លោក សម រង្ស៊ី តាំង​ចិត្ត​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​បាត់បង់​ដីស្រែ​ចម្ការ

រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)

រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)


ហ៊ុល រស្មី
01 កញ្ញា 2015
វីអូអេខ្មែរ

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បេ្តជ្ញា​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម​ ដែលប្រជាពលរដ្ឋ​ខ្មែរ​អះអាង​ថា​ មាន​ការបោះ​បង្គោល​ព្រំ​ដែន​ឆ្លង​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា។

ការ​ថ្លែង​របស់​លោក​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើង​នៅ​ចំពេល​ដែលរដ្ឋាភិបាលនៃ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នៃ​ប្រទេស​កម្ពុជា​ ដែល​នឹង​ផ្តល់​ជូន​ពី​សហគមន៍​អន្តរជាតិ​នានា។

លោក​សម រង្ស៊ី មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋ​សភា​ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឯ​ពិធីជួប​ជុំ​ទទួល​ទាន​អាហារមួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរិ៍​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​បាន​ប្រឌិត​រឿងបាត់បង់​ទឹក​ដី​របស់​ពួកគេ​ទៅ​ប្រទេស​វៀតណាម​នោះ​ឡើយ​ ហើយ​ថា​ ការ​គាំពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ធានា​ឲ្យ​បាន។​

«បង​ប្អូន​វិនិច្ឆ័យ​ខ្លួន​ឯង​ទៅ!​ អាជ្ញាធរ​គេ​ថា​ យួន​អត់​យក​ដី​ខ្មែរ​ទេ​ បងប្អូន​ចង់​ជឿ!​ ជឿ​ទៅ!​ តែយើង​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​ជឿ​ប្រជារាស្រ្ត​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាមព្រំប្រទល់​ដែន​ ជាពិសេស​កសិករ​ខ្មែរ។​ ពួក​គាត់​បាត់ដី​ស្រែ ​ដី​ចម្ការ ​ព្រៃ​ឈើ។​ ពួក​គាត់​ថា​ គេ​យក​បង្គោល​ថ្មីៗ​ ចុង​ក្រោយ​មក​បោះ​លើ​ដី​គាត់ ​ដីស្រែ​ ដី​ចម្ការ​គាត់​ ​ជាទឹក​ដី​នៃ​ប្រទេសកម្ពុជា​របស់យើង​ទាំង​អស់​គ្នា​ ហើយ​ពួក​គាត់​យំ​ស្រែ​ក​ត្អូញ​ត្អែរ»។​

លោក​បន្ថែម​ថា៖​

«យើង​ យើង​ជឿ​ប្រជារាស្រ្ត។​ ប្រជារាស្រ្ត​លោក​មិន​ទៅ​ប្រឌិត​រឿង​ ដែល​មិន​មែន​ជា​ការណ៍​ពិត​ទេ។​ ​លោក​រងគ្រោះ។​ លោក​ជាសាក្សី។​ លោក​ជា​ភស្តុតាង​រស់។​ ដូច្នេះ​ដរាបណា​ មាន​ប្រជា​ពលរដ្ឋ​ត្អូញ​ត្អែរ​ យំ​ស្រែក​ ថា​ យួន​យក​ដី​គាត់​ យើង​ត្រូវ​តែ​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ ដែល​រងគ្រោះ​ដោយ​សារ​យួន​ឈ្លាន​ពាន»។​

ទោះ​បី​ជាយ៉ាង​ណាក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រឹង​ប្រែង​ការ​ពារ​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តោត​ទៅ​លើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់​ប្រទេស​កម្ពុជាដើម្បី​បញ្ចៀស​ការ​មន្ទិលសង្ស័យថា​ ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​មាន​ភាព​មិន​ច្បាស់​លាស់។

ជាក់​ស្តែង​ កាល​ពី​សប្តាហ៍​មុន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​បង្ហាញ​ និង​ផ្ទៀង​ផ្ទាត់​ផែនទី​ដែល​បាន​ខ្ចី​ពី​អង្គការ​សហ​ប្រជា​ជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​ ​ឥស្សរជន​មួយ​ចំនួន​ ដូច​ជា​តំណាង​គណបក្ស​នយោបាយ​ ​តំណាង​រដ្ឋសភា​ តំណាង​ព្រឹទ្ធសភា​ ​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង​ដែរ។​

បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ និង​ការ​មន្ទិល​សង្ស័យទាក់ទិន​នឹង​ការ​ប្រើប្រាស់​ផែនទី​នេះ ​បាន​ឡើង​កំដៅ​ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​មក​នេះ ​ដោយ​សារ​តែ​សកម្មជន​ព្រំដែន ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​គឺ​ជា​ផែន​ទី​ក្លែងក្លាយ។​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចូល​រួម​កិច្ចការ​ផ្ទៀងផ្ទាត់​ផែន​ទី​នោះ​ នៅ​តែ​បញ្ជាក់​ថា ​ខ្លួន​ត្រូវ​ការ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នេះ​ ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ​ហើយ​ខ្លួន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់។​

លោក​ស្រី​កុយ ពិសី​ អនុប្រធាន​កិច្ច​ការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ជំទាស់​ ដោយ​លោក​ស្រី​បាន​ពន្យល់​ថា៖​

«ពួក​យើង​ខ្ញុំ​ ការងារ​ធ្វើ​បាន​ត្រឹម​ត្រូវ​ អត់​មាន​អី​ ដែល​យើង​ធ្វើ​ខុស​ឆ្គងទេ។​ ​ ដូច​ដែល​យើង​ឃើញ​កន្លង​មក​ គណបក្ស​សម រង្ស៊ី គាត់​លើក​ថា​អញ្ចេះ ​ថា​អញ្ចុះ​អី​ហ្នឹង​ ពួក​យើង​តែ​បាន​បង្ហាញ។​ ប្រសិន​បើគាត់​ថា​ ឧទាហរណ៍​ នៅ​តំបន់​នេះ​អញ្ចេះ អញ្ចេះ​ អញ្ចេះ មាន​បញ្ហា​អី​ យើង​ក៏​បាន​ប្រាប់​គាត់​ថា ​រឿង​ហ្នឹង​វា​មិន​ពិត​ទេ។ វា​យ៉ាង​ម៉េចៗ​គឺ​យើង​មាន​ គេ​ហៅថា​ ភស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ត្រឡប់​ទៅ​វិញ។​ យើង​មិន​មែន​ធ្វើ​នយោបាយ​សម្រាប់​ប្រជាភិថុត​នយោបាយ​ទេ។​ ខាង​រាជរដ្ឋាភិបាល​អត់មាន​ធ្វើ​របៀប​ហ្នឹង​ទេ»។​

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់ចាំ​ការ​ផ្តល់​ផែន​ទី​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារំាង​ សហ​រដ្ឋ​អាមេរិក​ និង​អង់គ្លេស។​ លោក​ស្រី​បន្ត​ថា​ ផែន​ទី​ប្រទេស​កម្ពុជាដែល​ផ្តល់ពីប្រទេស​បារាំង​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់ផែន​ទី​នឹង​អាច​មក​ដល់​កម្ពុជា​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ។​

សកម្មជន​ និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែចុ​ង​ក្រោយ​នេះ។​ ​ក្នុង​នោះ​ក៏​មាន​លោកហុង សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​រូប​លោក​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​ ​សា​ធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែងនិង​ញុះញង់»​ ​ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

14 Responses to "លោក សម រង្ស៊ី តាំង​ចិត្ត​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​បាត់បង់​ដីស្រែ​ចម្ការ"

  1. បរិមី ព្រះវិហារ says:

