ក្រសួង​មហាផ្ទៃ​​នឹង​ចាត់វិធាន​ការ​ចំពោះ​ការញុះញង់ ​ជេរប្រមាថ រើស​អើង​ពូជសាសន៍​តាម​អ៊ិនធើណែត​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015
http://vodhotnews.com


នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យានៃ​ក្រសួ​ងមហាផ្ទៃ​នឹង​ចាត់វិធាន​ការ​ចំពោះ​សកម្មភាពញុះញង់ ​ជេរប្រមាថនិង​រើស​អើង​ពូជសាសន៍​តាមប្រព័ន្ធ​អ៊ិនធើណែត​។​

អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅនៃ​ក្រសួង​មហាផ្ទៃចុះថ្ងៃ​ទី​១៩ខែសីហា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​នាយក​​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាដែល​ជា​សេនាធិការនៃ​ក្រសួ​ងមហាផ្ទៃ​​នឹង​សិក្សា​រៀប​ចំ​គោល​ការ​ណ៍ វិធាន​ការ​ យុទ្ធ​សាស្រ្តនិង​ផែន​ការ​សកម្មភាព​លើ​ការ​បង្ការ​ ទប់​ស្កាត់​ ស្រាវជ្រាវ​ ស៊ើបអង្កេត​និង​បង្រ្កាប​បទ​ល្មើស​បច្ចេកវិទ្យា។ នាយក​ដ្ឋាន​​ក៏​មាន​តួនា​ទី​ក្នុង​ប្រមូល​និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ​ទូរគមនាគមន៍​ ដើម្បី​រក​​ឲ្យ​ឃើញ​បទល្មើស​និង​ការ​គំរាម​កំហែង​ដល់សន្តិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែត។​

បើ​តាម​អនុក្រឹត្យនេះ នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យានឹង​”ស៊ើបអង្កេត​ និង​ចាត់វិធាន​ការតាម​ច្បាប់​ចំពោះ​​សកម្មភាព​ញុះញង់​ ជេរប្រមាថ រើស​អើ​ងពូជសាសន៍​ បង្កចលាចល​ក្នុង​សង្គម​ តាម​ប្រព័ន្ធ​អ៊ិនធើណែត”​។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌី(VOD)ថា នាយក​ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ​ទើបតែបង្កើតថ្មីនិងមិនទាន់លេចជារូបរាងនៅ​ឡើយទេ។ លោកបន្ត​ថា​ការ​បង្កើត​នាយកដ្ឋាននេះ​ដើម្បី​ទប់ស្កាត់គ្រោះថ្នាក់ទាក់ទង​នឹង​ការញុះ​ញង់តាមប្រព័ន្ធអ៊ិនធើណែត។ លោក​បញ្ជាក់​ថា​៖ “ការញុះញង់ឲ្យមានបញ្ហាហ្នឹង គឺទាក់​ទងដល់សន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ហើយ​បើសិនជាយើងអត់មានវិធានការ​ដើម្បីទប់ស្កាត់ ដើម្បី​ដោះស្រាយបញ្ហាហ្នឹងទេ សង្គមយើងអាចប្រឈមនឹងគ្រោះថ្នាក់”

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានដាក់​លិខិត​ទៅ​​ក្រសួង​​ចំនួន២ គឺ​ក្រសួង​មហាផ្ទៃ និង​​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធាន​ការ​តាមផ្លូ​វច្បាប់ និង​ផ្លូវ​បច្ចេក​ទេសលើ​​អ្នកលេងហ្វេសប៊ុក​មួយ​ចំនួន ដែល​លោក​ហៅ​ថា​ជា​”ជន​អគតិ និង​អសីលធម៌” ករណី​ប្រមាថ និង​វាយ​ប្រហារ​បរិ​ហារកេ​រ្តិ៍​ទៅលើ​មន្រ្តីរាជការ និង​ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា​ការប្រមាថនិង​ការ​បរិហារកេរ្តិ៍ គឺមិនស្ថិត​នៅ​ក្នុង​សេរីភាព​នៃ​ការ​បញ្ចេញ​​​យោបល់​នោះឡើយ​ ប៉ុន្តែ​វា​ជា​ការ​រំលោភ​សិទ្ធិនិង​សេចក្តីថ្លៃ​ថ្នូរ​របស់​បុគ្គល​ដែល​ត្រូវ​រង​ការ​ប្រមាថនិង​បៀតបៀន​សេចក្តីថ្លៃ​ថ្នូរ។​

ថ្មីៗនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​​គំរាម​សម្លាប់​​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោក សុខ ទូច និង​ការ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌​ជាដើម។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ធ្លាប់​ព្រមាន​ថា​នឹង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​និយាយ​​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែងក្លាយ។​

