“កម្ពុជា-​វៀតណាម ​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ចប់​ក្នុង​ពេល​ខាង​មុខ”

ដោយ រដ្ឋា វិសាល
2015-12-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ង្វៀង តាន់យុង ព្រំដែន ៨៥៥

នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Ratha Visal


ប្រមុខ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) ជំរុញ​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ពេល​ខាង​មុខ ដើម្បី​បន្ត​បោះ​បង្គោល​ព្រំដែន​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ទៀត។

ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ​ប្រវែង ៤៥០​ម៉ែត្រ ចន្លោះ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី រហូត​ទៅ​ទល់​នឹង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ឡេថាញ់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។

នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង ថ្លែង​បញ្ជាក់​ថា ជា​លើក​ទី​បី​ហើយ​ដែល​លោក​បាន​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា។ ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ម៉ឺងម៉ាត់ ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា ក៏​ដួច​កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​ស្ដីពី​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ។

លើស​ពី​នេះ​ទៀត លោក​សំណូមពរ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​រួម​ជាមួយ​សម​ភាគី​វៀតណាម ដាក់​ចេញ​ជា​អនុសាសន៍​ថ្មី​បន្ថែម​ទៀត​ដើម្បី​ណែនាំ​គណៈកម្មការ​ខណ្ឌសីមា​បោះ​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ហើយ​បន្ត​គ្រប់គ្រង​សភាពការណ៍​ទូទៅ​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត៖ «យើង​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ខិតខំ​បំពេញ​ដើម្បី​បញ្ចប់​ភារកិច្ច​ដ៏​មាន​សារសំខាន់​នេះ។ សូម​ឲ្យ​ដំណើរការ​ខណ្ឌសីមា​បោះ​បង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន ៣១១​បង្គោល ដោយ​ឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​​នៅ​ឡើយ។

ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ លោក ហ៊ុន សែន ថ្លែង​ជា​សារ​តប​វិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​កសាង​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​ត្រឹមត្រូវ​ច្បាស់លាស់​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​ទទួល​ស្គាល់​ជា​អន្តរជាតិ​ស្ដីពី​ការ​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​និយម​បារាំង បន្សល់​ទុក។ លោក​នាយករដ្ឋមន្ត្រី​ផ្ដាំ​ផ្ញើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែល​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ផ្ដល់​កិច្ច​សហការ​គ្នា​ល្អ ចូល​រួម​ការពារ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការងារ​ខ្សែបន្ទាត់ និង​បោះ​បង្គោល​ព្រំដែន។ ដោយ​ឡែក​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សូម​ចូល​រួម​ថែរក្សា​បង្គោល​ព្រំដែន​ឲ្យ​បាន​គង់វង្ស ​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​បាន​កំណត់​ត្រឹមត្រូវ​ឲ្យ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍។

លោក ហ៊ុន សែន៖ «គឺ​ជា​ប្រការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​សមិទ្ធផល​សម្រេច​បាន​មក​នេះ កំណត់​ឲ្យ​បាន​ច្បាស់ និង​ប្រកប​ដោយ​ភាព​ប្រាកដ​និយម​នូវ​ទិសដៅ​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ដើម្បី​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ពុះពារ​រាល់​ឧបសគ្គ និង​ការ​លំបាក​តូច​ធំ ហើយ​ចាប់​​យក​ឱកាស​ដែល​កើត​មាន​ចំពោះ​មុខ​មក​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព»

យ៉ាងណា​ក៏ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កណ្ដាល លោក ​សុន ឆ័យ កត់សំគាល់​ថា រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​ចប់​រួចរាល់​នៅ​ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ភាគី​វៀតណាម អូស​បន្លាយ​បញ្ហា​ព្រំដែន​បន្ត​ទៀត​ជា​ពិសេស​ចំណុច​ប្រទាញប្រទង់​នៅ​តំបន់​ដាក់ដាំ ដាក់ហ៊ូត ខេត្ត​មណ្ឌលគិរី ជាប់​នឹង​ខេត្ត​ដាក់ឡាក់ ទំហំ​ជាង ៥០​គីឡូម៉ែត្រ។

