លោក ហ៊ុន សែន ប្រាប់វៀតណាម​ថា​​កម្ពុជា​ប្រកាន់ជំហរ​បោះបង្គោលព្រំដែនត្រឹមត្រូវនិងច្បាស់លាស់​​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសៅរ៍ ទី26 ធ្នូ 2015, 03:10 PM​
http://vodhotnews.com

នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ង្វៀន ​តាន​យុង (Nguyen Tan Dung) និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំដែន កាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ​២០១៥ (រូបថងពីហ្វេសប៊ុកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅចំពោះមុខ​សមភាគីវៀតណាម​ថា​​រដ្ឋាភិបាលកម្ពុជា​​​ប្រកាន់ជំហរដាច់ខាតក្នុងការបោះបង្គោលព្រំដែន“ដោយ​ឈរ​លើច្បាប់ជាតិ​ ​អន្តរជាតិនិង​ប្រកប​ដោយ​​ភាពត្រឹមត្រូវនិងច្បាស់លាស់”​។​

ក្នុងពិធីសម្ពោធ​បង្គោលព្រំដែនលេខ​៣០នៅ​ច្រកទ្វារ​​អន្តរជាតិ ​អូយ៉ាដាវ ក្នុង​ខេត្ត​រតនគិរី នៅព្រឹកថ្ងៃសៅរ៍នេះ លោក ​ហ៊ុន សែន បាន​ថ្លែង​ថារហូតមកដល់ពេលនេះ ការបោះបង្គោលព្រំដែនគោកជាមួយ​ប្រទេស​វៀតណាម​ នៅសល់​១៦,​៨ភា​គរយ ក្នុងចំណោម​ខ្សែព្រំដែនប្រវែង​១២៧០គីឡូម៉ែត្រ​។ លោក​បន្ត​ថា​ក្រោយពីបញ្ចប់​ការបោះបង្គោល​ព្រំដែន​គោកនេះ​ កម្ពុជានឹង​ចរចាជាមួយភាគីវៀតណាម​រៀប​ចំ​ព្រំដែនសមុទ្ររវាង​ប្រទេស​ទាំងពីរ​​ម្តង។

លោក​ ហ៊ុន សែន បានអាន​សុន្ទរកថា​អម​ដោយ​ការ​បកប្រែ​ជាភាសាវៀតណាម​ថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា​រាជរដ្ឋាភិបាលកម្ពុជា​នៅ​តែ​​ប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា វៀតណាម ដែល​ត្រឹម​ត្រូវនិងច្បាស់លាស់ ដោយឈរ​លើមូលដ្ឋាន​ច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងអនុវត្ត​ជា​អន្តរជាតិ​ស្តីពីការទទួលស្គាល់ខ្សែព្រំដែន​មិនកែប្រែដែលអាណានិគមនិយម​បារាំង​បានបន្សល់ទុក​ឲ្យ ​ហើយ​ដែលរដ្ឋាភិបាលកម្ពុជា​គ្រប់ជំនាន់ ជា​បន្តបន្ទាប់ បានប្រកាន់ខ្ជាប់នូវគោលការណ៍នេះរហូតមក ដើម្បីបញ្ចប់​បញ្ហាព្រំដែនគោក​​និងព្រំដែនសមុទ្ររវាងប្រទេស​ទាំងពីរ”​

លោក ហ៊ុន សែន ឲ្យដឹង​ទៀតថា​កម្ពុជា​និង​វៀតណាម​ នៅព្រឹកថ្ងៃ​សៅរ៍នេះ ក៏បានសម្ពោធ​កំណាត់​ផ្លូវប្រវែង​​៤៥០ម៉ែត្រ​នៅច្រកព្រំដែន​ ដែ​ល​លោក​ចាត់ទុក​ថា​នេះ​ជា”និមិត្តរូប​នៃ​កិច្ច​ប្រឹងប្រែង​រួមគ្នា”។​ លោក​​​បន្ថែម​ថា​រដ្ឋាភិបាលកម្ពុជា​​នឹង​ខិតខំ​យ៉ាងពេញទំហឹង​ជា​មួយរដ្ឋាភិបាលវៀតណាមក្នុងការ​ធានាថាប្រទេស​ទាំងពីរ​​មានខ្សែព្រំដែន​សមស្របនិង​ទទួល​ស្គាល់ជា​លក្ខណៈ​អន្តរជាតិ។ លោកបញ្ជាក់បន្ថែម​​ថាខ្សែព្រំ​​ដែនកម្ពុជា​វៀតណាម​ ត្រូវដើរស្រប​​នឹង​ការ​កាន់កាប់ជាក់ស្តែង​របស់ប្រជា​ពលរដ្ឋនិង​កែប្រែតំបន់​ព្រំដែន​​ទៅជា”តំបន់​គ្មានការភ័យខ្លាច តំបន់នៃការអភិវឌ្ឍ រីកចម្រើន តំបន់​ប្រកបដដោយ​សន្តិភាព ភាពក្សេមក្សាន្តនិងសុខដុមរមនា”។​

