ខ្មែរ​ប៉ុស្តិ៍​ត្រូវ​គេ​អូស​ទាញ​ឱ្យ​លក់​និង​ស្វែងរក​ការ​គាំទ្រ​ពី​បក្ស​កាន់​អំណាច


នយោបាយ

នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម​ក្នុង​ក្រុង​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​ នេះ​គឺជា​ការិយាល័យ​កាសែត ​និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍។

អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)


ម៉ែន គឹមសេង
25 ធ្នូ 2015
វីអូអេខ្មែរ

នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម​ក្នុង​ក្រុង​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​ នេះ​គឺជា​ការិយាល័យ​កាសែត ​និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍។​

លោកស្រី​ មាជ ជេមី (Jamie Meach) ​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ផ្សាយ​នៃ​បណ្តាញ​ព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍៖

«ចំណែក​វិទ្យុ​ហើយ​នឹង​កាសែត​គឺ​ដំណើរ​ការ​ជា​ធម្មតា​ទេ​ចាស។ ចំណែក​ពាណិជ្ជកម្ម​មាន​គេ​ដាក់ ​និង​គេ​ដក​ធម្មតា‍»។​

ប្តី​របស់​អ្នក​ស្រី​គឺ​លោក​ មាជ សុវណ្ណារ៉ា ​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​នយោបាយ​មួយ​កាលពី​ឆ្នាំ​២០១៤។​ ការណ៍​នេះ​បាន​ផ្តល់​ជា​លេស​សម្រាប់​ជន​អនាមិក​ម្នាក់​ទាក់​ទាញ​ឱ្យ​លក់​ និង​បញ្ឈប់​ប្រតិបត្តិការ​សារព័ត៌មាន​នេះ។

«គេ​ថា​ បើ​នាងខ្ញុំ​ចង់​លក់​កាសែត​ គេ​អាច​ទិញ​បាន​ដូច​ជា​វិទ្យុ។ បើ​គ្មាន​សមត្ថភាព​ទេ​គេ​អាច​ទិញ​ទាំង​វេបសាយ​ និង​វិទ្យុ​នាងខ្ញុំ​ ដើម្បី​ដំណើរការ។ ​ប៉ុន្តែ​គេ​ឱ្យ​នាង​ខ្ញុំ​ចុះ​ហត្ថលេខា​បិទ​កាសែត​ហ្នឹង​លែង​ជា​របស់​ខ្ញុំ​ទៀត»។​

លក្ខខណ្ឌ​បន្ថែម​គឺ​មិន​ឱ្យ​បង្កើត​សារព័ត៌មាន​អ្វី​ថ្មី​ទៀត ​និង​មិន​តែ​ប៉ុណ្ណោះ​ជន​អនាមិក​នោះ​ ថែម​ទាំង​ស្នើ​ឱ្យ​លោកស្រី​ស្វែង​រក​អន្តរាគមន៍​ពី​បក្ស​កាន់​អំណាច ​ដើម្បី​ដោះលែង​លោក មាជ សុវណ្ណារ៉ា។

ប៉ុន្តែ ​នេះ​មិន​មែន​ជា​អ្វី​ដែល​លោក​ស្រី​ មាជ ជេមី​ ទន្ទឹង​ចង់​បាន​ទេ៖

«ឧត្តម​គតិ​របស់​នាង​ខ្ញុំ​អត់​ប្រែប្រួល​ទេ​ គឺ​ថា​ភាព​លះបង់​របស់​គ្រួសារ​ខ្ញុំ​ បើ​នាង​ខ្ញុំ​ខ្លាច​ គ្រួសារ​ខ្ញុំ​ខ្លាច​ នាង​ខ្ញុំ​មិន​ឱ្យ​គ្រួសារ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ទេ​ចាស ​ព្រោះ​គាត់​ជា​សញ្ជាតិ​អាមេរិកាំង​ហើយ​ ប៉ាស្ព័រ​នៅ​ក្នុង​ដៃ​ខ្ញុំ។ នាង​ខ្ញុំ​ចង់​យក​ទុក​ក្នុង​ធនាគារ​ក៏​បាន។ ​ប៉ុន្តែ​នាងខ្ញុំ​មិន​អាច​យក​សេចក្តីសុខ​របស់​ខ្លួន​ឯង​ក្នុង​ក្រុម​គ្រួសារ​ដើម្បី​ឃើញ​ប្រជារាស្រ្ត​ប្រទេស​កម្ពុជា​យំ​ស្រែក​គ្រប់​ពេល​វេលា​នោះ​ នាងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ។ ណាមួយ​ឆន្ទះ​របស់​គ្រួសារ​ខ្ញុំ​គឺ​គាត់​ស្រឡាញ់​ជាតិ​។ អីចឹង​នាង​ខ្ញុំ​មិន​អាច​ឃាត់​ ដើម្បី​យក​សេចក្តី​សុខ​ខ្លួន​ឯង ​ឃាត់​មិន​ឱ្យ​គាត់​ទៅ​វិញ​ទេ​ចាស‍»។​

