ដោយ៖ អុិត សូធឿត | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015
http://vodhotnews.com
សាលាឧទ្ធរណ៍នឹងបើកសវនាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះលើករណីបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ខណៈចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញបញ្ចប់ការស៊ើបសួរលើករណីនេះ រង់ចាំសវនាការជំនុំជម្រះ។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ដោយលោកត្រូវចោទ៣បទចោទគឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយនិងញុះញង់ឲ្យមានអសន្តិសុខ ពាក់ព័ន្ធនឹងការថ្លែងរបស់លោកស្ដីពីសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។
មេធាវីម្នាក់ក្នុងចំណោមមេធាវី៤នាក់ការពារក្ដីឲ្យលោក ហុង សុខហួរ គឺលោក សំ សុគង់ ឲ្យVODដឹងថា នៅម៉ោង២រសៀល សាលាឧទ្ធរណ៍នឹងបើកសវនាការលើពាក្យបណ្ដឹងជំទាស់នឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលបានបដិសេធមិនឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំបណ្ដោះអាសន្ន។ យ៉ាងណាក៏ដោយ លោកថា លោក ហុង សុខហួរ នឹងមិនមានវត្តមានក្នុងសវនាការនេះទេ ដោយលោកថា លោក ហុង សុខហួរ បានធ្វើលិខិតទៅកាន់សាលាឧទ្ធរណ៍សុំប្រើប្រាស់សិទ្ធិមិនចូលរួមក្នុងសវនាការ ដោយផ្ទេរសិទ្ធិទៅឲ្យមេធាវីក្នុងការការពារក្ដីឲ្យរូបលោក។
លោក សំ សុគង់ បន្តថា លោកសង្ឃឹមថាសាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោក ដោយលោកថា បើយោងតាមលក្ខខណ្ឌនៃច្បាប់គឺលោក ហុង សុខហួរគួរត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ ឬស្ថិតនៅក្រោមការត្រួតពិនិត្យណាមួយ៖ “ដោយសារតែគាត់ (ហុង សុខហួរ) មានការងារពិតប្រាកដ គាត់ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាយើងហ្នឹង ហើយក៏ដូចជាគាត់មានទីលំនៅដ្ឋានពិតប្រាកដ ក៏ដូចជាមានក្រុមគ្រួសារ ហើយគាត់ក៏អាចនឹងដាក់ប្រាក់ធានាប្រសិនជាតុលាការតម្រូវហ្នឹង”។
ពាក់ព័ន្ធនឹងអង្គសេចក្ដីនៃសំណុំរឿងលោក ហុង សុខហួរ នេះដែរ លោក សំ សុគង់ ឲ្យដឹងថា កាលពីថ្ងៃអង្គារ ចៅក្រមស៊ើបសួរនៃសាលាដំបូងបានផ្ញើលិខិតមួយជូនដំណឹងពីការបិទការស៊ើបសួរលើសំណុំរឿងនេះ តែពុំទាន់ដឹងពីកាលបរិច្ឆេទនៃការបើកសវនាការជំនុំជម្រះនោះទេ។ លោកមានប្រសាសន៍ថា៖ “ក្រុមមេធាវីនឹងពិនិត្យ និងពិភាក្សាគ្នាថាតើ ការស៊ើបសួររបស់ចៅក្រមហ្នឹងនៅមានចំណុចខ្វះខ្លះ ឬមិនខ្វះ។ បើសិនជាក្រុមមេធាវីពិនិត្យទៅមើលឃើញថាមានការខ្វះខាតក្នុងការស៊ើបសួរហ្នឹង មេធាវីនឹងធ្វើពាក្យមួយសុំឲ្យចៅក្រមស៊ើបសួរធ្វើការបំពេញកិច្ចស៊ើបសួរណាមួយ។ ប៉ុន្តែបើយើងឃើញថាការស៊ើបសួរហ្នឹងវាមិនមានការខ្វះចន្លោះទេ មេធាវីនឹងត្រៀមខ្លួនរង់ចាំចូលរួមសវនាការទាក់ទងការកាត់អង្គសេចក្ដីក្នុងពេលឆាប់ៗ”។
កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ តាមរយៈវីឌីអូឃ្លីបមួយដែលបង្ហោះនៅលើគេហទំព័ររបស់លោក សម រង្ស៊ី លោក ហុង សុខហួរ មានប្រសាសន៍ថា៖ “សន្ធិសញ្ញាឆ្នាំ៧៩ហ្នឹងនៅក្នុងរដ្ឋកាលយួនគេបានចែងហើយថា ប្រមុខរដ្ឋជំនាន់ហ្នឹងលោក ហេង សំរិន ដែលជាប្រមុខរដ្ឋហ្នឹង គាត់បានចុះហត្ថលេខាជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាមហ្នឹង នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ហ្នឹង គាត់បានចុះហត្ថលេខាឯកភាពគ្នាថាប្រទេសទាំងពីរ ឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំងពីរ សូមឲ្យយកសន្ធិសញ្ញាហ្នឹងមកមើល បើអត់មើលទេ អត់ជឿទេ និយាយត្រង់ក៏ខ្ញុំអត់ជឿដែរ ទាល់តែខ្ញុំបានមើលបានខ្ញុំជឿ”។
ក្រោយពីវីឌីអូឃ្លីបនេះចេញផ្សាយបានពីរថ្ងៃ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបានបញ្ជាឲ្យចាប់ខ្លួនលោក ហុង សុខហួរ ដោយលោកនាយករដ្ឋមន្ត្រីចោទថាមន្ត្រីគណបក្សប្រឆាំងរូបនោះជាជន “ក្បត់ជាតិ”។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

សូម តុលាការ និង មេធាវី មេតា ធ្វើខ្លួន អោយសម ជាអ្នកកាន់ច្បាប់ រឿងខុសច្បាប់ ត្រូវតែមានទោស កុំប្រែក្រឡាស ។ អ្នកធំធ្វើខុស អាង ចាត់ចូលជារឿងនយោបាយ បើនាំគ្នាធ្វើរបៀបនេះ តើច្បាប់ ទុកនៅទីណា? បក្សប្រឆាំង គាត់អត់ខ្លាច ប្រព្រឹតអំពើខុសច្បាប់ទេ ក្រុមគាត់អោយតែ ធ្វើអ្វីខុស ហើយត្រូវបានច្បាប់ ចាប់បាននោះ គាត់រមែងតែងតែ ចាត់ទុករឿងទាំងនោះ ជារឿងនយោបាយ ព្រោះបញ្ហានយោបាយ អត់មានទោសទេ អាចសម្រួលគ្នាបាន តាមរយៈការចរចារ ។ ខ្ញុំជា ប្រជាកសិករម្នាក់ ដែលរសនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានឆ្លងកាត់ របបប៉ុលពត រហូតដល់ បច្ចុប្បន្ន ហើយបានសិក្សា បានអានរឿងរាវផ្សេងៗ ទាក់ទង នយោបាយ ចាប់តាំងពី សង្គមរានិយម រហូតដល់ បច្ចុប្បន្ន និង អានរឿងរាង ផ្សេងៗ ទាក់ទង ប្រវត្តន៏ខ្មែរ ម្យ៉ាងទៀត ខ្ញុំក៏អាន មើលពត៌មាន បក្សប្រឆាំង ស្រុកគេ គឺ អត់ដូចបក្សប្រឆាំង ស្រុកខ្មែរទេ បរទេស គេធ្វើនយោបាយ មិនដែល បំផុសប្រជាជនគេ អោយ ស្អប់ ជាតិណា ស្អប់ បក្សណា មិនដែលថា បើមានអ្នកនេះ អត់ អ្នកនោះទេ គឺ គេលើយកគោលនយោបាយល្អរបស់គេ នឹងអនុវត្តន៏ការងារ អោយប្រជាជនគេមើលឃើញថាបក្សគេល្អ ដើម្បី ទាញទឹកចិត្ត ប្រជាជន តែ បក្សប្រឆាំង ស្រុកខ្មែរ បំផុះ អោយប្រជាជន ស្អប់ រដ្ឋាភិបាល ខ្ញុំនៅតាមជនបទ គឺ បានលឺ ពេញត្រចៀក ដែល ប្រជាជន ខាង បក្សប្រឆាំង តែតែថា ពួកឯង នៅទ្រាំមើលគេដល់ណា ទៀត មើលពួកវា មើល មានឡាន មានវីឡា មានដីផ្ទះ ដីស្រែរ៉ាប់សិប ហាត់តា មានប្រាក់ចាយ ហ៊ីហា ពួកយើង បានត្រឹមតែ ល្មម ដូច្នេះ ពួកយើង ត្រូវ រកវិធី ទំលាក់ពួកវា អោយក្រដូចពួកយើង យើង បើយើង បានធំ យើង សងសឹក ពួកនោះ (ពាក្យទាំងនោះ សាហាវណាស់ បើឈ្នោះមេននោះ) ។ សរុបសេចក្តី ខ្ញុំគ្រាន់ តែ សុំនោមពរ ដល់ បក្សប្រឆាំង ធ្វើនយោបាយ កុំញុះញុង ប្រជាំជនស្អប់គ្នា ហើយ សូមកុំយកអំពើដែលខុសច្បាប់ ចាត់ចូលជារឿងនយោបាយ ។ ខ្ញុំគឹត ថា បក្សប្រឆាំង មិនខ្លាច ធ្វើខុសច្បាប់ទេព្រោះ បក្សប្រឆាំងយល់ថា គណៈបក្សប្រជាជនត្រូវការការចរចារ ដើម្បី អោយបក្សប្រឆាងចូលរួមក្នុងសភាជាតិ ដូច្នេះ បក្សប្រឆាំង ធ្វើអ្វីក៏ដោយអោយតែ មានផលចំណេញដល់ បក្ស និង បុគ្គលណាមួយ ក្នុង បក្ស បើបានសំរេច ប្រសើបំផុត បើបរ៉ាជ័យ គឺ ចាត់ទុកកំហុសនោះ ជារឿង នយោបាយ និង ចរចារ បើជៀសមិនរួច គឺ ចូលរួមសភា គឺជាការស្រេច គ្មានអ្នកណាមួយមានទោស តែ អាតូចតាច សូមជាប់គុគចុះ ព្រោះនេះជានយោបាយ ធ្វើម្តេច ចាញ់គេ មិនអាច ដោះលេងបាន ។ សូមអភ័យទោស នេះជាមតិយោបល់ របស់ ខ្ញុំទេ ។
មិនសង្ឃឹមថា អាចនៅក្រៅឃុំបានទេ បើហុ៊ន សែន មិនបើកភ្លើងខៀវអោយតុលាការនោះ!
វាចង់ជាប់គុក ចាំបាច់ត្រូវការភ្លើងខៀវ ភ្លើងលឿន ស្អី! បើមិនធ្វើបែបនេះ អ្នកណាខ្លះស្គាល់ ហុង សុងហួរ!!!ពួកខែ្មរនៅស្រុកបារាំងខ្លះមានគំនិតខុសផ្លែកអញ្ចឹង!
UNDER THE CURRENT GOVERNMENT, ANYTHING CAN BE TURNED WHITE TO BLACK OR VIS VERSA. THE RULES UNDER TOP BRASSES’ PIECES OF MOUTH. RULES CAN BE BEND AND ADJUSTED, SINCE JUDICAIRY SYSTEM IS NOT INDEPENDENT.
Everybody knows and everybody in CPP DENIED. ONLY BREASTFEEDING BABIES ARE NOT KNOWN.
don’t waste your time with the dictator . he will let you out when political compromise . only some stupid people can’t see that way.
Non-independent judiciary is 100% under the dictators’ control and politically motivated.
Non-independent judiciary is 100% controlled by the dictators and is politically motivated .