Thu, 3 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ថ្វីដ្បិតតែរក្សាជំហរចង់ដឹកដៃអតីតគូដណ្ដឹងកញ្ញា ភិន សុដាលីស រកត្រើយសុភមង្គលទៅថ្ងៃអនាគតឲ្យតែនាងត្រឡប់ក្រោយមិនប្រកាន់ឡើយបច្ចុប្បន្នដែលកំពុងញាំញីដោយភាគីទីបីនោះលោក ប៉ែន តុលា បែរជាបញ្ជាក់ថា៖ «អ្វីដែលលោកទទួលយកមិនបាននោះគឺកំហុសខ្លះដែល ដាលីស លើកឡើងបំភាន់អារម្មណ៍មហាជន»។
តបនឹងសន្និសីទកាសែតដ៏តក់ក្រហល់របស់លោក អ៊ិន សុភិន ហែកទ្រូងបង្ហាញពណ៌បេះដូងកូនស្រីជាសាធារណៈនៅព្រលឹមថ្ងៃទី ២៧ ខែសីហាពីប្រធានបទតាមវាយតារាសម្តែងលោក ប៉ែន ចំរ៉ុង ដែលថាមាក់ងាយកិតិ្តយសគ្រួសារលោកនោះ កញ្ញា ភិន សុដាលីស ដែលជាកូនស្រីក៏បានចេញសារបកស្បែកមុខរបស់ឪពុកខ្លួនថាកំហុសគ្រប់យ៉ាងមកពីលោក អ៊ិន សុភិន ទើបរឿងដល់ថ្នាក់នេះ។
ពីឃ្លីបវីដេអូរយៈពេល ១៥ នាទីនោះកញ្ញា ភិន សុដាលីស ក៏បង្ហាញពីការតូចចិត្តនឹងស្នេហាដំបូងប៉ះចំលោក ប៉ែន តុលា មនុស្សកុហកធ្លាប់មានភរិយា និងធ្លាប់ប្រើកាយវិការច្រានស្រដៀងហិង្សាមកលើរូបនាងដែរ។
ប៉ុន្តែក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទនៅរសៀលម្សិលមិញលោក ប៉ែន តុលា ប្រាប់ថា៖ «ក្រៅពាក្យពេចន៍ទាំងប៉ុន្មាន ដាលីស បកស្រាយនោះក៏នៅមានចំណុចមួយចំនួនខ្ញុំមិនអាចទទួលយកបានទេ»។
លោក ប៉ែន តុលា ដែលនៅតែប្រាប់ថាលោកនៅតែរក្សាចិត្តស្រឡាញ់ និងទទួលយក ដាលីស ធ្វើជាគូអនាគតបើនាងត្រឡប់ក្រោយដោយមិនប្រកាន់អ្វីៗដែលកើតឡើងនោះឡើយ។
តារាសម្តែង និងម៉ូដែលមានកំណើតពីទឹកដីទេសចរណ៍តារារះទិសនិរតី (កំពង់សោម) ដែលកំពុងវិវឌ្ឍខ្លួនជាពាណិជ្ជករ លោក ប៉ែន តុលា បានលើកឡើងថា៖ «ខ្ញុំទទួលស្គាល់ខ្ញុំធ្លាប់រៀបការប្រពន្ធម្តងនៅស្រុកកំណើតប៉ុន្តែមិនដូចអ្វីដែលគេថាមានដល់ទៅកូននោះទេហើយក៏សូមបកស្រាយបន្ថែមទៀតដែរ ដែលថាខ្ញុំមិនធ្លាប់បានប្រើហិង្សាដូច ដាលីស និយាយទេ»។
ប៉ែន តុលា បានរៀបរាប់ឲ្យដឹងថា៖ «ចំណងស្នេហ៍រវាងខ្ញុំ និងដាលីស គ្មានអ្នកណាបង្ខំ ឬក៏ប៉ាបង្ខំនោះទេ។ ស្នេហានេះឈានដល់ការភ្ជាប់ពាក្យនេះគឺកើតឡើងដោយស្ម័គ្រចិត្តទាំងពីរ ឬថាដោយចិត្ត និងចិត្ត។ ប៉ុន្តែពួកយើងធ្លាប់អាក់អន់ចិត្តនឹងគ្នាម្តងដែរមុនពួកយើងភ្ជាប់ពាក្យជាមួយគ្នា»។
បុរសពោះម៉ាយវេចសម្ពាយពីដែនដីតំបន់ឆ្នេរសមុទ្រមកសាងជីវិតថ្មីនៅដីក្រុងភ្នំពេញ លោក ប៉ែន តុលា ឲ្យដឹងបន្តថា៖ «ខ្ញុំទទួលកំហុសមួយខ្ញុំមិនបានប្រាប់ ដាលីស ឲ្យដឹងមុនផ្តើមក្តីស្រឡាញ់គឺស្រឡាញ់គ្នាហើយបានប្រាប់ថាខ្ញុំធ្លាប់រៀបការមានប្រពន្ធម្តង។ ពេលនោះដ្បិតថានាងថ្នាំងថ្នាក់ចិត្តបន្តិចមែនតែរឿងនេះកើតឡើងមុនភ្ជាប់ពាក្យមិនមែនក្រោយភ្ជាប់ពាក្យដូច ដាលីស និយាយក្នុងវីដេអូនោះដែរ»។
