ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 12:49 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងកាលពីថ្ងៃចន្ទថាភាគីវៀតណាមមានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីនៅដាក់ដាំក្នុងខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែបារម្ភថានឹងបាត់បង់ដីនៅតំបន់នោះ។
លោក Le Hai Binh ប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាមបែបនេះ ជាការឆ្លើយតបនឹងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទម្លាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ថាភាគីវៀតណាមបានសុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហ៊ូត៥១គីឡូម៉ែត្រការ៉េ។ លោក ហ៊ុន សែន បានថ្លែងថា៖ “វៀតណាមដំបូង គេបន្ថយជំហរ ឥឡូវសុំចែកគ្នា អាហ្នឹងក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក៦០ភាគរយ ខ្ញុំថាអត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង ព្រោះដីដូនតាខ្ញុំ”។
សារព័ត៌មានវៀតណាមwww.vietnamplus.vnបានដកស្រង់សម្តីរបស់លោក Le Hai Binhថាប្រទេសវៀតណាមមាន”អធិបតេយ្យភាពពេញលេញ”ទៅលើដីនៅតំបន់ព្រំដែនដាក់ដាំក្នុងខេត្តដាក់ណងនៃប្រទេសវៀតណាម ដែលជាប់នឹងព្រំដែនខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ នៅពេលអ្នកសារព័ត៌មានសួរពីការលើកឡើងរបស់លោក ហ៊ុន សែន លោក Le Hai Binh បានឆ្លើយតបថាភាគីវៀតណាមកំពុងតែផ្ទៀងផ្ទាត់នូវការអះអាងនេះ។
បើតាមការដកស្រង់សម្តីរបស់សារព័ត៌មានវៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ថាប្រទេសវៀតណាមមាន”មូលដ្ឋានប្រវត្តិសាស្រ្តនិងច្បាប់គ្រប់គ្រាន់និងការគ្រប់គ្រងជាក់ស្តែងក្នុងការបង្ហាញថាវៀតណាមគ្រប់គ្រងអធិបតេយ្យភាពពេញលេញទៅលើដីនៅតំបន់ដាក់ដាំ”។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាបើតាមឯកសាររបស់អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជារបស់កម្ពុជា។ លោកមានប្រសាសន៍ថា៖ ”យើងមានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤ ដែលបញ្ជាក់ថាខ្សែព្រំដែននៅតំបន់នោះដើរតាមតំបន់ព្រែកដាក់ហ៊ូត រហូតដល់ព្រែកនេះទៀតផង ដូច្នេះវាច្បាស់ហើយ។ រួចសេចក្តីសម្រេចរបស់ទេសាភិបាលបារំាងនៅជំនាន់នោះ ជំនាន់អាណានិគម វាជាច្បាប់ ដល់មានច្បាប់ពីប្រទេសបារំាងយកទៅសម្រេចកាត់ដីតំបន់ដាក់ដំា ដាក់ហ៊ូតវាជារបស់កម្ពុជារួចទៅហើយ ដូច្នេះ យក តែ សេចក្តី សម្រេចឆ្នាំ១៩១៤ យកមកជាអំណះអំណាងច្បាប់រឹងមំារបស់យើង”។
លោកបន្តថាភាគីវៀតណាមកំពុងរំលោភលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាអ្នកនាំពាក្យវៀតណាមដែលគាត់លើកឡើងហ្នឹង វាមិនសមរម្យទេ បើតាមមតិខ្ញុំ។ រឿងអ្វីបានមិនសមរម្យ ព្រោះថាពេលយើងចរចាធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មានវាក្យខណ្ឌមួយ និយាយយ៉ាងច្បាស់ថា បើតំបន់នោះមិនទាន់បានឯកភាពគ្នា ភាគីទាំងពីរបន្តការចរចា ដើម្បីរកដំណោះស្រាយនៅតំបន់ដែលនៅប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ ដូច្នេះតាំងពី២០០៥ គេទទួលស្គាល់ថាមានការប្រទាញប្រទង់ ហេតុនេះហើយមិនទាន់បានដាច់ស្រេច ហើយឥឡូវអំណះអំណាងថាជារបស់គាត់ ពេញសិទ្ធិរបស់គាត់ វាអត់ត្រឹមត្រូវ តាមច្បាប់”។
