បទសម្ភាសន៍
ម្តេចប៉ាប Francis ដែលជាមេដឹកនាំសាសនាកំពូលរបស់ពិភពលោកនៃវិមាន វ៉ាទីកង់ នឹងយាងមកបំពេញទស្សនកិច្ចសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។
លោកបណ្ឌិត ទន់ សុវណ្ណ ប្រធានពុទ្ធិកសមាគមខ្មែរ វត្តពុទ្ធិការាម រដ្ឋម៉ារីឡែនដ៍ ស.រ.អា នៅក្នុងបន្ទប់ថតសំឡេងរបស់ VOA ក្នុងពេលលោកផ្តល់កិច្ចសម្ភាសន៍នៅថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA)
សុខ ខេមរា
18 កញ្ញា 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
សម្តេចប៉ាប Francis ដែលជាមេដឹកនាំសាសនាកំពូលរបស់ពិភពលោកនៃវិមាន វ៉ាទីកង់ នឹងយាងមកបំពេញទស្សនកិច្ចសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។ ដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងយាងចូលរួមក្នុងកម្មវិធីជាច្រើន។ ក្នុងនោះ ព្រះអង្គនឹងថ្លែងសុន្ទរកថាក្នុងសភាស.រ.អា ជួបសន្ទនា ផ្ទាល់ជាមួយលោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប ក្នុងបូរី New York និងជួយបំពេញកិច្ចការមនុស្សធម៌ និងសង្គមកិច្ចជាមួយក្រុមមនុស្សមិនសូវមានសិទ្ធិខ្លះក្នុងសង្គម។ ពុទ្ធសាសនិកខ្មែរ-អាមេរិកាំង គឺលោកបណ្ឌិត ទន់ សុវណ្ណ និងព្រះសង្ឃខ្មែរនៅស.រ.អា នឹងត្រូវគេអញ្ជើញនិងនិមន្តឲ្យចូលរួមក្នុងកម្មវិធីផ្សេងៗមួយចំនួនដែរ។ តទៅនេះ ជាបទសម្ភាសន៍រវាងលោក សុខ ខេមរា នៃVOA ជាមួយលោកបណ្ឌិត ទន់ សុវណ្ណ នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington៕


Congratulation!!!!
ចេតិយក្បែរព្រះវិហ៊ារសង់មិនទាន់ហើយទេទុកដាក់ធាតុព្រះ អស់១លានដុល្លារជាងទៅហើយដូចជាមិនសមនឹងទឹកលុយសោះ,ចេតិយប៉ុនអាចម៍ច្រមុះ។តិចបាបចោចទៅ…