ក្នុងសុន្ទរកថា​ប្រមាណ​២០នាទីនោះ​ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នៅតាមព្រំដែនបន្ត​​កិច្ចសហការគ្នាល្អ​តាមរយៈ​ការ​ចូលរួមការពារ​និង​ផ្តល់លក្ខណៈងាយស្រួល​ក្នុងការកំណត់ខ្សែបន្ទាត់​និង​បោះបង្គោលព្រំដែន។ លោក​ក៏បានអំពាវនាវ​ឲ្យ​អាជ្ញាធរដែនដីនិងប្រជា​ពលរដ្ឋចូលរួម​​​ថែរក្សា​បង្គោល​ព្រំដែន​ឲ្យ​បាន​ស្ថិតស្ថិរ​គង់វង្ស។​

មុន​ពេល​លោក​ ហ៊ុន សែន អាន​សុន្ទរកថា​ នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ង្វៀន ​តាន​យុង(Nguyen Tan Dung)បាន​ថ្លែងថា​នេះ​ជា​លើកទី​៣ដែល​លោក​និង​លោក ហ៊ុន សែន​ បាន​អញ្ជើញចូលរួមពិធីសម្ពោ​ធបង្គោ​លព្រំដែន។ លោក​ថ្លែង​​បន្តដោយ​មាន​ការ​បកប្រែជាភាសាខ្មែរ​ថា​ការសម្ពោធនេះ​​បាន​ឆ្លុះបញ្ចាំងពី​”​​ភាព​ម៉ឹងម៉ាត់ ការប្តេជ្ញាចិត្ត​និង​​កិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម កម្ពុជា ក្នុង​ការអនុ​វត្តនូវបណ្តា​កិច្ចសន្យា ក៏ដូចជា​កិច្ចព្រម​ព្រៀង ​សន្ធិសញ្ញា​ស្តីពីព្រំដែន​នៃ​ប្រទេស​ទាំងពីរដែរ”

នៅរសៀលថ្ងៃសៅរ៍នេះផងដែរ មេដឹកនាំទាំងពីរក៏​នឹង​ចូល​រួម​សម្ពោធ​បង្គោល​ព្រំ​ដែន​លេខ២៧៥នៅ​ច្រក​អន្តរ​ជាតិ​ភ្នំដិន​ក្នុង​ខេត្ត​តាកែវ ដែល​ជា​បង្គោល​ព្រំ​ដែន​ចុងក្រោយ​សម្រាប់​ខេត្ត​តា​កែវ ដែល​មាន​ចំនួន​សរុប​៣៧​បង្គោល។

ទាក់​ទង​នឹ​ង​ការ​បោះបង្គោល​ព្រំ​ដែន​ត្រង់​ចំណុច​ភ្នំដិននិង​អូយ៉ាដាវ​នេះ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្មរឿង​ព្រំ​ដែន លោក អ៊ុំ សំអាន ប្រាប់​វីអូ​ឌីថា​ការ​បោះ​បង្គោល​ព្រំ​ដែន​នេះ​រដ្ឋា​ភិបាល​បាន​យក​​តាម​សន្ធិសញ្ញា​កម្ពុជា​វៀត​ណាមក្នុង​ទសវត្ស​រ៍​ឆ្នាំ១៩៨០ ដែល​លោក​ថារដ្ឋាភិបាល​មិន​បាន​យក​តាម​ផែនទី​បោន​ខ្នាត​១/១០០.០០០ ដែល​មាន​តម្កល់​ទុក​នៅ​អង្គការសហប្រ​ជាជាតិ​នោះទេ។ លោក​មាន​ប្រ​សាសន៍ថារដ្ឋា​ភិបាល​កម្ពុជា​ពន្លឿន​​ការ​បោះ​បង្គោល​ព្រំ​ដែន​នេះ​ឲ្យបាន​ចប់​មុន​​ឆ្នាំ​២០១៨ តាម​ការ​ចង់បាន​របស់​ភាគី​វៀតណាម។ លោក​មានប្រសាសន៍​ថា៖ “តាម​ខ្ញុំ​យល់​វៀតណាម​ចង់​បង្ខំ​ឲ្យ​កម្ពុជា​បោះ​បង្គោលព្រំ​ឲ្យ​បាន​ចប់​មុន​ឆ្នាំ​២០១៨ ព្រោះខ្លាច​គណបក្សប្រ​ជា​ជន​​ចាញ់​ឆ្នោត​ឆ្នាំ២០១៨ទៅ​ វៀតណាមពិបាក​នឹង​បោះបង្គោល​ព្រំ​ដែន​ជាមួយ​កម្ពុជាហើយពិបាកយក​ដី​កម្ពុជា បើ​មាន​រដ្ឋា​ភិបាល​ថ្មី

