ក្រសួង​មហាផ្ទៃ​សន្យា​រក​មុខ​អ្នក​គំរាម​សម្លាប់​អ្នកស្រី កុយ ពិសី និង​លោក សុខ ទូច

ដោយ ម៉ម មុនីរតន៍
2015-08-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុខ ទូច កុយ ពិសី ៦២០
ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា កម្ពុជា លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច និង​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ ទទួល​បន្ទុក​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី​បណ្ឌិត កុយ ពិសី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ Photo: RFA


មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​គំរាម​សម្លាប់​អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​​ព្រំដែន អ្នកស្រី កុយ ពិសី និង​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា គឺ​លោក​បណ្ឌិត សុខ ទូច។

អ្នកស្រី កុយ ពិសី ចាត់​ទុក​ថា ការ​ប៉ុនប៉ង​សម្លាប់​អ្នកស្រី​ដោយ​ក្រុម​មនុស្ស​មួយ​ចំនួន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facecbook) គឺ​ជា​ការ​ប្រមាថ​អាយុ​ជីវិត និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នកស្រី។

នេះ​ជា​លើក​ពីរ​ហើយ​បន្ទាប់​លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ផង ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​គំរាម​សម្លាប់។

ការ​គំរាម​សម្លាប់​នេះ ត្រូវ​បាន​អ្នកស្រី កុយ ពិសី អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ស្ថានការណ៍​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ផ្ទុះ​ជា​ថ្មី​ឡើង​វិញ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ផ្អែក​លើ​បទ​ពិសោធន៍ ការ​គំរាម​សម្លាប់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​សាមី​ខ្លួន​​បាន​ដឹង​ជា​មុន វា​ជា​មធ្យោបាយ​ល្អ​ជា​ជាង​ការ​មិន​ឲ្យ​ដំណឹង ប៉ុន្តែ​សម្លាប់​តែម្ដង។ លោក ខៀវ សុភ័គ ប្រៀបធៀប​ថា មិន​ខុស​ពី​ឆ្កែ​ដែល​ព្រុស ប៉ុន្តែ​ជា​ឆ្កែ​កម្រ​ខាំ។ ហេតុ​នេះ​លោក​ចាត់​ទុក​ថា បញ្ហា​នេះ​ទំនង​ជា​មាន​សុវត្ថិភាព​ជាង​ការ​មិន​គំរាម។ បើ​ទោះ​ជា​បែប​ណា មន្ត្រី​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា នគរបាល​យុត្តិធម៌ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​សន្តិសុខ​សាធារណៈ នឹង​ស្វែង​រក​មុខ​សញ្ញា​អ្នក​ដែល​គំរាម​សម្លាប់​នេះ ព្រោះ​វា​ជា​បទល្មើស​ដែល​ចាំបាច់​ត្រូវ​ចាត់​វិធានការ៖ «»។

ពាក់ព័ន្ធ​រឿង​​នេះ អ្នកស្រី កុយ ពិសី អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា អ្នកស្រី​នៅ​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ការ​ប៉ុនប៉ង​សម្លាប់​អ្នកស្រី​នៅ​ឡើយ​ទេ។

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រូប​នេះ ថ្លែង​ទៀត​ថា ខ្លួន​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ទទួល​បាន​សារ​គំរាម​សម្លាប់ និង​ប្រើប្រាស់​ពាក្យពេចន៍​មិន​ថ្លៃថ្នូរ​ជា​ហូរហែ​មក​នេះ តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «»។

ជុំវិញ​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​បណ្ឌិត សុខ ទូច ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក ម្នាក់​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។ ការ​គំរាម​សម្លាប់​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ ប្រហែល​ជា​រឿង​នេះ​ហើយ​មើល​ទៅ ដែល​ទំនង​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​លោក សុខ ទូច និង​អ្នកស្រី កុយ ពិសី ក្នុង​រឿង​ព្រំដែន​នេះ ហើយ​ជំរុញ​ឲ្យ​មាន​ការ​គំរាម​ដូច្នេះ តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ (LICADHO) បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​រក​មុខ​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​គំរាម​សម្លាប់។ បើ​ទោះ​ជា​បែប​ណា លោក អំ សំអាត បង្ហាញ​ក្តី​កង្វល់​ថា សូម​ឲ្យ​ស៊ើប​អង្កេត​ដោយ​ផ្អែក​លើ​ជំនាញ​បច្ចេកទេស និង​ម៉ត់ចត់ ដើម្បី​ចៀសវាង​ការ​ដាក់​បន្ទុក​រឿង​ត្រូវ​ឲ្យ​ក្លាយ​ទៅ​ជា​ខុស​បាន៖ «»។

