ដោយ៖ អ៊ិត សូធឿត | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 03:41 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីរបស់លោកឲ្យបន្តការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដោយទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយលោកបញ្ជាក់ថា ការងារផ្ទៀងផ្ទាត់ផែនទី ដើម្បីបំភ្លឺជូនប្រជាជនទូទៅបានបញ្ចប់ហើយ។
ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានធ្វើការផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួនជាមួយផែនទី១៨ផ្ទាំង ខ្ចីមកពីអង្គការសហប្រជាជាតិ និងផែនទីខ្ចីមកពីប្រទេសបារាំង ដោយមន្ត្រីរដ្ឋាភិបាលបានអះអាងថា ផែនទីទាំងនោះគឺដូចគ្នា។ យ៉ាងនេះក្ដី រដ្ឋាភិបាលកម្ពុជាក៏បានស្នើសុំខ្ចីផែនទីពីអាមេរិកដើម្បីផ្ទៀងផ្ទាត់ផងដែរ ប៉ុន្តែអាមេរិកមិនទាន់បានប្រគល់ផែនទីឲ្យកម្ពុជានៅឡើយទេ។ ចំណែកគណបក្សសង្គ្រោះជាតិដែលតែងតវ៉ាជាមួយរដ្ឋាភិបាល ពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនោះក៏មិនទាន់បានប្រកាសជំហររបស់ខ្លួនផ្លូវការលើបញ្ហានេះផងដែរ។
តើហេតុអ្វីបានជា លោក ហ៊ុន សែន ជំរុញឲ្យបន្តបោះបង្គោលព្រំដែន ខណៈពេលដែលកម្ពុជាខ្លួនឯងនៅមិនទាន់ទទួលបានការឯកភាពគ្នា?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ថា ការដែលរដ្ឋាភិបាលជំរុញឲ្យមានការបន្តបោះបង្គោលព្រំដែននេះ គឺដោយសារតែរដ្ឋាភិបាលចង់បញ្ចប់បញ្ហាព្រំដែននេះឲ្យបានឆាប់ និងចង់បញ្ជាក់ថា ការបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលកន្លងមក គឺធ្វើឡើងដោយត្រឹមត្រូវ។ យ៉ាងណាក៏ដោយ លោកថា ការបន្តបោះបង្គោលព្រំដែន ខណៈពេលដែលមិនទាន់មានការឯកភាពផ្ទៃក្នុងនោះ នឹងបង្កើតឲ្យមានការសង្ស័យទៅលើការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបោះបង្គោលព្រំដែននេះ។
លោក សូ ចន្ថា បន្ថែមថា ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋក្នុងកិច្ចការបោះបង្គោលព្រំដែន រដ្ឋាភិបាលគួរបង្កើតគណៈកម្មការចម្រុះ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ផែនទីជាមួយផែនដីពិតប្រាកដ ក៏ដូចជាតាមដានដំណើរការនៃការបោះបង្គោលព្រំដែន។ លោកថា៖ “ជាការព្យាយាមបញ្ចប់ ហើយព្យាយាមបញ្ជាក់ថា អ្វីដែលធ្វើកន្លងមកបោះបាន៨៣ភាគរយហ្នឹង គឺត្រឹមត្រូវ។ ក៏ប៉ុន្តែការដែលរដ្ឋាភិបាលធ្វើបែបហ្នឹង គឺមិនអាចរកឯកភាពជាតិឃើញទេ ពីព្រោះការដែលបញ្ជាឲ្យគណៈកម្មការបោះបង្គោលព្រំដែនបន្តទៀត ដោយគ្មានភាគីផ្សេងទៀតទៅផ្ទៀងផ្ទាត់ផ្ទៃដីពិតប្រាកដ និងលើផែនទីនោះអាហ្នឹងហើយជាការព្យាយាមបិទព័ត៌មាន ហើយមិនបើកច្រកឲ្យភាគីផ្សេងៗបានចូលរួមធ្វើការផ្ទៀងផ្ទាត់”។
បទវិភាគផ្សេងទៀត
