បាតុកម្មកាលពីសប្តាហ៍មុននៅខាងមុខរដ្ឋសភា ដែលត្រូវបានជំរុញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលយប់មុននោះដើម្បីឆ្លើយតបទៅនឹងបាតុកម្មរបស់គណបក្សប្រឆាំងដែលធ្វើឲ្យលោកមានកំហឹងរាល់ពេលដែលលោកធ្វើដំណើរទៅបរទេសនោះមានសញ្ញាសម្គាល់ថាជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចបំណងអ្វីមួយ។
ដោយមានការចូលរួមពីសំណាក់ក្រុមបុរសកាត់សក់យោធា ដែលមួយចំនួនធំចងក្រណាត់ក្រហមដែលគេស្គាល់ជាយូរមកហើយថាជាសញ្ញាបង្ហាញពីភាពស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា អំឡុងពេលកើតមានអំពើហិង្សាលើក្រុមប្រឆាំង និងសូម្បីនគរបាលដែលស្លៀកពាក់ស៊ីវិលផងនោះ បាតុកម្មនេះនៅតែប្រព្រឹត្តទៅដោយអហិង្សារហូតដល់ក្រុមបាតុករវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបយ៉ាងសាហាវ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានធ្វើការចោទប្រកាន់ភ្លាមៗថា លោក ហ៊ុន សែន គឺជាអ្នករៀបចំការវាយប្រហារនេះ ចំណែកឯបណ្ដាអង្គការសង្គមស៊ីវិលបានគូសបញ្ជាក់ថា នគរបាលនៅក្បែរនោះមិនបានព្យាយាមឃាត់ការប្រើអំពើហិង្សានោះឡើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានពណ៌នាអំពីព្រឹត្តិការណ៍នេះថាមានសញ្ញាសម្គាល់ថាជាការវាយប្រហាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ប៉ុន្តែទោះបីជារាល់ការចោទប្រកាន់កំពុងបាញ់ឆ្ពោះទៅរកគណបក្សកាន់អំណាចថាជាអ្នករៀបចំការវាយប្រហារនេះ ហើយអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ចាំបាច់ត្រូវមានការស៊ើបអង្កេតដែលគួរឲ្យជឿទុកចិត្តបានយ៉ាងណាក្ដី ក៏កាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃបានប្រើប្រាស់ថ្នាក់ដឹកនាំផ្ទាល់របស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំការស៊ើបអង្កេតនេះ។
ដោយជ្រើសរើសលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឲ្យធ្វើជាប្រធានស៊ើបអង្កេត និងលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិឲ្យធ្វើជាអនុប្រធានរបស់លោក ក្រសួងនេះបានដាក់សមាជិកសំខាន់ពីររូបនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបន្ទុកការស៊ើបអង្កេត។
ឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ក៏ជាសមាជិកមួយរូបដែរនៃ ”គណៈកម្មការឃោសនាអប់រំ” ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ដើម្បីជួយគណបក្សកាន់អំណាចបង្ហាញមុខមាត់ល្អទៅដល់សាធារណជនទូទៅ។
រហូតមកទល់ពេលនេះ មិនទាន់មានការប្រកាសអំពីការវិវឌ្ឍណាមួយនៅឡើយទេក្នុងការវែកមុខជនដែលបានប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រទាំងពីររូបអំឡុងបាតុកម្មកាលពីសប្ដាហ៍មុន ប៉ុន្តែមន្ត្រីបានសង្កត់ធ្ងន់កាលពីម្សិលមិញថា ការតែងតាំងសមាជិកពីររូបនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំការស៊ើបអង្កេតនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តនៃការស៊ើបអង្កេតឡើយ។