នៅពេលសួរថាតើរដ្ឋាភិបាលកម្ពុជាមានគម្រោងប្តឹងទៅតុលាការអន្តរជាតិករណីនេះ លោក វ៉ា គឹមហុង បានឆ្លើយថាកម្ពុជាមិនមានគម្រោងប្តឹងនោះទេ ដោយថានឹងយកករណីនេះបន្តជជែកជាមួយភាគីវៀតណាមនៅពេលឆាប់ៗនេះ។
បើតាមលោក ហ៊ុន សែន សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងឆ្នាំ១៩១៤ បានចែងថាព្រំដែនកម្ពុជាវៀតណាមត្រូវដើរតាមព្រែកដាក់ហ៊ូត ប៉ុន្តែលោកថាផែនទីដែលបារាំងគូសឲ្យ ដើរតាមព្រែកដាក់ដាំ ដែលលោកថានឹងនាំឲ្យកម្ពុជាបាត់បង់ទឹកដី៥១គីឡូម៉ែត្រ។ ប៉ុន្តែលោកថាលោកនឹងតស៊ូ ដើម្បីបានទឹកដីទាំងនោះ។ លោក ហ៊ុន សែន បន្តថាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនឹងមិនអាចឲ្យកម្ពុជាឈ្នះនោះទេ។ លោកបានថ្លែងថា៖ "សុខចិត្តឈឺចាប់ខ្លួនឯង ដើម្បីការពារទឹកដី ឲ្យគេជេរអីជេរទៅ ប៉ុន្តែឥឡូវខ្ញុំលែងទូលផែនដីនេះខ្លួនឯង លែងរួចហើយ បក្សប្រឆាំងអ្នកបំផ្លាញ”។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលអះអាងថាកម្ពុជាបាត់បង់ដីទៅវៀតណាម មានប្រសាសន៍ថាបើតាមផែនទីដែលលោកទទួលបានពីអង្គការសហប្រជាជាតិ ខ្សែបន្ទាត់ព្រំដែនខ្លះដើរតាមព្រែកដាក់ដាំនិងខ្លះទៀតដើរតាមព្រែកដាក់ហ៊ូត ប៉ុន្តែលោកថាកម្ពុជាអាចប្រើសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិនឆ្នាំ១៩១៤ មកដោះស្រាយជាមួយភាគីវៀតណាម ដែលសម្រេចថាខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវដើរតាមព្រែកដាក់ហ៊ូត។ លោកបន្តថាត្រូវតែមានការគូសផែនទីឬកំណត់ព្រំដែនឡើងវិញ ឲ្យដើរតាមព្រែកដាក់ហ៊ូត តាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង។
លោកមានប្រសាសន៍ថា៖ “ដោយសារអ្នកបច្ចេកទេសបារាំង គាត់គូសផែនទីហ្នឹងមិនបានមើលទៅតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងប្រចាំនៅឥណ្ឌូចិន ដូច្នេះត្រូវគូសផែនទីឬកំណត់ព្រំដែនសាឡើងវិញ ទៅតាមព្រែកដាក់ហ៊ូត មិនមែនដើរព្រែកដាក់ដាំទេ។ អញ្ចឹងការទាមទាររបស់រដ្ឋាភិបាគឺការត្រឹមត្រូវហើយ ដែលយើងមិនត្រូវចែកដីហ្នឹងជាមួយយួនហ្នឹង”។
អានអត្ថបទ…
លោក អ៊ុំ សំអាន បន្តថាតាមការចុះទៅមើលតំបន់ជាក់ស្តែង ច្រកព្រំដែនកម្ពុជា-វៀតណាមបណ្តោះអាសន្ន ស្ថិតនៅត្រង់ព្រែកដាក់ដាំ មិនទាន់ទៅដល់ព្រែកដាក់ហ៊ូតនោះទេ ប៉ុន្តែលោកថាវៀតណាមបានស្ថាបនាផ្លូវជាបន្តបន្ទាប់មកជាប់នឹងព្រែកដាក់ដាំហើយ។ លោកចាត់ទុកការស្ថាបនាផ្លូវនេះជាការរំលោភកិច្ចព្រមព្រៀងកម្ពុជាវៀតណាម ឆ្នាំ១៩៩៥ ដែលមិនឲ្យសាង់សង់អ្វីថ្មីនៅតំបន់ដែលមិនទាន់បោះបង្គោលព្រំដែន។
លោក អ៊ុំ សំអាន បន្ថែមថា៖ “ប្រសិនបើអត់មានដំណោះស្រាយ លោក ហ៊ុន សែន ត្រូវប្តឹងករណីហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេ”។ លោកបន្តថាភាគីកម្ពុជាក៏អាចប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ ដោយសារវៀតណាមជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

នេះហើយមិត្ត ល្អ យួន ចង់តែយកទឹកដី ខ្មែរ មិនឈប់ !
