សមត្ថកិច្ច​អះអាង​ថា​ពិបាកក្នុងការប្រមូលភស្តុតាងតាមហ្វេសប៊ុក​ ករណី​វាយតំណាងរាស្រ្ត​បក្សប្រឆាំង​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015
http://vodhotnews.com


តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បង្ហោះវីដេអូ​នៃ​ការវាយដំតំណាងរាស្រ្ត


អគ្គស្នងការរងនគរបាលជាតិនិងជាអ្នកនាំពាក្យ​ លោក គៀត ច័ន្ទថារិទ្ធ បាន​អះអាង​ថា​ការបង្ហោះឯកសារតាមបណ្តាញសង្គម​ នាំឲ្យ​ជន​ដៃដល់ងាយស្រួល​រត់គេចខ្លួន ហើយចាត់ទុក​​ឯកសារទាំងនោះ​សមត្ថកិច្ច​ពិបាក​នឹង​ប្រមូលយកនិង​មិនផ្លូវ​ការ។

បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែង​ថា​សមត្ថកិច្ចកំពុងតែស​កម្មក្នុងកា​រប្រមូល រូបភាពនិងឯកសារនានា ដែលអាចជាភស្តុតាងក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យដែ​លបានវាយដំអ្នកតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ពីររូប​កាលពីថ្ងៃទី​២៦ ខែតុលា។​ លោក​បន្ត​ថា​សមត្ថកិច្ចបានបំពេញនីតិវិធីរួចហើយជាមួយតុលាការ  ដើម្បីបើកការស៊ើបអង្កេតនិងបានចុះពិនិត្យកន្លែង​កើតហេ​តុរួចរាល់ ហើយ​សមត្ថកិច្ចក៏បានទទួលនូវ រូបភាព ក៏ដូចជាឯកសារនានាមួយចំនួនផង។​ លោក​បាន​បន្ថែម​ថាដំណើរការសាកសួរសាក្សី ដូចជាអ្នកបើបរ និងអ្នកនៅជិត និងបានឃើញហេតុការណ៍​ផ្ទា​ល់កំពុងតែបន្តនីតិវិធី។

លោក គៀត ច័ន្ទ​ថារិទ្ធ​ បាន​អំពាវនាវថែមទៀតដល់សាធារណជន ឲ្យចូលរួមជាមួយសមត្ថកិច្ច ក្នុង​​ការផ្តល់រូបភាពនិងឯកសារផ្សេងៗដែលអាចជួយដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ។ ទាក់ទងនឹងរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក​ លោក​មានប្រសាសន៍ថា​៖  “ក្រសួងមហាផ្ទៃបានពិនិត្យឃើញថាបញ្ហានេះបានធ្វើឲ្យចំណេញដល់ជនស្ស័យរត់គេចខ្លួន ហើយធ្វើឲ្យសមត្ថ​កិច្ចមានការលំបាកក្នុងការនីតិវិធីដើម្បីកំណត់អត្តសញ្ញាណនិងចាប់ខ្លួនជនសង្ស័យទាំងនោះ ដោយសារតែមានការពិបាកក្នុងការប្រមូលយក រូបភាពនិងឯកសារផ្សេងៗ តាមរយៈបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួនដែលមិនផ្លូវការ ស្របតាមនីតិវិធីច្បាប់”។ លោក​បន្ថែម​ថា​៖ “ហេតុដូច្នេះហើយបានជាសមត្ថកិច្ចសូមអំពាវនាវដល់សាធារ​ណជនជាថ្មីទៀត ត្រូវផ្តល់រូបភាពឬឯកសារផ្សេងៗដោយផ្ទាល់តែម្តងមកកាន់សមត្ថកិច្ច ដែលអាចជួយដល់ក្នុងការស៊ើអង្កេតនិងឈានដល់ការកំណត់មុខសញ្ញានិងការចាប់ខ្លួនជនសង្ស័យតែម្តង”

អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ គឺ​លោក ផល ភក្តី ​កាលពីថ្ងៃ​ចន្ទ មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ​​ ដោយ​លើក​ឡើង​ថា​លោក​បាន​បំភ្លឺ​រួចអស់ហើយទៅសមត្ថកិច្ច។​

