​លោក ហ៊ុន សែន ចំអក​ឲ្យ​លោក សម រង្ស៊ី ថា​មិន​អាច​ជួយ​មន្ត្រី​របស់​ខ្លួន​ឲ្យនៅ​ក្រៅ​ឃុំ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃពុធ ទី2 កញ្ញា 2015, 05:46 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ក្នុងសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន នៅថ្ងៃនេះ​ (រូបថត​៖ ទេព សូនី)


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថ្លែង​បែប​ចំអក​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី  ដែល​មិន​អាច​ជួយ​មន្ត្រី និង​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​តាម​ការសន្យា​។ 

​ក្នុង​ពិធី​សន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​ថា មេដឹកនាំ​គណបក្សប្រឆាំង​ពូកែ​ខាង​ភូត​ប្រជាពលរដ្ឋ និង​រករឿង​គេ ដោយ​លោក​ចាត់ទុកថា មេដឹកនាំ​របៀប​នេះ​មិន​អាច​ដឹកនាំ​ប្រទេស​បាន​ទេ​។ លោក​ថ្លែង​ចំអក​ថា កន្លង​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង បាន​សន្យាថា ក្នុង​រយៈពេល​មួយ​ខែ​នឹង​ជួយ​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​។ តែ​ករណី​នេះ​លោក ហ៊ុន សែន ថ្លែងថា រហូតមកទល់​ពេលនេះ​ជាង​មួយខែ​ទៅហើយ មេ​បក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ដោះស្រាយ​ឲ្យ​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​បាន​៖ “​ខែ​សីហា ឥឡូវ​ចូល​ខែ​កញ្ញា ដោះ​អត់​ចេញ​ផង លោក​ឯង​(​សម រង្ស៊ី​) ភូត​ស្អី​ទៀត​! ភូត​ថ្លុក ភូត​ទំពាំង​កំភូត ចូលមក​ដល់​សុទ្ធតែ​ខែ​សីហា ដោះ​ចេញ​ឥឡូវ​ខែកញ្ញា​ដោះ​អត់​ចេញ​លោក​ឯង​ថា​ម៉េច​។  ប្រជាពលរដ្ឋ​ដែល​ជា​អ្នកគាំទ្រ​លោក​ឯង​(​សម រង្ស៊ី​) និយាយ​ថា​ម៉េច​ឡូ​វ​ហ្នឹង បើ​គេ​ប្រកាស​គេ​(​សម រង្ស៊ី​) ប្រកាស​ក្តែងៗ​ថា​ខែសីហា​ដោះ​រួចហើយ ឥឡូវ​ខែកញ្ញា​ដោះ​មិនទាន់រួច ភូត​ថ្លុក ភូត​តាម​ដំណាក់​ចឹង​គឺ​មិន​បាន​ទេ បើ​បានតែ​ជ្រុល​ភូត ភូត​សមុទ្រ​អា​ត្លង់​ទិច ប៉ាស៊ីហ្វិក​”​។​

​លោក ហ៊ុន សែន បន្តទៀតថា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិពូកែ​ចាក់ក្រឡេករ​ដ្ឋា​ភិបាល ទើប​មន្ត្រី​របស់​ខ្លួន​ជាប់ពន្ធនាគារ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការដោះស្រាយ​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ មិន​ឋិត​លើ​តែ​លោក សម រង្ស៊ី នោះទេ គឺ​ត្រូវ​តែមាន​ការចូលរួម​ពី​គណបក្ស​កាន់អំណាច ប្រសិន​បក្ស​នោះ​ពិត​ជា​ចង់​ដោះស្រាយ​ពិតមែន​។ តែ​លោក​មាន​ជំនឿ​ថា រឿង​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ នឹង​អាច​ដោះស្រាយ​បាន​តាមរយៈ​ការពង្រឹង​វប្បធម៌​សន្ទនា​។ លោក​ថា​៖ “​អ្នក​ដែល​ត្រូវ​ស្វែករក​ដំណោះស្រាយ​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​ចាប់ចង គឺ​អ្នក​ដែល​ចាប់​នេះឯង ជា​ពិសេស​អ្នក​ណា​ក៏​ដឹង​ដែរ​ថា តុលាការ ចៅក្រម​មួយចំនួន​ទទួល​ឥទ្ធិពល​ពី​គណបក្សកាន់អំណាច ហើយ​រឿង​នេះ​ជា​រឿង​នយោបាយ​។ អ៊ីចឹង​មិនមែន​ឋិត​នៅលើ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​លោក សម រង្ស៊ី ទេ ប្រសិន​ជា​គណ​ប្រជាជនមាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង គឺ​គាត់​ជា​អ្នក​ដោះស្រាយបាន​”​។​

