លោក សុខ ឥសាន​ បាន​ធ្វើ​ជា​មន្ត្រី​រាជការ​ដូច​ហោរា​ទស្សន៍ទាយ

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​។ ហេង ជីវ័ន

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ដំណើរ​ជីវិត​ពោរពេញ​ដោយ​ឧបសគ្គ​ក្នុង​ការ​សិក្សា​​នៅ​កម្រិត​មហា​វិទ្យាល័យ​ហើយ​បាន​​បំពេញ​ការងារ​ជា​គ្រូបង្រៀន​នា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ និង​ការ​ខិតខំ​តស៊ូ​យ៉ាង​មោះមុត​បាន​ធ្វើ​ឲ្យ​លោក សុខ ឥសាន បាន​​​ទទួល​​​ជោគជ័យ​​យ៉ាង​​ត្រចះ​ត្រចង់​ក្នុង​ជីវិត​ដោយ​បាន​ធ្វើ​ជា​មន្ត្រី​រាជការ​រហូត​ដល់​​បាន​​ក្លាយ​ជា​​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ដ៏​លេច​​ធ្លោ​​មួយ​​រូប​ក្នុង​ឆ្នាំ​ ២០១៥ ដូច​ទៅ​នឹង​អ្វី​ដែល​ហោរា​បាន​ទស្សន៍ទាយ​​ពី​ជោគវាសនា​របស់​លោក​។លោក សុខ ឥសាន មាន​ដើម​កំណើត​ជា​អ្នក​ខេត្ត​ស្វាយរៀង​កើត​នៅ​ខែ​សីហា ឆ្នាំ ១៩៤៦​ ជា​កូន​ទី ២ ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ ៦ នាក់ និង​បងប្អូន​ចិញ្ចឹម​ម្នាក់​។

លោក​បាន​​បញ្ចប់​ការ​សិក្សា​នៅ​មធ្យម​សិក្សា​បត្រ​ភាគ​ទី​ ២ ​នៅ​ឆ្នាំ​ ១៩៦៧ និង​បាន​​ប្រឡង​ជាប់​ជា​សាស្ត្រាចារ្យ​មធ្យម​សិក្សា​បឋមភូមិ​ហើយ​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​ស្រុក​កំណើត​រហូត​បាន​ក្លាយ​ជា​នាយក​សាលា​។

នៅ​អំឡុង​ពេល​ដែល​លោក​បង្រៀន​នៅ​ខេត្ត​ស្វាយរៀង​នៅ​ឆ្នាំ ១៩៧១ នោះ​លោក​បាន​ឆ្លៀត​ឱកាស​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំនួន​ ២​ ទៀត​នៅ​រាជធានី​ភ្នំពេញ​គឺ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សិក្សា​នៅ​មហា​វិទ្យាល័យ​មនុស្ស​សាស្ត្រ​ប៉ុន្តែ​ការ​សិក្សា​នោះ​ពុំ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ទេ​ព្រោះ​នៅ​ដើម​ឆ្នាំ​ ១៩៧៣ កម្ពុជា​បាន​កើត​នូវ​សង្គ្រាម​កលិយុគ​ធ្វើឲ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នានា​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ការ​​បាញ់​ផ្លោង​​របស់​ខ្មែរ​ក្រហម​។

លោក​បាន​រៀបរាប់​ថា៖ «ដល់​ពេល​ច្បាំង​គ្នា​ទៅ​វា​ធ្លាក់​គ្រាប់​កាំភ្លើង​ហោះ​ចូល​ភ្នំពេញ​ញឹកញាប់​ពេក​ទៅ​ធ្វើឲ្យ​យើង​ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅ​មក​ផ្លូវ​ដាច់​អស់​ទៅ​អ៊ីចឹងវា​ដាច់ការ​រៀន​សូត្រ​មិន​ចប់​ទេ»​។

