ជា វិបុល បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​កន្ទុយ​គ្នា​នៅ​ផ្លូវ​ទេព​ផន

PPP-Chea-Vibol




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ​:​​​ ​លោក​ ​ជា វិបុល ពិធីករ និង​ប្តី​វ័យ​ក្មេង​របស់​ពិធីការិនី​អ្នកនាង គង់ សុជាតិ បាន​បង្ក​ គ្រោះ​ចរាចរណ៍​បុក​បន្ត​បន្ទុយ​គ្នាផ្អើល​ពេញ​ផ្លូវ​ទេពផន​ទាំងព្រលឹម កាល​​ព្រឹក​ថ្ងៃ​ទី ​០១ នៃ​ដើម​ខែ កញ្ញា​នេះ​។ ​ ​​

ក្នុង​បណ្តាញ​សង្គម​បាន​ទម្លាយ​ថា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ បុក​បន្តកន្ទុយ​គ្នា​មួយ ​បានកើត​ឡើងកា​លពី​​វេលា​ម៉ោង ​៧ និង ​៥៥ ​នាទីថ្ងៃទី ​១ ខែ កញ្ញា ឆ្នាំ ​២០១៥ ​នេះនៅតាម​បណ្តោយ​ផ្លូវ ​១៨២ (​ទេព​ផន​) កែង​​​ផ្លូវ ​២៣៧ ក្នុង​សង្កាត់​ផ្សារ​ដេរ​ប៉ូ​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បង្កឡើង​ដោយ​លោក ​ជា​ វិបុល​ ពិធីករកំពុង​មាន​ប្រជាប្រិយ​ភាព​នៅ​ទូរទស្សន៍​ហង្សមាស។

ផ្សព្វផ្សាយពី​បណ្តាញ​សង្គម​បាន​រៀប​រាប់ថា​ «​រថយន្ត​ ហាយ​ឡេ​ន​ដឺ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2M-1189 ដែលម្ចាស់​រថយន្ត​ជាពិធីករ​ល្បី​រូបនេះ​ បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ នឹង​បាន​បត់​ស្តាំ​មក​ផ្លូវ ​២៣៧ ក៏​កៀរ​រថយន្ត​ព្រូសពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2R-4287 ចំ​ចង្កៀង​ខាងឆ្វេងហើយ​ប្រហែលជា​ស្លន់​ក៏បាន​បន្ថែម​ល្បឿនបណ្តាល​ឲ្យ​រថយន្ត​ព្រូស​បុក​ម៉ូតូ​គ្លី​ក ព​ណ៍សពាក់​ស្លាក​លេខ​ភ្នំពេញ​ 1C-9391 ហើយ​រុញ​ទៅ​ផ្ទប់​រថយន្តលុច​ស៊ី​ស​ 470 ពណ៍​ស្ករផ្លាកលេខ​ភ្នំពេញ​ 2N-1512 ដែល​ចត​ខាងកើត​ផ្លូវ ​២៣៧ ចំណែក​ម្ចាស់​ម៉ូតូ​គ្លីក បាន​រងរបួស​ជើង ហើយ​ម៉ូតូ​ត្រូវ​រថយន្ត​បង្ក​រុញ​ចូល​ក្រោម​រថយន្ត​ ហាយ​ឡេ​ន​ដឺ និង​លុច​ស្ស៊ីស ។​

ឆ្លើយ​តប​នឹង​ការ​ផ្សព្វផ្សាយ​នេះ ពិធីករ​ទទួល​បានប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង​ ក្រោយ​ ផ្តាច់​ខ្លួនពី​ទ្រនំ​ប៉ុស្តិ៍​លេខ ៣ ​ហក់​ទៅ​ជ្រក​ក្រោម​ដំបូង​ស្ថានីយ​ទូរទស្សន៍​ធំ ហង្សមាស​ លោក ជា​ វិបុល​ បាន​ប្រាប់ភ្នំពេញ ប៉ុស្តិ៍​​ថា៖ «ខ្ញុំ​ពិត​ជា​​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មែន​នៅ​ព្រឹក​ម៉ិញ​»។

ពិធីករ​ដែល​កំពុង​សាងសុភមង្គល​ជា​មួយ​ភរិយា​វ័យ​ច្រើន​ជា​ង​ និង​មាន​អាជីព​ដូច​គ្នា​រូបនេះ​រៀបរាប់​ថា៖ «ខ្ញុំ​បាន​បើក​ឡាន​ជូន​កូ​នទៅ​សាលា​ ក៏​មិន​ដឹង​ថា ​វា​យ៉ាង​ម៉េច​ទេ ឡាន​ក៏​ជាប់​ហ្គែរហើយ​​ពេលនោះឃើញ​​មាន​ឡាន​នឹង​ម៉ូតូ​នៅ​ពីមុខ​ច្រើន ក៏​ទាញ​ចង្កូតចូល​មក​ស្តាំ​ បណ្តាល​ឲ្យ​បុក​ម៉ូតូ គ្លី​ក ​​និង​ម៉ូតូ​ក៏​ជ្រុល​ទៅ​បុកគូទ​ឡាន​ ម៉ាកព្រូស (Prius)»។

ដោយ​​បដិសេធ​មិន​បុក​បន្ត​កន្ទុយ​គ្នា​ច្រើន ​ដល់​មាន​ឡាន​ម៉ាក ​ឡុច​ស្ស៊ីស​ដូច​គេ​ថា ​នោះ​ ពិធីករ ជា វិបុល​ បញ្ជាក់​ថា៖ «មិន​មាន​អ្វី​វែង​ឆ្ងាយ​ទេ ពួកយើង​បាន​ដោះស្រាយ​សំណង​និង​ឯក​ភាព​ដោយ​មិន​មាន​អ្នក​ណាប្តឹង​អ្នកណាទេ គឺ​សងរួច​អស់​ហើយមិន​ដល់ ​២០០ ដុល្លារ​ផង​»៕


What Next?

Recent Articles

2 Responses to "ជា វិបុល បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​កន្ទុយ​គ្នា​នៅ​ផ្លូវ​ទេព​ផន"

  1. អាជ្រូកកូនអាណាល់ says:

    ថ្ងៃអន្សារមកដល់ហើយ សងគេទៅអាប្អូន! កុំឲ្យរឿងតូចក្លាយជារឿងធំ

  2. Anonymous says:

    Hmmm! Unlucky day and baby unluck coming soon.
    Socheat very happy