    សំខាន់ធ្វើយ៉ាងម៉េច? បើបោះបង្គោលព្រំដែន ខ្លាចបាត់ទឹកដី ប្តឹងICJទាមទារឱយមានឯកសារច្បាប់ទាំងឡាយរឹងមាំ ជាពិសសផែនទី ? បើគ្រាន់តែរឿងផែនទី សម រង្សីុឯងភូតភូរយ៉ាងនេះទៅហើយហ្នឹង ថាមានផែនទីត្រឹមត្រូវល្អណាស់ តែដល់យកមកផ្ទៀងផ្ទាត់បន្លំពីរផ្ទាំងដោយមួយផ្ទាំងយកផែនទីខេត្តមួយរបស់វៀតណាមមកថាជារបស់កម្ពុជា និងផែនទីខ្លួនមាននោះទៀតសោធ គ្មានអ្វីខុសគ្នាជាមួយផែនទីក្លែងក្លាយរបស់រាជរដ្ឋាភិបាលដែលខ្លួនចោទនោះផង!! ត្រូវយកយុទ្ធសាស្ត្រ ឪពុកខ្លួន សម សារី មកប្រើទៀតមើល!! បើហ៊ុន សែនផ្តាច់ការដូចសម រង្សីុ ចោទប្រកាន់មែនប្រហែលលទ្ធផលសម រង្សីឯង មិនខុសពី សម សារី ជាឪពុកឡើយ!!

  2. ខ្មែរមិនដូចពួកអាយ៉ងយួន says:

    លោកសមរង្ស៊ីបានសន្យាថាលោកនឹងរត់ចោលស្រុករាល់ពេលដែលមានបញ្ហា.

  3. អ្នកស្នេហាជាតិក្លែងក្លាយ says:

    ខ្ញុំបានឮអាមាសៀរង្ស៊ីនេៈសន្យាតាំងពី១៩៩៨ម្លេៈគឺតាំងពីយួននៅដីខ្មែរតិចរហូតដល់យួនពេញប្រទេសអាសំគិសនេៈបោកខ្មែរមិនខ្មាស។

  4. ឆ្មាខ្មៅ says:

    លោកសមរង្សីតាំងចិត្តការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួន តិចគេថាលោកក្បត់ជាតិទៅ?

  5. Bol says:

    គេត្រូវនិយាយពីរឿងឯកសារ គឺនិយាយពីរឿងផែនទីជាមុន ទើបគេនិយាយពីរឿងទឹកដី!
    កាលពីថ្ងៃមុន ពួកនេះ គឺសមរង្ស៊ី កឹម សុខា និងក្រុមរបស់គេនេះ ចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ។ ថ្ងៃនេះ និយាយពីរឿងផែនទីលែងកើត ក៏ត្រូវធ្វើយ៉ាងណា ត្រូវធ្វើឲ្យតែបានឈ្នះ ។ ដើម្បីបានឈ្នះ ពួកនេះ បដិសេធផ្លូវច្បាប់ហើយ គឺនិយាយពីរឿងច្បាប់ព្រៃ មានន័យថា ត្រូវធ្វើឲ្យខាងតែបាន ទោះជាល្មើសច្បាប់ក៏ធ្វើដែរ។
    ក្នុងនាមជាមនុស្សម្នាក់ដែលគេថាយើងនេះ ជាអ្នកចេះដឹង ជាអ្នកច្បាប់ មិនគួរណាសមរង្ស៊ី មកបង្កើតការញុះញង់ បំពានច្បាប់ យ៉ាងនេះទេ។ តើអំពើរបស់សមរង្ស៊ីនេះ ត្រូវប្រឈមជាមួយនឹងច្បាប់ឬទេ?
    កុំភ្លេចថា នរណាក៏គេស្នេហាជាតិ ដូចសម រង្ស៊ីដែរ? ស្នេហាអីតែឯង?

    ឥឡូវ រង់ចាំមើលថា តើពេលណាដែល អ៊ុំសំអានប្រគល់ផែនទី ដែលខ្លួនបានប្រកាសថា រកឃើញនោះមកឲ្យលោក សុខទូច។ តើផែនទីនោះអាចប្រើប្រាស់ជាផ្លូវច្បាប់ឬទែ? ឬក៏គ្រាន់តែជាផែនទី នាំផ្លូវអ៊ុំសំអានចូលគុក?

