មនុស្ស​៥នាក់នៅខេត្ត​ស្វាយរៀង ​រងរបួសដោយ​សារ​បាញ់កាំជ្រួចសាចត្រូវ​​

ដោយ៖​ ចក់ ចំរើន និង​ហ៊ុន សិរីវឌ្ឍន៍​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:35 PM​
http://vodhotnews.com

មនុស្ស៥នាក់ បាន​រងរបួសស្រាល​​កាលពីថ្ងៃ​អាទិត្យ​ ដោយ​សារ​ការ​បាញ់កាំជ្រួច​អបអរសាទរ​ពិធី​បុណ្យ​អុំទូកប្រ​ចាំ​ខេត្តស្វា​យរៀង សាច​ទៅ​ចំទី​កន្លែងដែ​លជនរងគ្រោះស្នាក់នៅ។​

លោក រៀម គៀង ចៅ​សង្កាត់ពោធិតាហោ ប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថា​​ហេតុការណ៍នោះ​បាន​កើត​​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណជា៧យប់ ក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុង​ស្វាយរៀង ដោយ​សារ​គ្រាប់កំជ្រួចបាញ់មិនផ្ទុះ ហើយហោះទៅប៉ះចំកន្លែង​ដែល​ជនរ​ងគ្រោះ​ស្នា​ក់នៅ​។​ លោក​បន្ត​ថា​អ្នក​ដែល​រង​របួស​ទាំង​អស់​នោះ​​សុទ្ធ​តែ​ជា​កីឡាករ​អ៊ុំ​ទូក​​ដែល​មក​ពី​ខេត្ត​សៀ​មរាបនិង​មានអាយុចាប់ពី៣០​ដល់​៥០ឆ្នាំ។ លោក​បន្ថែម​ថាបច្ចុប្បន្ន​នេះ​កីឡាករ​ដែល​រងរបួសទាំងនោះត្រូវបានព្យាបាលនិង​ត្រឡ​ប់​ទៅ​ផ្ទះវិញ​អស់​ហើ​យ​។

វីអូឌីបានព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន តែ​លោក​ថា​លោករវល់ប្រជុំ មិនអាច​និយាយ​​បាន​ពី​បញ្ហានេះ។​

គួរបញ្ជាក់​ថា​កាលពីថ្ងៃទី​២៩ខែតុលា ឆ្នាំ​២០១៤ យុវជនម្នាក់បាន​​ស្លាប់និង​ប៉ុន្មាននាក់​ទៀត​រង​របួស​ដោយ​សារ​ឧ​​បទ្ទវ​ហេតុ​នៃ​ការ​បាញ់​កាំជ្រួច​ខុសបច្ចេកទេស​ ពេល​អបអរសាទរ​ការគ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ដែល​​ធ្វើ​ឡើង​នៅ​​រាជធា​នីភ្នំពេញ៕

សរសេរមកកាន់លោក ចក់ ចំរើន តាមរយៈchomroeurn561@gmail.comនិងលោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com

What Next?

Recent Articles

One Response to "មនុស្ស​៥នាក់នៅខេត្ត​ស្វាយរៀង ​រងរបួសដោយ​សារ​បាញ់កាំជ្រួចសាចត្រូវ​​"

  1. Bol says:

    កាលណានិយាយពីរឿងគ្រឿថ្នាក់ដោយសារកាំជ្រួច គឺគេត្រូវរំលឹករឿងគ្រោះថ្នាក់កាលពីឆ្នាំ ចាស់កន្លងមកនៅមាត់ទន្លេត្រើយខាងកើត។
    នេះគឺជាការធ្វេសប្រហែសរបស់ក្រុមប្រតិបត្តិការតែម្តង។
    តើអង្គភាពឬ ក៏រដ្ឋត្រូវធ្វើយ៉ាងណាជាមួយអ្នករងគ្រោះទាំងនោះ? ឬក៏គ្រាន់តែមានជាអំណោយបន្តិចបន្តួច ហើយតម្រូវឲ្យអ្នករងគ្រោះអរគុណឯកឧត្តមអភិបាលខេត្ត ឬ ក៏ក្រុមកាកបាទក្រហម?
    មិនមែនទេ គឺសំណងដ៏សក្តិសម។
    ប្រយ័ត្នទៅ នេះគេហៅថាជាធាតុផ្សំពីកំហុសដែលនឹងនាំឲ្យខេត្តស្វាយរៀងអាចបាត់ ២ កៅអីតំណាងរាស្ត្រ ទៀត បើមិនគិតគូរ!!