ដោយ ម៉ម មុនីរតន៍
2015-09-02
RFA

សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដើម្បីសាកសួរ។ RFA/Brach Chev
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ច្រានចោលការប្ដឹងទាស់សុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដី លោក ហុង សុខហួរ ហើយតម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល បន្ទាប់ពីប្រើពេលជិត ២ម៉ោងក្នុងការជំនុំជម្រះនោះ។ ចំណែកក្រុមមេធាវីការពារក្តីរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី វិញ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះថា ជាការអនុវត្តបំពានច្បាប់។ ក្រុមមេធាវីអះអាងថា អ្នកចេះច្បាប់ដែលអនុវត្តផ្ទុយ ដូច្នេះនឹងនាំឲ្យមានមហន្តរាយកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។
ក្រុមមេធាវីការពារក្ដី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ បញ្ចេញប្រតិកម្មភា្លមៗជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នោះ ថាជារឿងអយុត្តិធម៌សម្រាប់កូនក្ដីខ្លួន និងផ្ទុយពីច្បាប់។
ការប្រកាសមិនទទួលស្គាល់ការសម្រេចរបស់សាលាឧទ្ធរណ៍ដូច្នេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន លាងម៉េង សម្រេចតម្កល់បទចោទរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក កៅ វណ្ឌី ទុកបានជាការដដែល។ មូលហេតុដែលសភាស៊ើបសួរសាលាឧទ្ធរណ៍តម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ទុកជាការបាននោះ ត្រូវបានលោក ជូង ជូងី ជាមេធាវីការពារក្ដីលោក ហុង សុខហួរ អះអាងថា ការសម្រេចដូច្នេះរបស់តុលាការ ដោយសារខាងតុលាការចង់បង្ការកុំឲ្យមានបទល្មើសកើតឡើងជាថ្មី និងបង្ការរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធីបន្ត និងដើម្បីកុំឲ្យមានភាពវឹកវរកើតឡើងចេញពីអំពើនេះជាថ្មីទៀត។
បើទោះជាបែបនេះក៏ដោយចុះ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ ម្នាក់ ក្នុងចំណោមមេធាវីទាំងបីនាក់ ថ្លែងមុនសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ថា កូនក្ដីរបស់ខ្លួនពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ។ ជាងនេះទៀត ទង្វើដែលលោក ហុង សុខហួរ ប្រព្រឹត្តនោះ គឺពុំមានបញ្ញត្តដោយច្បាប់ឡើយ ក៏ប៉ុន្តែលោក ជូង ជូងី កត់សំគាល់ថា ការអនុវត្តច្បាប់សព្វថ្ងៃនេះ ប្រៀបដូចកៅស៊ូដែលគេអាចទាញភ្ជាប់ទៅរកបទល្មើសណាមួយក៏បាន អាស្រ័យការយល់ឃើញរបស់អ្នកចោទប្រកាន់។ លោកបន្តថា «លុះត្រាតែគាត់ប្រព្រឹត្តល្មើសជាក់ស្ដែង ប៉ុន្តែអំពើរបស់គាត់វាមិនចូលលក្ខខណ្ឌបទល្មើសជាក់ស្ដែងទាល់តែសោះ។ ខ្ញុំផ្ទៀងផ្ទាត់ទៅនឹងនិយមន័យនៃបទល្មើសជាក់ស្ដែង អំពើដែលគាត់ធ្វើនៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ បានសមត្ថកិច្ចចាត់ការ ហើយទាំងនគរបាលយុត្តិធម៌ ទាំងតំណាងអយ្យការ ទាំងចៅក្រមស៊ើបសន្មតដោយខ្លួនគាត់ ដោយគ្មានច្បាប់សំអាង»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថា ជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។ ក្រោយការចាប់ខ្លួន ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក កៅ វណ្ឌី សម្រេចចោទប្រកាន់លោក ហុង សុខហួរ ៣ករណី គឺ ទី១ ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ទី២ ចោទប្រកាន់ឯកសារក្លែង និងទី៣ ញុះញង់ឲ្យមានអសន្តិសុខសង្គម។
ក្រោយការឃុំខ្លួន អង្គការមិនមែនរដ្ឋាភិបាលបានទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ ហើយចាត់ទុកថា ការចាប់ខ្លួននេះ គឺជារឿងនយោបាយ។
កាលពីខែសីហា កន្លងទៅ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានថ្លែងការពារថា ចំណាត់ការរបស់សមត្ថកិច្ច និងដីកាចាប់ខ្លួនពីតុលាការ ធ្វើឡើងតាមនីតិវិធី ដោយតុលាការមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ក្នុងការចោទប្រកាន់។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) ចាត់ទុកថា ដោយសារនេះជារឿងនយោបាយ ហេតុនេះលោកពុំមានជំនឿសោះថា ការដោះស្រាយតាមយន្តការតុលាការនេះ អាចបញ្ចប់បានណាស់។ លោកបន្តថា សំខាន់គឺសំណុំរឿងរបស់លោក ហុង សុខហួរ នេះត្រូវមានការសម្របសម្រួលផ្នែកនយោបាយ។ លោកបន្តថា «អ្វីដែលយើងរង់ចាំ គឺរង់ចាំនៅពេលដែលបណ្ដឹងសារទុក្ខទៅកំពូល ហើយអ្វីដែលសង្ឃឹមបំផុត គឺចរចារវាងគណបក្សទាំងពីរនោះទេ ដែលអាចដោះស្រាយស្ថានភាពនយោបាយ បន្តភាពតានតឹងនោះបាន»។
បើទោះជាបែបណា ក្រុមមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ អះអាងថា នឹងប្ដឹងសាទុក្ខប្រឆាំងសេចក្ដីរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះទៅតុលាការកំពូលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងឆ្លើយតបចំពោះការចំអករបស់លោក ហ៊ុន សែន រឿងអ្នកជាប់ឃុំឃាំង
- រដ្ឋាភិបាលបារាំងយល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើម្បីផ្ទៀងផ្ទាត់
- សភាគ្រោងសម្ពោធសៀវភៅស្ដីពីសេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រនៅថ្ងៃ៤ កញ្ញា
- គម្រោងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់អូស្ត្រាលីត្រូវពន្យារពេល
- តំណាងរាស្ត្របក្សប្រឆាំងគ្រោងធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងជនអន្តោប្រវេសន៍
- ក្រសួងមហាផ្ទៃសន្យារកមុខអ្នកគំរាមសម្លាប់អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
- គ.ជ.ប ផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់និងភូមិសម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី២កញ្ញា
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច
This act means Khmer kills Khmer. Pls stop allegation annd arrest any more !
ស្នៀតកណ្តាប់ដៃដែកវាយបំបែកលលាដ៍ក្បាលឣាហ្វូងពួកប្រឆាំងខួរឆ្កែ! នេះជាស្នៀត
នៅក្នុងគម្ពីគុនដែលបំបែកតាមសភាពការណ៍របស់គូប្រឆាំងណាដែលមានចរិតឆ្កែកែ
មិនឡើងឣោយពួកវាប៉ើងចេញក្រៅសង្គម និងឣាចឣោយហ្វូងពួកវាឣស់ល្បិចបោកបានទៀតនៅក្នុងប្រទេសហើយបានរត់ទៅកាយផេះបេះបោចពួកឣាងោះឯក្រៅខ្លះដែលពួក
វានៅងងើលចង់បោសគូថខោស្លន់ស្លោចង់ស្ទះឈាមនៅថ្ងៃណាមួយ។
នៅពេលដែលឣាគូប្រឆាំងចរិតឆ្កែវាប្រើស្នៀត ចាក់ក្រឡែក ឣញ្ចឹងស្នៀតវាយបកមាន
តែស្នៀត«តប់មួយដៃ វៃមួយកែង ប៉ែងមួយជើងរំលើងឫស»នេះទេទើបឣាចឣោយហ្វូង
ឣាប្រឆាំងខួរឆ្កែវាឣស់ច្រកលោត ចុងក្រោយគឺបើកតែច្រកមួយប៉ុណ្ណោះគឹចូលទ្រុងដែក។