រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

ដោយ សាន សែល
2015-12-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

វ៉ា គឹមហុង ៨៥៥

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Ratha Visal


នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។ សមាសភាព​នៅ​ក្នុង​គណៈកម្មការ​ថ្មី​នេះ មាន​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត។

គណៈកម្មការ​ថ្មី​ដែល​ទើប​ប្រសូត​ឡើង​នេះ មាន​ឈ្មោះ​ថា “គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម”។ គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។

​តាមរយៈ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន គណៈកម្មការ​ថ្មី​នេះ មាន​សមាសភាព​ចំនួន ៣៣​រូប​ចូល​រួម រាប់​ទាំង​លោក វ៉ា គឹមហុង លោក ឡុង វិសាលោ លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាល​ខេត្ត​ទាំង​៩ ដែល​នៅ​ជាប់​ប្រទេស​វៀតណាម មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាដើម។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន​ចំនួន ៧​ប្រការ។ ប្រការ​ទី​២ បាន​ចែង​ពី​តួនាទី​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម។ ភារកិច្ច​ទាំង​នោះ​មាន អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​កែ​សម្រួល​ព្រំដែន​គោក ឆ្នាំ​២០១១។ បន្ថែម​ពី​លើ​នេះ គណៈកម្មការ​នេះ ក៏​ដើរ​តួនាទី​ចរចា​ជាមួយ​ប្រទេស​វៀតណាម រៀបចំ​បែបបទ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន។ គណៈកម្មការ​នេះ ក៏​នឹង​ចូលរួម​កំណត់​ការ​បើក និង​តម្កើង​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម។ ការិយាល័យ​នៃ​គណៈកម្មការ​នេះ ស្ថិត​នៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ពន្យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ពី​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ៖ «»។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​តែង​ចេញ​បកស្រាយ​រឿង​ផែនទី​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា គណៈកម្មការ​ថ្មី​នេះ នឹង​អាច​ធ្វើការ​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ។

ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពុង​រស់​នៅ​បរទេស​រូប​នេះ ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​លោក​យល់​ថា វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ដី​ទៅ​ប្រទេស​វៀតណាម៖ «»។

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ។

សម្រាប់​តំណាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន វិញ លោក​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ច្រក​ព្រំដែន​អូរយ៉ាដាវ នៃ​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត៖ «»។

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថា ការ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ គឺ​និយាយ​គ្មាន​មូលដ្ឋាន និង​ហេតុផល​គ្រប់គ្រាន់៖ «»។

លោក វ៉ា គឹមហុង ដែល​បាន​ចូល​រួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថ្លែង​ថា រដ្ឋាភិបាល​បាន​ខិតខំ​បោះ​បង្គោល​ព្រំដែន ដើម្បី​ជៀសវាង​វិវាទ​ព្រំដែន​នៅ​ជំនាន់​ក្រោយៗ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន គឺ​ត្រឹមត្រូវ​ស្រប​ទៅ​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ របស់​សហរដ្ឋអាមេរិក និង​របស់​បារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម"

  1. អាខ្វាក់ជិះកអាខ្វិន says:

    ប្រធាន​គណៈកម្មាធិការ​កាត់ដីឲ្យយួន លោក ស្វា ស៊ឹមហុង!!!!

  2. Anonymous says:

    គណកម្មការ ថ្មី បើគ្មាន អន្តរជាតិ ប្រជាពលរដ្ឋ សង្គមស៊ីវិល គ្រប់គណបក្ស ចូលរួម គឺ :

    គឺ 1 ដំបរ និង 4 ដូចតែ គ្នា ពីព្រោះ គណកម្មការ នេះ ស្ថិតនៅក្រោម បញ្ជា មនុស្ស ម្នាក់ ដដែល !

  3. people says:

    va kim veit’ you are veitcong spy ‘the illegal treaties 1980,1982,1985,2005 are the illegal treaties ‘we must accepted parish accord otherwise no point to agree with fucking veit.GOD bless all cambodian people.

  4. Anonymous says:

    តាំងគណកម្មការប៉ុន្មានក៏វាអត់ប្រយោជន៍ដែរ ព្រោះកម្មការទាំងនោះកើតចេញពី សេប៉េប៉េតែមួយ ហើយគ្រាន់តែជាលេសមួយដើម្បីបំភាន់ភ្នែកប្រជាជនខ្លួនឯងអោយល្អមើលតែប៉ុណ្ណោះ ។ ល្ខោនអស់ទាំងនេះគេដឹងធាតុពិតអស់ទៅហើយស្វា គីមហុង អើយមិនចាំបាច់បំភាន់នោះទេ ។

  5. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។

  6. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..