ដោយសន្យាថាគណៈកម្មការនេះនឹងវែកមុខអ្នករៀបចំការវាយប្រហារតំណាងរាស្ត្រទាំងពីរ ទោះបីជាពួកគេមកពីគណបក្សប្រជាជនកម្ពុជាក៏ដោយនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “វាគ្មានន័យអ្វីទេ។ អស់លោកមិនអាចរកបុគ្គលឯករាជ្យបានទេនៅទីនេះ។ តើនៅកម្ពុជា អស់លោកអាចរកបានទេអ្នកដែលគ្មាននិន្នាការគណបក្សនយោបាយ? មាននីតិវិធីត្រឹមត្រូវ ហើយនេះគឺជាជំនាញរបស់ពួកគាត់។ មិនថាពួកគេ [ជនដៃដល់] មកពីគណបក្សណាទេ ពួកគេនឹងត្រូវវែកមុខ។ អ្នកទាំងនេះមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពួកគាត់មកពីគណបក្សប្រជាជនកម្ពុជា។ អ្នកទាំងនេះនឹងមានការប្រុងប្រយ័ត្នក្នុងការអនុវត្តតាមនីតិវិធីត្រឹមត្រូវ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ថ្នាក់ដឹកនាំភាគច្រើននៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬកងកម្លាំងសន្តិសុខទូទាំងប្រទេស គឺជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកបានគូសបញ្ជាក់ថា លោក ឯម សំអាន និងលោក ឆៃ ស៊ីណារិទ្ធ នឹងអព្យាក្រឹត។
លោកទទួលស្គាល់ថា “ពួកគាត់ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា” ប៉ុន្តែលោកបដិសេធថានឹងគ្មានជម្លោះផលប្រយោជន៍កើតឡើងឡើយសម្រាប់ការស៊ើបអង្កេតនេះ។ លោកបានបន្តថា “ពួកគាត់មិនធ្វើការផ្អែកលើនិន្នាការនយោបាយទេ ប៉ុន្តែពួកគាត់ធ្វើការតាមជំនាញនគរបាលរបស់ពួកគាត់។ រដ្ឋាភិបាលបានប្រកាសហើយថា មិនថាក្រុមនោះចេញមកពីណា មកពីគណបក្សប្រជាជន ឬជាមន្ត្រីមកពីគណបក្សផ្សេងឡើយ ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែង”។
អ្នកនាំពាក្យរូបនេះបានថ្លែងថា អ្នកដែលមានមន្ទិលចំពោះភាពគួរឲ្យជឿទុកចិត្តនៃការស៊ើបអង្កេតលើការប្រើអំពើហិង្សាយ៉ាងសាហាវទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូបដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រុងបាងកក នៅឡើយ គួរតែទុកពេលឲ្យគណៈកម្មការធ្វើការសិន។
លោកបានលើកឡើងបន្ថែមថា “ពួកគាត់ត្រូវតែជឿជាក់លើសមត្ថកិច្ចរបស់កម្ពុជា។ វាគ្មានឥទ្ធិពល [លើការស៊ើបអង្កេត] ទេ ទោះបីជាពួកគាត់ស្ថិតក្នុងគណៈកម្មាធិការកណ្ដាល ឬគណៈកម្មការឃោសនាក៏ដោយ។ សូមកុំបារម្ភចំពោះរឿងនេះអី”។
ក្នុងចំណោមសមាជិកធម្មតាទាំងប្រាំមួយរូបនៃគណៈកម្មការស៊ើបអង្កេតនេះ គ្មាននរណាម្នាក់ជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាឡើយ ក្នុងនោះរួមមានទាំងលោក សៀង សេន ដែលបានជំនួសតំណែងរបស់ឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ជាប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ និងប្រធាននាយកដ្ឋានបីរូបទៀតនៃក្រសួងនេះផងដែរ។
មន្ត្រីពីរនាក់ចុងក្រោយគឺស្នងការរងនគរបាលរាជធានី លោក សុង លី និងលោក ស៊ឹម វុទ្ធី ក៏មិនស្ថិតនៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានោះដែរ ប៉ុន្តែត្រូវរាយការណ៍ប្រាប់ស្នងការនគរបាលរាជធានី ដែលត្រូវបានបញ្ចូលឈ្មោះបន្ថែមទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងសន្និបាតបក្សនៅឆ្នាំនេះ។
