ដោយ៖ នួន បូរិន | ថ្ងៃចន្ទ ទី31 សីហា 2015, 03:14 PM
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិអះអាងថាមូលនិធិសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ បានជិត១លានដុល្លារសហរដ្ឋអាមេរិកហើយ ខណៈលោកនាយករដ្ឋមន្រី្តថ្លែងចម្អកថា ថវិកាដែលប្រមូលនេះដើម្បីយកមកបំពេញចម្ការម្រេចរបស់ថ្នាក់ដឹកនាំបក្ស។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការបស់ខ្លួន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែសីហា លោក សម រង្ស៊ី បានថ្លែងថារហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានប្រមូលថវិកាសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ បានជិត១លានដុល្លារ។
លោកសង្ឃឹមថា ចាប់ពីនេះទៅដល់ដំណាច់ឆ្នាំ នឹងប្រមូលបានច្រើនជាងនេះ គឺអាចដល់១,៥លានទៅ២លានដុល្លារ។
លោក សម រង្ស៊ី បានអះអាងថា៖ "យើងបានជិត១លានដុល្លារហើយ ១លានដុល្លារយើងអាចចាប់ផ្តើមធ្វើបាន យើងសង្ឃឹមថាពីនេះទៅដល់ដាច់ឆ្នាំ យើងនឹងបានច្រើនជាងនេះ យើងនឹងឈានទៅដល់១,៥លានដុល្លារទៅ២លានដុល្លារ ហើយបើយើងបាន៣លានដុល្លារ យើងនឹងចាប់ផ្តើម ប៉ុន្តែបើយើងមានប៉ុនណាយើងអាចចាប់ផ្តើមទ្រង់ទ្រាយល្មមតាមមធ្យោបាយរបស់យើង"។
នៅក្នុងពិធីមួយកាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានថ្លែងរិះគន់ថាការរៃអង្គាសប្រាក់របស់គណបក្សប្រឆាំងនេះគឺគ្រាន់តែបំពេញចម្ការម្រេចរបស់មេដឹកនាំគណបក្សនេះ។
ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រាប់អ្នកសារព័ត៌មានថាមូលនិធិដែលប្រមូលបាននោះ គណបក្សមិនទាន់ចាត់ចែងលើខ្ទង់អ្វីនៅឡើយ។
តាមគម្រោង ទូរទស្សន៍គណបក្សប្រឆាំងនេះនឹងចាប់ផ្ដើមផ្សព្វផ្សាយព័ត៌មាននិងទិដ្ឋភាពសង្គមផ្សេងៗ គឺនៅចុងឆ្នាំ២០១៥ឬដើមឆ្នាំ២០១៦។
សូមរំឭកថាគណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមធ្វើមូលនិធិរៃអង្គាសថវិកា ដើម្បីជួយទ្រទ្រង់បង្កើតទូរទស្សន៍ព្រះអាទិត្យ ចាប់ផ្ដើមកាលពីចុងខែមិថុនា ឆ្នាំ២០១៥នេះ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

រៃអង្គាសដើម្បីលុយប្រសើរជាងលក់ជាតិដើម្បីលុយនេះជាការថ្លឹងថ្លែងរបស់ខ្ញុំ
លក់ឡានLexus 570 សេរី២០១៤ ពីរគ្រឿង ពណ៌ខ្មៅរបស់ កឹម សុខា ពណ៌សរបស់ សម រង្សីឯង មួយគ្រឿងៗតំលៃមិនតិចជាង១២-១៣មឺុនដុល្លាទេ ។ លុយទិញឡានម្នាក់មួយគ្រឿងនេះជាលុយពុករលួយនយោបាយ ហើយបើចាំបាច់លក់ចំការម្រេច ឬផ្ទះពីរបីនៅភ្នំពេញទៅ វាគ្រប់គ្រាន់ហើយ ។ ទៅបោកប្រាស់លុយប្រជាពលរដ្ឋក្រីក្រមកធ្វើអីទៀត។
អា បរិមី ព្រះវិហារ អើយ! អា …បរិមី ព្រះវិហារ ! ពូជអាហ្អែងអីក៏អន់ខ្លាំងម្ល៉េះ ? កើតមកទាំងពូជទុកសំរាប់ឲ្យគេឯងជេរតិះដៀលអញ្ចឹង ? ហាស់! ហា!! ថាអញឈ្មោះ(Bol)ចុះ…វាមានគេជេររួចទៅហើយ…
ពិតជាមានការសោកស្តាយនិងអាណិតអាសូរចំពោះពួកពូកែជាប់លេខខាងជេរប្រមាថព្រោះថា ទង្វើជេរប្រមាជនឹងបានផលមកវិញគឺក្លាយជាទំលាប់ក្នុងគ្រួសាររៀនសូត្រ ស្តាប់លឺតែពាក្យជេរមែ៉ឪ ប្រពន្ធកូនខ្លួនឯង ហើយទំលាប់នេះក្លាយជាអំពើហឹង្សា កាប់ចាក់សំលាប់គ្នាក្នុងគ្រួសារ ហើយលទ្ធផលចុងក្រោយពិតជាក្លាយជាសត្វចៃសង្គម!! ហើយបើនិយាយទៅពួកចៃសង្គមវាជេរប្រមាថមិនអីទេ ព្រោះទង្វើនិងសំដីនោះត្រឹមត្រូវហើយ ការពារផលប្រយោជន៍សង្គមរួមនិងកំចាត់ពួកចៃសង្គមហើយ!!!
បរិមី ព្រះវិហារ
September 1, 2015 at 7:11 am
ពិតជាមានការសោកស្តាយនិងអាណិតអាសូរចំពោះពួកពូកែជាប់លេខខាងជេរប្រមាថព្រោះថា ទង្វើជេរប្រមាជនឹងបានផលមកវិញគឺក្លាយជាទំលាប់ក្នុងគ្រួសាររៀនសូត្រ ស្តាប់លឺតែពាក្យជេរមែ៉ឪ ប្រពន្ធកូនខ្លួនឯង ហើយទំលាប់នេះក្លាយជាអំពើហឹង្សា កាប់ចាក់សំលាប់គ្នាក្នុងគ្រួសារ ហើយលទ្ធផលចុងក្រោយពិតជាក្លាយជាសត្វចៃសង្គម!! ហើយបើនិយាយទៅពួកចៃសង្គមវាជេរប្រមាថមិនអីទេ ព្រោះទង្វើនិងសំដីនោះត្រឹមត្រូវហើយ ការពារផលប្រយោជន៍សង្គមរួមនិងកំចាត់ពួកចៃសង្គមហើយ!!!
_______________________
ឯកភាពជាមួយលោកបរមីព្រះវិហារ។
តើមនុស្សប្រភេទនេះ អាចដឹកនាំប្រទេសកើតឬទេ?
ខ្មាស់គេណាស់ ជាមួយនឹងការបង្ហាញចរិត និងពាក្យសម្តីអសុរសថោកទាបបែបនេះ?
ឬក៏សង្ឃឹមខ្មែរ សព្វថ្ងៃ ត្រូវតែយ៉ាងដូច្នេះ?