សម្រាប់ប្រធានវេទិការអនាគតនិងជាអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ការដែលរដ្ឋាភិបាលបន្តការបោះបង្គោលព្រំដែនជារឿងល្អ ដោយលោកគិតថា ប្រសិនបើរដ្ឋាភិបាលធ្វើការផ្ទៀងផ្ទាត់ផែនទីបន្តទៀតក៏មិនមានអ្វីខុសគ្នាដែរ។ លោកថាអ្វីដែលសំខាន់គឺរដ្ឋាភិបាលត្រូវធ្វើការងារព្រំដែននេះ ប្រកបដោយតម្លាភាពគឺបើកឲ្យគ្រប់ភាគីសង្កេត និងពិនិត្យតាមដាន ហើយរដ្ឋាភិបាលត្រូវបញ្ចេញរាល់ព័ត៌មានដែលទាក់ទងនឹងការបោះបង្គោលព្រំដែន។
លោក អ៊ូ វីរៈ បន្ថែមថា រដ្ឋាភិបាលគួរបញ្ចេញ និងធ្វើការពន្យល់ពីផែនទីខ្នាត១/៥០០០០ ដែលរដ្ឋាភិបាលអះអាងថា ត្រូវបានប្រើប្រាស់អមជាមួយផែនទីបោនខ្នាត១/១០០ ០០០ សម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីជម្រះមន្ទិលសង្ស័យនានារបស់គណបក្សប្រឆាំង ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ លោកថា៖ “ចិត្តខ្ញុំមែនទែន បង្ហាញមួយជំហានទៀតទាក់ទងរឿងផែនទី គឺការដូរពីផែនទីខ្នាត១/១០០០០០ ទៅ១/៥០០០០ បើអាចបង្ហាញកន្លែងហ្នឹងមួយទៀតគឺមានការទុកចិត្តឥឡូវនេះ ហើយដោយសារមានបុគ្គលមួយចំនួនមានមន្ទិលសង្ស័យ។ ខ្ញុំថារដ្ឋាភិបាលបន្តបើកចំហ គឺជាយុទ្ធសាស្ត្រមួយដ៏ល្អបំផុត ដើម្បីទាក់ទាញការគាំទ្រ និងមានទំនុកចិត្តពីប្រជាពលរដ្ឋនៅក្នុងបញ្ហាហ្នឹង ហើយប្រសិនទាក់ទងរឿងបោះបង្គោល យើងនៅតែដូចគ្នាអ៊ីចឹង បន្តធ្វើៗទៅ ប៉ុន្តែគួរតែបើកចំហបន្តិចទៅ”។
កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា លោកសាទរចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលបារាំងពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញមកជួយដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងវៀតណាម។ យ៉ាងណាក៏ដោយ នៅក្នុងលិខិតឆ្លើយតបលោកប្រធានាធិបតីបារាំង François Hollande ផ្ញើទៅប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បារាំងអាចបញ្ជូនអ្នកជំនាញផែនទីមកបាន លុះត្រាមានការស្នើសុំពីភាគីប្រទេសទាំងពីរ។ ចំណែកអនុប្រធានគណៈកម្មធិការព្រំដែន លោកស្រី កុយ ពិធី បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា មកដល់ពេលនេះ ភាគីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមពុំមានការខ្វែងគំនិតគ្នាលើបញ្ហាផែនទីនោះទេ ដូច្នេះលោកស្រីថា ភាគីទាំង២មិនទាន់ចាំបាច់ត្រូវការអ្នកជំនាញពីប្រទេសបារាំង ដើម្បីមកជួយឡើយ។
ទោះជាយ៉ាងនេះក្ដី លោកសាស្ត្រាចារ្យ សូ ចន្ថា យល់ថា កម្ពុជាគួរស្វែងរកជំនួយពីអ្នកជំនាញផែនទីមកពីប្រទេសបារាំងដោយលោកថា កន្លងមកកម្ពុជា និងវៀតណាមមានចំណុចមួយចំនួនមិនឯកភាពគ្នាដែលលោកថា ត្រូវការភាគីទី៣ ឬអ្នកជំនាញដើម្បីជួយដោះស្រាយឲ្យបានត្រឹមត្រូវ៖ “ភាគីរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រុះ ហើយអាចអញ្ជើញភាគី អន្តរជាតិដែលមានជំនាញខាងផែនទីហ្នឹងត្រួតពិនិត្យទាំងអស់គ្នា ហើយបូករួមទាំងភាគីវៀតណាមទៀត ពីព្រោះកន្លងមករដ្ឋាភិបាលតែងតែលើកឡើងហើយថា មានការមិនឯកភាពគ្នាចំណុចមួយចំនួនរវាងប្រទេសវៀតណាម ឧទាហរណ៍ វៀតណាមព្យាយាមជីកស្រះនៅលើទឹកដីខ្មែរ ព្យាយាមធ្វើប៉ុស្តិ៍នៅលើទឹកដីខ្មែរ ខណៈពេលដែលកម្ពុជាចេញកំណត់ទូតដើម្បីហាមឃាត់ជាដើម។ អ៊ីចឹងអាហ្នឹងបញ្ជាក់ថា មិនទាន់ឯកភាពគ្នាទេ រវាងវៀតណាមនិងកម្ពុជា។ អ៊ីចឹងការដែលបញ្ជាក់ថា មិនចាំបាច់ស្នើសុំទៅភាគីជំនាញអន្តរជាតិ ហ្នឹងគ្រាន់តែជាលេស”។
