ហេបភី ហ្វាម លក់​ផលិតផល​សរីរាង្គ​​ពីប្រជាកសិករ​ក្នុងស្រុក

អតិថិជនមក​ទិញ​បន្លែ​សរីរាង្គដែល​មាន​ដាក់លក់​នៅ​ហេបភី ហ្វាម។ វុទ្ធី

អតិថិជនមក​ទិញ​បន្លែ​សរីរាង្គដែល​មាន​ដាក់លក់​នៅ​ហេបភី ហ្វាម។ វុទ្ធី





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដោយ​មើលឃើញចំពោះ​បញ្ហា​សុខភាព​ចំណី​អាហារប្រចាំថ្ងៃ កាន់តែ​បង្ក​ផល​ប៉ះពាល់បន្តិច​ម្ដងៗ ​ដល់សុខភាព​អ្នកបរិភោគ ​និង​ធ្វើ​ឲ្យ​ប្រឈមនឹង​ជំងឺផ្សេងៗ ដែលបណ្តាល​មកពី​ការ​ទទួលទាន​បន្លែ​ សាច់ ផ្លែឈើគ្មាន​ប្រភព​ច្បាស់​លាស់​ និង​គ្មានការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ ហេបភី ហ្វាម ក៏​ចូល​ខ្លួន​មកបម្រើសេវាទទួល​ទាន​ប្រចាំថ្ងៃ​ដើម្បី​រក្សា​សុខភាពលោក​អ្នកជា​មួយ​ផលិត​ផ​លកសិកម្ម​ធម្មជាតិ​ខ្មែរ​សុទ្ធសាធ។

ជាមួយ​នឹង​ការ​រំលេចខ្លួន​លើ​ទី​តាំងថ្មី នៅ​ខាង​កើត​ស្តុបបូកគោ​ ហេបភី ហ្វាម ជាស្ដង់​លក់បន្លែ ត្រី និងសាច់ ​ដែល​មាន​ប្រភពអាហារ​ប្រសូតចេញ​ពី​ដៃ និង​គំនិត​តស៊ូ​បង្កបង្កើន​របស់កសិកម្ម​ខ្មែរ​មក​ពី​ខេត្ត​កំពត​ តាកែវ​ កំពង់ស្ពឺ​ ព្រៃវែង​ និងស្វាយរៀង ​ប្រើ​ជី​ធម្មជាតិ​ គ្មានជាតិ​គីមីនោះ អ្នកគ្រប់គ្រង​ហេបភី ហ្វាម បាន​លើកឡើងក្នុងមោទនភាព​ថា៖ «ហេបភី ហ្វាម ជាសភាវៈ​ដែល​ទ្រទ្រង់​សរីរាង្គកាយ​របស់​មនុស្ស​យើង ឲ្យ​មាន​រាង​កាយ​មាំ​មួន សុខភាព​ល្អ ប្រាជ្ញាវាងវៃ​ជាមួយនឹង​ការ​ទទួលទាន​ប្រភេទអាហារ ប្រកប​ដោយអនាម័យ និង​ផ្ដល់​ប្រភព​ច្បាស់លាស់ពីបន្លែ​ធម្មជាតិ ដែល​ហេបភី ហ្វាម ប្រមូល​ពីដៃ​ប្រជាកសិករនៅតាម​បណ្តា​ខេត្ត​ជាដៃគូ​»។

​បង្ហាញ​ពី​គោល​បំណង​ចូលរួម​ចែក​រំលែកនូវកា​រទទួលខុសត្រូវក្នុង​សង្គម និង​ដើម្បី​បញ្ចៀស​ពីភាពប្រឈម​នៃ​សុខ​ភាព​មនុស្ស​​ដែល​ញាំញីដោយសារធាតុ​គីមីពី​បន្លែ ត្រី​ សាច់ មិនមានប្រភពច្បាស់​លាស់​ ហេបភី ហ្វាម បានអះអាងថា ខ្លួន​មាន​ប្រភពបន្លែ​​ និង​ត្រី និងសាច់ច្បាស់​លាស់​ចេញ​ពីដៃ​ប្រជាកសិករ​ពិត​ៗ ​មានអនាម័យ សុក្រឹត​ភាព សេវាកម្ម​ល្អ ដែលសុទ្ធ​ជាផលិតផល​ក្នុង​ស្រុក​មាន​តម្លៃ​សម​រម្យ។

