រឿង អាកុក អាច្រវា ផ្អើល​អស់​អ្នក​ផ្សារថ្មី និង​សុរិយា

តារាសម្ដែង ទឹម រដ្ឋា និង សូដា នីតា​​។ វុទ្ធី

តារាសម្ដែង ទឹម រដ្ឋា និង សូដា នីតា​​។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ពញ្ញាក់​ភាព​ទាក់​ទាញ ទាំងភ្ញាក់​ផ្អើល​ពី​ក្បួនដង្ហែស៊ី​ក្លូចំនួន ១៩ គ្រឿងជុំ​វិញ​ផ្សារ​ធំ​ថ្មី ធ្វើ​ជា​ជំនិះ​ស​ម្រាប់​តារា​សម្តែង​​ប្រុសស្រី និង​មាន​​តារា​សម្តែង​ជនជាតិ​ស្បែកខ្មៅ​ ក្នុង​ដៃ​ម្នាក់ៗ​សុទ្ឌ​តែ​មាន​កាន់​ប​ង្ហា​ញស្លាក​ភាព​យន្ដ​រឿង «អាកុក អាច្រវា»​ ដែល​ត្រូវបាន​​ធ្វើ​ការ​សម្ពោធ​ចាក់​បញ្ចាំងផ្លូវ​ការ​នៅ​នឹង​មុខ​ផ្សារ​សុរិយា។ ​

អាកុក អាច្រវា ​ជា​វណ្ណកម្ម​ទី ២ របស់​ផលិតកម្ម​​មាតុចក្រ​ហ្វីម បន្ទាប់​ពី​រឿង​ «អាព្រឿង​ងាប់​ហើយ» សហកា​រផលិត​​ជា​មួយ​​ផលិតកម្ម​​មហា​ហង្ស។​ ក្នុង​សំនៀង​ស្រដៀង​នឹង​ពាក្យ​ អាគុ​ក អាច្រវាក់​ ភាព​យន្ដ​ដុំ​ «អាកុក អាច្រវា» ក៏​​ជា​ភាពយន្ដ​មួយ​​ជាប់​ក្នុង​មហោស្រព​ភាព​យន្ដ​អន្ដរជាតិ​លើកទី ៦ ក្នុង​ចំណោម ៨ រឿង​របស់​ភាពយន្ដ​ខ្មែរ​។


តារា​សម្ដែង ទូច ស្រីលកល្ខណ៍ និង ទឹម រដ្ឋា​ ជិះ​ស៊ីក្លូ​ផ្សព្វផ្សាយ​រឿង អាកុក អា​ច្រវា។ វុទ្ធី

តារា​សម្ដែង ទូច ស្រីលកល្ខណ៍ និង ទឹម រដ្ឋា​ ជិះ​ស៊ីក្លូ​ផ្សព្វផ្សាយ​រឿង អាកុក អា​ច្រវា។ វុទ្ធី

ពី​ស្នាមញញឹម​សាទរ​និង​វណ្ណកម្ម​របស់​ខ្លួន ​សម្ពោធចាក់​បញ្ចាំង ក្រោយ​ជាប់​ក្នុង​ម​ហោស្រព​ភាពយន្ដ និង​រំលេច​​ពី​ក្បួន​ដង្ហែស៊ីក្លូ ដែល​ជា​រូប​ភាព​បង្ហាញ​ពី​ការ​អភិរក្ស​នោះ លោក ហ៊ុយ យ៉ាឡេង បានអះអាងថា៖ «អាកុក អាច្រវា»​មិន​ត្រឹ​ម​តែ​ជា​រឿងបែបកំ​ប្លែង​នោះ​ទេ​ ថែម​ទាំង​បង្ក​ប់​ន័​យ​អប់រំ​ ទៅ​កាន់អ្នក​ទស្សនា​ ដើម្បី​ឲ្យ​​ក្មេងៗ​ យល់​ពី​គុណ​តម្លៃ​របស់​ឪពុក​ម្តាយ​ទៀត​ផង​»។ ​