លោក ជួន សុវណ្ណ ក៏ត្រូវបានលើកឡើងក្នុងរបាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីសប្ដាហ៍មុនថា ជា “អ្នកដែលទទួលបានការបណ្ដុះបណ្ដាល និងជួយជ្រោមជ្រែងដ៏សំខាន់” របស់អគ្គមេបញ្ជាការរងកងទ័ពលោក គន់ គីម ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលបានប្រមូលផ្ដុំទាហានអំពាវនាវឲ្យដកលោក កឹម សុខា នៅថ្ងៃតែមួយដែលតំណាងរាស្ត្រត្រូវបានគេធ្វើបាបក្នុងបាតុកម្មដែលអំពាវនាវដូចគ្នានោះ។
អ្នកទាំងពីរក៏មានក្នុងការបញ្ជាតគ្នាស្ថិតនៅក្រោមអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាម្នាក់ដែលលោក ហ៊ុន សែន បានព្រមានកាលពីខែមុនថា អាចធ្វើការបះបោរប្រឆាំងរដ្ឋាភិបាលអនាគតរបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើខ្លួនព្យាយាមដកគាត់ចេញនោះ។
ទាំងលោក ឯម សំអាន ទាំងឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ក៏ប៉ុន្តែលោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងគណៈកម្មការនេះបានមានប្រសាសន៍ថា លោកមិនខ្វល់អំពីការស៊ើបអង្កេតត្រូវធ្វើឲ្យអាប់អួរដោយថ្នាក់ដឹកនាំរបស់ខ្លួនទេ។
ឧត្ដមសេនីយ៍ទោ សុខ ខេមរិន្ទ បានមានប្រសាសន៍ថា ”យើងជាមន្ត្រីតុលាការ”។ លោកពន្យល់ថា នរណាក៏ដោយដែលភ័ស្តុតាងបង្ហាញថាមានទោសនឹងត្រូវចាប់ខ្លួន។ យើងអនុវត្តច្បាប់ និងនីតិវិធីច្បាប់ក្នុងប្រទេសកម្ពុជា”។
លោកបានថ្លែងថា “ច្បាប់ព្រហ្មទណ្ឌគឺថា ក្បាលអ្នកណាសក់អ្នកហ្នឹង។ យើងមិនលម្អៀងទេ វាជាសិទ្ធិរបស់គេក្នុងការនិយាយបែបនេះ ប៉ុន្តែរឿងសំខាន់បំផុតគឺថា យើងមានច្បាប់
របស់យើង”។
ឧត្ដមសេនីយ៍ទោ ខេមរិន្ទ ទំនងជាសម្រាលតួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការវាយប្រហារនោះ ដោយលើកឡើងថា បាតុកម្មកាលពីសប្ដាហ៍មុនបានបញ្ចប់ជាផ្លូវការនៅម៉ោង១១ ហើយការវាយប្រហារតំណាងរាស្ត្របានកើតឡើងក្រោយថ្ងៃត្រង់បន្តិច។
លោកបានមានប្រសាសន៍ថា ”បាតុកម្មបានចប់នៅម៉ោង១១ ហេតុដូច្នេះមនុស្សបន្ទាប់ជាជនឱកាសនិយម ហើយជួនកាលវាជាការសងសឹក។ យើងត្រូវបញ្ចប់ការស៊ើបអង្កេតនេះសិន មុនយើងអាចនិយាយថាវាយ៉ាងណានោះ”។
លោក មួង សុធា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃ ក៏បានបានថ្លែងដែរថា លោកនឹងមិនលម្អៀងដោយកត្តានយោបាយទេនៅពេលព្យាយាមរកឲ្យឃើញអ្នកដែលបានរៀបចំការវាយដំកាលពីសប្ដាហ៍មុន។ លោកមានប្រសាសន៍ទៀតថា “ខ្ញុំជាអ្នកមានវិជ្ជាជីវៈ។ យើងឯករាជ្យ”។
លោក កែម ឡី ស្ថាបនិកក្រុមតស៊ូមតិនយោបាយមូលដ្ឋានខ្មែរដើម្បីខ្មែរ មានប្រសាសន៍ថា វាមិនមែនជារឿងថ្មីទេសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការបង្កើតការស៊ើបអង្កេតមួយដែលដាក់អ្នកស្មោះត្រង់របស់ខ្លួន ដើម្បីស៊ើបអង្កេតបទល្មើសហិង្សាដែលខ្លួនទទួលរងការចោទប្រកាន់ថា បានរៀបចំប្រឆាំងគណបក្សនយោបាយប្រឆាំងរបស់ខ្លួន។
លោក កែម លី បានមានប្រសាសន៍ថា “តាមធម្មតា ពួកគេសុទ្ធតែជាសមាជិកនៃគណៈកម្មាធិការ ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តើពួកគេមានឯករាជ្យយ៉ាងម៉េច? ខ្ញុំមិនអាចជឿទាល់តែសោះ លើកលែងតែប្រសិនបើពួកគេបង្កើតគណៈកម្មការមួយចូលរួមដោយគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ”។