តំណាងរាស្រ្ត​គ​ណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​ថា​៖ “កុំយកអ្នកបើកបររថយន្តធ្វើជាលេស ភស្តុតាងជាក់ស្តែងច្បាស់លាស់គឺរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពរដ្ឋសភានិងទូតអូស្ត្រាលី ព្រមទាំងរូបភាពដែលគេផ្សព្វផ្សាយជាសាធារណៈកន្លងមកនេះ”

កាលពីថ្ងៃទី​២៨ ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​​ចាប់ជន​ដៃដល់ដែល​បង្កហិង្សា​លើអ្នក​តំ​ណាងរាស្រ្ត​​គណបក្ស​​ស​ង្រ្គោះជាតិ​ពីររូបឲ្យ​រងរបួសធ្ងន់ ឲ្យ​បាន​និង​អំពាវនាវ​ឲ្យ​ជនដៃដល់ចេញមុខ​មក​​សារភាព​ ដែល​លោក​ចាត់ទុកថា​ជារឿងល្អបំផុត។​ លោក​ក៏​បានអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែលបានឃើញហេតុការណ៍នោះ អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្ត​​និងតំណាងរាស្រ្ត​ដែល​ជាជនរងគ្រោះ សហ​ការជាមួយសមត្ថកិច្ច ដើម្បី​បង្កភាព​ងាយស្រួល​​ក្នុងការ​ចាប់ជនដៃដល់។ លោក​បញ្ជាក់​ថា​៖ “បើគ្មាន​ការសហ​ការពីជនរងគ្រោះ​ផ្តល់នូវព័ត៌មាន​ ហេតុការណ៍​ដែលកើតឡើង​ អ្នក​ដែល​ចូលខ្លួនក្នុងព្រឹត្តិការណ៍នេះ យើង​ពិត​ជា​លំបាកជាមានការលំបាកក្នុងការស្វែងរក”។​

គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖“បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត”

ទោះជា​យ៉ាងណា នៅព្រឹកថ្ងៃ​ទី​២៦ខែតុលា បាតុករ​​រាប់ពាន់​នាក់​បានប្រមូលផ្តុំគ្នា​និង​តវ៉ានៅមុខវិមាន​​រដ្ឋសភា ដើ​ម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោក​​ប្រាស់ ​ក្រ​ឡេចក្រឡុ​ចនិង​ជាអ្នក​ដែល​​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។ បាតុកម្មនោះមិនមានការយាមកាម​​និ​​ង​​​ឃ្លាំមើល​តឹងតែងពីកម្លាំងសមត្ថកិច្ចនោះទេ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

8 Responses to "សមត្ថកិច្ច​អះអាង​ថា​ពិបាកក្នុងការប្រមូលភស្តុតាងតាមហ្វេសប៊ុក​ ករណី​វាយតំណាងរាស្រ្ត​បក្សប្រឆាំង​"

  1. namrequire says:

    Summon the leaders of demonstration for questioning. If it were an opposition created violent demonstration, there would have been swift arrested both the leaders of demonstration as well as those who involved in violent regardless videos or anyelse. The Authority of Cambodia will turn every stone, sent the police to every corner, entered every house, and raked every mountain hide out, and closed every border gate.
    This violent happened to be CPP organized violent event, then they have to think twice before they shot their foot. It is clear and present of undeniable.

  2. Judge says:

    Those perpetrators are quite possibly be back in Takmao.
    Order has been executed and vice president of Assembly is removed. It is very clear of the intention of the events.
    Samneang

  3. វាសនាខ្ញុុំអនាគតខ្ញុំ says:

    វប្បធម៌សន្ទនា ក្លាយជាវប្បធម៌វេទនាវិញហើយ! វ៉ែតំណាងរាស្រ្តជាអ្នកច្បាប់ នៅនឹងវិមានរដ្ឋសភាជាទី កន្លែងបង្កើតច្បាប់ទាំងកណ្តាលថ្ងែត្រង់ រកជនល្មើសមិនឃើញ?បើបាតុកម្មដោយសន្តិវិធីទាមទារសិទ្ធិសេរីភាពនៅទីលានប្រជាធិបតេយ្យវិញ ចាប់អ្នកតវ៉ាញាត់គុកនិងវែកមុខឃើញភ្លាមៗមិនទុកចាំថ្ងែស្អែកទេ?ជាមួយសំដាច់ស៍ដេកស៊ីជោរ៕

