ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015, 10:15 AM
http://vodhotnews.com
ផែនទីយកមកពីប្រទេសបារាំងចំនួន២៥ផ្ទាំង ជាផែនទីបោនខា្នតលើ ១/១០០ ០០០ ពុំមានត្រា និងហត្ថលេខាតំណាងភាគីកម្ពុជា-វៀតណាម ដូចផែនទីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់លើការបោះបង្គោលព្រំដែនជាមួយវៀតណាមបច្ចុប្បន្ននេះទេ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានថ្លែងថា ផែនទីយកមកពីប្រទេសបារាំង ជាផែនទីបោនបោះពុម្ភដោយភូមិសាស្ត្រឥណ្ឌូចិន មានចំនួន២៥ផ្ទាំង ដែល ផលិតនៅរវាងឆ្នាំ១៩៥១ ដល់១៩៥៣ ខ្នាត១/១០០ ០០០ ហើយមួយផ្ទាំងទៀតជាផែនទី UTM ខ្នាត១/១០០ ០០០។
តែនៅក្នុងពេលជាមួយគ្នានេះ មានការកត់សម្គាល់ថា ផែនទីដែលកម្ពុជាខ្ចីពីបារាំង ពុំមានត្រាភាគីកម្ពុជា និងវៀតណាម ដូចផែនទីកម្ពុជាចំនួន២៦ផ្ទាំងនោះទេ។
លោក វ៉ា គឹមហុង អះអាងថា ទោះជាបីផែនទីរបស់រដ្ឋាភិបាលមានត្រា និងចុះហត្ថលេខាដោយភាគីកម្ពុជា និងវៀតណាមក៏ដោយ តែពុំមានជាចំណោទអ្វីឡើយ។ លោកបញ្ជាក់ថា ផែនទីរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បនុ្ន មានខ្សែកំណត់សម្គាល់ព្រំដែនដូចផែនទីយកពីប្រទេសបារាំងដែរ។
នេះជាការផ្ទៀតផ្ទាត់ផែនទីចុងក្រោយ យកពីប្រទេសបារាំង បន្ទាប់ពីមានការផ្ទៀងផ្ទាត់ដូចគ្នានេះដែរ ជាមួយផែនទីយកពីអង្គការសហប្រជាជាតិ ដែលមានចំនួន១៨ផ្ទាំង គឺខ្នាត UTM ខ្នាត១/១០០ ០០០។ ការផ្ទៀងផ្ទាត់រវាងផែនទីយកមកពីអង្គការសហប្រជាជាតិ និងផែនទីកម្ពុជារបស់ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាត្រូវបាន លោក វ៉ា គឹមហុង អះអាងថា មានសណ្ឋានដូចគ្នានឹងផែនទីរបស់រដ្ឋាភិបាល។
គណបក្សប្រឆាំង នៅមិនទាន់ទទួលស្គាល់ចំពោះការផ្ទៀងផ្ទាត់នេះនេះនៅឡើយ។ គណបក្សប្រឆាំងដែលមានអាសនៈនៅរដ្ឋសភាឱ្យដឹងថា គេត្រូវរង់ចាំការផ្ទៀតផ្ទាត់ជាក់ស្ដែង លើការបោះបង្គោលព្រំដែនជាមួយវៀតណាមជាមុនសិន៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

ស្តាប់អាល្បងអ៊ូចាន់រិទ្ធនិយាយ និងអ្វីដែលកាសែតនេះសរសេរខាងលើ ដោយចាប់ចំណុចថា « ផែនទីមកពីបារាំងពុំមានហត្ថលេខាវៀតណាម និងកម្ពុជា » និង ថា « តំណាងបារំាងពុំមានវត្តមានក្នុងការផ្ទៀងផ្ទាត់» ម្តងទៀតវាថា « ផែនទីបារាំង ជាផែនទីបោន ឯផែនទីវាស់វែងជាផែនទី UTM » ចុងក្រោយ ពួកវាបង្ហាញថា វាខឹងនឹងលោកហោណាំហង វាយប្រហារលើCNRP។