    សុំលោក សុខទូច ឆាប់រៀបចំការងារចុះពិនិត្យការបោះបង្គោលដែលរដ្ឋាភិបាលបានធ្វើកន្លងមក ឲ្យបានឆាប់ទៅ! យកល្អ គួរតែ រៀបចំក្រុមការងារចំរុះ ដែលមានតំណាងគណបក្សធំៗ អង្គការសង្គមស៊ីវីលដាច់ខាតមួយចំនួន ដូចថ្ងៃទី ២០សីហា ជាសមាជិកក្រុមចុះត្រួតពិនិត្យ ផង។ ធ្វើយ៉ាងនេះ ដើម្បីបង្ហាញពួកមេក្រមីទាំងនេះ ឲ្យភ្លឺភ្នែកម្តង!
    តើរាជរដ្ឋាភិបាលមានយោបល់យ៉ាងណាដែរ ជាមួយនឹងសំណូមពរបែបនេះ?
    មានន័យថា គណៈកម្មាធិការជាតិកិច្ចការព្រំដែន ធ្វើការជាមួយប្រទេសដៃគូ តែ ក្រុមការងារនេះ ជាអ្នកត្រួតពិនិត្យបញ្ជាក់តម្លាភាព។ ពេលនោះ សមរង្ស៊ីក្អកលែងចេញហើយ។
    យើងយល់ថា រឿងព្រំដែននេះ វាមិនខុសពីរឿងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់តាមផ្លូវរាល់ថ្ងៃទេ។ អ្នកយកដីចិញ្ចើមថ្នល់ដើម្បីលក់ដូរ គាត់តែងតែចោទថា អាជ្ញាធររំលោភសិទ្ធិពួកគាត់ ។ ឯអ្នកសង់ផ្ទះលើចំណីផ្លូវ តែងតែថាអាជ្ញាធរបំពាន់លើកម្មសិទ្ធិដីធ្លីរបស់គាត់ ឆកប្លន់ដីគាត់យកមកធ្វើផ្លូវ។
    ឯរឿងព្រំដែន គឺទុកឲ្យសមរង្ស៊ីដើរតួទៅ។
    សម រង្ស៊ីអាចប្រឈមនឹងផ្លូវច្បាប់ម្តងទៀត ឲ្យតែសមរង្ស៊ីធ្វើរបៀបនេះម្តងទៀត៕

  6. Meuk samean says:

    Vietnam you must be follow up the law international ,your heart must be clean no need steal cambodia land ,so we hope that your country develop.

  7. សែន សម្បូរ says:

    មុខអាចោលម្សៀត សម រង្សី អែណាដែលមានចិត្តខ្មាស់បាបជួយប្រជាពលរដ្ឋខ្មែររឿងដីធ្លីនោះ ? តើបុ៉ន្មានឆ្នាំហើយដែលជននិរទេស សម រង្សី មកធ្វើនយោបាយនូវប្រទេសខ្មែរ! ដែលឃើញអាចោលម្សៀត សម រង្សី បានកសាងដូចជាបង្គន់ឬក៏អណ្តូងទិកសម្រាប់ឲប្រជាពលរដ្ឋខ្មែរប្រើប្រាស់ទេគឹអត់មានអីទាំងអស់ ?ស្នាដៃអីបន្តិតក៏គ្មានដែរមានតែសម្តីភូតកុហក់បោកប្រាស់តែបុ៉ណ្ណោះ ?ហើយឥឡូវនេះអាពូជក្បត់ជាតិ សម រង្សី ខំអើតក្បាលចេញមកភូតកុហក់បោកប្រជាពលរដ្ឋខ្មែរទៀតហើយវាគ្មានរឿងស្អីក្រៅតែពីររឿងភូតភរដ៏ដែលៗហ្និង !

  8. 23 October says:

    Because of this kind of Khmer characteristic that is why the Bigest of Kingdom of Cambodia (Moha Norkor) has become smaller and smaller like today. And neighbor countries are very happy to see Khmer and Khmer are fighting each other. Why Khmer can not work together on the middle way to prevent the Khmer people and country?

  9. Rayuth says:

    Will Cambodia and her people be a Vietnamese disease under the leadership of Hun Sen? How long will Cambodian people become a hostage of Mr. Hun Sen? Will our natural resources be destroyed under the leadership of Mr. Hun Sen? Who can save and solve these social issues?