អ្នកវិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ យល់ថា ជា​ការពិត ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី មិន​អាច​ជួយ​ឲ្យ​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​បានទេ ពោល​ព្រោះ​គណបក្ស​នេះ​គ្មាន​សិទ្ធិ​អំណាច​អ្វី​បញ្ជា​ទៅលើ​ប្រព័ន្ធ​តុលាការ​បាន​ទេ​។ តែ​លោក​ថា មានតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ភាពស្ងប់ស្ងាត់​ទៅ​វិញ​ប៉ុណ្ណោះ ទើប​សកម្មជន​និង​មន្ត្រី​បក្សប្រឆាំង​អាច​នៅ​ក្រៅ​ឃុំ​បាន​៖ “​តាមពិត​គាត់​( ហ៊ុន សែន )​ត្រូវ​ហើយ ព្រោះ​អី​លោក សម រង្ស៊ី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​អំណាច​ក្នុងការ​ការដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បាន​ទេ មានតែ​លោក ហ៊ុន សែន មួយ​ទេ​។ ដូច្នេះ​ការ​ថ្លែង​របស់លោក សម រង្ស៊ី កាលពី​ដើម​មក  គឺ​គ្រាន់តែ​អង្វរ លោក ហ៊ុន សែន តែ​ប៉ុណ្ណឹង​ទេ  ហើយ​ដល់​ពេល​អង្វរ​អត់​បាន សកម្មជន​លោក សម រង្ស៊ី នៅក្នុង​ពន្ធនាគារ​ដដែល​ហ្នឹង​”​។​

​យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ មើលឃើញថា ការ​ចាប់ចង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយ​សារ គណបក្ស​ប្រឆាំង​មួយ​នេះ​ចាក់ក្រឡេក​រដ្ឋាភិបាល រឿង​ព្រំដែន​។ 

​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​នៅ​មុខ​ពន្ធនាគា​រថា មន្ត្រី​និង​សកម្មជន​របស់​លោក​នឹង​ត្រូវបាន​ដោះលែង​វិញ​ឆាប់ៗ​ខាងមុខនេះ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី ដោយ​មិន​បើក​កកាយ​រឿង​រសើប​របស់​រដ្ឋាភិបាល​ជា​សាធារណៈ​។​

​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៥​នាក់ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ដោយ​រង​បទ​ចោទ​ទាក់ទង នឹង​ការប្រើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤​។ តែ​ករណី​នេះ ត្រូវបាន​អ្នកវិភាគ និង​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​រឿង​នយោបាយ​សុទ្ធសាធ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​រដ្ឋាភិបាល រឿង​បោះបង្គោល​ព្រំដែន​មាន​ភាពមិនប្រក្រតី​៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

10 Responses to "​លោក ហ៊ុន សែន ចំអក​ឲ្យ​លោក សម រង្ស៊ី ថា​មិន​អាច​ជួយ​មន្ត្រី​របស់​ខ្លួន​ឲ្យនៅ​ក្រៅ​ឃុំ​​"

  1. Anonymous says:

    Mr.Hun Sen ! I hate your dirty games

  2. អាក្បត់ជាតិ ហ៊ុន សែន says:

    អាក្បត់ជាតិ ហ៊ុន សែន ជាអ្នកបញ្ជាពួកកាន់កាំភ្លើងក្នុងគណបក្សប្រជាជន
    អោយចាប់សកម្មជនបក្សសង្រ្គោះជាតិ និងបញ្ជាអោយតុលាការចោទប្រកាន់ទាំងកំរោលហើយ
    នៅមានមុខអីមកចំអកគេទៀត ភ្លើមែនអាភ្លើ !

