មេ​បក្ស​ប្រឆាំង​ក៏​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ទី​មួយ​ដែរ

លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ និង​លោក​ ជាម ច័ន្ននី តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សភា​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ និង​លោក​ ជាម ច័ន្ននី តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សភា​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត​ក៏​ទទួល​បាន​គ្រឿង​ឥស្សរិយយស​លំដាប់​ថ្នាក់​ទី ១ ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដូច​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផង​ដែរ​ខណៈ​អ្នក​តំណាងរាស្រ្ត​ ៧៥ រូប​ក្នុង​ចំណោម​តំណាង​រាស្រ្ត​​សរុប ១២៣ រូប​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​បាន​ទៅ​ចូលរួម​ទទួល​គ្រឿង​ឥស្សរិយយស​នៅក្នុង​ពិធី​នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ។

នៅក្នុង​ពិធី​ផ្តល់​គ្រឿង​ឥស្សរិយយស​ក្រោម​អធិបតីភាព​របស់​ប្រធាន​សភា​លោក ហេង សំរិន កាលពី​ម្សិលមិញ​តំណាងរាស្រ្ត​​គណបក្ស​​សង្គ្រោះ​ជាតិ​ចំនួន ២៤ រូប​ក្នុង​ចំណោម​តំណាង​រាស្រ្ត ៥៥ រូប​ និង​​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​ ៥១ រូប​ក្នុង​ចំណោម ៦៨ រូប​បាន​ទៅ​ទទួល​​គ្រឿង​ឥស្សរិយយស​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ដែល​មាន​ចំនួន ៦ កម្រិត​។

នៅក្នុង​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​ ៩ ខែ​វិច្ឆិកា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​នៅ​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ​​ចំនួន​ពីរ​ឆ្នាំ​ពី​បទ​បរិហារកេរ្តិ៍ និង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​​សភា​កាល​ខែ​មុន​ត្រូវ​ទទួល​​គ្រឿង​ឥស្សរិយយស​ថ្នាក់​ទី​មួយ​ជាមួយ​​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​និង​អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ត្រូវ​បាន​​ដក​ចេញ​ពី​​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​កាល​ខែ​តុលា​​ផង​ដែរ​។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ប៉ុល ហំម លោក អ៊ូ ចាន់រិទ្ធ និង​លោក រៀល ខេមរិន្ទ្រ ដែល​ជា​តំណាង​រាស្រ្ត​សកម្ម​​លើ​បញ្ហា​ព្រំដែន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ទទួល​គ្រឿង​ឥស្សរិយយស​​ថា​ពួក​លោក​ក៏​មាន​មោទនភាព​ និង​រីករាយ​ផង​ដែរ​ចំពោះ​​គ្រឿង​ឥស្សរិយយស​នេះ​ហើយ​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​នេះ​គឺជា​ការ​​លើក​ទឹកចិត្ត និង​ស្រប​ទៅ​តាម​លក្ខន្តិកៈ​តំណាងរាស្រ្ត​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​។

លោក ប៉ុល ហំម បាន​ថ្លែង​ថា​៖ «​ចំពោះ​ខ្ញុំ​វា​ជា​កិត្តិយស​ក្រៃលែង​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការងារ​របស់​ខ្ញុំ​នៅ​ឡើយ​ដោយសារ​​វា​មិន​ទាន់​ទទួល​បាន​លទ្ធផល​ធំៗ​ណា​​មួយ​នៅ​ឡើយ​»។ «​ដូច្នេះ​នេះ​គ្រាន់តែ​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​​យើង​ខិតខំ​ធ្វើការ​បម្រើ​ប្រទេស​បន្ត​ទៀត​»។

ចំពោះ​អវត្តមាន​របស់​លោក កឹម សុខា នៅក្នុង​ពិធី​ទទួល​គ្រឿង​ឥស្សរិយយស​នេះ​លោក ប៉ុល ហំម បាន​ថ្លែង​ថា​លោក កឹម សុខា មាន​បញ្ហា​ឈឺធ្មេញ​ហើយ​​លោក​ត្រូវ​ទៅ​ពិនិត្យ​​សុខភាព​នៅ​ទីក្រុង​បាងកក។

លោក រៀល ខេមរិន្រ្ទ បាន​ថ្លែង​បន្ត​ថា​៖ «​វា​ល្អ​ដែល​​ខ្ញុំ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយសារ​ខ្ញុំ​បាន​ធ្វើការ​បម្រើ​ជាតិ​»​។