    I think that Hun Sen is one of bad leaders in Cambodia. Hun Sen has been in power for 30 years not because of his knowledge, intelligence, smartness, and capacity but Vietnam had installed him to lead this country. In exchange of helping him to stay in power, Hun Sen allowed Vietnamese people to flow into and live in Cambodia and these Vietnamese people registered and voted for Hun Sen and the CPP.

    Under his leadership, natural resources has nearly been depleted, deep-rooted corruption from the national to local administration and social injustice, longest economic land concession to foreign and domestic companies, land grabbing and dispute (involving powerful officials and wealthy individuals), selective delivery of public service, unsettled culture of impunity, political suppression, abuse of power, etc. These are a social issue that stay unsolved affecting the living condition of the people.

    Under his leadership, partisan and favoritism spreading in the State institution and power has been/is wrongly used to make profit. Besides, Hun Sen is a leader who love to use ugly words and/or derogatory statements/phrases on women. He has no morality as a leader.
    Thus, IS MR. HUN SEN A GOOD LEADER?

  10. បរិមី Bol សែន says:

    អា បី ក្បាលនេះ ( បរិមី Bol សែន ) គឺជា អា កញ្ជះ យួន ដាច់ថ្លៃ … សូមបងប្អូនទាំងអស់គ្នាកុំប្រកាន់និងពួកវាអី…ពូជអំបូរពួកវា ជាអតិិតខ្មែរក្រហមរត់ទៅរកយួនកាលពីឆ្នាំ១៩៧៨ ។

  11. :( says:

    ខំប្រឹងនិយាយការពារបក្សខ្លួនឯងមកបណ្តោសបង្អាបគេ បានប្រយោជន៍អ្វីបានស្អីមកវិញ បើមិនចង់
    អោយគេនិយាយមិនចង់អោយគេថាមិនអោយគេរិះគន់ គិតខំប្រឹងធ្វើការងារអោយបានល្អទៅវាប្រ
    សើរជាងខំប្រឹងនិយាយកែកុំហុសខ្លួនឯង បើមិនមើលកំហុសខ្លួនឯងគិតតែប្រកែកគិតតែគិចវេស
    អ្នកនឹងបាត់បង់របស់ជាច្រើនទៀតនៅថ្ងៃមុខ។

  12. បរិមី ព្រះវិហារ says:

    ទេ! យើងនិយាយទិដ្ឋភាពជាក់ស្តែង ពួកប្រឆាំងផ្កាប់មុខឃើញអ្វីៗទាស់ចិត្តខ្លួនទាំងអស់យ៉ាងនេះ ប្រយត្ន័មានជម្ងឺសរសៃប្រាសាទ ហៅថាឆ្កួត!!!

  13. Anonymous says:

    >. . ម្នាក់ ជំពាក់គុណ វៀតណាម ម្នាក់ ទៀតមិន ជំពាក់ គុណ !

    >. ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ អ្នកណា ក៏ ដឹង រឿងនេះ ដែរ បើគ្មានបក្ស ជំទាស់ ដី កម្ពុជា

    វៀតណាម លេប យកទាំងអស់ !

    សូម ជំរាប អ្នកមិនដឹងរឿង ពិត = បើ ប្រទេសកម្ពុជា ជា ប្រទេស កុម្មុយនីស្ត វៀតណាម យកទឹកដី

    កម្ពុជា ទាំងមូល ហើយ ហើយអ្នក ហៃអើ អាជ័យ ធ្លាក់ទឹក នឹងត្រូវគេធ្វើបាបដូចខ្មែរកម្ពុជាក្រោមដែរ!

  14. :( says:

    អត់ខ្លាចពួកអាប្រឆាំងផ្កាប់មុខឆ្គួតជ្រូកប្រសៃប្រសាទកាន់តែច្រើនឡើងធ្លាក់ឆ្នោតទេអី បានជាមិនខំព្យា
    យាមព្យាបាលពួកគេ អាងធ្លាក់ឆ្នោតប្រើរថក្រោះនឹងមែន បានជាកាន់តែបង្កើតពួកឆ្គួតកាន់តែច្រើនចឹង
    ពួកអាអត់ឆ្គួតជ្រូក