រឿងបែបនេះ ដែលពួកព្រាយពួកបីសាចនិយាយនេះ មានន័យយ៉ាងម៉េច? មានន័យថា ពួកអាក្រឡិចក្រឡុច វាមិនបញ្ចប់បញ្ហាដ៏ជាទីអាម៉ាស់របស់ពួកនេះ ទេ។
សរុបមកវិញ ពួកនេះ វាពុំមានឆន្ទៈបញ្ចប់បញ្ហាទេ។ ដូច្នេះ យើងចង់ឲ្យសាធារណជនបានយល់ច្បាស់ថា អ្វីៗ មកដល់ម៉ោងស្មើនេះ គឺ ពួកនេះមិនចូលក្នុងច្បាប់ទេ។ តាមសម្តីរបស់អ៊ូចាន់រិទ្ធ បង្ហាញថា វានឹងបន្តសកម្មភាពប្រឆាំងមិនទទួលស្គាល់ផែនទីតទៅទៀត។ តែការខិតខំរបស់ពួកនេះនឹងទ័លច្រកនៅថ្ងៃមួយ មិនខុសពីការប្រឹងប្រែងក្នុងការគោរពឆន្ទៈរាស្ត្រធ្វើបាតុកម្ម កុប្បកម្ម រហូតដល់អស់ការគាំទ្រពីប្រជាជន ពីមហាអំណាច ពីអន្តរជាតិ ពុំមានថវិកា ទើបលូនក្បាលក្បត់ឆន្ទៈរាស្ត្រ ចូលសភា ។ ដល់ពេលចូលសភារួចហើយ ទើបគេស្រែកយកសឿងថា វាទាល់តែពួកគេ ចូលសភា ទើបបានដោះស្រាយរៀបចំ គជប. និង ច្បាប់បោះឆ្នោត ….ុ។ តាមពិតវាមិនខុសទេ ព្រោះគណបក្សប្រជាជន គេចង់បានដូច្នេះ ។ តែខុសពីពួកនេះ ដែលបង្ករឿង បង្កហេតុ បង្កើតបញ្ហាជានិច្ច ។ វាធ្វើយ៉ាងម៉េច គឺធ្វើឲ្យបានតែឈ្នះតាមចិត្តវាចង់ ទោះបីជាខូចខាតផលប្រយោជន៍ជាតិយ៉ាងណា។ វាធ្វើទាល់តែវាទ័លច្រក ទើបពួកវាក្រាប។ តែពេលវាក្រាបហើយ វានៅតែថាវាគ្រាន់បើទៀត។
រឿងនេះជាចរិតធម្មតារបស់វា ដូចថ្ងៃនេះអញ្ចឹង ដែលពួកវាចង់និយាយថា វាមិនចង់ទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលបារំាង។ ពួកនេះ វាចង់និយាយថា ផែនទី ១៦៨ដុល្លារបស់សមរង្ស៊ី ទើបត្រឹមត្រូវ។ វាទាស់តែផែនទី ១៦៨ ដុល្លានេះ ក៏វាដូចគ្នានឹងផែនទីរាជរដ្ឋាភិបាល។
តែឥឡូវយើងចង់និយាយពីរឿងរបស់អ៊ូចាន់រិទ្ធថ្ងៃនេះបន្តិច។ រឿងវាមានច្រើន តែយើងលើកតែ ប៉ុន្មានចំណុចបានហើយ។
ទី១) រឿងដែលគេថា ផែនទីមកពីរដ្ឋាភិបាលបារំាងពុំមានហត្ថលេខារបស់ភាគីវៀតណាម និងកម្ពុជា។ វាយ៉ាងម៉េច ? ក្រែងផែនទីនេះ ជាផែនទីគណៈកម្មាធិការព្រំដែនឥណ្ឌូចិនគេជាអ្នកគូស ចែកទឹកដី ឬ ? វាមានន័យស្មើនឹងឪពុកចែកនំឲ្យកូន ។ វាមិនត្រូវកូនណាមួយឆ្លើយថា មិនព្រមនោះទេ។ ប្រសិនបើ វៀតណាម និងកម្ពុជាអាចមានសិទ្ធិតវ៉ាបាន នោះវៀតណាម ក៏គេទាមទារយកព្រំដែនឲ្យដល់ ស្របតាមបណ្តោយទន្លមេគង្គ បាត់ទៅហើយ។