លោក​គ្មាន​ជំនឿ​ទេ​ថា​ បញ្ហា​បោះ​បង្គោល​ព្រំដែន​នឹង​អាច​បញ្ចប់​បាន​ប្រសិន​គ្មាន​ជំនួយ​បច្ចេកទេស​ពី​អន្តរជាតិ​នោះ​ទេ៖ «ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​ថា ចាំបាច់​ត្រូវ​មាន​ការ​រៀបចំ​ជំនាញ​បោះ​បង្គោល​ឲ្យ​មាន​តម្លាភាព មិន​អាច​បង្ខំ​បាន​​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​តាមដាន​ចូលរួម​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ជឿ​ថា អាច​ទៅ​បោះ​ទាន់​ឆាប់​​បាន​ទេ»

​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣១ រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៣៩ ​ឋិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា មិន​ទាន់​ឯកភាព​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឡើយ។ កន្លង​ទៅ​នេះ ភាគី​វៀតណាម បាន​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​ជីក​ស្រះ​ចំនួន ៨​នៅ​តំបន់​ហាមឃាត់​នេះ ហើយ​រហូត​ពេល​នេះ ភាគី​វៀតណាម មិន​ទាន់​បាន​លុប​ស្រះ​តាម​កិច្ច​ព្រមព្រៀង​លុប​ស្រះ​ដែល​ភាគី​វៀតណាម បាន​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "“កម្ពុជា-​វៀតណាម ​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ចប់​ក្នុង​ពេល​ខាង​មុខ”"

  1. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។

  2. សាដាមហូសេន says:

    មិត្តឃ្លាតទៅពិតតែចិត្តនៅតែនឹក (មិត្តឃ្លាតទៅពិត តែប្រជាជនយួននៅ)(ចិត្តនៅតែនឹក ចង់បានទឹកដីខ្មែរ)ប្រជាជនយួនចង់បានទឹកដីខ្មែរ ៕ ជ័យយោថ្ងៃ 7មករា មហារលាយរលត់ ជ័យយោ7មករា​ មហាសំណាង ដែលបានលក់សម្បត្តិជាតិ ជ័យយោ7មករា​ តេជជោហ៊ុនសែនសំបូរទ្រព្យសម្បត្តិ ជ័យ​យោ7មករា តុលាការខ្វាក់ភ្នែក ជ័យយោ7មករា មហាពុករលួយ ចុងក្រោយ​ ជ័យយោ7មករា មហាចាញ់ឆ្នោត 2017 ។

  3. ហ៊ុន​​ចន្ធ័រិទ បក្ស​​​ cpp says:

    មិត្តៗ៧មករាជយោខ្មែរបាតដីម្ដងបន្តិចៗ

  4. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..

  5. Bopha says:

    អូ!​ my God! ចៅហ្វាយមានប្រសាសន៍ពិតជាមានខ្លឹមសារជា្រលជ្រៅមែន​ ខ្ញុំសូមទះដៃហ៊ោរជូន​ចៅហ្វាយ​​មួយ! …. ម៉ោ អាក្អូនៗអង្គុយនៅក្រោមៗហ្នុងទះដៃទាំងអស់គ្នាវ៉ើយ ចៅហ្វាយយើងមកដោត​បង្គោល​ព្រំឱ្យយើង​ហើយវ៉ើយ!!

  6. people says:

    the strategy of veitcong taking khmer land’. since 1979 they send khmer youth toK5 been killed by mine planted by earng sa ry and veitname .then they send 2000 thousand families of veitname to live in city now most of them have top job and rich ,then used this money to buy land and least 99 years .first they created khmer communist then they seal from international and killed all intelligence ansd ordinary men ,then they invade in the name of rescue ,then they took everything from cambodia and asked international to help but money gone on the back to hanoi. now they control power via mr sen and did the coup killing khmer and get illegal treaties and bury parish accord ,now new strategy flowing illegal veitnames to settle in cambodia every province then they steal the land,and ask for evrything then our khmer people then their secret agents working top job give them the right to vote then stealing some and at the end khmer will be kampuchea kroam. all cambodian people must wake up ‘we ued to be mohanokor now fucking youn&seam look down at us ‘ we must vote for CNRP to rescue our country from veitcong and veitcong germ.GOD bless all cambodian people’.