របាយការណ៍​​របស់​អង្គការ​លីកាដូ​ស្តី​ចេញផ្សាយកាលពី​ខែ​ឧសភា​បាន​លើកឡើងថាប្រទេស​កម្ពុជា​កំពុង​រីក​សាយភាយ​យ៉ាង​ខ្លាំង​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយសារ​កើនឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ងាយស្រួល​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ​។ របាយការណ៍​បន្ត​ថា​ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ក្នុងសង្គម​រួមមាន ការប្រើ​ហិង្សា​របស់​នគរបាល និ​ទណ្ឌ​ភាព អំពើពុករលួយ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ជា​ដើម​។ លីកាដូ​បាន​បញ្ជាក់​ថា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ប្រភេទ​នេះ​កំពុង​ស្ថិត​នៅក្រោម​ការ​គំរាម​​កំហែង ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​(Cyber War Team) ដើម្បី​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ហ៊ុកនិង​តាមរយៈ​គេហទំព័រ​ផ្សេងទៀត។​

​ទាក់​ទង​នឹង​សេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន ​ក្រសួង​ប្រៃ​សណីយ៍និង​ទូរ​គមនាគមន៍ឲ្យ​ដឹង​ថាសេចក្តីព្រាង​ច្បាប់នេះ​បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោ​ជន៍​អ្នក​ប្រើ​ប្រាស់។​ ក្រសួង​បន្ត​ថា​សេចក្តីព្រាង​ច្បប់នេះ​ទុក​មួយ​អន្លើ​សិន​ ដោយ​សារ​រាជ​រដ្ឋាភិបាល​ជាប់​ដោះ​​ស្រាយ​ការងារ​នានា​​ដែល​មាន​លក្ខណៈ​បន្ទាន់និង​អាទិភាព​ជាង។

ក្រសួង​ប្រៃសណីយ៍​បន្ត​ថា​ច្បាប់​នេះ​មាន​បំណង​កំណត់​វិធាន​ការ​អប់រំ បង្ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ការ​ប្រព្រឹត្ត​​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បីធានា​ការ​អនុវត្ត​ច្បាប់ ប្រយុទ្ធ​ប្រឆាំងនិង​បង្រ្កាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន ក៏​ដូច​ជា​សុវត្ថិ​ភាព​ និង​ការ​ពារ​​ផល​ប្រយោ​ជន៍​ស្រប​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

ក្រសួង​ប្រៃ​សណីយ៍​បន្ត​ថា​៖ “ការផ្សព្វផ្សាយ​ខ្លឹម​សារ​ដែល​ប៉ះពាល់​ដល់ប្រពៃណីល្អ​របស់សង្គមជាតិ រាប់​ទាំង​ការ​ញុះញង់​ឲ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍ ជំនឿសាសនា ឬ​ការ​មួល​បង្កាច់​ បរិហាកេរ្តិ៍​ និង​ការ​ជេរប្រមាថជាដើម ក៏​នឹង​ត្រូវ​រាប់​បញ្ចូលក្នុង​ចំណោម​បទល្មើសនានាដែរ។ ក៏​ប៉ន្តែ​ជា​គោល​ការណ៍​ ការ​ផ្តន្ទា​ទោស​ និង​ការ​ដាក់​ពិន័យ​ចំពោះ​បទល្មើស​ទាំងឡាយ​ខាង​លើ​នេះ នឹងត្រូវ​មាន​សង្គតិភាពជាមួយ​បញ្ញត្តិ​ច្បាប់​នានា ជា​ធរមាន ដូច​ជា​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ក្រមព្រហ្មទណ្ឌ​ ជាដើម”រាយការណ៍​បន្ថែម​ដោយ​សេង វណ្ណៈ

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "ក្រសួង​មហាផ្ទៃ​​នឹង​ចាត់វិធាន​ការ​ចំពោះ​ការញុះញង់ ​ជេរប្រមាថ រើស​អើង​ពូជសាសន៍​តាម​អ៊ិនធើណែត​​"

  1. eu says:

    ការគាបសង្កត់រំលោភសិទ្ធិមនុស្សនិងរំលោភសិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ
    ​ប្រភេទ​នេះ​កំពុង​ស្ថិត​នៅក្រោម​ការ​គំរាម​​កំហែង
    ពីសំណាក់រដ្ឋាភិបាលដែលព្យាយាមរំលោភសិទ្ធិមនុស្សខ្លាំងហួសហេតពេកហើយ
    គួរធ្វើអ្វីៗមើលប្រទេសជាតិរាប់រយពូជសាសន៍ក្នុងពិភពលោកនេះផង
    កុំធ្វើខុសគេ នៅក្រៅផែនដីតែឯងពេក !!!

