Thu, 3 September 2015
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តធ្វើការរិះគន់ទៅលើមេដឹកនាំគណបក្សប្រឆាំងថាជាមនុស្សដែលពូកែកុហក និងបោកប្រាស់ចំពោះអ្វីដែលមេបក្សប្រឆាំងបានថ្លែងថានឹងដំឡើងប្រាក់ខែ និងរិះរកវិធីដើម្បីឲ្យមានការដោះលែងសមាជិកព្រឹទ្ធសភា និងសកម្មជនជាង ១០ នាក់កំពុងជាប់ឃុំនៅពន្ធនាគារ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងទៅកាន់យុទ្ធជនរាប់ពាន់នាក់ក្នុងអំឡុងពិធីបិទសមាជផ្ទៃក្នុងនៃសមាគមយុទ្ធជនកម្ពុជានៅវិទ្យាស្ថានជាតិអប់រំកាលពីម្សិលមិញថា៖ «ប្រសិនបើគាត់( រង្ស៊ី) ពូកែកុហកប្រជាជនដូចនេះតើគាត់អាចដឹកនាំប្រទេសបានយ៉ាងម៉េចទៅ? វាមិនអាចទៅរួចទេ»។ «គាត់និយាយថាដោះលែងពួកគេត្រឹមខែសីហាប៉ុន្តែឥឡូវនេះខែកញ្ញាគាត់មិនអាចធ្វើបានវាជាការកុហក។ តើគាត់គិតយ៉ាងម៉េចដែរចំពោះអ្នកដែលគាំទ្រគាត់?»។
អត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថានឹងបន្ថយវោហារស័ព្ទរិះគន់រដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយជាមួយគណបក្សកាន់អំណាចខណៈដែលលោកទៅសួរសុខទុក្ខសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ និងសកម្មជនជាង ១០ នាក់ផ្សេងទៀតនៅពន្ធនាគារព្រៃសកាលពីពាក់កណ្តាលខែសីហា។
កាលថ្ងៃទី ២១ កក្កដាសកម្មជនគណបក្សប្រឆាំងចំនួន ១១ នាក់ត្រូវបានផ្តន្ទាទោសពីបទដឹកនាំ និងចូលរួម «កុបកម្ម» ពាក់ព័ន្ធនឹងការតវ៉ាកាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំមុនដែលបណ្តាលឲ្យមានអំពើហិង្សា។ ពួកគេត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៧ ទៅដល់ ២០ ឆ្នាំ។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «សម រង្ស៊ី ពូកែបង្កបញ្ហាអ្នកសុំឲ្យមានការធ្វើការជាមួយគ្នាប៉ុន្តែអ្នកកុហក និងបោកប្រាស់។ ប៉ុន្តែវាមិនអាចទៅរួចទេចំពោះ ហ៊ុន សែន ដែលមានបទពិសោធយូរមកហើយ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាការអត្ថាធិប្បាយដែលធ្វើឡើងដោយលោក ហ៊ុន សែន មិនពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិទេ។ «ខ្ញុំអាចឆ្លើយបានតែចំពោះបញ្ហាណាដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិប៉ុណ្ណោះហើយខ្ញុំនឹងទុកវាសម្រាប់ប្រជាពលរដ្ឋធ្វើការពិចារណា»៕

អ្នកណា ជាមេភូតកុហក ឬបោករាស្រ្តពិតប្រាកដ ប្រជាជនខ្មែរបានដឹង និងស្កាល់រួចហើយ ។ អ្នកណាមានសមត្ថភាព ដឹកនាំប្រទេស និងស្រលាញ់ប្រជាជនខ្មែរ និងការពារផលប្រយោជន៏ជាតិ និងប្រជាជនជាងបក្សពួក និងក្រុមគ្រួសាររបស់ខ្លួននិងមិនប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច គាបសង្កត់ជិះជាន់រាស្រ្តទន់ខ្សោយ អភិវឌ្ឍន៏លើទឹកភ្នែករាស្រ្ត ដឹកនាំប្រទេសរហូតដល់ធនធានធម្មជាតិទាំងឡាយស្ទើរតែខ្ទេចហិនហោច និងគ្មានសមត្ថភាពដោះស្រាយបញ្ហាជាតិធំៗ និងចូលចិត្តប្រើប្រាស់អំណាចសម្លុតគំរាមចាប់ចង់ ដាក់គុកច្រវ៉ាក់ជនតវ៉ា ឬគូប្រជែង។ល។និង។ល។ ប្រជាជនខ្មែរបានដឹង និងស្គាល់ច្បាស់ណាស់ ។
អ្នកនយោបាយបែបនេះ គឺគ្មានចេះអ្វីក្រៅតែពីសម្លុត និងគំរាមគេតែប៉ុណ្ណោះ។ ពេលគេសង្កេតឃើញ គាត់បែបភ័យខ្លាចនឹងស្រមោលរបស់គាត់ និងភ័យខ្លាចការចាញ់ម្តងទៀតមកលងគាត់។
គ្មានអ្វីពិបាកស្រែកទេ ពិព្រោះគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសស្ថិតនៅក្រោមការត្រួត្រារបស់គាត់ ដែល ចាំតែជួយបន្ទរ ។ តែសូមកុំភ្លេចថាប្រជាជនចេះវិនិច្ឆ័យថាសម្តីគាត់ ឬអ្នកនយោបាយ១អង្គនេះត្រឹមត្រូវ ឬល្អ ឬមិនល្អ?
