
លោក អ៊ិន សុភិន ចងដៃ ប៉ែន ចំរុង និង ភិន សុដាលីស ក្នុងពិធីក្រុងពាលីថតខ្សែភាពយន្តខ្នាតធំរឿង ខ្មោចថតកុនកាលពីខែមីនាកន្លងទៅនេះ។ រូបថត ស៊ូ វុទ្ធី
Tue, 1 September 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបមួយដែលលាតត្រដាងពីដំណើរដើមទង និងបញ្ហាទុក្ខលំបាកផ្លូវចិត្តជាមួយនឹងសម្តីបែបអួលចុងច្រមុះ ក្តុកក្តួលក្នុងបេះដូងរបស់កញ្ញា ភិន សុដាលីស នោះលោក អ៊ិន សុភិន ជាឪពុកបានចេញមុខអះអាងថាការថ្លែងរបស់កូនស្រីជាសម្តីមិនពិតដល់ទៅ ៨០ ភាគឯណោះ។
លោកក៏បានបង្ហោះ វីដេអូឃ្លីប ខ្លីមួយនាយប់ថ្ងៃអាទិត្យទី ៣០ ខែសីហាជូនដំណឹងថាកូនស្រីលោកបានបាត់ខ្លួនអស់ពេល ៥ ថ្ងៃមកហើយផងដែរ។
វីដេអូឃ្លីបខ្លីរបស់លោក អ៊ិន សុភិន បានផ្ញើសារមួយបែបព្រមានថា៖ «ខ្ញុំសុំប្រកាសថាអ្នកដែលពាក់ព័ន្ធ និងអ្នកជាដើមចមនៃការបាត់ខ្លួនកូនខ្ញុំនឹងត្រូវប្រឈមមុខនឹងតុលាការតាមផ្លូវច្បាប់ជាមិនខាន»។
ថ្លែងប្រាប់តាម ភ្នំពេញ ប៉ុស្ដិ៍ តាមទូរស័ព្ទនារសៀលថ្ងៃចន្ទ លោក អ៊ិន សុភិន ថា៖ «ខ្ញុំមិនទាន់រកឃើញ ឬបានដំណឹងអ្វីពីកូនស្រីនៅឡើយទេរហូតមកទល់ពេលនេះ។ តែខ្ញុំក៏បានដាក់ពាក្យប្តឹងទៅកាន់តុលាការក្រុងហើយកាលពីមិញ [ថ្ងៃចន្ទទី ៣១ សីហានេះ] ទៅអ្នកដែលពាក់ព័ន្ធធ្វើឲ្យបាត់ខ្លួនកូនស្រីខ្ញុំ និងដើម្បីសុវត្ថិភាពកូនស្រីខ្ញុំព្រោះមិនដឹងជានាងនៅទីណា?»។
លោកបញ្ជាក់ពីទំនោរចិត្តស្របនឹងបំណងកូនថា៖ «ខាងគ្រួសារក៏នឹងសម្របតាមចិត្តកូនវិញឲ្យតែកូនស្រីបានវិលមកផ្ទះវិញព្រោះពេលនេះមិនដឹងកូនបាត់ខ្លួនដោយប្រការណានោះទេ!»។
លោកក៏ថ្លែងក្នុងវីដេអូដែរថា៖ «រឿងសំខាន់សម្រាប់ខ្ញុំគឺចង់រកឲ្យឃើញកូនស្រីមកវិញព្រោះនាងបាត់ខ្លួនបួនថ្ងៃហើយដោយនាងថាចេញទៅថតតែពេលនេះមិនទាន់ឃើញវិលមកផ្ទះវិញទេ។ ក្រុមគ្រួសាររបស់ខ្ញុំមានការច្របូកច្របល់ខ្លាំងមែនទែន។ ចម្លើយរបស់ខ្ញុំម្យ៉ាងទៀតនោះ គឺចាំរកកូនស្រីឲ្យឃើញសិនចាំអធិប្បាយ»។
យោងតាមសម្ដីរបស់លោក តារាសម្តែងកញ្ញា ភិន សុដាលីស ទំនងបានបាត់ខ្លួននៅថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ សីហា ឆ្នាំ ២០១៥ គឺ ចំថ្ងៃដែលឪពុករបស់នាង លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្ម មហាហង្ស បានប្រកាសធ្វើសន្និសីទកាសែតយ៉ាងតក់ក្រហល់នៅឯស្នាក់ការក្រុមហ៊ុននាពេលព្រឹកថ្ងៃនោះក្នុងគោលបំណងព្រមានតារាសម្តែង និងពិធីករទូរទស្សន៍ លោក ប៉ែន ចំរុង ឲ្យបញ្ឈប់ទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់លោក។
ត្រង់ចំណុចនេះ ភ្នំពេញ ប៉ុស្តិ៍ ក៏សួរបន្ថែមថា តើអ្នកណាខ្លះនៅក្នុងពាក្យបណ្តឹងរបស់លោកនោះ? តើមានលោក ប៉ែន ចំរុង ដែរឬទេ? លោក បន្តថា៖ «អ្នកដែលខ្ញុំដាក់ពាក្យប្តឹងឲ្យតែមានពាក់ព័ន្ធនឹងការបាត់ខ្លួនកូនស្រីខ្ញុំ។ ចំណែក ប៉ែន ចំរុង ក៏មានដែរព្រោះរូបគេក៏ជាដើមចមនៃការធ្វើឲ្យបាត់ខ្លួនកូនស្រីខ្ញុំដែរ»។