លោក​ សុខ ឥសាន បាន​បន្ត​ថា​ខ្សែ​ជីវិត​លោក​ក្នុង​សម័យ​ប៉ុលពត ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​បាន​ធ្វើឲ្យ​លោក​ត្រូវ​ព្រាត់​ប្រាស​គ្រួសារ​បងប្អូន​ទៅ​រស់​នៅក្នុង​ព្រៃ​នៃ​ខេត្ត​ក្រចេះ​ធ្វើការ​ដក​ស្ទូង ​លើក​ទំនប់ ជីក​ប្រឡាយ និង​ធ្វើ​ពលកម្ម​ដូច​ម៉ាស៊ីន​តាម​អ្វី​ដែល​គេ​បញ្ជា​ដែល​វា​ជា​ការ​ចងចាំ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។ ប៉ុន្តែ​ក្រោយ​សម័យ​ប៉ុលពត​ពេល​ដែល​ទទួល​ដំណឹង​ថា​ឪពុក​ម្តាយ​បងប្អូន​នៅ​រស់​លោក​ក៏​បាន​ជិះ​ទូក​ត្រឡប់​មក​ភ្នំពេញ​វិញ​បើ​ទោះ​ជា​សន្តិសុខ​តាម​ផ្លូវ​នៅ​មិន​ទាន់​រៀបរយ​ក៏ដោយ។

លោក​បន្ត​ថា៖ «​ពេល​​មក​ដល់​​ភ្នំពេញ​ខ្ញុំ​ដើរ​ចៃដន្យ​ទេ​នៅ​មុខ​ក្រសួង​​ឧស្សាហកម្ម​រាល់​ថ្ងៃ​ហ្នឹង​ក៏​កងទ័ព​វៀតណាម​​គេ​សួរ​ខ្ញុំ​​ថា​អ្នក​ឯង​មកពី​ណា? អ្នក​ឯង​ធ្វើការ​អី​ពី​មុន? ខ្ញុំ​ក៏​ប្រាប់​តាម​ដំណើរ​ថា​ខ្ញុំ​ធ្វើ​គ្រូ​បង្រៀន​គេ​ថា​ឥឡូវ​នេះ​គេ​រំដោះ​ភ្នំពេញ​ហើយ​ម៉េច​អ្នក​ឯង​នៅ​​ដើរ​​អី​​ទៀត ម៉េច​​មិន​ជួយ​​ធ្វើការ​ព្រោះ​វៀតណាម​គេ​មក​ជួយ​យើង​គឺ​គេ​ជួយ​យើង​ហើយ​ដល់​​ពេល​យើង​រឹង​ដៃ​រឹង​ជើង គេ​ត្រឡប់​​ទៅ​វិញ​ហើយ​បើ​​យើង​មិន​រួម​ចំណែក​​ធ្វើការ​ជួយ​ខ្មែរ​គ្នា​ឯង​ទេ​ទៅ​ធ្វើ​ម៉េច​គេ​បាន​​ទៅ​វិញ​អ៊ីចឹង​ខ្ញុំ​ក៏​ចូល​ទៅ​ធ្វើការ​នៅ​ទី​នោះ។ ពេល​ហ្នឹង​​ក្រសួង​ឧស្សាហកម្ម​មាន​គ្នា​តែ​ ១៦ នាក់​ទេ​ហើយ​ខ្ញុំ​ក៏​បាន​ប្រមូល​បងប្អូន​វិស្វករ​ចូលរួម​បាន​ជាង ១០០ ​​នាក់​តាមរយៈ​សៀវភៅ​បញ្ជី​ឈ្មោះ​វិស្វករ​នៅ​រោងចក្រ​ក្រដាស»។

ចាប់​តាំងពី​ពេល​នោះ​មក​លោក​បាន​​ព្យាយាម​ធ្វើការ​រហូត​ដល់​ឡើង​តំណែង​ជា​បន្តបន្ទាប់​​ និង​បាន​ក្លាយ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​។

ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៣ កម្ពុជា​មាន​ការ​បោះឆ្នោត​ជា​លើក​ដំបូង​ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ជាប់​ឆ្នោត​ទើប​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង​ និង​រចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ដកថយ​ពី​ការងារ​នៅ​ក្រសួង​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​លោក ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​រដ្ឋសភា​នៅ​គ្រា​នោះ។

