សាន សុម៉ាលី មិនខ្លាច​ឈុតសិច​ឲ្យ​តែ​តម្លៃ​ខ្ពស់

សាន សុម៉ាលី

សាន សុម៉ាលី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដោយ​ទើបនឹង​មាន​ទឹក​មាត់​លេប​ឡើង​វិញក្រោយ​ទទួល​ឱកាស​ការងារ​ថត​ភាព​យន្ដ​ភា​គ​​ចាក់​បញ្ចាំងក្នុង​កញ្ចក់​ទូរទស្សន៍​ស៊ីធីអិន​ «វិញ្ញាណ​​អាល័យ​ស្នេហ៍​» តារា​សម្តែង​វ័យ​​រាង​ជ្រេ​និយម​ស្លៀក​ពាក់​សិច​ស៊ី​ប​ញ្ចេ​ញ​សាច់​ដើមទ្រូងមិន​អាសូ​រ​កែវ​ភ្នែក​បុរស​ៗ ជាប់​ងារ​នាង​កាកី កញ្ញា សាន សុម៉ាលី ក៏​បាន​ប្រកាស​ដាក់​តម្លៃខ្លួន​ខ្ពស់​កប់​ពពក ជា​ថ្នូរ​នឹង​ភាពក្លាហាន​​ក្នុងការ​​ថត​សម្តែង​គ្រប់​រូប​ភាព​សិចស៊ី​ឈុត​ស្នេហា​បែប​រោលរាល​។

សាន សុម៉ាលី ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទទួលស្គាល់​ថា នាង​ជា​តារា​សម្ដែង​​ទទួល​បាន​ភាពលេច​ធ្លោលើ​អាជីព​សម្តែង​តែ​មួយ​ប៉ប្រិច​ភ្នែក បន្ទាប់​ពី​បើ​កឆាកដំបូង​នៃ​អាជីព​ភាពយន្ដ​ នាង​ហ៊ានលេង​សិចស៊ីខ្លាំង​ ក្នុ​ង​រឿង​ «កាកី» ហើយ​ដោយ​សារ​ការ​សម្តែង​នោះ​ ធ្វើ​ឲ្យ​នាង​​ជាប់​ឈ្មោះ​ នាង​ កាកី។

ក្រោយ​មក​ប្រជា​ប្រិយ​ភាព​ពី​ការងារ​ស​ម្តែ​ង​ភាពយន្ដ​​នាង ប្រែជាស្ងាត់​ដូច​ចោរលួ​ច​សេះ​ លើ​វេលាជិត​កន្លះ​ទសវត្សរ៍​មក​នេះ​។ ភាព​ស្ងប់​ស្ងាត់​ការងារ​ថត​សម្តែង​ភាព​យន្ដ​ ដែល​នៅ​តែ​ម្ដងម្កាល​បង្ហាញ​វត្ត​មាន​ចូល​រួម​កម្ម​វិធី​សិល្បៈ មិន​ត្រូវ​បាន​រូបនាង​​បញ្ជាក់​ពីមូល​ហេតុ​ឲ្យ​ស៊ី​ជម្រៅ​ ​ពីការ​រយាល​​ពី​សង្វៀន​សិល្បៈនោះ​ទេ ​ដោយ​តារា​សម្ដែង​​ជាប់​ឈ្មោះ​ កាកី រូបនេះបាន​ប្រាប់ថា ​នាង​​ខ្ជិល​ថត និង​​ពេល​ខ្លះ​ថា ដោយ​តម្លៃ​ខ្លួន​ឲ្យ​នាង​ទាបស្មើនឹង​តារា​ថ្មី​។​

ដោយ​សាតែ​ការ​ឃ្លាត​ឆ្ងាយ​​ពី​កាមេរ៉ា​ថត​សម្តែង​ភាពយន្ដ​យ៉ាង​យូរ​ ហើយ​នាង​គិត​ថា​​ងាក​ក​រូបថតសែលហ្វី​​បែប​យុវវ័យ​សម័យ​ថ្មី បង្ហោះក្នុង​បណ្តាញ​​សង្គម​ហ្វេសប៊ុកនោះ ស្រស់ស្រី សម្បូរ​សាច់ដើមទ្រូង​មាន​កំណើ​តពី​ទឹក​ដី​ខេត្ត​​វ័យ​តោង ៣០ ឆ្នាំ សាន សុម៉ាលី ក៏​ទទួល​បាន​ងារថ្មី​ ជា​«តារាហ្វេសប៊ុក»​ ពីមហាជន​បន្ថែម​ពីងារ​នាង កាកី។

