង្ស័យលួចម៉ូតូនេះ ជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចមូលដ្ឋានជាអ្នកបាញ់សម្លាប់។
សូមស្ដាប់ លោក ហ៊ុំ ចំរើន ដែលបានចុះស៊ើបអង្កេតករណីនេះ រាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- សង្គមស៊ីវិលនិងបក្សប្រឆាំងស្វាគមន៍ជំហររដ្ឋាភិបាលដែលមិនទទួលជនភៀសខ្លួនបន្ថែម
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច
- ស្ថានទូតខ្មែរនៅហ្វីលីពីនជួយសង្គ្រោះនាវិកខ្មែរ៤នាក់ពីការរំលោភសិទ្ធិការងារ
- ការទទួលបានយុត្តិធម៌សម្រាប់ស្ត្រី
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលចាត់វិធានការលើបទល្មើសរំលោភឲ្យមានប្រសិទ្ធភាព
- ក្រុមតន្ត្រីជនពិការនឹងប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀងល្បីៗដើម្បីជួយសង្គ្រោះជនពិការ
- បណ្ដាញអង្គការជាតិ-អន្តរជាតិស្នើអ.ស.បមានវិធានការចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- “ការបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធច្បាប់ធ្វើឲ្យបរាជ័យក្នុងការការពារស្ត្រីពីអំពើហិង្សា”
បើជា ចោរ មែន កុំស្តាយ ស្រណោះ វា ដើម្បីជា គំរូ ចោរ ក្រោយៗ ទៀត ត្រូវឈប់ធ្វើ ចោរ !
ប៉ូលីសបាញ់សម្លាប់មែនហើយមើលទៅពីព្រោះជនសង្ស័យមិនមានកុំភ្លើងក្នុងដីទេ