លោកបានបន្ថែមថា “គណៈកម្មការនេះគឺដើម្បីបង្ហាញសហគមន៍អន្តរជាតិ ហើយបន្ទោសអ្នកផ្សេង។ ពួកគេតែងតែធ្វើតាមបញ្ជាមេរបស់ពួកគេ ហើយរាយការណ៍ដោយស្វ័យប្រវត្តិ។ យើងដឹងលទ្ធផលរួចទៅហើយ”៕ សុខុម និង និត

ក្រុមស៊ីអាចម៏របស់CPP ចេញមកចាប់ ប៊ន សំណាង សុខ សំអឿន ទុកសំរាប់សំដែងឆាកល្ខោនទៀតហើយ
Those who are not in the circle or member or affiliate of CPP and the CNRP people must be careful with your statements or activities, the Investigation Committee creates by CPP at this point in time is waiting for an opportunity or try to create circumstance to get away from this crime and blame others. They try to delay the investigation as long as they can, by expecting that people and international communities will soon forget the event. Poor Cambodian people, you are suffering for so much and so long already, why you always have such poor and miserable leaders.
This is what it called Independent nonbias investigation team. CPP IS BEING BOGGED DOWN IN ITS Own GAME.
W . your comment on that event is right on the point that both of us understanding very clearly in that situation. as we have known the thief ever admitted that I’m a thief . expressly on that powerful thief . that kind of trick we seen it so many time and they always got out nice and clean. the only deferent at this time no one lost their life in that event. but in the past there are so many life was lost without justice under this leadership. it is very hart and painful of dealing whit the jungle educated person . they holding the law and they can created the law to suit their evil mind. why I always say evil ?? because I see that person is ugly face not even that his mind was so evil totally every thing are ugly as it look. why our unfortunate nation having this kind of evil that ruin the future life of our nation. my understanding is>> because of the influence from our century thief that they never give up their intension toward nation. after they evaded our nation they was install evil person and continuous to do all kind of evil as they wishing to do. this dirty blood should be gone so that this nation can be alive in the world community.
មន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ មិនមែនស្មោះត្រង់និងជាតិខ្មែរទូទៅឡើយ
តាមយល់ពួកវាធ្វើការមិនចេញជាផ្លែផ្កាអីសម្រាប់យុត្តិធម៏ជូនសង្គមជាតិខ្មែរទាំងមូលទេ ប្រោះពួកវាជា
ពូជសត្វឆ្កែដំបៅក្បាលមានក្លិនទុច្ចរិតជាប់ក្បាលស្អុយគគ្រុក !