ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ប្រកាស​សម្ពោធ​បង្គោល​ព្រំដែន

ដោយ សាន សែល
2015-12-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្ពុជា វៀតណាម ៦២០
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។ RFA/Uon Chhin


នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម​ភាគី​វៀតណាម នឹង​​​សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​ពីរ នៅ​ថ្ងៃ​ទី​២៦ ធ្នូ។ មន្ត្រី​រដ្ឋាភិបាល អះអាង​ថា ការ​ចូល​រួម​របស់​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ នឹង​ជួយ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំ​ដែន អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា បង្គោល​ព្រំដែន​ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ទៅ​សម្ពោធ មាន​ទីតាំង​នៅ​បង្គោល​លេខ​៣០ ស្ថិត​ក្នុង​ខេត្ត​រតនគីរី​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​យ៉ាឡាយ (Gia Lai) នៃ​ប្រទេស​វៀតណាម ហើយ​មួយ​ទៀត មាន​ទីតាំង​នៅ​បង្គោល​លេខ​២៧៥ ក្នុង​ខេត្ត​តាកែវ ប្រទេស​កម្ពុជា និង​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម។

លោក​ស្រី បញ្ជាក់​ថា ការ​ដែល​ភាគី​ទាំង​ពីរ​ជ្រើស​រើស​យក​បង្គោល​ទាំង​ពីរ ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដោយសារ​បង្គោល​ព្រំដែន​ទាំង​ពីរ​មាន​ទីតាំង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ គឺ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន និង​ច្រក​ទ្វារ​អន្តរជាតិ​អូយ៉ាដាវ៖ «ង្វៀន តាន់​យុង (Nguyễn Tấn Dũng) គឺ​បង្គោល​លេខ​១៧១ នៅ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត តាំង​ពី​ឆ្នាំ​២០០៦។ ហើយ​ក្រោយ​មក​ទៀត នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ សមេ្តច​នាយក​ អញ្ជើញ​សម្ពោធ​នៅ​បង្គោល​៣១៤ ខេត្ត​កំពត។ ឥឡូវ​នេះ សម្ពោធ​ពីរ​ទៀត​នៅ​ថ្ងៃ​តែ​មួយ នៅ​បង្គោល​លេខ​៣០ និង​បង្គោល​លេខ​២៧៥»នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​បោះ​បង្គោល​ព្រំដែន​បាន​បី​ដង​ហើយ។ លើក​ទី​មួយ បាន​ទៅ​ចូល​រួម​សម្ពោធ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​បើក​ការដ្ឋាន​សាងសង់​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​​​ភ្នំដិន ខេត្ត​តាកែវ និង​បើក​ការដ្ឋាន​សាងសង់​បង្គោល​ព្រំដែន​លេខ​៣០ ឋិត​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ផង​ដែរ ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ មិន​បាន​បញ្ជាក់​គោល​ជំហរ​គាំទ្រ ឬ​ប្រឆាំង​នឹង​ការ​សម្ពោធ​នេះ​ឡើយ។ ក៏​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា ដំណើរ​បោះ​បង្គោល​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ​នៅ​មាន​មន្ទិល​ជា​ច្រើន ហើយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ក៏​មិន​ទាន់​ដោះ​សា្រយ​ដាច់​ស្រេច​នៅ​ឡើយ​ដែរ៖ «ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​ទទួល​ព័ត៌មាន​ជារឿយៗ​ហ្នឹង យើង​គិត​ថា​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន។ យើង​នឹង​ដោះស្រាយ​នៅ​ពេល​ណា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មាន​អំណាច​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋាភិបាល»

បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ព្រំដែន​របស់​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ថ្លែង​ថា លោក​នឹង​ចូល​រួម​តាមដាន​មើល​ដំណើរ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​តាកែវ​ដែរ។

ទោះ​យ៉ាងណា លោក សុខ ទូច មិន​បាន​​អត្ថាធិប្បាយ​ជុំវិញ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​នឹង​យក​ផែនទី​ផ្ទៀង​ផ្ទាត់ និង​ផែន​ដី​ជា​មុន​សិន មុន​នឹង​ចេញ​សេចក្ដី​សន្និដ្ឋាន​ណាមួយ៖ «ប្រសិន​បើ​គេ​សម្ពោធ​អាថ៌កំបាំង​មិន​ឲ្យ​នរណា​ដឹង​ ហ្នឹង​ខ្ញុំ​ជឿ​ជាក់​ថា​វា​មាន​បញ្ហា​ តែ​បើ​យើង​បង្ហាញ​បែប​នេះ យើង​នឹង​ទៅ​មើល​ ចាំ​មើល​ទាំង​អស់​គ្នា។ ត្រូវ​ក៏​យើង​មិន​ទាន់​ថា ខុស​ក៏​យើង​មិន​ទាន់​ថា។ យើង​ត្រូវ​ទៅ​សិក្សា​ទាំង​អស់​គ្នា ពីព្រោះ​រឿង​នេះ​ជា​រឿង​ជាតិ​យើង​ទាំង​អស់​គ្នា»

យោង​តាម អ្នកស្រី កុយ ពិសី ភាគី​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ​ ឬស្មើ​នឹង​១២៦០​គីឡូម៉ែត្រ។ ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២​គីឡូម៉ែត្រ។ លោកស្រី​ពន្យល់​ថា ភាគរយ​ដែល​នៅ​សេស​សល់​ គឺ​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស​ និង​វិវាទ​នានា​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ថា​ពេល​ណា​ទើប​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

7 Responses to "ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ប្រកាស​សម្ពោធ​បង្គោល​ព្រំដែន"

  1. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។

  2. Anonymous says:

    >.. ហ៊ុន សែន សប្បាយណាស់ សប្បាយ កាត់ទឹកដី អោយវៀតណាម !

  3. people says:

    fucking veitcong and veitcong dogs must return tral island back to cambodia’ veitcong and veitcong dog must get punished one day .veitcong behind K-R killing khmer 3 million khmer people and thier dogs try to continue killing and control economy .GOD will punish veitcong and veitcong dogs soon.GOD bless all cambodian people’

  4. បរិមី​ ព្រះវិហារ says:

    Congratulation and let finishing all remaining demarcations just around 16% more, thus both people and countries can live ingnity, prosperity and peace.

  5. Im Pheatarak says:

    I am an ordinary Cambodian. I have no objections to anything done to the borders, but I request all the Cambodians in charge respect the opinions of the people living along the borders. Do not abuse your power and shut them up. The number of population grows, but land does not grow!

  6. Im Pheatarak says:

    If there are no issues, people do not bother to talk. They are so busy with their daily lives.

  7. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..