ការ​ផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ ​តែអ្នក​វិភាគ​ថាខ្លាច​បាតុកម្ម​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015
http://vodhotnews.com


ស្ថានភាពទឹកនៅមាត់ទន្លេ (រូបថតដោយ ទេព សូនី​)


ការ​សម្រច​ផ្អាក​រៀប​ចំ​ពិធី​បុណ្យ​អុំទូកនៅរាជធានីភ្នំពេញ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាងថា​ដោយ​សារ​ទឹកទន្លេឆ្នាំនេះរាក់ពេក​​ តែអ្នកវិភាគថា​ដោយ​សារ​មហាជនធ្វើប្រមូលផ្តុំធ្វើ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​។

កាលពីថ្ងៃទី​៣១​ ខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្តីពី​ការផ្អាក​​​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ត្រូវ​ប្រារព្ធ​ចាប់ពី​ថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដោយ​លើកឡើងថា​​ឆ្នាំនេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត។​

ប្រធានមជ្ឈមណ្ឌលជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថាការ​ផ្អាកពិធីបុណ្យ​អុំទូក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ប្រពៃណីវប្បធម៌ខ្មែរ ដែល​លោក​បារម្ភថា​អាចឈានដល់​បាត់​បង់​ប្រសិនជា​ខកខានប្រារព្ធ​​​ញឹកញាប់។ ទោះជាយ៉ាងណាលោក​ថាការ​ផ្អាកនេះ​គឺ​ដោយសារ​ទឹក​ទន្លេស្រក​ខ្លាំងពិត​មែន។ លោក​មាន​ប្រសាសន៍ថា៖ “ពេលខ្ញុំចុះទៅមើលឃើញដូចហ៊ី ទឹកចុះសម្បើមណាស់។ ដូច្នេះមើលពីលើទៅឃើញអ្នកចែវនៅខាងក្រោម ដូច្នេះ​យើងឃើញថាការសប្បាយរបស់ជនរួមជាតិយើងវាមានទំហំតិចជាងការពិបាកចិត្តរបស់គាត់ នេះមិនមែនកាន់ជើងរដ្ឋាភិបាលទេ ដូចថាយើងមើលទៅឃើញខុសពីធម្មតាមែន”។ (អ្នកព័ត៌មានវីអូឌី៖កន្លងមកជារៀងរាល់ឆ្នាំមានករណីទឹកស្រកខ្លាំងអីចឹងទេលោកពូ?) អត់មានទេក្មួយអើយគឺថាទឹកហ្នឹងមានរហូតដល់៧ម៉ែត្រឬឡើដល់៨ តែឥឡូវទៅឃើញ៣ម៉ែត្រជិត៤ ដូចថាវាខាប់ហា!”។​

ការប្រកាសផ្អាកបុណ្យអុំទូកនៅភ្នំពេញត្រូវបានធ្វើឡើងក្រោយពីបាតុករគាំទ្ររដ្ឋាភិបាលវាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិនិងការដកតំណែង លោក កឹម សុខា។ ប៉ុន្តែសាលារាជធានីបានប្រកាសពីការរៀបចំ​ក្លោងទ្វា និ​ងតុបតែងភ្លើងពណ៌ដើម្បីលម្អ​ក្នុងពិធីបុណ្យអុំរួចហើយក៏ដោយ។

សម្រាប់អ្នកវិភាគ និង​ស្រាវជ្រាវពីការ​អភិ​វឌ្ឍសង្គម លោក មាស នី មាន​ប្រសាសន៍ថាកម្រិត​ទឹកទន្លេទាប​មិនមែន​ជា​ហេតុផល​សម​ស្របក្នុង​ការផ្អាកប្រារព្ធពិធីបុណ្យ​អុំទូក​នោះទេ តែ​លោកថា​ដោយសាររដ្ឋាភិបាល​បារម្ភពីស្ថានការណ៍នយោបាយដែល​បាន​កើត​ឡើង​ក្នុងពេល​ថ្មីៗ។ លោក​បន្ថែមថា៖ “រឿងមួយដែលយើងគិតថាវាអាចមានការតវ៉ាប្រឆាំង ដែលជារឿងមួយដែលរដ្ឋាភិបាលបានគិតការពន្យារពេលបុណ្យអុំទូកដែលមានព្រឹត្តិការណ៍នយោបាយកាលពីឆ្នាំ​ទៅមួយ។ ចឹងគេអាចគិតថា នៅក្នុងឱកាសបុណ្យអុំទូកវានឹងមានមនុស្សរាប់លាននាក់មកកាន់ទីក្រុងភ្នំពេញ ចឹងរដ្ឋាភិបាលតែងតែខ្លាចថាក្រែងលោមានអ្នកណានៅពីក្រោយហ្នឹងដើម្បីរៀបចំកើតចលា​ចល​ផ្សេងៗ តវ៉ាប្រឆាំង ឬក៏យ៉ាងម៉េចហ្នឹងណា នេះជាបញ្ហាមួយដែលយើងបានគិត”

បើទោះជា​ការរៀបចំនៅរាជធានីភ្នំពេញ​ត្រូវ​ផ្អាក តែ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ និង​អកអំបុក​នៅតាម​ខេត្ត​នានា អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀម​ទំលាប់​ប្រពៃណីនិង​តាម​លទ្ធភាព​របស់​អាជ្ញា​ធរ​ដែលជា​អ្នក​​រៀ​បចំ​​ ចំណែក​ការឈប់​សម្រាប់​មន្ត្រីរាជកា​រ និយោជិត កម្មករ ចំនួន​បី​ថ្ងៃ​នៅ​រក្សា​ដដែល​។​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​សុំការយោគយល់ពីប្រជា​ពលរដ្ឋ​ ដែល​រដ្ឋាភិបាល​លុបចោលគម្រោង​រៀបចំពិធីបុណ្យអុំទូក​នៅរាជធានីភ្នំពេញ។ លោកបញ្ជា​ឲ្យ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ យក​ថវិកាដែលបម្រុង​សម្រាប់រៀបចំពិធីអ៊ុំទូក​ ទៅ​ទៅទិញប្រេង​ ដើម្បី​បូម​ទឹក​សម្រាប់កសិករ។​

គួរប​ញ្ជាក់ថា ឆ្នាំនេះជាលើកទី៤ហើយដែលរដ្ឋាភិបាលសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូក  ​ចាប់ពី​ឆ្នាំ២០១១ រហូតដល់​ឆ្នាំ២០១៣​ តែ​ឆ្នាំ២០១៤ រដ្ឋាភិបាលរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​វិញ​៕

សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.com


ការ​ផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ ​តែអ្នក​វិភាគ​ថាខ្លាច​បាតុកម្ម​ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:06 PM​
http://vodhotnews.com

ការ​ផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ ​តែអ្នក​វិភាគ​ថាខ្លាច​បាតុកម្ម​

What Next?

Recent Articles

2 Responses to "ការ​ផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ ​តែអ្នក​វិភាគ​ថាខ្លាច​បាតុកម្ម​"

  1. VV says:

    After commited the crime, and revealing the weakness and incapable, they try to trick the mine and heart of Khmer people! They think Cambodian people still believe that old fox. May be too late. People may take everything you give them, because it is suppose to belong to them, but people will not sale their principles for the nation.

  2. បារមី ព្រះវិហារ says:

    Good decision and save this cost for supporting our farmers who affected by less raining!!! VV wants to revenge you can wait until horse has horns!!