ក្នុងអំឡុងពេលអវត្តមានពីផ្ទះកញ្ញា ភិន សុដាលីស បានបញ្ចេញវីដេអូឃ្លីបរយៈពេល ១៥ នាទីដ៏គួរឲ្យភ្ញាក់ផ្អើលដោយបានលាតត្រដាងតាមហ្វេសប៊ុកដោយនាងបានរៀបរាប់ពីហេតុផលនៃជម្លោះខ្វែងគំនិតគ្នាដោយចោទថាលោក អ៊ិន សុភិន ជាឪពុកបង្ខំឲ្យនាងរៀបការជាមួយបុរសឈ្មោះ ប៉ែន តុលា បន្ទាប់ពី បានភ្ជាប់ពាក្យកាលពីឆ្នាំ ២០១៣ ទោះជាដឹងថា បុរសនោះជាពោះម៉ាយមិនទាន់ដាច់ស្រេចប្រពន្ធក្ដី។ ក្រោយមកនាងត្រូវបានឪពុកបង្ខំឲ្យផ្ដាច់ពាក្យគ្រាដែលនាងកំពុងព្យាយាមដាក់ចិត្តស្រឡាញ់លោក ប៉ែន តុលា។ ពេលនេះនាងចង់ជ្រើសរើសផ្លូវអនាគតដោយខ្លួនឯង។
តាមរយៈវីដេអូឃ្លីបនោះ កញ្ញា ភិន សុដាលីស ថា៖ «ខ្ញុំព្រមផ្ដាច់ពាក្យតាមគាត់ (ប៉ា) ខ្ញុំសុខចិត្តឈឺចិត្តម្នាក់ឯងខ្ញុំទ្រាំអស់រយៈពេលប្រហែលជាង ១ ឆ្នាំទម្រាំតែធ្វើចិត្តបាន។ ខ្ញុំមានលិខិតស្នាមផ្តាច់ពាក្យត្រឹមត្រូវចេញពីភូមិសង្កាត់ថាខ្ញុំពិតជាផ្ដាច់ពាក្យមែន។ ប៉ាគាត់មករារាំងរហូតដោយសារតែគាត់ចង់ឲ្យខ្ញុំរៀបការជាមួយតុលា វិញដោយគ្រាន់តែ តុលា មកសុំទោសធ្វើឲ្យគាត់ទន់ចិត្ត។ ខ្ញុំថាអត់អាចទៅរួចទេខ្ញុំមិនមែនតុក្កតាទេ»។
ឆ្លើយតបនឹង វីដេអូ កូនស្រីទាំងកណ្ដាលអធ្រាត្រលោក អ៊ិន សុភិន ក៏បានបង្ហោះវីដេអូមួយបកស្រាយ និងទទូចសុំឲ្យកូនស្រីត្រឡប់មកផ្ទះវិញដោយលោកថា៖ «ខ្ញុំសុំផ្តាំថាគ្មានឪពុកម្តាយឯណាដាក់សម្ពាធកូនខ្លួនដល់ថ្នាក់នឹងនោះទេ។ ខ្ញុំគិតថាកូនស្រីខ្ញុំច្បាស់ជាមានគំនាបអ្វីមួយនៅពីក្រោយមិនខានព្រោះឃើញទឹកមុខនាងខុសប្លែក»៕
ស្រស់ស្អាត អោយ កំភើរៗ គួរអោយខ្នាញ់ ប៉ុន្តែ ម៉េច ក៏ វេទនា ម្លេះ រកប្តី ល្អ មិនបាន !
ឆ្ងល់ណាស់ ម៉េចក៏សារពត៌មានក្នុងស្រុកមួយចំនួនជ្រួលជ្រើម ចុះផ្សាយរឿងអត់ប្រយោជន៍ពួកទាំងអស់នេះម៉្លេះ??? បើចង់ទាញចំណាប់អារម្មណ៍ គួរតែរកពត៌មានណាដែលមានប្រយោជន៍ បើនិយាយពីសង្គមខ្មែរ វប្បធម៌ខ្មែរ គេមិនសរសើរទេ ជនប្រភេទនេះ។ ចង់គ្នា រត់តាមគ្នា ក៏អោយគេដឹងដែរ៕ Feeling KPEUM
អាឪបែបនេះទៅស្លាប់ទៅ… វាមិនធ្លាប់ស្រលាញ់ស្រីទេឬអី? ក្រែងប្រកាសកាត់កាលកូនបើនៅតែស្រលាញ់ប៉ែន ចំរុង ចុះខំដើររកងាប់អី?
We don’t care..
នាងអត់ស្អាតទេ, មិនគួរត់ចេញពីផ្ទៈ មានរឿងអីគួតែដោៈស្រាយ,ធ្វើនេៈបន្ថោកខ្លួនឯង,មិនល្អសោៈ,
I wondering as well if you’re not interested in this story why would you border to read this story and said you’re KPEUM? Not everyone thinking the same and if you don’t like this story go look some where else!
គិតទៅប៉ែនចំរុងជាប្រុសថោកមែនទែនគេវ៉ៃធាក់ទាត់ប៉ុណ្ណឺងហើយនៅតែស្រឡាញ់កូនគេទៅរួច កោតតាម៉ង់ហើយប្រហែលអត់ដែលធ្លាប់មានស្រីស្រឡាញ់ទេដឹងបានជា…។
HashA but pen chomrung is gay
ទាំងញីទាំងឈ្មោល ដូចអត់គួរបំផ្លាញប្រពែណីយើងសោះ។