ទី២) ពុំមានវត្តមានមន្ត្រីបារាំងនៅចូលរួមការផ្ទៀងផ្ទាត់ ។ ប្រធានាធិបតីបារាំងនិយាយហើយថា គេមិននៅជួយធ្វើសាក្សីស្អីនោះទេ។ នេះជារឿងរបស់យើងផ្ទៃក្នុង ដែលមិនត្រូវការភាគីបារាំងជាអាជ្ញាកណ្តាលទេ។
៣) ផែនទីបារាំងជាផែនទី បោន ផែនទីរដ្ឋាភិបាលកម្ពុជា ជាផែនទីបោន តែផែនទីវាស់វែងជាផែនទី UTM ។ ពួកនេះ វាល្ងើពិត ឬក៏វាធ្វើជាល្ងើ??? ឧទាហរណ៍ ថា តើពួកនេះ វាចេះគួរីយេ ឬទេ? ហើយវាចេះស្អីខ្លះ ពីធរណមាត្រសាស្ត្រ ពីផែនដី ឬទេ? បើមិនចេះ សុំឲ្យមកនេះ ! អាបុលបង្រៀនពីរបៀបមើលផែនទី របៀបគណនា ដែក្រេ និង UTM.។ បើភ្លើ ឲ្យដឹងថាភ្លើ តែបើចង់សន្សំរឿង ឲ្យដឹងថា ក្រយៅវាគឺអញ្ចឹង។
៤) ការចោទដាក់បន្ទុកលើ CNRP ។ វាមិនខុសទេ ពីព្រោះរឿងនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពី CNRP និងពួកអាក្បាលខូច CNRP មួយចំនួន។ វាមិនខុសទេ។ គឺគេប្រាប់ឲ្យដឹង។
ល្មមទៅ អាល្បងអ៊ូចាន់រិទ្ធ ! ទៅតេហៅមេឯងមកវិញ មក ហើយហៅអាអ៊ុំសំអាន និងអារៀលខេមរិន្ទមកវិញផង ! កុំដើរឃោសនា ស្អីពីសភាពការណ៍កម្ពុជាបច្ចុប្បន្នច្រើនពេក ! ប្រយ័ត្នជ្រុលខ្លួន មកវិញចូលគុកតែម្តង៕
ទោះបីផែនទីមកពីណាក៏ដោយបើវាមកស្រាយថាដូចគឺចប់បាត់ហើយ (អ្នកជំនាញខាងផែនទីនូវមើលមិនដឹងទំរំារាស្រ្តសាមញ្ញ ហើយដល់ថ្នាក់មិនចេះអក្សរទៀត បោកបានស្រួលតែម្តង)។ និយាយឲ្យខ្លីដេញអាពួកក្បត់ជាតិទំលាក់ពីអំណាច ទើបបញ្ហាប្រំដែនជាមួយយូនអាចដោះស្រាយបាន។ មតិ អាជ្រូកកូនអាណាល់
Do whatever is for the sake of Cambodia and people only. That’s it !
Bol = viet brand! go to hell! this country not belong to vn puppet groups.
សូមអស់លោកអ្នកនាំគ្នាទៅផ្ទៀងផ្ទាត់ ពិនិត្យកន្លែងបោះបង្គោលព្រំដែនលើដីវិញទើបច្បាស់លាស់ជាង
ព្រោះការបោះបង្គោលព្រំដែននៅលើដីមានការកែប្រែជាច្រើនដោយរដ្ឋាភិបាលហ៊ុនសែន !
ដូចជាការដូរភូមិខ្មែរនិងយួន បែងចែកទឹកព្រែកសម្រាប់ប្រជាជនទាំងពីរប្រទេសប្រើប្រាស់អីនិងជាដើម
អាចជាការធ្វើអោយបាត់បង់ទឹកដីខ្មែរបាន ប្រសិនណាអស់លោកអ្នកមិនពិនិត្យច្បាស់លាស់ !