លោក​ មាជ សុវណ្ណារ៉ា​ និង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ទៀត​នៅ​បន្ត​ជាប់​ពន្ធនាគារ​នៅ​ឡើយ ​បើ​ទោះ​បី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​មើល​ឃើញ​ថា​ វា​គឺ​ជា​សំណុំ​រឿង​នយោបាយ។

លោកស្រី មាជ ជេមី​ មាន​សារ​នយោបាយ​នេះ​សម្រាប់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ៖

«ដល់​ដំណាក់​កាល​នេះ​ហើយ ​បើសិន​ជា​យើង​នៅ​តែ​ឈ្លោះ​គ្នា ហើយ​យើង​នៅ​តែ​ប៉ែងជើង​ដាក់​គ្នា​ គឺ​ថា​ប្រទេស​ខ្មែរ​យើង​គឺ​បរទេស​គេ​មក​ឈ្លានពាន​កាន់តែ​ច្រើន​ឡើងៗ។ ទឹកដី​យើង​ក៏​កាន់​តែ​រួញ​ទៅៗ​ដែរ។ សង្ឃឹម​ថា​ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចរចា​គ្នា​ ចាប់​ដៃ​គ្នា​ក្នុង​នាម​ខ្មែរ​ជា​ខ្មែរ​ដើម្បី​ជាតិ។ យើង​យក​ជាតិ​ដាក់​នៅ​លើ​ក្បាល‍»។​

ខណៈពេល​ដែល​ឱពុក​នៅ​បន្ត​ជាប់​គុក​ កូន​ស្រី​ទាំង​បី​នាក់​របស់​លោក មាជ សុវណ្ណារ៉ា​នៅ​បន្ត​រង់ចាំ​ឪពុក​វិល​ត្រឡប់​មក​វិញ​នៅ​កន្លែង​នេះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


ខ្មែរ​ប៉ុស្តិ៍​ត្រូវ​គេ​អូស​ទាញ​ឱ្យ​លក់​និង​ស្វែងរក​ការ​គាំទ្រ​ពី​បក្ស​កាន់​អំណាច

វីដេអូ​​ខ្មែរ


កាល​បរិច្ឆេទ​ផ្សាយ​ 26.12.2015
វីអូអេខ្មែរ

ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា​រក្សា​កាសែត និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ឱ្យ​នៅ​ដំណើរ​ការ​ទៅ​មុខ​ថ្វី​បើ​ប្តី​របស់​លោក​ស្រី​កំពុង​ជាប់​ពន្ធនាគារ​ ដោយ​សារ​រឿង​នយោបាយ​ក៏​ដោយ។ ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​ជន​អនាមិក​បាន​ទូរស័ព្ទ​មក​ចរចា​ ដើម្បី​ចង់​ទិញ​កាសែត​នោះ​ និង​ឱ្យ​ប្តូរ​ជំហរ​មក​ស្វែង​រក​​ការ​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច​វិញ។ ប៉ុន្តែ​ នោះ​មិន​មែន​ជា​អ្វី​ដែល​លោក​ស្រី​ មាជ ជេមី ត្រូវ​ការ​នោះ​ទេ។ លោក​ ម៉ែន គឹមសេង នៃ​ VOA ​ជូន​សេចក្តី​រាយការណ៍​នេះ​ពី​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា៕


What Next?

Recent Articles

One Response to "ខ្មែរ​ប៉ុស្តិ៍​ត្រូវ​គេ​អូស​ទាញ​ឱ្យ​លក់​និង​ស្វែងរក​ការ​គាំទ្រ​ពី​បក្ស​កាន់​អំណាច"

  1. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។