ដោយ ជិន ជេដ្ឋា
2015-12-26
RFA

អ្នកភូមិបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង ប្រកាសថា ខ្លួននឹងឡើងតាំងទីលំនៅលើគោកតាមកាលកំណត់របស់រដ្ឋាភិបាល។ ប៉ុន្តែពួកគាត់ខ្លះកំពុងប្រឈមនឹងបញ្ហាមួយចំនួន ហើយស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ។
សកម្មភាពរស់នៅប្រចាំថ្ងៃ ការសិក្សារបស់ក្មេងតូចៗ និងការដោះដូរទំនិញផ្សេងៗក្នុងរយៈពេលជិត ៣ខែ របស់អ្នកភូមិបណ្ដែតទឹក ៩៩៦គ្រួសារ មានការលំបាក ក្រោយពីអាជ្ញាធរផ្លាស់ទីទៅឆ្ងាយពីទីប្រជុំជន ឬផ្សារក្រោម ទៅរស់នៅលើទឹកត្រង់ចំណុចពាមញ នៃឃុំស្វាយជ្រំ ស្រុករលាប្អៀរ ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ប៉ុន្តែពួកគេសុខចិត្តអនុវត្តតាមវិធានការរបស់អាជ្ញាធរ។
ជនជាតិវៀតណាមម្នាក់ លោក ច្រឹង យ៉ាំងរស់ មានប្រសាសន៍ថា អ្នកភូមិបណ្ដែតទឹក ជាពិសេសជនជាតិវៀតណាម មានជីវភាពក្រីក្រគ្មានលទ្ធភាពរកទិញដីរស់នៅលើគោកបានទេ ហើយក៏ពុំទាន់មានត្រៀមលុយកាក់ ឬសម្ភារៈអ្វីឡើងគោកដែរ។ លោកស្នើឲ្យអាជ្ញាធរដោះស្រាយគោលនយោបាយដីធ្លីនៅក្បែរទន្លេ និងរក្សាបែរត្រីពួកគាត់នៅក្នុងទន្លេដដែល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៖ «បើគេ (ជនជាតិវៀតណាម) អ្នកមានលុយគេចេះតែទិញដីត្រៀមខ្លះ បើអ្នកខ្លះក្រអត់ទេ ដូចខ្ញុំអ៊ីចឹងក៏អត់ទាន់មានផង។ បើដូចខ្ញុំគ្រាន់តែបានស៊ីគ្រប់គ្រាន់មិនទាន់មានលុយទិញផង រួចមានក្រច្រើនទៀត»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្លាស់ទីផ្ទះបណ្ដែតទឹក ១.៤៨៦ខ្នង ភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នៅភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចេញឲ្យផុតពីតំបន់អភិវឌ្ឍន៍ច្រាំងទន្លេកាលពីដើមខែតុលា ឆ្នាំ២០១៥។ បើទោះបីជាផ្ទះទាំងនេះចេញផុតពីតំបន់អភិវឌ្ឍន៍ អាជ្ញាធរគ្រោងឲ្យអ្នកទាំងនោះឡើងរស់នៅលើគោក ដើម្បីបញ្ចៀសការបំពុលទឹក និងរៀបចំទីតាំងនោះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានតែផែ និងបែរចិញ្ចឹមត្រីរបស់អ្នកភូមិ។
ទាក់ទងបញ្ហានេះអភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំផ្ទះបណ្ដែតទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា អាជ្ញាធរពុំមានគោលនយោបាយដីធ្លីជូនអ្នកភូមិបណ្ដែតទឹក ឬទទួលខុសត្រូវចំពោះការឡើងរស់នៅលើគោកនោះទេ ដូច្នេះពួកគាត់ត្រូវមានភាពម្ចាស់ការលើខ្លួនឯងក្នុងការតាំងទីលំនៅថ្មីនៅលើគោក។ អាជ្ញាធរមិនទាន់ទទួលបានសំណូមពររបស់អ្នកភូមិដែលចង់រស់នៅក្បែរទន្លេ និងរក្សាបែរត្រីនៅក្នុងដដែលនោះទេ តែលោកថា សំណូមពរបែបនេះទាល់តែមានអាជ្ញាធរថ្នាក់ជាតិទើបអាចសម្រេចបាន ខណៈក្រុមការងារផ្ដោតលើការអភិវឌ្ឍផ្សារ និងផ្លូវថ្នល់ជូនអ្នករងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅកន្លែងថ្មី។
លោក ស៊ុន សុវណ្ណារិទ្ធិ៖ «ប៉ុន្តែក្រុមការងារនឹងខិតខំរកទីតាំងមួយមិនឆ្ងាយពីទន្លេ និងមិនឆ្ងាយពីទីផ្សារថ្មី ហើយផ្លូវថ្នល់អាចធ្វើចរាចរណ៍បាន ហើយសង្ឃឹមថា បងប្អូននឹងអាចទទួលយកបាន។ អ៊ីចឹងតាមគោលនយោបាយសម្រាប់អ្នកដែលមានប័ណ្ណសម្គាល់សិទ្ធិយើងដោះតាមរបៀបផ្សេង ហើយអ្នកនៅផ្ទះទឹកយើងដោះស្រាយតាមផែនការយុទ្ធសាស្ត្រផ្សេងៗគ្នា យើងមិនអាចយកទាំងអស់ហ្នឹងទៅដាក់មួយកន្លែងអត់បាន ព្រោះយើងក៏អត់មានទីតាំងអាចទទួលយកបានទាំងអស់ហ្នឹងដែរ»។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងសិក្សាលម្អិតលើផលប៉ះពាល់ផ្ទះសម្បែងជាង ៤០០ខ្នង ដែលឋិតនៅក្នុងតំបន់អភិវឌ្ឍ ហើយគោលនយោបាយដោះដូរមានភាពខុសគ្នាទៅតាមផ្ទះនីមួយៗ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងអនុវត្តលើគម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេ នៅក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេល ៥ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៥។ គម្រោងនេះសំដៅលើកកម្ពស់សណ្ដាប់ធ្នាប់ និងសោភ័ណភាពក្នុងក្រុង ហើយត្រៀមធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យទន្លេនាថ្ងៃអនាគតទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារនៅខេត្តកំពង់ធំស្នើសុំកិច្ចអន្តរាគមន៍ជួយកូនស្រីពីប្រទេសម៉ាឡេស៊ី
- អាជ្ញាធរបណ្ដេញបុរសអូស្ត្រាលីម្នាក់ចេញពីកម្ពុជា
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើរឹតបន្តឹងជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យមានប្រសិទ្ធភាព
- កម្ពុជាគ្រោងបញ្ជូនជនជាតិម៉ុងតាញ៉ាទៅវៀតណាមវិញឲ្យអស់នៅដើមឆ្នាំ២០១៦
- មន្ត្រីសិទ្ធិមនុស្សបង្ហាញយុទ្ធសាស្ត្រដែលអាចយកជនជាតិវៀតណាមឡើងគោក
- ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា២នាក់ទៀតនៅកោះណាវរូនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ
- ក្រុមម៉ុងតាញ៉ា២៤នាក់ត្រូវបានប្រគល់ជូនតម្រួតព្រំដែនវៀតណាម
- ម៉ុងតាញ៉ា៩នាក់លាក់ខ្លួននៅភ្នំពេញខ្វះថវិកានិងស្បៀងអាហារ
