​តុលាការ​ខេត្ត​តាកែវដោះលែង​បុរស​ម្នាក់ ដែល​ចែកចាយ​ឯកសារទាក់ទង​ផែនការ​របស់វៀតណាម​​មក​លើ​កម្ពុជា​​

ដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com

ព្រះរាជអាជ្ញា​ខេត្តតាកែវ​បានសម្រេច​ដោះលែង លោក ឈា​ តាំង​ស៊ន មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុកព្រៃក្បាស់ ដោយមាន​ហេតុផល​ថា បុរស​រូ​បនេះមាន​ស្នាដៃ​ជួយបង្រៀន​កូន​ខ្មែរ ក្នុងឋានៈ​​ជា​គ្រូ​ប​បង្រៀនជិត៣០​ឆ្នាំ។​

​កូនប្រុសលោក ឈា​តាំង​ស៊ន គឺ​លោក ឈា ​ប៊ុនឫ​ទ្ធិ បាន​ប្រាប់ VOD ថា ឪពុក​របស់​លោកត្រូវបានព្រះរាជអាជ្ញា​ធរ លោក ខាត់​ សុភ​ត្រា ដោះលែងកាលពីម្សិលមិញ ប៉ុន្តែ​សម្រេច​ពិន័យជា​ប្រាក់​៣​លាន​រៀល នៅក្រោមមាត្រា៤៩៦​ ដែលមានទោសពី​១​ឆ្នាំទៅ​២​ឆ្នាំ។ លោក ឈា​ ប៊ុនឫ​ទ្ធិ ឱ្យដឹង​ទៀត ការដោះលែង​ឪពុករបស់ខ្លួន គឺ​កើត​ក្រោយពីគាត់បាន សារភាព​កំហុស​ ហើយម្យ៉ាងទៀតលោក​ថា ដោយសារតែតុលាការមើលឃើញពីគុណបំណាច់ឪពុកលោកជា​គ្រូបង្រៀនទើប​ចូល​និវត្តន៍។​

លោក ឈា តាំង​ស៊ន ​ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ស្រុក​ព្រៃកប្បាស ​និង​ជា​គ្រូបង្រៀន​ដែល​ចូលនិវត្តន៍​។​ លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ ទី​៥​ខែកញ្ញា​ បន្ទាប់ពី​លោក​បាន​បង្ហោះ​ច្បាប់​ចម្លង​នៃ​ឯកសារ​ស្តីពី​យុទ្ធសាស្ត្រ២០​ចំណុច​របស់​វៀតណាមដើម្បី​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក​៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

What Next?

Recent Articles

One Response to "​តុលាការ​ខេត្ត​តាកែវដោះលែង​បុរស​ម្នាក់ ដែល​ចែកចាយ​ឯកសារទាក់ទង​ផែនការ​របស់វៀតណាម​​មក​លើ​កម្ពុជា​​"

  1. Anonymous says:

    ត្រូវតែ ដោះលែង គាត់ ទើបត្រឹមត្រូវ ពីព្រោះគាត់ មានគំនិត ការពារ ទឹកដី ខ្មែរ !