ដោយ​មើល​ឃើញ​ពី​ភាព​សកម្ម​​ក្នុង​ការងារ​បក្ស​ដែល​លោក​បាន​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៧៩ មក​នោះ​លោក​ក៏​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី ២ ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​បាន​សម្រេច​​តែងតាំង​លោក​ជា​ទីប្រឹក្សា​ផ្ទាល់​ហើយ​ស្រប​ពេល​នោះ​លោក​ក៏​បាន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន​ដែល​មាន​តួនាទី​ជា​អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​អប្សរា​រយៈពេល ១២ ឆ្នាំ​គឺ​ចាប់​ពី​​ឆ្នាំ​ ១៩៩៩​ ដល់​ឆ្នាំ​ ២០១០។

លោក​ សុខ ឥសាន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​រៀបចំ​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ​ដោយ​បើក​ចំហ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​​បាន​ចូលរួម​​ដោះស្រាយ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​នៅ​កម្ពុជា»​។

នៅ​លើ​វិថី​ការងារ​លោក​ពុំ​ធ្លាប់​​មាន​​ឧបសគ្គ​អ្វី​ជា​ដុំ​កំភួន​ទេ​មាន​តែ​ភាព​ជោគជ័យ និង​ទទួល​បាន​នូវ​មេដាយ​មាស​ស្ថាបនា​ជាតិ​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​មហា​សេនា​ឥស្សរិយយស​ព្រះរាជាណាចក្រ​សេរីវឌ្ឍន៍ និង​គ្រឿង​ឥស្សរិយយស​មួយ​ចំនួន​ទៀត​។

ដោយសារ​តែ​ការងារ​ចេះ​តែ​វិវឌ្ឍ​ទៅ​មុខ​លោក​​ត្រូវ​​បាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​លើក​ទឹកចិត្ត​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​បាន​ជាប់​តាម​ក្តីប្រាថ្នា​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​កាលពី​ឆ្នាំ​ ២០០៨ មក​​ដល់​បច្ចុប្បន្ន​ដែល​មាន​រយៈពេល ២ អាណត្តិ​មក​ហើយ។

អំឡុង​ឆ្នាំ​ ២០១៥ នេះ​លោក​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​បក្ស​តែងតាំង​ធ្វើ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ជាមួយ​នឹង​​អ្នក​នាំ​ពាក្យ​ ២ រូប​ទៀត​គឺ លោក សួស យ៉ារ៉ា អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រះវិហារ និង​លោក ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិទ្យា​។

សម្រាប់​ស្ថានការណ៍​នយោបាយ​វិញ​លោក សុខ ឥសាន មើល​ឃើញ​​ថា​មាន​ភាព​ប្រសើរ​​ឡើង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ដោយ​កម្ពុជា​បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរីពហុបក្ស និង​តាមរយៈ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដែល​ឆ្លុះ​បញ្ចាំង​ពី​គោល​នយោបាយ​ ឈ្នះ! ឈ្នះ​! របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ធ្វើឲ្យ​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរ​ក្រហម​ត្រូវ​រលំ​រលាយ និង​ទទួល​​បាន​​នូវ​សុខ​សន្តិភាព​​ និង​ការ​អភិវឌ្ឍ​​​​​មក​ដល់​បច្ចុប្បន្ន​ព្រម​ទាំង​បាន​ចូល​ក្នុង​សមាហរណកម្ម​អន្តរជាតិ​ជាដើម​។

លោក​ថា៖ «នេះ​ជា​មោទនភាព​សម្រាប់​ជាតិ​ខ្មែរ​យើង​ហើយ​ខ្ញុំ​ក្រុម​គ្រួសារ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ​មិន​ភ្លេច​ទេ​នូវ​ប្រភព​ដើម​នៃ​ការ​ដែល​​ធ្វើឲ្យ​យើង​រស់​ឡើង​វិញ​នេះ​គឺ​ថ្ងៃ​ ៧ ​មករា​នេះ​អ៊ីចឹង​ទេ​បាន​យើង​សន្និដ្ឋាន​ថា​ថ្ងៃ ៧ មករា​ជា​​បុព្វបទ​មួយ​​​ដែល​​​ធ្វើ​ឲ្យ​​យើង​មាន​អ្វីៗ​នៅ​ពេល​នេះ​»។

