រដ្ឋាភិបាល​បារាំង​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ផែនទី​ដើម្បី​ផ្ទៀងផ្ទាត់

ដោយ ប្រាជ្ញ ចេវ
2015-09-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya


រដ្ឋាភិបាល​បារាំង យល់ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ផែនទី​ស្ដីពី​កម្ពុជា-វៀតណាម ហើយ​ពិធី​ប្រគល់ និង​ទទួល នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ។ ភ្លាមៗ​នៅ​ពេល​ទទួល​ដំណឹង​នេះ រដ្ឋាភិបាល​កម្ពុជា ចាត់​ចែង​ក្រុម​ការងារ អញ្ជើញ​តំណាង​គណបក្ស​នយោបាយ និង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ចូលរួម​ផ្ទៀងផ្ទាត់​ផែនទីនោះ​ជាមួយ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ។

ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ថា ផែនទី​ដែល​បារាំង ឲ្យ​ខ្ចី​នោះ​ជា​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ផលិត​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន។

ពិធី​ប្រគល់ ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​ចំនួន ២៦​ផ្ទាំង ដែល​រដ្ឋាភិបាល​បារាំង ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​នោះ ត្រូវ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​៣ ខែ​កញ្ញា ដែល​ពិធី​នេះ​ដូច​គ្នា​ទៅ​នឹង​ពិធី​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួល​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ដែរ។

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា វត្តមាន​ផែនទី​នោះ​មាន​អម​ដោយ​មន្ត្រី​រដ្ឋាភិបាល​បារាំង កាន់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​រំពឹង​ថា វត្តមាន​ផែនទី​របស់​បារាំង ប្រសិន​បើ​អ្នក​នយោបាយ​ទទួល​យក​ការ​ពិត បញ្ហា​រឿង​ផែនទី​នឹង​ត្រូវ​បញ្ចប់៖ «នៅ​ពេល​យក​ផែនទី​មក​ដល់ គេ​នឹង​បើក​នៅ​មុខ​សាធារណជន ហើយ​យើង​នឹង​ផ្ទៀងផ្ទាត់​នៅ​ពេល​នោះ​តែ​ម្តង»

សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ៥​រូប តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥​រូប សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប និង​គណបក្ស សម រង្ស៊ី ៣​រូប សមាជិក​រដ្ឋសភា​ទាំង​ពីរ​គណបក្ស​ម្ខាងៗ ៣​រូប តំណាង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ២​រូប ព្រម​ទាំង​ក្រុម​ការងារ​នៃ​រាជបណ្ឌិត្យសភា​របស់ លោក សុខ ទូច។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ថា លោក និង​មន្ត្រី​ជាន់​ខ្ពស់ ៤​រូប​ទៀត នឹង​ចូលរួម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល។ ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​ពិធី​នោះ​បើក​ទូលាយ​ឲ្យ​អ្នក​ចូលរួម​គ្រប់​ភាគី មាន​ការ​ជជែក​សួរ​ដេញដោល៖ «ការ​ពិភាក្សា​មួយ​ទាល់​តែ​មាន​ការ​ដេញដោល​ជជែក​គ្នា​ទើប​ល្អ មិន​មែន​ឆ្លង​ឆ្លើយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ»

វ៉ា គឹមហុង បង្ហាញ​ផែនទី ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថា ពិធី​នេះ​នឹង​វែក​មុខ​ជន​ទុច្ចរិត​ដែល​ចោទ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​ដល់​ពេល​ត​ទល់​នៅ​មុខ​ច្បាប់។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ដដែល​បន្ត​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា មន្ត្រី​រូប​ណា​ចូលរួម​នៅ​ឡើយ​ទេ៖ «ពិធី​នេះ​ល្អ ការ​ផ្ទៀងផ្ទាត់​នេះ មិន​មែន​រឿង​តែ​រឿង​យើង​ដោះស្រាយ​ជាមួយ​បរទេស​ទេ យើង​ត្រូវ​តែ​ដោះស្រាយ​រឿង​ផ្ទៃ​ក្នុង​ខ្មែរ»

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​លិខិត​ស្នើសុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ​រួម​មាន បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​បារាំង នៅ​ពេល​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស រក​មិន​ឃើញ​ផែនទី​ដែល​កម្ពុជា ត្រូវ​ការ។ ចំណែក​សហរដ្ឋ​អាមេរិក មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រគល់​ផែនទី​កម្ពុជា ដែល​អាមេរិក​មាន ដោយ​បញ្ជាក់​ថា ផែនទី​នោះ​អាមេរិក​ធ្លាប់​បង្ហាញ​ម្តង​រួច​ហើយ។

ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ដែល​កំពុង​ដើរ​អង្កេត​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម នោះ​បាន​ប្រាប់​ថា ក្រុម​ការងារ​លោក​នឹង​វិល​មក​ចូលរួម​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​របស់​បារាំង នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នោះ​ដែរ។ អ្នក​សិក្សា​ស្រាវជ្រាវ​ដដែល​បង្ហាញ​ក្តី​រំពឹង​ថា អាជីវកម្ម​ផែនទី​នឹង​ត្រូវ​បញ្ចប់ ព្រោះ​លោក​មើល​ឃើញ​ទិដ្ឋភាព​បី ដោយសារ​បារាំង ជា​អ្នក​ផលិត ជា​អ្នក​គូស និង​ជា​អ្នក​ផ្តល់​ផែនទី​រវាង​កម្ពុជា-វៀតណាម៖ «យើង​ដឹង​ហើយ ប្រទេស​បារាំង ជា​អ្នក​កំណត់​ព្រំដែន​ប្រទេស​យើង​ទី​៣ (ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម)។ ដូច្នេះ អ្នក​នយោបាយ​ត្រូវ​បញ្ចប់​អាជីវកម្ម​ទៅ​លើ​ផែនទី ទុក​ឱកាស​ឲ្យ​អ្នក​ស្រាវជ្រាវ​ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ក្នុង​ពេល​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​រដ្ឋាភិបាល មន្ត្រី​ជំនាញ​រដ្ឋាភិបាល​អះអាង​ថា ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ គឺ​ដូច​គ្នា​ទៅ​នឹង​ផែនទី​អង្គការ​សហប្រជាជាតិ។ ដូច​គ្នា​នេះ​ដែរ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី មាន​ជំនឿ​ថា ផែនទី​របស់​រដ្ឋាភិបាល​បារាំង គឺ​ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​ដែរ។

នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ អរគុណ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក ហ្រ្វង់ស៊័រ ហូឡង់ (François HOLLANDE) ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ផែនទី​តាម​ការ​ស្នើសុំ។ លោក ហ៊ុន សែន នៅ​តែ​សប្បាយ​ចិត្ត បើ​ទោះ​ជា​បារាំង មិន​បាន​ផ្តល់​អ្នក​ជំនាញ​ផ្នែក​ផែនទី មក​ជាមួយ​ផែនទី​នោះ​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "រដ្ឋាភិបាល​បារាំង​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ផែនទី​ដើម្បី​ផ្ទៀងផ្ទាត់"

  1. EU says:

    តាមផែនទីដែលបារាំងគូសនេះ កោះត្រល់ជារបស់ខ្មែរ !
    https://www.youtube.com/watch?v=xsHZYekPbmg

  2. ទស្សនវិទ្យា says:

    ក្រេាយពីពិនិត្យផែនទីរួចហេីយសូមជួយទៅពិនិត្យតាមព្រំដែនផងណានៅគ្រប់តំបន់ទាំងអស់ដែល

    នៅជាប់ព្រំដែនអាយួន។នៅពេលផែនទីត្រួតពិនិត្យត្រឹមត្រូវហេីយដល់ពេលដាំបង្គេាលវិញបែរជាឲ្យ

    ខ្មែរខាត់បង់នេាះបព្ហាាក៏នៅដដែលឬក៏ផែនទីផ្សេងការដាំបង្គេាលផ្សឹង។

  3. Judge says:

    It is really good to see RGC changes its practice relating to this very serious issues.
    To open the cross examination of maps by other parties involved is a step towards to democracy. This will smoother further processes of reform and consolidate the will of Cambodians. Strangely enough, Mr. Chim still accuses those protesters as criminals with his irritable attitude and it is lack of merit.
    Cambodians have taken matter as national issues and cautiously prevent the loss of land after violation of border from Vietnam. And Cambodians have every rights to be concerned about it.
    Samneang

  4. Bol says:

    ឲ្យអាល្បង សមរង្ស៊ី និងកឹម សុខាចូលរួមទទួល និងផ្ទៀងផ្ទាត់ផង ។
    យ៉ាងណាៗ សុំអ្នកកាសែត សួរពួកនេះឲ្យឆ្លើយ ឲ្យបានត្រឹមត្រូវ ថា តើអស់រឿងក្លែងក្លាយនោះឬនៅ?
    វាគួរតែ ត្រៀមដៃចូលខ្នោះផងទៅ ពីព្រោះពួក២នាក់នេះ ដែលញុះញង់ចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ និងធ្វើសន្ធិសញ្ញា លុបខ្សែព្រំដែន។

  5. Bol says:

    នៅលោកមួយទៀត គឺលោក EU ដែលនិយាយពីរឿងកោះត្រល់។
    និយាយនេះ​គេហៅថា និយាយមើលមកខ្មែរគ្រប់គ្នាថា មិនចេះ ភាសាបារាំង ឬអី?
    យូធូបនោះ គេនិយាយពីប្រវត្តិឥណ្ឌូចិន និងជាពិសេសពីកម្ពុជាមែន តែគេមិនបានបង្ហាញពីរឿង កោះត្រល់ស្អីនោះទេ។
    កុំចេះតែបង្កើតរឿងជម្លោះ និងញុះញង់ខ្មែរ។
    ជាមួយនឹងផែនទី ក៏គេត្រូវមើលថា តើមានអនុសញ្ញាអមដែរឬទេ។ គេមិនចេះនិយាយទេ។
    ទាំងអស់គ្នាសុទ្ធតែស្នេហាជាតិដូចគ្នា តែបើស្នេហាហួសហេតុ គឺត្រូវកាប់ចាក់គ្នាដូច ឆ្នាំ ៧៥ ហើយ។ ឈប់ទៅ ឈប់ញុះញង់ ឈប់ជ្រុលនិយម!

  6. CPP ងោះ & វែក says:

    អាងោះBol អាវែកBol កោះត្រល់ជារបស់ខ្មែរមែន អាយួនចង្រៃ !
    ក្នុងយូធូបនិងគេនិយាយពីរឿងឥណ្ឌូចិន ហើយក៍បានបង្ហាញពីទឹកដីខ្មែរធំប៉ុណ្ណាដែរអាល្ងើ ។

  7. 2015 says:

    ពូជចោរក្បត់ជាតិលក់ទឹកដីដូចBol វាភ្លើមិនដឹងប្រវត្តិសាស្រ្តហើយ
    ខំការពារចោរយួនប្លន់ទឹកដីកោះទៀត
    វាប្រាកដជាអាយ៉ងយួនបង្កប់ខ្លួននៅក្នុងទឹកដីខ្មែរ ជាមិនខាន ។

  8. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    វាពិតជាដូចគ្នាបេះបិតព្រោះវាជាក្រដាសផែនទី(មហាឡប់មហាឆ្គួតមហារលាយជាតិហើយខ្មែរ)។