ប្រធាន​ និង​សមាជិក​រដ្ឋសភា​ថតរូប​បន្ទាប់ពី​ទទួល​គ្រឿង​ឥស្សរិយយស​កាលពី​ម្សិលមិញ​។

ប្រធាន​ និង​សមាជិក​រដ្ឋសភា​ថតរូប​បន្ទាប់ពី​ទទួល​គ្រឿង​ឥស្សរិយយស​កាលពី​ម្សិលមិញ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា​ប្រធាន​គណបក្ស​ប្រជាជន​លោក ហ៊ុន សែន និង​អនុប្រធាន​គណបក្ស​ប្រជាជន​លោក ស ខេង ​ព្រម​ទាំង​មន្រ្តី​ជាន់ខ្ពស់​ដទៃៗ​ទៀត​មាន​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន លោក គង់ សំអុល លោក ទៀ បាញ់ លោក ហោ ណាំហុង លោក​ គាត ឈន់ លោក យឹម ឆៃលី និង​លោក កែ គឹមយ៉ាន មិន​បាន​ចូលរួម​ក្នុង​​ពិធី​ផ្តល់​គ្រឿង​ឥស្សរិយយស​នេះ​ទេ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ និង​ជា​តំណាង​រាស្រ្ត លោក សុខ ឥសាន ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ទី​ពីរ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​មូលហេតុ​ដែល​តំណាង​រាស្រ្ត​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​អវត្តមាន​មិន​បាន​មក​​ទទួល​គ្រឿង​ឥស្សរិយយស​ទាំង​នេះ​គឺ​ដោយសារ​ពួកគេ​ជាប់​​​បេសកកម្ម និង​ថា​លេខាធិការដ្ឋាន​រដ្ឋសភា​បាន​ជម្រាប​​ពួកគាត់​យឺត​ផង​ដែរ​។

លោក សុខ ឥសាន ថ្លែង​ថា​៖ «​វា​បង្ហាញ​ថា​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បម្រើ​ជាតិ​»។

ពាក់ព័ន្ធ​នឹង​បញ្ហា​លោក សម រង្ស៊ី ​ដែល​ក្លាយ​ជា​ទណ្ឌិត​តាម​ដីកា​ចាប់​ខ្លួន​លោក ឈាង វុន អ្នក​នាំ​ពាក្យ​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​លោក សម រង្ស៊ី ​មាន​បុព្វសិទ្ធិ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​សម្រាប់​ការ​ខិតខំ​ធ្វើ​ការងារ​មុន​ពេល​គាត់​​ត្រូវ​បាន​កាត់​ទោស​ឲ្យ​​ក្លាយ​ជា​ទណ្ឌិត​ហើយ​មិន​មាន​ច្បាប់​​ណា​រារាំង​គាត់​មិន​ឲ្យ​ទទួល​គ្រឿង​ឥស្សរិយយស​របស់​គាត់​ទេ​។

លោក ឈាង វុន បន្ត​ថា​៖ «​សិទ្ធិ​របស់​តំណាង​រាស្រ្ត​គឺ​ធំ​ណាស់​ដោយសារ​ជា​អ្នក​តំណាង​ប្រជាជន​។ បើ​ទោះបី​ជា​គាត់​ក្លាយ​ជា​ទណ្ឌិត​ក៏ដោយ​អ្វី​ដែល​គាត់​បាន​ធ្វើ​ពី​មុន​ត្រូវ​តែ​រក្សា​ទុក​ឲ្យ​គាត់​។ ​យើង​មិន​អាច​រឹបអូស​យក​របស់​គាត់​បាន​ទេ​។ នៅពេល​យើង​រឹប​អូស​យក​របស់​គាត់​វា​មាន​ន័យ​ថា​ព្រះមហាក្សត្រ​​ឡាយ​ព្រះហស្ត​ខុស​»។

ចំពោះ​បញ្ហា​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ដក​ហើយ​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋសភា​លោក វុន បាន​ថ្លែង​ថា​សភា​មិន​បាន​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក សម រង្ស៊ី ទេ​ហើយ​លោក សម រង្ស៊ី បាត់បង់​អភ័យ​ឯកសិទ្ធិ​គឺ​ដោយសារ​គាត់​​ក្លាយ​ជា​ទណ្ឌិត​ដូច្នេះ​ផ្អែក​ទៅលើ​លក្ខន្តិកៈ​តំណាងរាស្រ្ត​លោក សម រង្ស៊ី ត្រូវ​តែ​បាត់បង់​បុព្វ​សិទ្ធិ​ទាំងអស់​។

ទោះ​បី​យ៉ាង​ណា​ក្តី​ មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​បាន​ចាត់​ទុក​ករណី​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​នយោបាយ​ហើយ​ថា​ការ​បណ្តេញ​លោក​ សម រង្ស៊ី ចេញ​ពី​រដ្ឋសភា​គឺ​ជា​ទង្វើ​​ខុស​ច្បាប់​៕ PS


What Next?

Recent Articles

4 Responses to "មេ​បក្ស​ប្រឆាំង​ក៏​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ទី​មួយ​ដែរ"

  1. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ

  2. មិត្តរួមមិត្ត says:

    ដូច​ជាជ្រុលពេកហើយ

  3. Strey Khmer says:

    Do they useless or useful for Khmer society today?

    What were the important points, they had done to help Khmer people to live well?
    Do Khmer people have the good opportunity to built up their lives very well by those representatives yet?
    Thinks well before you do anything.

  4. kone Khmer says:

    ក្នុងសមាជិកសភាទាំងអស់១២៣រូប ស្អប់ជាងគេ អាមាត់ត្រីសណ្តាយ ឈាង វុន