ក្នុង​វ័យ ៧០ ឆ្នាំ​លោក សុខ ឥសាន បាន​បេ្តជ្ញា​ចូលរួម​ដើរ​តាម​ការ​ដឹកនាំ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​​ជា​រៀង​រហូត​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ និង​ប្រជាពលរដ្ឋ​ហើយ​លោក​ក៏​​ពុំ​មាន​បំណង​ណា​មួយ​​​ងាក​ទៅ​រក​ការ​ធ្វើ​ជំនួញ ឬ​ប្រកប​មុខរបរ​អ្វី​ផ្សេង​ឡើយ​គឺ​នៅ​ធ្វើ​ជា​មន្ត្រី​រាជការ​រហូត​ដល់​​ចូល​និវត្ដន៍​។

លោក​បន្ត​ថា៖ «ខ្ញុំ​ជា​ពូជ​កូន​អ្នក​ស្រែ​ចម្ការ​ដល់​អ៊ីចឹង​វា​អត់​មាន​គំនិត​អី​ទៅ​ធ្វើ​​ជំនួញ​ទេ​បើ​ធ្វើ​ជំនួញ​ក៏​យើង​មិន​មាន​បទពិសោធ​ក្នុង​ការ​ជួញដូរ​ហើយ​ទី​ ២ យើង​​អត់​មាន​ទុន​សម្រាប់​បោះទុន​ក្នុង​ការ​ប្រកួត​ប្រជែង​ទេ​ព្រោះ​ឥឡូវ​សង្គម​សេដ្ឋកិច្ច​ទីផ្សារ​សេរី​អ៊ីចឹង​ទៅ​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ​សុទ្ធ​តែ​ឆ្លងកាត់​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​អ៊ីចឹង​ទេ​វា​សមស្រប​ដូច​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​​អ៊ីចឹង​ថា​លេខ​ខ្ញុំ​ជា​មន្ត្រី​រាជការ​អ៊ីចឹង​តែ​ម្តង​»​។

នា​ពេល​អនាគត​​ឆាប់ៗ​នេះ​លោក​ក៏​មាន​បំណង​​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​ផង​ដែរ​ដើម្បី​រឹត​ចំណង​ក្តីស្រឡាញ់​ចំពោះ​គ្រួសារ​ដែល​បាន​​ចាប់​ដៃ​គ្នា​អស់​​រយៈ​ជាង ៤០ ឆ្នាំ​ដោយ​មាន​កូន​ប្រុស​ស្រី​ចំនួន​ ៤ នាក់។ ជាមួយ​គ្នា​នេះ​​ដែរ​លោក​បាន​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​សិក្សា​ឲ្យ​សម​​នឹង​តម្លៃ​នៃ​សញ្ញាបត្រ​ដែល​បាន​ទទួល​ដើម្បី​ចូលរួម​ការ​អភិវឌ្ឍ​ជាតិ​ដោយ​ត្រូវ​​ចៀសវាង​ឲ្យ​បាន​នូវ​ការ​​សេពសុរា​ គ្រឿង​ញៀន និង​ការ​លេង​ល្បែង​ពាលា​អាវាសែ​ផ្សេងៗ។

លោក​ថា​៖ «យុវជន​ត្រូវ​ប្រមូល​ផ្តុំ​​រៀនសូត្រ​ដើម្បី​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​​។ ដូច​ជំនាន់​ខ្ញុំ​អី​គឺថា​មាន​មិត្តភកិ្ត​ច្រើន​ណាស់​ដែល​​ប្រមូល​ផ្តុំ​គ្នា​រៀន​នៅ​តាម​ផ្ទះ​ដល់​​យើង​ឆ្ងល់​កន្លែង​​ណា​យើង​ពន្យល់​គ្នា​​ក្នុង​រង្វង់​មិត្តភកិ្ត​យើង​​ទៅ។ ដូច្នេះ​វា​នឹង​​​លង់​ក្នុង​ផ្លូវ​ល្អ​ក្នុង​ការ​រៀនសូត្រ​តែ​បើ​យើង​​ប្រមូល​ផ្តុំ​ផឹកស៊ី ជក់​គ្រឿងញៀន​អី​វា​មិន​ចម្រើន​ផល​ដល់​ជីវភាព និង​អនាគត​របស់​យើង​ទេ»៕


Contact author: ប៉ិច សុធារី

What Next?