  4. Bol says:

    បើយើងនិយាយឲ្យមានយុត្តិធម៌ទៅ គឺសមត្ថកិច្ចត្រូវតែរកឲ្យឃើញនិងចាប់ឲ្យបានជនដល់បានវាយតប់លើតំណាងរាស្ត្រ ២ នាក់នោះ។ ព្រោះថា យើងប្រឆាំងនឹងសកម្មភាពមិនត្រឹមត្រូវរបស់លោក កឹម សុខា និង សម រង្ស៊ី នៅក្នុងសកម្មភាពនយោបាយ។ តែយើងមិនគាំទ្រអំពើណាមួយដែលនាំវិនាសដល់គណបក្សប្រជាជនទេ។
    ការវាយប្រហារទៅលើអ្នកនយោបាយទាំង ២នេះ គឺជាការបំផ្លាញគណបក្សប្រជាជនទាំងស្រស់ គឺជាចេតនាក្នុងការសម្លាប់លោកហ៊ុនសែន ធ្វើឲ្យលោកហ៊ុនសែន ត្រូវរងការចោទប្រកាន់ ដោយចៀសមិនបាន។ ថ្វីត្បិតគេមិនបានប្តឹងប្រឆាំងនឹងលោកហ៊ុនសែន តែមតិមហាជន បានវាយប្រហារខ្លាំងណាស់លើលោកហ៊ុនសែន។ វាមិនគួរល្ងិតល្ងង់យ៉ាងនេះទេ ។
    សរុបសេចក្តីមក គឺ រាជរដ្ឋាភិបាលត្រូវតែដកលោកអភិបាលរាជធានីភ្នំពេញ ដកលោកមេប៉ូលីស ដកលោកមេប៉េអឹមរាជធានី ដែលខ្វះសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខរាជធានី និងសន្តិសុខសុវត្តភាពនៃកិច្ចប្រជុំរដ្ឋសភា ចេញពីដំណែង។
    ទោះជារកឃើញក្រុមល្មើស ក៏ត្រូវតែដកពួកអស់លោកនេះ ចេញពីដំណែង ទើបជាការត្រឹមត្រូូវ។ អំពើពួកនេះ គឺជាផ្លូវមួយដែលនឹងនាំឲ្យការអនុវត្តសាលក្រមលើពួក ២១ នាក់ ពុំមានប្រសិទ្ធិភាព។
    យើងនិយាយដើម្បីការពារគណបក្សប្រជាជន ទេ សុំកុំអន់ចិត្តពីការបកស្រាយបែបនេះ។

  5. ទស្សនវិទ្យា says:

    ចាំមេីលបេីយួនលេបដីខ្មែរអស់តេីពួកវានឹងវ៉ៃគ្នាទៀតអត់។

  6. love cambodia says:

    ពួមានតែ Abol អែងទេដែលល្ងង់មិនដឹងថាហេតុអីបានជារកមិនឃើញ

  7. Star says:

    សមត្ថកិច្ច​រើសអើងបក្ខពួក ពិបាកចាត់វិធានការលើពួកកងអង្គរក្សគណបក្សប្រជាជនរបស់ខ្លួនណាស់ !
    កំពុងតែរកលេសរកអ្នកដទៃក្រៅពីកងអង្គរក្សមកជំនួស ។

  8. ?? says:

    at this moment CPP can not buy what we call people mind. the hole nation understanding quit well about the evil action . you can run but you can’t hid that what I see. no matter the wound are there they can not cross it out or erase it as a pencil mark. it seem to be shameful to the world community on that leadership of this poor nation. but I do not think that evil care of creditable of his own nation. all he care was grip his power so he can top down his own people. he is worry to what can be happen to him in the future. he knew himself that he committed a lot of crime again humanity. that what happen to the guy so afraid of his own shadow. my question to GOD is >>> when will this nation get out of all this punishment from GOD