  3. ទស្សនវិទ្យា=ចិត្តគេ says:

    នេះបព្ជាាក់ថាអំណាចទាំងអស់គឺស្ថិតនៅក្នុងកំដាប់ដៃរបស់លាេកហ៊ុនសែនរួមទាំងកងទ័ពផងដែរ។

    នេះមានន័យថាក្រុមCPP​និងបក្សពួករបស់លេាកហ៊ុនសែនគឺប្រព្រឹត្តបទល្មេីសអី្វក៏គ្មានកំហុសដែរ។

    នេះគឺជាច្បាប់ចិព្ចាឹមពួកសត្វឆ្កែមែន,ដេីរខាំគេហេីយមានបាយសីុនិងមានបុណ្យសក្កិ៏ទៀតរួមទាំងគ្មាន

    ទាេស,គួរឲ្យអាណិតប្រទេសខ្ញុំណាស់សំបូរទៅដេាយឆ្កែមានអំណាច,ចង់យំមិនចេញ,ចង់សេីចក៏មិន

    ចេញ,តែចង់ដាក់១០គ្រាប់នៃបារវ៉ាន់ណូអេាយរលាយតែម្តង។

  4. :( says:

    មិនមែនបញ្ជាក់ថាទេបងបងគឺធាតុពិតវាចឹងតែម្តង

  5. 2015 says:

    ហ៊ុន សែនចេញមកចំអកនេះចង់ប្រាប់ប្រជាជនខ្មែរថា មានតែខ្លួនហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការទេ
    ដែលអាចបញ្ជាក្បាលតុលាការនិងទាហានប៉ូលិសដោះលែងសកម្មជនបក្សសង្រ្គោះបាន ។
    បងប្អូនខ្មែរទាំងអស់គ្នាគិតមើលទៅ ហ៊ុន សែនជាមេដឹកនាំផ្ដាច់ការច្បាស់ណាស់ !
    មិនមែនជាមេដឹកនាំកាន់របបលទ្ធិប្រជាធិបតេយ្យទេ តើប្រជាជនខ្មែរត្រូូវការរស់នៅក្រោមការធ្វើបាប ធ្វើទុក្ខ
    ធ្វើទោស ក្រោមបញ្ជារបស់ ហ៊ុន សែនតែម្នាក់នេះជារៀងរហូតឬ ? បើពិតមែនជនជាតិខ្មែរនិងទទួល
    រងគ្រោះថ្នាក់ជារៀងរហូតហើយ សូមបោះឆ្នោតប្តូរមេដឹកនាំអាក្រក់ដូច ហ៊ុន សែននេះចេញពីអំណាចទៅ
    ទើបជនជាតិខ្មែរមានពន្លឺរស្មី មានសុខសន្តិភាពរួបរួមសាមគ្គីជាតិធ្លុងមួយបានពិតប្រាកដ ដរាបណាមានមេដឹកនាំផ្ដាច់ការ
    ដើរបញ្ជាតុលាការ បញ្ជាទាហានប៉ូលិស អង្គរក្ស ដើរចាប់ដើរចងដាក់គុក បញ្ជាបាញ់សម្លាប់ដូច ហ៊ុន សែន
    ប្រទេសខ្មែរ មិនអាចមានសុខសន្តីភាពនិងការរួបរួមសាមគ្គីជាតិជាធ្លុងមួយឡើយ ។

  6. Anonymous says:

    កញ្ចាស់ ហ៊ុន សែន ថា មិនមាន អ្នកណា ខ្លាំងជាង អញ ទេ អ្នកបញ្ចេញមតិ ដោយ អហឹង្សា

    អញចោទ មួលបង្កាច់ អ្នកអែង ហើយ អញអោយជាប់គុក ត្រូវតែជាប់ គុក !