- ជនជាតិម៉ុងតាញ៉ា៩នាក់រត់ភៀសខ្លួនពីវៀតណាមលាក់ខ្លួននៅទីក្រុងភ្នំពេញ
Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។
ពួកយួនទាំងនេះអរលិចទឹកលិចដីរឿងឱ្យឡើងគោក! ព្រោះវិធានការនេះនឹងមានន័យស្មើនឹងមានការរៀបចំឱ្យពួកគេទៅជាពលរដ្ឋស្របច្បាប់នៅកម្ពុជា។ វិធានការដែលត្រូវត្រូវពុំមែនដូច្នេះទេ ត្រូវចាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត បើរកឃើញថាពួកនេះមកនៅស្រុកខ្មែរដោយខុសច្បាប់ ត្រូវចាប់បញ្ជូនត្រលប់ភ្លាម ខ្មែរយើងមិនទាំងទាន់មានលទ្ធភាពដោះស្រាយជូនជនក្រីក្ររបស់ខ្លួនផង កុំដល់ឡើយថាត្រូវមកអំពល់ទុក្ខនឹងពួកនេះទៀត។ រដ្ឋាភិបាលបានយកលេសការជំលៀសឡើងគោកនេះ ដើម្បីកុំឱ្យមានភាពអនាធិបតេយ្យ បញ្ឈប់កុំឱ្យមានការបំពុលបរិស្ថាន ។ល។ជំនួសឱ្យហេតុផលការធ្វើឱ្យមនុស្សទាំងនេះទៅជាមានសិទ្ធិរស់នៅដោយស្របច្បាប់ ដែលប្រការនេះគឺផ្ទុយទាំងស្រុងពីអ្វីដែលប្រទេសថៃធ្វើមកលើប្រជាជនខ្មែរ។ យើងមិនអាចបន្ទោសប្រទេសថៃបានទេ គឺគេធ្វើដើម្បីប្រជាជន និងអនាគតប្រទេសរបស់គេ ចុះមេដឹកនាំខ្មែរឯងនេះ ម៉េចដែរ? ជំនួសការចាប់បញ្ជូនឱ្យទៅយួនវិញ បែរជាដេញឱ្យឡើងគោក រឿងអីពួកយួនទាំងនេះមិនទទួលយកដៃដប់នោះ??
ពួកយួនទាំងនេះអរលិចទឹកលិចដីរឿងឱ្យឡើងគោក! ព្រោះវិធានការនេះជាវិធីសាស្ត្ររៀបចំឱ្យ ពួកគេទៅជាពលរដ្ឋស្របច្បាប់នៅកម្ពុជា។ វិធានការត្រឹមត្រូវគួរតែពុំមែនដូច្នេះទេ ត្រូវចាត់ការត្រួតពិនិត្យយ៉ាងតឹងតែង និងតម្លាភាពបំផុត បើរកឃើញថាពួកនេះមកនៅស្រុកខ្មែរដោយខុសច្បាប់ ត្រូវចាប់បញ្ជូនត្រលប់ភ្លាម ខ្មែរយើងមិនទាំងទាន់មានលទ្ធភាពដោះស្រាយជូនជនក្រីក្ររបស់ខ្លួនផង កុំថាឡើយដល់ទៅត្រូវមកអំពល់ទុក្ខនឹងពួកនេះទៀត។ រដ្ឋាភិបាលយកលេសជំលៀសឡើងគោកនេះក្នុងហេតុផលថា ដើម្បីកុំឱ្យមានភាពអនាធិបតេយ្យ បញ្ឈប់កុំឱ្យមានការបំពុលបរិស្ថាន ជាដើម។ អាចមានការលើកឡើងថាវាជាវិធានការល្ងីល្ងើដែលរដ្ឋាភិបាលប្រកាន់យក តែគឺរដ្ឋាភិបាលទេដែលគិតថាយើងល្ងីល្ងើពុំដឹងខ្សល់អីដោយលើកយកហេតុផលរាក់កំផែលបែបនេះមកបំបាំងភ្នែក។ ចំណាត់ការនេះផ្ទុយទាំងស្រុងពីអ្វីដែលប្រទេសថៃធ្វើមកលើប្រជាជនខ្មែរ។ យើងមិនបន្ទោសប្រទេសថៃបានទេ គឺគេធ្វើដើម្បីប្រជាជន និងអនាគតប្រទេសរបស់គេ ចុះមេដឹកនាំខ្មែរឯងនេះ ម៉េចដែរ? ជំនួសឱ្យការចាប់បញ្ជូនទៅយួនវិញ បែរជាដេញឱ្យឡើងគោក ធ្វើឱ្យពួកនេះទៅជាស្របច្បាប់ រឿងអីពួកយួនទាំងនេះមិនទទួលយកដៃដប់នោះ??