និស្សិត​ខ្មែរ​​ក្រោម​ប្រមាណ​១០០​នាក់​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៧ ធ្នូ

ដោយ ខែ សុណង
2015-12-26
RFA

យុវជន​ខ្មែរ​ក្រោម ៦២០
សិក្ខាសាលា​ស្ដីពី​សេដ្ឋកិច្ច​អាស៊ាន និង​បញ្ហា​ប្រឈម​របស់​យុវជន​ខ្មែរ​ក្រោម នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Sireymuny


និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ ១០០​នាក់ គ្រោង​ជួបជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ធ្នូ ដើម្បី​រក​ដំណោះស្រាយ​នូវ​បញ្ហា​នានា ដែល​ពួកគេ​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ​ និង​ការ​សិក្សា​របស់​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម។

គម្រោង​នេះ រៀបចំ​ដោយ​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ភោជនីយដ្ឋាន​សូរិយា​ជាន់​ទី​១ ក្នុង​សង្កាត់​ផ្សារ​ថ្មីទី២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ភិក្ខុ សឺន សុផារិន្ទ មាន​ថេរដីកា​ថា នេះ​គឺ​ជា​ឱកាស​ឲ្យ​និស្សិត​ខ្មែរ​ក្រោម​ជួប​គ្នា​លើ​ពី​បញ្ហា​របស់​ខ្លួន​ជុំវិញ​ការ​រស់​នៅ និង​ការ​រៀន​សូត្រ ព្រមទាំង​ចែក​រំលែក​នូវ​បទពិសោធន៍​ការងារ និង​មុខ​របរ​របស់​ពួកគេ​ផង​ដែរ៖ «ពេល​ដែល​និស្សិត​យើង​រៀន​ចប់​ទៅ​គាត់​អត់​មាន​ការងារ​ធ្វើ យើង​មាន​គោលបំណង​មួយ​ថា នឹង​ជួយ​រក​ការងារ​ឲ្យ​គាត់​ធ្វើ​ក្នុង​នោះ​វា​មាន​គណៈកម្មការ​ខាង​និស្សិត​អាច​ជួយ។ មួយ​ទៀត គឺ​ទុក្ខ​លំបាក ការ​រស់​នៅ​របស់​គាត់​យ៉ាង​ណាៗ យើង​អាច​ជួយ​ដោះស្រាយ​ក្នុង​ករណី​អាច​ទៅ​រួច»

ការ​ជួបជុំ​របស់​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​នេះ គឺ​សម្ព័ន្ធ​តែងតែ​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ក្រៅ​អំពី​ការ​លើក​ឡើង​ពី​បញ្ហា​នេះ គេ​ក៏​នឹង​រៃអង្គាស​បច្ច័យ​ដើម្បី​ទ្រទ្រង់​សម្ព័ន្ធ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "និស្សិត​ខ្មែរ​​ក្រោម​ប្រមាណ​១០០​នាក់​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៧ ធ្នូ"

  1. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។