​សាលាឧទ្ធរណ៍​មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ម្នាក់​នៅ​ក្រៅ​ឃុំ​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 05:41 PM​
http://vodhotnews.com


សមា​ជិកព្រឹទ្ធសភា​គណបក្ស​សម សម រង្ស៊ី លោក ហុង សុខហួរ (រូបថតដោយទេព សូនី​)


​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បដិសេធ​មិន​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្សប្រឆាំង​ម្នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ហេតុផល​រក្សាទុក​ជន​ត្រូវ​ចោទ​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ដើម្បី​ការពារ​សណ្តាប់​ធ្នាក់​សាធារណៈ​សង្គម​។

​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្ដី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ ឲ្យដឹង​បន្ទាប់​ពី​ចេញពី​បន្ទប់​សវនាការ​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​មិន​ព្រម​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ទេ ដោយ​សាលាឧទ្ធរណ៍​សំអាងថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​។ លោក​មានប្រសាសន៍ថា​៖ "​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ទុក​ជូន​សា​ម៉ី​ខ្លួន​ដែល​ជា​ជន​ត្រូវ​ចោទ និង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​សង្គម​"​។​

​លោក ជួង ជូ​ងី បន្ថែមថា លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​កូនក្តី​របស់​ខ្លួន ដើម្បី​ធ្វើ​ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា កន្លងទៅ តាមរយៈ​វី​ឌី​អូ​ឃ្លីប​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ​របស់លោក សម រង្ស៊ី លោក ហុង សុខ​ហួរ មានប្រសាសន៍ថា​៖ “​សន្ធិសញ្ញា​ឆ្នាំ​៧៩​ហ្នឹង​នៅក្នុង​រដ្ឋ​កាល​យួន​គេ​បានចែង​ហើយ​ថា ប្រមុខរដ្ឋ​ជំនាន់​ហ្នឹង​លោក ហេង សំរិន ដែល​ជា​ប្រមុខរដ្ឋ​ហ្នឹង គាត់​បាន​ចុះហត្ថលេខា​ជាមួយ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ហ្នឹង នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​១៩៧៩​ហ្នឹង គាត់​បាន​ចុះហត្ថលេខា​ឯកភាព​គ្នា​ថា​ប្រទេស​ទាំង​ពីរ ឯកភាព​គ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំង​ពីរ សូម​ឲ្យ​យក​សន្ធិសញ្ញា​ហ្នឹង​មក​មើល បើ​អត់​មើល​ទេ អត់​ជឿ​ទេ និយាយ​ត្រង់​ក៏​ខ្ញុំ​អត់​ជឿ​ដែរ ទាល់តែ​ខ្ញុំ​បាន​មើល​បាន​ខ្ញុំ​ជឿ​”​។​

​ក្រោយ​ពី​វី​ឌី​អូ​ឃ្លីប​នេះ​ចេញ​ផ្សាយ​ពីរ​ថ្ងៃ​ក្រោយ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួនលោក ហុង សុខ​ហួរ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ចោទ​ថា​មន្ត្រី​គណបក្សប្រឆាំង​រូបនោះ​ជា​ជន​"​ក្បត់ជាតិ​"​។​

​ក្រោយពី​ការបញ្ជា​របស់​លោក ហ៊ុន សែន សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ហុង សុខ​ហួរ  ភ្លាម ដោយ​ចោទ​ថា​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់មក​តុលាការ​បាន     សម្រេច​បញ្ជូន​លោក ហុង សុខ​ហួរ ទៅ​ពន្ធនាគារ ដោយ​ចោទ​លោក​៣​បទ​ចោទ គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះញង់​ឲ្យមាន​អសន្តិសុខ​៕

សរសេរ​មក​លោក ណាត សុភាព​ តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "​សាលាឧទ្ធរណ៍​មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ម្នាក់​នៅ​ក្រៅ​ឃុំ​​"

  1. Rev says:

    Can anyone tell me what CNRP goes through the judiciary system in Cambodia, since they know that it is under direct influence of CPP clan?
    Do they expect to get fair hearing?
    Do they think a sitting judge will dare to reverse the top down command?
    May be some foreign embassies tell CNRP to go through this process and see what the outcome?
    May be CNRP is attmpting to exhaust all venues and to show Cambodian people the justice seeking has been done and this is the outcome?

  2. 69 @@ says:

    it true that cnrp want to show the world of Cambodia justice.

  3. បរិមី ព្រះវិហារ says:

    REV, it will become very fair justice if the court freed these CNRP criminals!

  4. people says:

    when ever khmer nationalists talk about the truth al way wrong but when veit-germ did something wrong this government never do anything .the men who sing tral island and sea area,lease land 99 years ,give angkor to private not criminal because these serve youn-veit but when we oppose they did the coup or put in jail so this government really serve only veitcong .who ever bury the parish accord are the traitor’ .GOD bless all cambodian people’