ចាងហ្វាង​​វ័យ​ក្មេងរូបនេះ​ថ្លែង​ថា៖ «ពិសេស​​ទៀត​​នោះ ​នៅ​ក្នុង​ថ្ងៃ​ស​ម្ពោធ​នេះ​ដែរ​ ខ្ញុំ​ក៏បាន​រៀប​ចំ​ស៊ីក្លូយ៉ា​ង​ច្រើន​ ដើម្បី​ឲ្យ​តារា​ល្បីៗ​ និង​ក្រុមការ​ងារ​ បាន​ឡើង​ជិះ ​ជុំ​វិញ​ផ្សារ​ថ្មី ​ហើយ​លើស​នេះក្នុងឱកាស​​ចាក់​បញ្ចាំង​រឿង«អាកុក អាច្រវា» រយៈ​ពេល ៥ ថ្ងៃនេះ ក៏​​មាន​ដាក់​តាំង​ស៊ី​ក្លូ នៅ​មុខ​រោង​ភាពយន្ដ សុរិយា​ ផ្លាទី​នីម​ផង​ដែរ»។


ក្រុមគ្រួសារ​ខាង​ស្វាមី​មក​អបអរ​ថ្ងៃ​សម្ពោធ​រឿង​​សម្ដែង​ដោយ​អ្នកនាង ទូច ស្រីលក្ខណ៍​​។ វុទ្ធី

ក្រុមគ្រួសារ​ខាង​ស្វាមី​មក​អបអរ​ថ្ងៃ​សម្ពោធ​រឿង​​សម្ដែង​ដោយ​អ្នកនាង ទូច ស្រីលក្ខណ៍​​។ វុទ្ធី

ជាមួយ​នឹង​សកម្ម​ភាព​​ដង្ហែ​ស៊ី​ក្លូជុំ​វិញ​ផ្សារ​ថ្មី ទាក់​ទាញ​ចំណាប់​អារម្មណ៍មហាជន​ អម​ដោយ​វត្ត​មាន​តារា​សម្តែង​ល្បី​ៗជិះ​ដង្ហែនោះ នៅ​លើ​ឆាក​ពិធីសម្ភោធ​​រឿង «អាកុក អាច្រវា» នៅ​ខាង​មុខ​ផ្សារសុរិយា តារា​សម្តែង​​លេងសក់ លោក វី ជីវ័ន្ដ ក៏​បាន​​ទាញ​យក​ការ​​ភ្ញាក់​ផ្អើល​បន្ថែម​ ជាមួយ​ការបកស្រាយ​បទ​ចម្រៀង​សម័យ​ដើម បទ «ជិះស៊ី​ក្លូ» រៀប​​រាប់​ពី​ដំណើរ​កម្សាន្ដ​ជុំ​វិញ​ផ្សារ​ថ្មី។

ខណៈ​តារា​ចម្រៀង​ថ្មី​ មែក​ធាង​របស់​ផលិតកម្ម​​ហង្សមាស លោក វង្ស មុន្នី​រតនា ក៏បាន​ផ្ដល់​កិត្តិយស​ឡើងបកស្រាយ​​បទ​ចម្រៀង ស៊ូឃ្លាត​ ទាញ​ការចាប់​អារម្មណ៍​ មហាជន​មកសម្រុក​ចូល​ទស្ស​នា​យ៉ាង​ណែន​ណាន់​តាន់តាប់​។

«អាកុក អាច្រវា» នឹង​ចាប់​​ផ្តើម​ចាក់​បញ្ចាំង​​ពីថ្ងៃទី ២៤ ខែធ្នូទៅ ​គ្រប់​រោង​ភាពយន្ដទំនើប​ៗ ​ដូច​ជា Platinum​ លេជេន និង Major​ Cineplex ​៕


What Next?

Recent Articles

One Response to "រឿង អាកុក អាច្រវា ផ្អើល​អស់​អ្នក​ផ្សារថ្មី និង​សុរិយា"

  1. Anonymous says:

    >. រដ្ឋាភិបាល ខ្មែរ ត្រូវលើកស្ទួយ ស៊ីក្លូ ដែលជា កេរ្ត៍ តំណែល ខ្មែរ អោយបាន គង់វង្ស !