ជាមួយគ្នានោះដែរ​ អ្នកគ្រប់​គ្រង ហេប​ភី ហ្វាម បានបញ្ជាក់​ថា៖ «ដើម្បី​សម្រេចនូវគោលការណ៍បម្រើសេវា​សុខភាព​ដ៏​ប្រពៃនេះ ហេបភី ហ្វាម ដ្បិត​តែ​ដើម្បី​ប្រាក់​ចំណេញមែន តែចំណេញ​នោះ​ បាន​ខិត​ខំព្យាយាម​បំផុត​ដើម្បី​នាំយកផលិត​ផល​ធម្មជាតិ​ជូន​ប្រជាជន​កម្ពុជា​។ ហេបភី ហ្វាម ​ឲ្យ​បុគ្គលិក​ចុះ​ទៅ​ប្រមូលទិញ​ផលិតផលកសិកម្ម​ធម្មជាតិ​ទាំងនេះ​ដល់ទីកន្លែង បើទោះ​បី​ជាឆ្ងាយនៅដល់​កំពត ឬក៏​ស្វាយរៀង​ក៏​ដោយ»។

យ៉ាងណា​មិញ​ ហេបភី ហ្វាម មិន​មែន​បម្រើតែ​ល​សេវាកម្ម​ម្ហូប បន្លែ ត្រី និង​សាច់​នោះ​ទេ​ ​ប៉ុន្ដែខ្លួនក៏មានលក់​នូវ​ផលិតផល​ដែល​ច្នៃចេញពីធម្មជាតិ​ដទៃ​ទៀត ដូច​ជា ​តែ​ម្រុំ តែធម្មជាតិ​ និង​ផលិតផល​ច្នៃពី​ដៃ​កសិករ​ជាច្រើន​ទៀតផងដែរ។

លើស​ពី​ការឲ្យតម្លៃ​ផលិតផល​ចេញពី​ដៃកូនខ្មែរនោះ អ្នក​គ្រប់គ្រង​ ហេបភី ហ្វាម ប្រាប់ថា៖ «លើក​ស្ទួយ និង​ឲ្យតម្លៃ​ផលិតផល​ក្នុង​ស្រុកមាន​ប្រភពច្បាស់លាស់​ និង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈនៃវិស័យ​កសិកម្ម ដែល​ទាក់ទង​ទៅនឹង​ការដាំដុះ និង​ចិញ្ចឹមសត្វ​ដោយ​លក្ខណៈ​ធម្មជាតិផង​ដែរ​»។

បន្ថែមការលើកឡើង​នោះ​ ហេបភី ហ្វាម ដែល​តែងតែអះអាង​អំពី​ក្ដី​បារម្ភ​ចំពោះ​សុខភាព​ប្រជាជន​ខ្មែរ​ក្នុង​ការទិញ​ផលិតផល​នាំ​ចូលមិនច្បាស់លាស់​ បញ្ជាក់ថា៖​ «ហេបភី ហ្វាម លេច​រូបរាងនេះ​ក៏ជាការបង្កើន​ឱកាសរក​ប្រាក់​ចំណូល​សម្រាប់​កសិករនៅ​តាម​ជនបទ​ទៀត​ផង​»៕


What Next?

Recent Articles

One Response to "ហេបភី ហ្វាម លក់​ផលិតផល​សរីរាង្គ​​ពីប្រជាកសិករ​ក្នុងស្រុក"

  1. Anonymous says:

    Thank you