សម្តាច គិត មើល វាថា ដីវា ? មិចក៏សម្តេច មិនតបឬសួរលោក សុខ ទូច ? បាត់?????
សញ្ជាតិយួននេះខ្មែរដឹងក្រយៅវានឹងយូរណាស់មកហើយទើបតែសម័យនេះទេ ដែលយកយួនធ្វើជាមិត្ត។
ហ៊ុន សែនខំទៅប្រូភូតកុហក់បោកប្រាស់ពួកនិសិត្សនៅស្រុកបារាំង៦០ភាគរយ៤០ភាគរយអាចម៍
ឥឡូវចោរយួនប្លន់យកអស់ដាក់ដាំ ដាក់ហូតទាំងអស់ ។
The game is start, Vietnam will do everything to help their install Government in Cambodia. Why Vietnam issue a statement now while the current Govt. is in trouble with the latest crime? Why Vietnam select that particular area? Whatever the outcome Vietnam, Vietnam will lose nothing because it is the Cambodian land. Vietname Govt. may try to help their install Govt. by play the credit game. The current Govt. may take this oportunity to delay the investigation on the crime they commited recently by saying that the national border is more important.
សេនារីយោរបស់វៀតណាមជួយគណះបក្សប្រជាជនក្នុងយុទ្ធនាការបោះឆ្នោតខាងមុខ។ បើប្រមុខរដ្ឋាភិបាលកម្ពុជាអាចតវ៉ាជាមួយវៀតណាមហើយបានដីដាក់ដាំមកវិញនោះប្រជាប្រិយរបស់ CPPកើនឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោត២០១៧ និង២០១៨។ នេះជា Game របស់ CPP និងវៀតណាមរៀបចំលេងនាពេលខាងមុខ។ សូមរងចាំតាមដានទាំងអស់គ្នា។
next . phnom-penh Vietnam land
Think about it and look at the New Game and New Trick :សេនារីយោរបស់វៀតណាមជួយគណះបក្សប្រជាជនក្នុងយុទ្ធនាការបោះឆ្នោតខាងមុខ។ បើប្រមុខរដ្ឋាភិបាលកម្ពុជាអាចតវ៉ាជាមួយវៀតណាមហើយបានដីដាក់ដាំមកវិញនោះប្រជាប្រិយរបស់ CPPកើនឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោត២០១៧ និង២០១៨។ នេះជា Game របស់ CPP និងវៀតណាមរៀបចំលេងនាពេលខាងមុខ។ សូមរងចាំតាមដានទាំងអស់គ្នា។
iii I agreed with you 100% true.
ក្មេងជំនាន់ ក្រោយ វៀតណាម គេស្រឡាញ់ជាតិ ពង្រីកទឹកដី !
ចំណែក ក្មេងជំនាន់ក្រោយ កម្ពុជា ចេះស្រឡាញ់ជាតិ ការពារ ទឹកដី ឬ ទេ ?
ឬ ក៏ ស្រឡាញ់ ស្រីវៀតណាម និង គ្រឿងស្រវឹង បំភ្លេច ការពារ ទឹកដី របស់ខ្លួន ?
TOO SMALL CLAIM VIET, WHY DON’T MY DEVIL FRIEND VIET CLAIM ALL LANDS EAST OF MEKONG RIVER Belong TO DEVIL SMILE black teeth, mushroom hat VIET. CAN VIETS SAY THEY HAVE ALL RECORDS TO PROVE?