ជា​មួយនឹង​ការ​បន្ថែម​ងារ​នោះ​ក៏​មាន​អ្នក​ខ្លះ​​បានធ្វើ​​ការ​សន្និដ្ឋាន​ថា ទំនងជា​ សាន​សុម៉ា​លី អស់​ ឱកាស​ពី​ថតភាព​យន្ដ​គេលែង​ហៅ​ថត​​ ទើប​បាន​ជា​នាង​មកប្រឹងសម្តែង ​ថតខ្លួនឯង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ចង់​បានទទួល​ការគាំទ្រ​។ ជម្នះ​ពី​ការ​ចំអក​នេះ ថ្មី​ៗ​នេះ​ សាន សុម៉ាលី ក៏​បាន​​បង្ហោះ ក្រដាស​កិច្ចសន្យា​ថត​កុនភាគ​ថ្មី​សន្លាង​ឲ្យ​ផលិតកម្ម​ភ្នំពេជ្រ​ភាពយន្ដ។

តារា​​សម្តែងសាន សុម៉ាលី បាន​ប្រកែកថា៖ «កាល​ដែល​ខ្ញុំឃ្លាត​ឆ្ងាយ​ មិនបាន​ថតភាព​យន្ដ​មុននោះ​ មិន​មែនដូច​គេ​ចេះ​តែ​និយាយ​ថា ខ្ញុំ​អស់​ផ្លូវ លែង​មាន​គេហៅ​ថត ហើយ​មក​ថត​រូប​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​នោះទេ»។

តារាសម្ដែង​ជាប់​ងារ​នាង កាកី រូបនាង​បាន​បញ្ជាក់​ថា​៖ «ដូច​ខ្ញុំ​និយាយមុនអ៊ីចឹង​ ទី​មួយ​ខ្ញុំ​ខ្ជិល​ ដកឃ្លាពី​ការសម្តែង និង​ទី ២ ​មក​ពី​តម្លៃខ្លួន​ឲ្យ​ទាប​ពេក​ទើប​ខ្ញុំមិន​ថត​»។

បើទោះ​ជា​នាងអះអាងពី​ការ​រយាល​ថត​ភាព​យន្ដ បណ្តាល​​មក​ពី​តម្លៃ​ខ្លួន​ទាបនោះក្តី ប៉ុន្តែ​ សាន សុម៉ាលី ​មិន​បាន​បង្ហើប​​ពី​តម្លៃ​ខ្លួន​សម្រាប់ការ​វិល​មកថត​រឿង «វិញ្ញាណ ​អាល័​យ​ស្នេហ៍​» ទេ ដោយ​នាងគ្រាន់​តែ​ បញ្ជាក់​ថា៖ «តម្លៃខ្លួន​សមរម្យ​អាច​ទទួល​យក​បាន​ ហើយ​ណា​មួយ​វាជា​ប្រភេទ​រឿង​ភាគ​សម្រាប់ចាក់​បញ្ចាំងក្នុង​ទូរទស្សន៍​ទើប​បាន​ខ្ញុំ​ព្រម​ទទួល​ថត​»។

កញ្ញា សាន សុម៉ាលី ក៏​បាន​បញ្ជាក់​ទៀតថា៖ «បន្ដ​ពី​ចូល​ប្រឡូក​សម្ដែង​ខ្សែ​ភាពយន្ដ​ភាគ​ឲ្យ​​ផលិ​តកម្ម​ភ្នំពេជ្រ សម្រាប់​ចាក់​បញ្ចាំង​នៅ​​ទូរទស្សន៍​ស៊ីធីអិន​ដែលទើប​ចាប់​ផ្ដើម​ចេ​ញ​ថត​នេះ ​ខ្ញុំក៏​​មិន​ខ្លាច​ទទួល​ថតភាព​យន្ដ​មាន​ឈុត​ឆាក​ក្ដៅ​សាច់ បែប​ស្នេហារោលរាល​ដែរ​»។

ដោយ​លាន់មាត់ថា ​បើ​សិន​មាន​ផលិតកម្ម​ហៅ​នាង​ គឺនាង​អូខេ​ ​ទាំង​អស់ ក្រោម​​លក្ខខណ្ឌ​​ឲ្យ​តែ​ខាង​ក្រសួងគេ​មិន​ហាម​ឃាត់​នោះ តារាសម្ដែង​​ សាន សុម៉ាលី ក៏​បាន​​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំហ៊ានសម្ដែ​ង​ឈុត​ដែល​តួ​ផ្សេង​ៗ​មិន​ហ៊ាន​សម្ដែង​។ ក៏​ប៉ុន្តែ​​សម្រាប់​តម្លៃ​ខ្លួន​​វិញ ​ខ្ញុំ​​ក៏ទាមទារ​ខ្ពស់​ជាងការ​ថត​កុន​​ធម្មតា​ដែរ»៕ ​


What Next?

Recent Articles

3 Responses to "សាន សុម៉ាលី មិនខ្លាច​ឈុតសិច​ឲ្យ​តែ​តម្លៃ​ខ្ពស់"

  1. Anonymous says:

    Nice boobs and bootie very good.

  2. Pho (noodle) says:

    Want $$$$$$$$, should submit her application to below address:

    10236 Charing Cross Road, Los Angeles, California
    or
    1340 N State St, Chicago, IL 606

  3. Anonymous says:

    Oh, Darling I love you with all my heart.
    We’ll married next year , don’t care about people talked and let them talk till they fall down and send them to hospital.
    Darling , let smile and hope we’re the new life in next year. jub.jub!