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ស្ថានភាព​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​កម្ពុជា។ អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា មូលហេតុ​នេះ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​មាន​ភាព​ធូររលុង​ដែល​ជំរុញ​ឲ្យ​អ្នក​មាន​លទ្ធភាព ឬ​កូន​មន្ត្រី​មាន​អំណាច​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ដោយ​ពុំ​គិត​ពី​ទោស​នៃ​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "ក្រសួង​មហាផ្ទៃ​សន្យា​រក​មុខ​អ្នក​គំរាម​សម្លាប់​អ្នកស្រី កុយ ពិសី និង​លោក សុខ ទូច"

  1. វី says:

    ដូច​ជា​មិន​ខុស​គ្នាពី​រឿង​កុនៈ ចោរ​ស្រែក​ចាប់​ចោរ ធ្វើ​ចោរ​ផង​ ធ្វើ​police​ ផង !
    បន្តិច​ទៀត​ចាប់​បាន​យ៉ាងស្រួល។ ទោះជាចោរ​ចាប់​ចោរបាន ឬ​​មិន​បាន​ក៏ដោយ ក៏ចាប់​បាន​ច្បាប់​គ្រប់​គ្រង​internet ដែរ។
    ល្បិច​កុំមុយ​និស​លើ​គោកៈ សួរ​សមមិត្ត​ឌុច ចង់​សំលាប់​នរណា​ ចោទថា​ខ្មាំង​បង្កប់ cia, kgb …..
    ចង់​សំលាប់​ឆ្កែ ថា​ឆ្កែ​ឆ្កួត។

  2. :( says:

    អ្នកណាថ្លើមធំម្លេះ ក្រែងគ្រាន់តែចង់ធ្វើអ្វីផ្សេងទេដឹង

  3. បែបអាខ្វាក់ជិះកអាខ្វិន says:

    ល្បិចព្រួញមួយបាញ់បានសត្វរាប់មិនអស់!!!!!

  4. ?? says:

    well the killer are at large . that what I knew and have been investigation for decade . wine wine policy their trick for killing during POL POT . every thing up to TNAK LEIR when he pointing finger to any one those person have to vanish from this world . do not trying to find out any where just look closer in to TNAK LEIR in Cambodia you will fine those killer. those evil mind was got their way in to Cambodian nation for so many decade . at this moment it still hunting our nation never ending . when those dump evil gone I hop the young generation will be clean no more dirty trick of evil.

  5. ទស្សនវិទ្យា says:

    នេះជាល្បិចអាចាេរយួនខាងកេីតដេីម្បីឲ្យខ្មែរសំលាប់ខ្មែរហេីយធ្វេីពុតជាជួយខ្មែរតែខ្លួនវាសំលឹងមេីល

    ទឹកដី,ព្រៃឈេី,រ៉ែ,សម្បត្តិវប្បធម៏,,,,ល។ពួកអាចេារយួននេះវាមិនចង់ឲ្យខ្មែររួបរួមគ្នាទេព្រាេះខ្លាចលួច

    លែងបានតទៅទៀត។តែបេីអាបណ្ឌិតអែងក្បត់ជាតិមែនទេាសស្លាប់ក៏មិនស្តាយដែរព្រេាះលាេកអែង

    មិនមែនជាខ្មែរដែលស្រលាញ់ខ្មែរ។

  6. Chourn says:

    ឮគេហៅកុយពិសីថា (កុយពីចិត្ត) ជាប្រពន្ធរបស់វ៉ាគឹមហុងដែប្រពន្ធដើមគឺជាបងប្អូនជីដូនមួយរបស់ កុយពិសី។ ដោយប្រពន្ធដើមរបស់វ៉ាគឺមហុងគេរស់នៅស្រុកបារាំងហើយវ៉ាគឺមហុងលួចមានស្នេហា ជាមួយកុយពិសីនៅស្រុកខ្មែរដល់ប្រពន្ធដើមគេដឹងគេមិនរករឿងគេក៍បណ្តោយឲ្យយកគ្នាលួចលាក់ រហូតមកដល់ពេលនេះទៅ។ ល្អដែរប្តីជាប្រធានគណះកម្មការព្រំដែនហើយប្រពន្ធជាអនុប្រធាន គណះកម្មការព្រំដែននៅណាមានដូចនៅស្រុកខ្មែរ។

  7. Chourn says:

    គ្មានអីគួរឲ្យចាប់អារម្មណ៍នោះទេគំរាមខ្លួនឯងដើម្បីបានប្រជាប្រិយនៅពេលខ្លួនអស់ប្រជាប្រិយនោះ ទេ។