តុលាការ​កោះ​ហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​រឿង​ហិង្សា​នៅ​មុខ​រដ្ឋសភា

ដោយ យាង សុជាមេត្តា
2015-12-25
RFA

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev


សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ២រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី២៨ ធ្នូ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ហិង្សា​នៅ​មុខ​មន្ទីរ​រដ្ឋសភា កាល​ពី​ចុង​ខែ​តុលា។

មេធាវី​ការពារ​ក្ដី​តំណាងរាស្ត្រ​ទាំងពីរ គឺ​លោក ជូង ជូងី។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៥ ខែ​ធ្នូ ថា តុលាការ​បាន​កោះហៅ លោក ញ៉យ ចំរើន និង​លោក គង់ សភា ចូល​បំភ្លឺ​នៅ​ថ្ងៃទី២៨ ធ្នូ គឺ​នៅ​ពេល​ព្រឹក​ម្នាក់ និង​នៅ​ពេល​ថ្ងៃ​ម្នាក់។ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ទេ​ថា តើ​តំណាងរាស្ត្រ​ទាំងពីរ អាច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​សប្ដាហ៍​ក្រោយ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ថា ពេល​នេះ​ពួកគេ​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​នៅ​ឡើយ។

យ៉ាងណា លោក ជូង ជូងី ថា​ក្នុង​នាម​ជា​មេធាវី លោក​អាច​ចូល​ឆ្លើយ​បំភ្លឺ​ជំនួស​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន«មិន​ទៀង​ទេ មិន​ដឹង​ជា​គាត់​មក​ទាន់ ឬ​មិន​ទាន់​យ៉ាងម៉េច​ទេ ប៉ុន្តែ​គាត់​មាន​មេធាវី​ការពារ មាន​តំណាង​ជាដើម​បណ្ដឹង​រួច​ទៅ​ហើយ អ៊ីចឹង​ករណី​គាត់​មក​មិន​ទាន់​ខ្ញុំ​ចូល​ទៅ​អាច ឆ្លើយ​ជំនួស​បាន​ពីព្រោះ​ថា គាត់​ជា​ជនរងគ្រោះ ជាដើម​បណ្ដឹង អ៊ីចឹង​អាច​មាន​មេធាវី​តំណាង បាន»

តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ គំាទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃទី​២៦ តុលា ក្នុង​ពេល បាតុករ​ទាំងអស់​នោះ បាន​ប្រមូល​ផ្ដុំ​នៅ​មុខ​រដ្ឋសភា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភា​បោះឆ្នោត ទម្លាក់​លោក កឹម សុខា ចេញ​ពី​មុខ​តំណែង​អនុប្រធានទី១ រដ្ឋសភា។

ក្នុង​ពេល​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ តំណាងរាស្ត្រ​ទាំង​ពីរ​បាន​ដាក់ ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ជន​ដៃដល់ និង​ទាមទារ​សំណង​ក្នុង​ម្នាក់​ចំនួន​១០០​លាន​រៀល

ក្នុង​សំណុំ​រឿង​នេះ​ដែរ ជន​ដៃដល់​ចំនួន​៣នាក់ បាន​ចូល​ខ្លួន​សារភាព​ក្រោយ​ពី​ការ​ប្រកាស របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែក​ជន​ដៃដល់​ជាច្រើន​ផ្សេង​ទៀត នៅ​មិន​ទាន់ ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "តុលាការ​កោះ​ហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​រឿង​ហិង្សា​នៅ​មុខ​រដ្ឋសភា"

  1. ?? says:

    look at this situation every bodies as innocent people have been punishing by the court of those evil leader. I do not wanted to describe for that long you can seeing it in your own eyes. you can fill up to my question below if you want to.. ho can Cambodian live in peace if there is……………………………………. still in power. how can our nation can surviving if ………………….. and the last one, what will happen if………………………………………………..please express your understanding to this three sport as your way of seeing and understanding. thank for all

  2. Anonymous says:

    >.. កូនខ្មែរ ត្រូវពួក អាយ៉ង យួន វ៉ៃ លើទឹកដីខ្មែរ !

    ហេតុអី បានជា ខ្មែរ ខ្លះ ធ្វើ អាយ៉ង យួន « វៀតណាម » ???????????????????

  3. Strey Khmer says:

    Why they call the victims to demonstrate instead of the suspects?
    What is the point to question about the hurt feeling of the victims to the justice?
    Why was not an authority arrested all the suspects instead of let the court question the victims?