Thu, 17 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ផ្តល់បទសម្ភាសជាមួយបណ្តាញសារព័ត៌មានជាច្រើន បន្ទាប់ពីបង្ហាញខ្លួនមកចូលរួមសម្ភោធ ខ្សែភាពយន្តរឿង «វិញ្ញាណា» នៅរោងភាពយន្តម៉េជឺរ ផ្សារទំនើប អ៊ីអនម៉ល កូនស្រីសំណព្វចិត្តរបស់ថៅកែផលិតកម្មមហាហង្ស ដែលធ្លាប់ឪពុកធ្វើសន្និសិទ្ធកាសែត តាមវាយ ម្ចាស់ស្នេហ៍លោក ប៉ែន ចំរុងនោះ កញ្ញា ភិន សុដាលីស បានបញ្ជាក់ថា «នៅតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នោះ អេតាស៊ីវិល នាងនិងបង ប៉ែន ចំរុង និងបានដល់ដៃហើយ»។
គួររំឭកថា ស្នេហា កូនស្រីថៅផលិតកម្មមហាហង្ស តារាសម្តែង កញ្ញា ភិន សុដាលីស និង តារាសម្តែង ពួកែលេងទឹកមុខ លោក ប៉ែន ចំរុង បានផ្ទុះការភ្ញាក់ផ្អើលកក្រើតពិភពសិល្បៈ ខណៈលោក អ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស និងជាឪពុកកញ្ញា ភិន សុដាលីស បានប្រកាសក្នុងសន្និសិទ្ធកាសែតជាសាធារណៈ កាលពីថ្ងៃទី១៧សីហា តាមវាយលោក ប៉ែន ចំរុង និងប្រកាសដាច់ខាត់ មិនឲ្យលោក ប៉ែន ចំរ៉ុង បន្តទំនាក់ទំនងស្នេហ៍ជាមួយកូនស្រី ។
ក្នុងន័យដូចគ្នានោះ នៅក្នុងឳកាសសម្ភោធថតរឿង «អ្នកនាងម្ចាស់ឡីកឺ » នៅក្នុងភូមិគ្រឹះ របស់ចាងហ្វាងផលិតកម្មមហាហង្សផ្ទាល់នោះ លោក អ៊ិន សុភិន ក៏នៅតែបន្តជំហដាច់ខាត់ មិនទទួលយកស្នេហាកូនស្រី និងតារាសម្តែងលោក ប៉ែន ចំរុង ដោយបញ្ជាក់ថា «និងកាត់កាលកូនស្រីទៀតផង បើនៅតែបន្តស្នេហាជាមួយ ប៉ែន ចំរុង »។
យ៉ាងណាក៏ដោយ កូនស្រីសំណព្វចិត្តរបស់ថៅកែផលិតកម្មមហាហង្ស ដែលកំពុងឈ្លក់ស្នេហ៍និង តារាសម្តែង លោក ប៉ែន ចំរុង ដោយមិនខ្វល់ពីសំដីប្រកាសរបស់ឪពុកនោះ ក្នុងឳកាសផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននៅផ្សារអ៊ីអនម៉លនៅព្រលប់ថ្ងៃទី ១៧ខែកញ្ញានេះ កញ្ញា ភិន សុដាលីស បែរជាប្រាប់ថា «ការដែលនាងបានដៃដឹក បង ប៉ែង ចំរុង ទៅចុះ អេតាស៊ីវិល នោះក៏ទទួលបានការណែនាំពីឪពុកនាងដែរ »។
កូនស្រីថៅផលិតកម្មមហាហង្ស ដែលធ្លាប់បានភ្ជាប់ពាក្យម្តងហើយ កាលពីឆ្នាំ ២០១៣ ជាមួយបុរសពោះម៉ាយ ជាកូនធម៌សំណព្វឪពុកនាង លោក ប៉ែន តុលា កញ្ញា ភិន សុដាលីស ក៏បានសារភាពប្រាប់ផងដែរថា «ការពិតទៅ ប៉ា ខ្ញុំក៏នៅតែប្រកាន់ជំហមិនទទួលស្គាល់ស្នេហាខ្ញុំនិងបង ចំរុង គាត់មិនប្រែប្រួលទេ តែគាត់បានណែនាំខ្ញុំឲ្យទៅចុះអេតាស៊ីវិល »។
ជាមួយការលើកឡើងនេះ កូនស្រីថៅកែផលិតកម្ម និងជាអនាគត ភរិយារបស់ តារាសម្តែង លោក ប៉ែន ចំរុង នាងបានបញ្ជាក់ថា ប៉ាខ្ញុំគាត់នៅតែមិនទទួលស្គាល់មែន តែគាត់ស្រឡាញ់កូនស្រី ហើយគាត់ក៏បានប្រាប់ខ្ញុំថា បើកូននៅតែបន្តស្នេហាជាមួយ ចំរុង ចង់ធ្វើម៉េចក៏ធ្វើទៅ ប៉ាគាត់ប្រាប់ថា គាត់មិនចេះទ្រព្យរបស់ឲ្យតែប៉ុណ្នឹង ប៉ុន្តែឲ្យគាត់កាត់កាលខ្ញុំនោះគាត់មិនកាត់ទេ »។