    ហើយ អ្នកវ៉ៃ បាញ់ សម្លាប់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី អញអោយ រួចខ្លួន ត្រូវតែ រួចខ្លួន !

  7. Star says:

    នៅក្នុងពិភពលោកនេះ មិនមានមេដឹកនាំណាត្រូវប្រជាជនជេរក្បាលយូរដូចហ៊ុនសែនទេ
    មានតែហ៊ុនសែនមួយក្បាលគត់ ដែលត្រូវប្រជាជនក្នុងស្រុកនិងក្រៅស្រុកជេរប្រមាថឡើងសុះក្បាល
    សុះសាច់ ប៉ុណ្ណឹងហើយនៅអត់ចេះខ្មាស់អៀនកូនក្មេងៗជំនាន់ក្រោយ ខំអួតខ្លួនក្រាញ់កាន់អំណាចទៀត
    សំណាងដែរអត់មានឪពុក ជីតាអាក្រក់ដូចហ៊ុនសែន បើមានឪពុក ជីតាអាក្រក់ដូចហ៊ុនសែនបែបនេះ
    ដើរទៅណាមកណា មុខតែត្រូវយកបាវទទូមុខជាមិនខាន !……!!……!!!

  8. កណ្តាប់ដៃដែកវ៉ៃបំបែកលលាដ៍ក្បាលឣាឆ្កែប្រឆាំង! says:

    ស្នៀតកណ្តាប់ដៃដែកវាយបំបែកលលាដ៍ក្បាលឣាហ្វូងពួកប្រឆាំងខួរឆ្កែ! នេះជាស្នៀត
    នៅក្នុងគម្ពីគុនដែលបំបែកតាមសភាពការណ៍របស់គូប្រឆាំងណាដែលមានចរិតឆ្កែកែ
    មិនឡើងឣោយពួកវាប៉ើងចេញក្រៅសង្គម និងឣាចឣោយហ្វូងពួកវាឣស់ល្បិចបោកបានទៀតនៅក្នុងប្រទេសហើយបានរត់ទៅកាយផេះបេះបោចពួកឣាងោះឯក្រៅខ្លះដែលពួក
    វានៅងងើលចង់បោសគូថខោស្លន់ស្លោចង់ស្ទះឈាមនៅថ្ងៃណាមួយ។
    នៅពេលដែលឣាគូប្រឆាំងចរិតឆ្កែវាប្រើស្នៀត ចាក់ក្រឡែក ឣញ្ចឹងស្នៀតវាយបកមាន
    តែស្នៀត«តប់មួយដៃ វៃមួយកែង ប៉ែងមួយជើងរំលើងឫស»នេះទេទើបឣាចឣោយហ្វូង
    ឣាប្រឆាំងខួរឆ្កែវាឣស់ច្រកលោត ចុងក្រោយគឺបើកតែច្រកមួយប៉ុណ្ណោះគឹចូលទ្រុងដែក។

  9. កណ្តាប់ដៃដែកលូកទួយម៉ែវាកប់ឈ្លៀក says:

    ស្នៀតកណ្តាប់ដៃដែកលូកទួយម៉ែរបស់វា ខួរក្បាលឆ្កែឆ្កួត
    ទល់ច្រកមានតែប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រើអមណាចផ្ដាច់ការប៉ុណ្ណោះ
    ស្នៀតរបស់ពួកអាខួរក្បាលឆ្កែឆ្កួតក្បត់ជាតិផ្កាប់មុខគឺ
    «តប់ម៉ែវាមួយដៃ វៃក្បាលម៉ែឪវាមួយកែង ប៉ែងម៉ែវាមួយជើងដួលរំលើងឫស ចាប់ហែកជើងម៉ែវាលូកទួយម៉ែវាកប់ឃ្លឿក»

  10. says:

    hash……..hahahaha…………ha !