តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​លិខិត​ស្តី​បន្ទោស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រឿង​ជន​អន្តោប្រវេសន៍

ដោយ សូត សុខប្រាថ្នា
2015-08-31
RFA

ម៉ៅ មុនីវណ្ណ ៦២០
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA


តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ប្រមូល​ហត្ថលេខា​ពី​តំណាង​រាស្ត្រ​ផ្សេង​ទៀត ឲ្យ​បាន ៣០​រូប ដើម្បី​ធ្វើ​លិខិត​ស្តី​បន្ទោស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ការ​លើក​ឡើង​នេះ ព្រោះ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​រដ្ឋសភា ចំនួន ២​លើក ដោយ​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប ព្រម​ទាំង​មិន​បាន​ចាត់​វិធានការ​លើ​ករណី​នេះ​ទៀត​ផង។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ផ្ញើ​លិខិត​ទៅ​ខាង​ក្រសួង​មហាផ្ទៃ ចំនួន​ពីរ​លើក​តាម​រយៈ​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​ខាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឡើយ។ លោក​យល់​ថា ទង្វើ​នេះ គឺ​ជា​រឿង​ផ្ទុយ​ទៅ​នឹង​ច្បាប់ ហើយ​ខាង​លោក​គ្រោង​នឹង​ចាត់​វិធានការ​លើ​ករណី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់៖ «គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ ស្រប​ទៅ​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។ អ្នក​តំណាង​រាស្ត្រ ៣០​រូប នឹង​ប្រមូល​ហត្ថលេខា​ដើម្បី​ធ្វើ​ញត្តិ​បន្ទោស​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»

លិខិត​ទាំង​ពីរ​លើក​នោះ គឺ​លើក​ទី​មួយ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ផ្ញើ​ទៅ​កាល​ពី​ខែ​កុម្ភៈ និង​លើក​ទី​ពីរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។ លោក ម៉ៅ មុនីវណ្ណ លើក​ឡើង​ថា ដោយសារ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​យ៉ាង​ច្រើន ពិសេស​ជនជាតិ​វៀតណាម កំពុង​មាន​វត្តមាន​នៅ​លើ​ប្រទេស​កម្ពុជា ទើប​ខាង​លោក​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​ករណី​នេះ។ លោក​បញ្ជាក់​ថា ជន​អន្តោប្រវេសន៍​ទាំង​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​សង្គម ប្រពៃណី​វប្បធម៌ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​បាត់បង់​ឱកាស​ការងារ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​លិខិត​ស្តី​បន្ទោស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រឿង​ជន​អន្តោប្រវេសន៍"

  1. បរិមី ព្រះវិហារ says:

    ហេតុអី លឺតែសំលេងព្រួស មិនឃើញចេញរូបរាងមកខាំ? រឿងហេតុប្រុងបន្ទោស យកដើរនិយាយប្រាប់សារធារណះជនដូចនេះ គេហៅថាឃោសនា ហើយលិខិតចេញមកក៏គ្មានន័យដែរ ព្រោះដឹងលឺទូទៅហើយហ្នឹង មានអីសំខាន់និងចាំអារម្មណ៍ទៀត!!

  2. ឆ្មាខ្មៅ says:

    អន្តោប្រវេសន៏ចូលខាប់ទឹកខាប់ដីហើយ នៅតែមន្រ្តីខ្មែរដេកលក់ទៀត ដូច្នេះមិនត្រូវហៅមកស្តីបន្ទោសអីទេ ត្រូវហៅមកសំពងតែម្តងទើបភ្ញាក់ពីដំណេក យ៉ាប់មែនអាពួកមន្រ្តីសីុបាយខ្មែរ បំរើយួន!

  3. :( says:

    តិចចាប់គេដាក់គុកទៀតទៅ ចាប់ក៏ចាប់ចោះចាប់អោយអស់ក៏ល្អ។ (ព្រួសក៏ល្អជាងគេងចាំហិតគូតគេ)

  4. ?? says:

    this article is right on the weak point of DOMEIR KONG CHOR. Environment destroyer that he trying so hard to flip any situation around. look at every comment you will know what I mean.