  2. super sonic says:

    មន្រ្តីខ្មែរអោយតែមានអំណាច ធ្វើអីក៍មិនច្រឡំនិងគេដែរ
    បង្កើតកុម្មុយនិស្តវិញ សម្លាប់ជាតិខ្មែរខ្លួនឯងឡើងល្បីស្អុយឈ្មោះអាក្រក់ពេញពិភពលោក សឹងតែរលាយពូជសាសន៍ !
    ពេលអភិវឌ្ឍន៍ប្រទេសជាតិវិញ ប្រទេសគេ គេអភិវឌ្ឍន៍អោយប្រជាជនគេសប្បាយចិត្តរីករាយជាមួយនិងរដ្ឋាភិបាល
    ចំណែកប្រទេសខ្មែរវិញបណ្ដេញប្រជាជនចេញពីដីផ្ទះសំបែងរបស់គាត់ មានចាប់ដាក់គុក មានវាយដំឈូសផ្ទះសំបែង
    មានដឹកប្រជាជនយកទៅចាក់ចោល ចាត់ទុកជីវិតមនុស្សមិនស្មើរនិសត្វធាតុផង !
    ឥឡូវមាន ​ចាត់វិធាន​ការ​ចំពោះ​ការញុះញង់ ​ជេរប្រមាថ រើស​អើង​ពូជសាសន៍​តាម​អ៊ិនធើណែត​​ស្អីឯណាទៀតហើយ
    បើពូកែចាត់វិធានកាបំបិទមាត់អញ្ចឹង ម៉េចមិនទៅចាប់ពួកសៀម ពួកយួនជេរក្បាលខ្លួនជាខ្មែរផងទៅ ?
    ពិតជាចង្រៃតែជនជាតិខ្មែរមែន សូមបងប្អូនខ្មែរទាំងអស់ឈប់បញ្ចេញមតិតបតនិងពួកសៀមយួនទៅ ទុកអោយពួកសៀមយួន
    ជេរក្បាលខ្មែរចុះ ព្រោះមន្រ្តីកាន់អំណាចជំនាន់នេះចូលចិត្តអោយពួកសៀមយួនជេរខ្លាំងណាស់ !

  3. Bol says:

    ចាប់ពីថ្ងៃនេះតទៅ ត្រូវរៀននិយាយមានពូជអម្បូរកូនខ្មែរថ្លៃថ្នូរណា! បុលមិនចង់ឃើញនរណាម្នាក់ ក្នុងចំណោមគ្នាយើងនេះ ជាប់គុកទេ ណា! តិចលោតែបាឈ្មោះពីបញ្ជីរាល់ថ្ងៃនេះ ទៅ គ្នាគិតថា បានក្លាយជាមនុស្សថ្លៃថ្នូ ឬ ក៏លាចាលោក ដោយប្រកាណាមួយ ស្រាប់តែទៅចេញឈ្មោះតាមកាសែត ថា ឈ្មោះស្អី យ៉ាងពិរោះ បានជាប់គុកដើយសារ វាបានជេរក្នុងទំព័រពត៌មាន ដោយលួចឈ្មោះអាបុល ទៅដាក់ស្អីឯណានោះ វិញ។ ប៉ុន្តែបើគេចាប់បាន វែកមុខបានក៏ល្អដែរ គ្រាន់អានុលយើងនេះ បានស្គាល់ពួកឯងផង។ បើថាម៉េចៗ ចាំគ្នាយកបាយសល់ពីឆ្កែទៅឲ្យពួកឯងស៊ី!!!

  4. super sonic says:

    ចាប់ពីថ្ងៃនេះតទៅ Bolជានុស្សចាស់ក្បាល ត្រូវរៀននិយាយអោយមានពូជអម្បូរកូនខ្មែរថ្លៃថ្នូរណា!
    កុំដូរឈ្មោះបង្រៀនក្មេងៗអោយចេះជេរតាម​អ៊ិនធើណែត​​ទៀត រហូតមកដល់ពេលនេះខ្ញុំមិនទាន់ដឹងថា
    ពាក្សថា កន្ដួយហោករីកស្ញេញ់ មានរូបរៀងយ៉ាងណាផង ឮតែពួកចាស់ៗក្នុងបក្សប្រជាជនពេលនិយាយចាញ់គេ
    ដូរឈ្មោះជេរគេតាម​អ៊ិនធើណែត​​ប៉ុណ្ណោះ បាយសល់ពីឆ្កែទុកច្រះច្រំខ្លួនអ្ហែងទៅ ចំជាចាស់អត់ពូជមែន!

  5. 2015 says:

    ក្រសួង​មហាផ្ទៃកំពុងតែធ្វើអោយ យួនកញ្ចាស់Bol ប្រើពាក្យអសុរស់លើជនជាតិខ្មែរ បានចិត្តដូចឆ្កែមែន
    ប្រហែលជាកញ្ចាស់Bolនេះជាមន្រ្តីធ្វើការក្នុងជួររដ្ឋាភិបាល ទើបឈ្លើយមិនចេះគោរពជនស៊ីវិល អ្នកដទៃយ៉ាងហ្នឹង ។

  6. បរិមី ព្រះវិហារ says:

    មតិយោបល់អាចយកមកពិចារណា រៀនសូត្រ តែបើហាមាត់បិទមាត់លឺតែពាក្យជេរប្រមាណ សូម្បីតែសហនាមក៏ដាក់មកជេរគេជេរឯង ដូចនេះគ្មានប៉ះពាល់សិទិ្ធសី្អទេ បើចាប់មនុស្សជំពូកចូលគុក និងកែលំអរផេកពត៌មានប្រឆាំងមួយនេះ កាន់តែចេះផ្លាស់ប្តូរទៅវិញទេ!!!