Recent Articles

9 Responses to "លោក សុខ ឥសាន​ បាន​ធ្វើ​ជា​មន្ត្រី​រាជការ​ដូច​ហោរា​ទស្សន៍ទាយ"

  1. peaceful says:

    អ្នកណាឲ្យបាយហូបមិនត្រូវបោកឆ្នាំងអ្នកនោះទេ។​ តែត្រូវគិតថាបើមិនមានអ្នកក្រ ក៏គេមិនដាក់ងារឲ្យអ្នកជាអ្នកមានដែរ បើគ្មានរាស្រ្ត ក៏មិនមាននាមឺនដែរ (ត្រូវចងចាំ)

  2. អាខ្វាក់ជិះកអាខ្វិន says:

    នាហ្មឺនចោរពួកមានសក្តិគ្មានយស!!!!!

  3. អាខ្វាក់ជិះកអាខ្វិន says:

    នាហ្មឺនចោរពួកមានសក្តិគ្មានយស!!!!!

  4. Anonymous says:

    ការពិត ថ្ងៃ ២៣ តុលា ១៩៩១ – ២៣ តុលា ១៩៩៣ សន្ធិសញ្ញា សន្តិភាព ទីក្រុង ប៉ារីស អោយ

    មានការ បោះឆ្នោត ដែលមាន សម្តេចឪ ជា ប្រមុខ កាន់ អសនះ ខ្មែរ នៅ អង្គការសហប្រជាជាតិ

    ទទួល ស្គាល់ ! ((​ មិនមែន របប កងទ័ពវៀតណាម អង្គការសហប្រជាជាតិ មិនទទួលស្គាល់ ទេ ! ))

    ដែលជួយអោយ ខ្មែរ បានរស់ មកដល់ សព្វថ្ងៃ ទាំងល្វីង ជូរចត់ រាប់លាននាក់ !

    មិនមែន រស់ សោយសុខ ស្រួល ដូច លោក សុខ ឥសាន អែង ដែលចាំតែ ស្រែកតាមគេ បញ្ជា

    ដូចទីងមោង នោះ ទេ !

    «« មនុស្ស អគតិ សុខ ឥសាន អែង និយាយ លាក់បាំង ការពិត ! »»

    បើ កុំតែ កងទ័ព ចិន វ៉ៃ វៀតណាម មួយក្ឌាំង បង្ខំ អោយវៀតណាម ដកកងទ័ពចេញពី

    ប្រទេសខ្មែរ នៅឆ្នាំ ១៩៨៩ កុំអី ចាំតែ វៀតណាម ដកកងទ័ព ចេញ នោះ . ពីព្រោះ

    កងទ័ពវៀតណាម កំពុង សប្បាយ ដើរ ចាប់កូនក្រមុំខ្មែរ កំសាន្ត សប្បាយ ពេញភូមិ ជនបទ !

    ហើយ ពេលនោះ សុខ ឥសាន អែង ជាខ្មែរ ប្រហែលកំបុត ក្បាលបាត់ទៅ ហើយ ដែរ !

  5. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។

  6. Anonymous says:

    មន្ត្រី អាយ៉ង សុខ ឥសាន អាណា យកអី យកទៅ ធើអី ធើទៅ ប្រទេសខ្មែរ មិនមែនរបស់ អញ ទេ !

  7. sokhon says:

    ការតស៑ួដើម្បីជាតិពិតប្រាកដ ជាតិមិនភ្លេចទេ។

  8. កាដុងជី says:

    អានាហ្មឹនខ្មែរខួរឆ្កែយួន!!!!

  9. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..