អ្នកវិភាគបានយល់ឃើញខុសគ្នាចំពោះករណីនៃការជំរុញឲ្យបន្តការបោះបង្គោលនេះ ដោយលោក សូ ចន្ថា យល់ថា ការបន្តបោះបង្គោលព្រំដែនដោយពុំទាន់មានការឯកភាពជាតិនេះនឹងនាំឲ្យមានការសង្ស័យបន្តទៀត ខណៈលោក អ៊ូ វីរៈ យល់ថា រដ្ឋាភិបាលគួរបន្តការងារនេះព្រោះវាជាតួនាទីរបស់រដ្ឋាភិបាល។ យ៉ាងណាក៏ដោយ អ្នកវិភាគទាំងពីរយល់ឃើញដូចគ្នាថា ដើម្បីទទួលបានការទុកចិត្តពេញលេញពីប្រជាពលរដ្ឋក៏ដូចជាគណបក្សប្រឆាំង រដ្ឋាភិបាលត្រូវធ្វើការងារនេះប្រកបដោយតម្លាភាព គឺត្រូវបញ្ចេញរាល់ឯកសារពាក់ព័ន្ធ និងស្វែងរកជំនួយអ្នកបច្ចេកទេសពីប្រទេសបារាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕
សូមសរសេរមកលោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

There has been a messy affair with this continued hiding agenda.
Everybody knows there are 2 sets of maps , 1/100 000 scale and 1/50 000 scale.
Quite difficult to see the difference between the maps.
Best is to you the ones can read by computer. These maps possibly have been digitized.
Plotting coordinates are more readily possible and also the AREA of the map can be calculated. Any drafting firm or survey or engineer can work on it.
Please stop making national matter complicated.
Samneang
JUST LET THIS UGLY GUY DO WHAT HE WANTED . WHEN THE TIME COME THIS NATION TRAITOR WILL BE PANISHING THE HWOLE FAMILIES . I CAN SEE HIS SIN THAT HAVE DOE IN THE PAST IS COMING TO HUNT HIM RIGHT NOW. HE CAN NOT GET AWAY FROM HANGING IN FRONT OF PUBLICE ONE DAY. GOD CAN NOT SAVE THIS KIND OF EVIL THAT COMMITED ALOT OF CRIM AGAIN HUMMANITY. I DO NOT GIVE ANY EXCUSE TO THE PERSON WHO I FOUND OUT HE WAS THE MURDER .TO THE GUY WHO ALWAY MAKE COMMENT TO SUPORTED THOSE UGLY FACE HUN SEN.COME TO GET ME AND PLEASE DO NOT BRING THE HAND CUP WHIT YOU . OVER HERE THAT KIND OF HAND CUP IS WAITING TO WELL COME YOU.
The maps from UN are wrong, the maps from France are wrong. So the maps from the market that the opposition party use are right?
ព្រោះយួនបង្ខំអោយហ៊ុន សែនធ្វើអោយហើយមុនពេលCNRP ឈ្នះឆ្នោត
គ្រាន់តែនិយាយរិៈគន់គឺដើម្បីស្ថាបនា,វាមិនជ្រុលទេ,,,,,,,ចុៈបើបាញ់កម្មករ,តារាចំរៀង,ស្លាប់រាប់សិបនាក់វាមិនជ្រុលទេរឺ?