DAMN YOU! YOUN EAT DOG!
ហ្នឹងបានដឹងប្រឹង!អាស្វាគឹមហុង ទាល់តែបងយួនថា មានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីនៅតំបន់ដាក់ដាំដែលកំពុងចម្រូងចម្រាស? តើមានអីមកបកស្រាយបង្វែរសភាពការណ៍ពិតទៀត?
please do not say nothing to my best friend they helping us a lot. first they injected poison ivy in Cambodia wean since 1952. and then used our blood to murder our people .at last they took some land and island from us not even that they want more. I agree your land is from Mekong river to the east that your grandmother have sex there. she made a lot of evil kid like Mr ???????? now this evil kid will sacrificing every thing for his ancestor . FU. DO MEIR AH KONG CHOR
រឿងល្ខោនភាគទមីឡយួននេះ មានរាប់រយសត្សវត្ដន៏មកហើយ តែហ៊ុន សែនទេដែលជាអាយងតួរឯក ក្នុងការសំដែងឬកបច្ចុប្បន្ន។
ភាពល្មោភអំណាចរបស់ល្បងខ្វាងម្ខាកនេះ មិនបានចំណេញអ្វីបន្ដិចដល់ប្រទេសជាតិខ្មែរទេ ហើយទី បំផុតខ្លួនហ៊ុន សែនតែម្ដងយួននឹងប្រឡេះចោលដូចដែរទង្វើររន្ទះបាញ់ស្លាប់ពីលើយន្ដហោះ ហុក ឡុងឌី អញ្ជឹង។ កុំអួតប្រសិនណាគ្រន់តែជាត្រីគ្រីម ក្នុងដបយួននោះឲ្យសោះ!!
ហោ ណាំ ហុង ជាអ្នកផ្ដល់សញ្ញាភ្លើងក្រហមឲ្យសមមិត្ដមឺុនឆ្នាំ មិនមកបញ្ចេញមតិអីបន្ដិចផង កុំជោរ!!
មើលរដ្ឋមន្ត្រីការបរទេសគេទៅ អាហោណាំហុង គេតែងតែការពារប្រទេសរបស់គេ មិមដូចពួកអាក្បត់ជាតិCPP អែងទេ
fucking veit’ you are the animal veit that we never forget ‘ you fucking lie to cambodian people so long and killed cambodian since you come from yu-nan of china’.you are the worth nation in this planet ‘ you fucking kidnap cambodian small boys&girls to washed their brain to killed their own blood and pointing finger to khmer killed khmer’ you fucking veit are the killer’and still taking profit from cambodia.you said you are friend thousand year ‘when you fucking in 1979 why you took everything from cambodia?why you still interfere in cambodia? fucking veit are the aggressor ‘one day GOD punish your nation ‘.GOD bless all cambodian people’
មន្រីយួននិងប្រជាជនយួនវាធ្វើចោរលួចប្លន់ទឹកដីខ្មែរមែន ប៉ុន្តែពួកមន្រ្តីនិងប្រជាជនយួនវារួបរួមសាមគ្គីគ្នាវាណាស់
ទើបពួកយួនវាប្លន់ទឹកដីខ្មែរអស់ជាច្រើនបានសម្រេច់ដូចបំណងពួកវា ។
ចំណែកមន្រ្តីខ្មែរជំនាន់នេះវិញអាន់ជាងសត្វឆ្កែហួសពីការគិត មន្រ្តីខ្មែរវាយចាប់ប្រជាជនខ្មែរដែលស្រឡាញ់ការពារទឹកដី
ដើម្បីផ្គាប់ផ្គន់ចិត្តយួនឈ្លានពាន ហើយព្រមទាំងឆ្កួតវង្វេងជាតិសាសន៍ថាចោរយួនឈ្លានពានជាបងប្អូនរបស់ពួកវាថែមទៀត ។
គាំទ្រមតិរបស់ iii វាជាល្បែងនយោបាយរបស់ CPP & Vietnam
ចោរ
Do mer mey Le Hai Binh, cho de va ka cha mey