អនុប្រធានគណៈកម្មាធិការ​កិច្ចការព្រំដែន លោក​ស្រី​ កុយ ពិសី បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក អ៊ុំ សំអាន ដោយ​លោកស្រីបញ្ជាក់​ថាកម្ពុជា​វៀតណាម​បោះ​បង្គោល​ព្រំ​ដែន​ដោយ​ផ្អែកលើ​ចន្ទៈនិង​ការស្ម័គ្រ​ចិត្ត។ លោក​ស្រី​បន្ថែម​ថា៖ “អត់មាន​ភាព​មិនប្រ​ក្រតីអី​ទេ គឺ​យើងធ្វើការសម័យឥឡូវអត់មាន​អ្នកណាបង្ខំ​អ្នកណាទេ គឺ​យើង​ធ្វើការ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​គ្នាទទួល​យក​បាន​ទាំង​អស់គ្នា គឺ​យើងសម្រេចអ៊ីចឹង។ រាជ​រដ្ឋា​ភិបាល​ប្រ​យ័ត្នប្រយែង​ណាស់រឿង​ហ្នឹង ការ​ចោទប្រកាន់​កន្លង​មក​ធ្វើឡើង​មិន​ត្រឹម​ត្រូវ អញ្ចឹង​​រដ្ឋា​ភិបាល​បាន​បង្ហាញ​តម្លាភាព​អស់​ហើយចំពោះប្រជា​ពលរដ្ឋ​"

លោក អ៊ុំ សំអាន ធ្លាប់​​​លើក​ឡើងដែរ​ថា​​វៀតណាម​បាន​​រំកិល​​ព្រំដែន​ប្រមាណ​១២៧០ម៉ែត្រ​នៅច្រ​ក​ភ្នំដិន ខេត្ត​តាកែវ ចូល​មក​ទឹក​​ដី​​កម្ពុជា។ លោក​ឲ្យ​ដឹង​ថាអ្វី​ដែល​លោក​លើក​ឡើង​នេះ​ គឺផ្អែក​លើ​ផែនទី ការ​ចុះទៅពិនិត្យ​មើល​ផ្ទាល់និង​របាយការណ៍​របស់​លោក កែ គឹម​យ៉ាន​ អតីត​មេ​បញ្ជាការ​កងយោធពល​ខេមរភូមិន្ទ។

រ​បាយកា​រណ៍របស់​លោក កែ គឹមយ៉ាន ចុះថ្ងៃ​ទី​១២ខែ សីហា ឆ្នាំ​១៩៩៩ ដែល​​​​វីអូឌី​ទទួល​បាន ​ឲ្យ​ដឹង​ថា“វៀតណាម​បាន​ជីកព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើត​ទៅ​លិច ​បើតាម​ទម្លាប់​ប្រជា​ជន​ថា​ព្រែកជីក​​នេះ​វៀ​​តណាម​ជីក​នៅ​ឆ្នាំ​១៩៧៩ ចូល​ដី​ខ្មែរ​១២​៧០ម៉ែត្រ​ ដោយ​គិត​ពី​ព្រែកជីក​(វិនតេ​ដែល​បាន​ជីក​តាំង​​ពីជំនា​​ន់​​អា​ណានិ​គម​និយម​បារាំង)”។​

កាលពីខែ​តុលា ឆ្នាំ​២០១៥ ក្នុងកិច្ចប្រជុំមួយ​នៅ​ប្រទេស​វៀតណាម រដ្ឋមន្រ្តីការបរទេស​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម​ បាន​ឯក​​ភាពគ្នា​ការ​បន្តការងារ​​បោះ​បង្គោល​ខណ្ឌ​សីមានិង​បោះបង្គោលព្រំដែន​”ឲ្យ​បាន​ឆាប់​អាច​​ធ្វើ​ទៅ​បាន”​។

គួររំឭកថា កាលពីខែកក្កដា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​សព្វថ្ងៃ​នេះការ​បោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​សម្រេច​បាន​​៨៣ភាគរយហើយ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។ ប៉ុន្តែ​​លោក​ថា​កម្ពុជា​ក៏​អាច​សើរើ​បាន​ បើ​ករណី​បោះទៅ​​មាន​​ភាព​​លម្អៀង។ លោកបាន​បញ្ជាក់​​ថា៖ “បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូស​បន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន​៨៣ភាគរយ នៅសល់១៧ ភាគរយ ហើយអា៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណី​ដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា

គួរ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ចេញសេចក្តីសម្រេចមួយចុះថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ បង្កើត​គណៈកម្ម​​​ការ​ចម្រុះខណ្ឌ​​សីមា​និងបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាម ដោយមាន​​លោក វ៉ា គឹមហុង ជា​ប្រធាន លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស​និង​លោក នាង ​ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​​អនុប្រធាន។ បើតាមសេចក្តីសម្រេចនេះ គណៈកម្មការចម្រុះ​មានតួនាទី​អនុវត្ត​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​នូវ​វសន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ចុះថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៨៥និង​សន្ធិសញ្ញា​បំពេញបន្ថែម​ចុះថ្ងៃទី​១០ខែតុលា ឆ្នាំ​២០០៥និងអនុសញ្ញានៃការយោគយល់ផ្សេង​ៗ​ទៀត៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

13 Responses to "លោក ហ៊ុន សែន ប្រាប់វៀតណាម​ថា​​កម្ពុជា​ប្រកាន់ជំហរ​បោះបង្គោលព្រំដែនត្រឹមត្រូវនិងច្បាស់លាស់​​​"

  1. អាខ្វាក់ជិះកអាខ្វិន says:

    ត្រឹមត្រូវតាមយួនចង់បាន??????

  2. Anonymous says:

    យក អន្តរជាតិ មកធ្វើជា ខែល ស្អី ! បើ អន្តរជាតិ គាត់មិនបានដឹង និង មិនបាន ចូលរួមផង នឹង !

  3. Anonymous says:

    ់់់់់់់់់​​ តើ ពេលណា ខ្មែរ ល្ងង់ ក្បត់ជាតិ ង៉ាប់ អស់ ??????????????????????????????????????

  4. people says:

    the traitor are followed his master veitcong . cambodia must respect and accepted parish accord not the illegal treaties 1980,1982,1985,2005, so the 19 countries must accompany with the khmer delegate and include the senator hong sok hour .if hun-sen wanted the fair for cambodia government the government must let international or 19 countries that signed parish accord .veitcong and veitcong germ are the worse animal in this planet.GOD bless all cambodian people.

  5. Strey Khmer says:

    That is very happy for brother Vietnam and Khmer working together.
    It is a very good time that cannot wait for change mine later.

  6. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។

  7. Bopha says:

    ចូរមើលឥរិយាបថឱបគ្នារបស់ប្រមុខប្រទេសទាំងពីរៈ ប្រមុខយួនឈរក្នុងជំហរត្រង់ខ្លួន ចំណែកខ្មែរ​ក្នុង​ជំហរឱនទៅមុខ-គូថទយមកក្រោយ ហេតុអី? ព្រោះប្រមុខខ្មែរត្រូវការទីនៅចន្លោះខាងមុខ​ដើម្បីខ្លួនបាន​លំអោនគោរពប្រមុខយួន (ដែលជំហរដងខ្លួនបែបនេះយើងតែងសង្កេតឃើញពេលប្រមុខរដ្ឋឱនគោរព​ទង់របស់ទ័ពពេល​ត្រួតពលម្តងៗ)។ នេះស្តែងឱ្យឃើញថា ទាំងកាយ វាចា ចិត្ត គឺគាត់គោរព និងធ្វើតាមមហាមិត្តម៉ឺនៗឆ្នាំនេះជានិច្ច …. ត្រូវយល់ណាអាក្អូន!!

  8. Anonymous says:

    Good Bopha..

  9. Anonymous says:

    កាយវិការ មិនស្មើភាព គ្នា . កាយវិការ អា យ៉ង គេ អីចឹង អែង …………..

    ចាស់ ស្លាប់ទៅ អោយ មាន កិត្តិយស បើស្លាប់ ជាអាយ៉ង គេ តើមានន័យ អី ទៅ …………………..

  10. សូមជួយលើកក្រណាត់បាំងវាំងននឲ្យពួកគាត់ផង ដើម្បីឲ្យធ្វើអីៗ ឲ្យបានអស់ចិត្តជាមួយនឹងគ្នា។

  11. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..

  12. Bopha says:

    … នេះស្តែងឱ្យឃើញថា ទាំងកាយ វាចា ចិត្ត គឺគាត់គោរព និងធ្វើតាមមហាមិត្តម៉ឺនៗឆ្នាំនេះជានិច្ច…
    សូមអភ័យទោសចំពោះមិត្តអ្នកអានដែលសម្រាប់កំហុសដោយអចេតនា សូមកែមកថាៈ នេះស្តែងឱ្យឃើញថា ទាំងកាយ វាចា ចិត្ត គឺគាត់គោរព និងធ្វើតាមចៅហ្វាយម៉ឺនៗឆ្នាំនេះជានិច្ច..

  13. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…