សូមកុំភ្លេចថា “កាន់តែគំរាម និងសម្លុតគេ កាន់តែអស់ប្រជាប្រិយ៏ភាព និងកាន់តែទទួលបានកាស្អប់ពីប្រជាជន” ។ កាន់តែរំលោភអំណាច កាន់តែធ្លាក់រណ្តៅ ។
ប្រជាជនខ្មែរអាចបានយល់ថា ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យពិត គឺខុសគ្នាដូចមេឃនិងដី ។ ជនផ្តាច់ការស្រលាញ់ និងក្រាញនឹងអំណាច តែអ្នកប្រជាធិបតេយ្យពិត មិនក្រាញនឹងអំណាច ហើយគោរពច្បាប់ជាធំ។ ពួកផ្តាច់ការមិនសូវខ្វាយខ្វល់ពីទុក្ខវេទនា និងការលំបាករបស់ប្រជាជន និងជាតិទេ ។ ពួកនេះគិតតែពីការពង្រឹងអំណាចដដើម្បីអាចគាប
សង្តត់ និងសម្លុតអ្នកណាដែលហ៊ានតវ៉ាឬប្រឆាំងការដឹកនាំបែបផ្តាច់ការ និងអសមត្ថភាពរបស់ខ្លួន ។ ពួកនេះស្រលាញ់អំណាចជាងជាតិទៅទៀត ។ ពួកនេះគ្មានសេចក្តីខ្មាស់អៀនក្នុងការដឹកនាំប្រទេស និងប្រព្រឹត្តខុសឬរំលោភច្បាប់ឡើយ។ សំរាប់មេដឹកនាំប្រកាន់ប្រជាធិបតេយ្យដូចជានៅជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី កាណាដា អង់គ្លេស ។ល។និង។ល។ ដឹកនាំប្រទេសមានការទទួលខុសត្រូវខ្ពស់ និងមានការខ្មាស់អៀន ដោយហ៊ានលាលែងពីតំណែងភ្លាមៗប្រសិនបើមិនអាចដោះស្រាយបញ្ហាជាតិជូនប្រជាជន ឬមានការស្តីបន្តោសពីកំហុសឆ្គងរបស់ខ្លួនក្នុងពេលកំពុងដឹកនាំប្រទេស ។ តែសំរាប់មេដឹកនាំផ្តាច់ការមិនដូច្នោះទេ គឺនៅតែក្រាញនឹងអំណាច បើទោះជាដឹងថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ។ ដើម្បីការពារអំណាច ពួកនេះប្រើប្រាស់យោធា និងតុលាការពូករលួយ និងជំពាក់នេងនយោបាយជាឧបករណ៏ក្នុងការគំរាម សម្លុតចាប់ដាក់គុកជនណា ដែលហ៊ានប្រឆាំងនឹអំពើអាក្រក់ ការរំលោភច្បាប់ និងការរំលោភអំណាចរបស់ខ្លួន ។
ដូច្នេះទស្សនះ និងជំហររបស់អ្នកប្រជាធិបតេយ្យ និងជនផ្តាច់ការគឺខុសគ្នាឆ្ងាយបំផុត ។ ប្រជាជនខ្មែរអាចយល់ និងវិនិច្ឆ័យបាន ថាតើជនផ្តាច់ការត្រូវការ និងចងបានអ្វីបំផុត ហើយពួគប្រជាធិបតេយ្យមានជំហរចង់បានអ្វី ។
អ្នកណាគំរាម សម្លុត និងភូតកុហកបោករាស្រ្តពិតប្រាកដ ប្រជាជនខ្មែរអាចបានយល់ ដឹងរួចរាល់ហើយមិនបាចរ៉ាយរ៉ាប់ទេ ។
ដើររិះគន់គេបានដល់រិះគន់វិញចាប់គេដាក់គុក
ពួកបាតផ្សាវាអញ្ចឹងហើយថាឲ្យគេបានដល់គេគ្រាន់និយាយរករឿងគេ៕