កូនធម៌សំណព្វចិត្តថៅកែកុនរហូតដល់ថ្នាក់លើកកូនក្រមុំឲ្យរូបនេះបានបញ្ជាក់ទៀតថា៖ «ការសម្រេចចិត្តភ្ជាប់ពាក្យដែលមានចាស់ទុំទាំងសងខាងដឹងឮលើកជំនូននេះមិនមែនពួកគាត់ចេះតែធ្វើនោះទេ។ មុននេះពួកយើងបានរួមដំណើរកម្សាន្តនៅក្រៅប្រទេសដើម្បីសិក្សាចិត្តគ្នាច្រើនថ្ងៃលុះត្រឡប់មកវិញលោក ប៉ា លោក អ៊ិន សុភិន គាត់បានហៅពួកយើងទាំងពីរនាក់សួរថាម៉េចស្រឡាញ់ហើយអាចភ្ជាប់បានទើបបានគាត់ធ្វើមិនមែនគាត់នឹកឃើញក៏ធ្វើនោះទេ»។
បើទោះបីជាយ៉ាងណារឿងស្នេហាប្រែធាតុជាល្វីងជូរចត់រហូតផ្តាច់ពាក្យនេះលោក ប៉ែន តុលា ពុំបកស្រាយនោះទេដោយលោកបានរុញចម្លើយនេះថា៖ «មានតែប៉ា ភិន ទេដែលអាចនិយាយរឿងនេះបាន»។
ប៉ុន្តែលោកនៅតែនិយាយពាក្យដដែលថាលោកស្វាគមន៍ដំណើរត្រឡប់ក្រោយរបស់ ភិន សុដាលីស ជានិច្ចតែបើនាងមិនវិលវិញក៏មិនខារខាំងនាងដែរព្រោះនោះជាការសម្រេចចិត្តរបស់នាង។
ចំណែករូបលោកវិញលោក ប៉ែន តុលា បញ្ជាក់ថា៖ «ខ្ញុំនៅតែជាកូនធម៌ប៉ា ភិន ដ៏ល្អរហូត»៕

Look at some another girls all over cambodia and prettier tha sodalis.
For me I kick her out from my mind and find another more beautiful and very attitude .
បើលោកតុលាឯងល្អ មិនមែងលែងលះគ្នាក្លាយជាពោះម៉ាយនោះទេ ឬក៏លោកគិតថាប្រុសដូចគ្នាមិនយល់ពីស្ថានភាពនេះ បើគេមិនស្រលាញ់ហើយ ម៉េចក៏ខំប្រឹងម្លេះ មិនចេះខ្មាស់គេ
បើខ្ញុំជាតួខាងស្រីវិញខ្ញុំនិងរើសយកប៉ែនតុលាទើបគ្រួសារទាំងមូលមានសុភមង្គល
សុំសួតុលា បើដាលីសមិនព្រមយកហើយហេតុអ្វីនៅធ្វើមុខក្រាសទៀត?ឯដាលីសបើមិនយកតុលា ត្រូវដោៈស្រាយអោយច្បាស់មិនមែនរត់ចោលផ្ទៈអញ្ចឹងទេ,មិនល្អធ្វើអោយខូចកិត្តិយសខ្លួន និង ស្រ្តីខ្មែរផ្សេងទៀត,ស្រីដែលស្អុយឈ្មោៈប្រុសគេមិនលើកយើងធ្វើប្រពន្ធទេ,, យកនាងសំរាប់ កំដពេលវា អផ្សក ,ចំណែក ចំរ៉ុង បើស្រលាញ់ដាលីស គួតែចូលទៅស្តីដណ្តឹងតាមប្រពៃណីខ្មែរ,មិនត្រូវលួចលាក់ដូច្នេៈទេ,មិនមែនស្ងាត់ដូចចោរលួចសេៈនោៈទេអាវ៉ា,ផ្តល់កិត្តិយសអោយនាង ,រឺទុកនាងជាស្រីកំដ?
នាងហ្នឹងរើសយកមនុស្សដែលមិនផ្តល់កិត្តិយសអោយនាង រងកម្មហើយតទៅមុខ,អាចំរ៉ុងធ្វើអោយថោកអស់ប្រុសផ្សេងទៀត,ស្រីកាកី ប្រុសថោក សមគ្នាដូច …….ហា ហា,
សួរថា តើ តុលា មានអីយអស្ចារ្យជាង ចំរុង បាន ប៉ា ភិនមិន ពេញចិត្ត? តួកុនដូចតែគ្នា ម៉េចបានជាស្រលាញ់ តុលាងុបម្លេស (តិច មាបអីយនិះនុះទៅ? ) ទុកចិត្តមិនបានទេប្រុសៗមានប្រពន្ធកូនហើយ សម័យឥឡូវ។ ដូច មាន ញ៉ែម សំអូន ជា ឧទាហរណ៍ ស្រាប់។