កញ្ញា ភិន សុដាលីស បន្ថែមថា «ដូចខ្ញុំបាននិយាយចឹងថា គាត់ឲ្យខ្ញុំចុះអេតាស៊ីវិល ហើយគាត់ក៏ឲ្យខ្ញុំរស់នៅជាមួយ ចំរុង ។ គ្រាន់គាត់ប្រកាន់ចិត្ត មិនឲ្យចំរុង ចូលផ្ទះ ដោយឡែកខ្ញុំចេញចូលផ្ទះធម្មតា »។
បើទោះជាយ៉ាងណា កូនស្រីថៅកែផលិតកម្មរូបនេះ នៅមិនទាន់អស់សង្ឃឹមពីការលើកលែងពីឪពុកនាង ចំពោះស្នេហាដ៏ចម្រូងចម្រាសនេះដែរ។
ជាមួយសំដីលើកឡើងថា «ខ្ញុំមានសមត្ថភាពប៉ុណ្នឹងដែរ ពួកខ្ញុំ បើគាត់មិនចែកទ្រព្យ មិនដែលថា រកចិញ្ចឹមគ្នាមិនបាន ហើយតាមអំពើល្អ យើងខំព្យាយា នោះ យូរទៅលែងអី ពួកគាត់និងមើលឃើញ គាត់និងទទួលស្គាល់វិញនោះទេ ។ ខ្ញុំក៏មានជំនឿចិត្តដែរ មិនថា អត់សោះទេ ដូច្នេះពួកខ្ញុំនិងខំដើម្បីអនាគតដ៏លំបាក់នេះ»៕


ជួនកាលគាត់ចង់អោយអនាគត់កូនប្រសារនិងកូនបង្កើតគត់ល្បីក៏ថាបាន ទើបគាត់អនុញ្ញាតអោយមានព៌តមាននេះឡើង!
Yes, you sound genuine idea! Probably, I can make you famous as well by kick you ass infront of news papers guys! Let me know if you think it may work lol…
ក្មេងសមយ័ឥឡូវយ៉ាប់ណាស់,ទោៈជា ឪម៉ែ មិនយល់ព្រមក៏មិនស្តាប់ដែរ,ចាំមើលបានប៉ុន្មានខែ,បើកូនខ្ញុំអត់អោយចូលផ្ទៈទេ,
សូមសរសើនាងណាស់ដោយសារតែភាពងប់ងល់និងមោបាំងព្រោះតែស្នេហាធ្វើឲ្យនាងមានចិត្តក្លា
ហានហ៊ានកាត់កាលឪពុកម្តាយរត់ទៅស្លាប់រស់ជាមួយប្រុសសង្សារ ទើបតែមាន១នៅស្រុកខ្មែរ។ តើនាងសង្ឃឹមទេថាសាច់ញាតិខាងប្រុសគេឲ្យតម្លៃនាងប៉ុណ្ណាដែលគេឃើងចរិកពិតរឹងរូសរបស់នាង ហើយនោះពួកគេនិងរស់នៅសុខស្រួលជាមួយនាងទៅថ្ងៃក្រោយដែរឬទេ? សុភមង្គលគឺជាការឯក ភាពនិងកាយល់ព្រមមិនត្រឹមតែដៃគូរស្នេហានោះទេតែថែមទាំងមានកាឯកភាពពីឪពុកម្តាយខ្លះដែរ។
You such a bad girl. If I were your parent i’ll not allow you to come back to my house.
ទៅអនាគតមិនខុសពីរឿង”នាងបដាចារ”ទេ.
The question is “What is wrong with this boy, if they love each other let’s them be”. Is her father looking for a wealthy rich guy and a widow guy for his daughter? Stupid father !
ដោយសារតែយើងជាថៅកែផលិតកម្មភាពយន្តស្រាប់ គួរតែយករឿងនេះថតជាខ្សែភាពយន្តមួយរឿងឲ្យល្បីតែម្តងទៅ។ ហើយបើចង់ល្អ គឺសាម៉ីខ្លួនម្នាក់ៗ ជាអ្នកសម្តែងតែម្តង។
ដាលីសជាអ្នកមានបានជាចំរ៉ុងខំតោងមិនលែង,បានកូនអ្នកមានធ្វើប្រពន្ធមិនបាច់ចំណាយលុយអោយចាយទេ,នាងនេៈងប់និងប្រុសទោៈជាប្រុសជាគេមិនចូលស្តីដណ្តឹងក៏ព្រមយកដែរ,
មីនីសសងគុណ ឥតខ្ចោះ
រឿងអ្នកដទៃសោះ ម៉េចចាំបាច់ចេញយោបល់ច្រើនម៉េស ពួកអាអាចម៌ ??? ប្រដៅកូនចៅពួកអាដែងអស់ឯងអោយបានប្រសើរទៅបានហើយ ។ ពួកអាផេះ !
គិតពីរឿងប្រទេសជាតិ វាប្រសើរជាង គិតពីរឿងបុគ្គល ណាពួកអាដែង