ដោយ ប្រាជ្ញ ចេវ
2015-12-26
RFA

ផ្ទាំងគំនូរស្ត្រីកាន់ម្ជុលដេរនៅលើជញ្ជាំងអគារប៊ូឌីង រូបថតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។ RFA/Chuop Sereyroth
អភិបាលរាជធានីភ្នំពេញ ថា លោកគ្មានកំហុសដែលត្រូវសុំទោសដោយសារការលុបគំនូរស្ត្រីកាន់ម្ជុលដេរប៉ាក់នៅលើជញ្ជាំងអគារប៊ូឌីង នោះទេ។ លោក ប៉ា សុជាតិវង្ស នៅតែអះអាងថា ចំណាត់ការរបស់សាលារាជធានីដើម្បីឲ្យសណ្ដាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ហៅការគូរគំនូរនោះថា ធ្វើឡើងដោយអាធិបតេយ្យ ដូច្នេះសាលាក្រុងលុបរូបចោលព្រោះគ្មានច្បាប់ទម្លាប់ និងគ្មានការអនុញ្ញាត។ ប្រតិកម្មតបរបស់លោក ប៉ា សុជាតិវង្ស នេះ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម និងសង្គមស៊ីវិល ដែលទាមទារឲ្យអភិបាលរាជធានីភ្នំពេញ សុំទោសចំពោះការលុបរូបនេះ។
ឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី បន្ទាប់ពីសម្ពោធសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ លោក ប៉ា សុជាតិវង្ស ថា លោកទទួលយករាល់ការរិះគន់ទាំងឡាយ ប៉ុន្តែអាជ្ញាធរត្រូវតែប្រកាន់ជំហរគ្រប់គ្រងការងាររបស់ខ្លួនឲ្យបានកាន់តែល្អ។ លោកអភិបាលបន្តអះអាងថា កន្លងមកមិនមែនមានតែអ្នករិះគន់នោះទេ តែក៏មានអ្នកសរសើរលើការលុបរូបនេះដែរ៖ «»។
សាលារាជធានីភ្នំពេញ បានលុបរូបស្ត្រីនៅលើជញ្ជាំងអគារប៊ូឌីង ផ្នែកខាងជើង កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ដោយចោទថា អ្នកគូររូបមិនបានសុំការអនុញ្ញាតជាមុន។ ប្រតិកម្មនេះបានកើតមានជាបន្តបន្ទាប់ ផ្ដើមដំបូងដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ស្ត្រីដែលជាម្ចាស់រូបនៅលើជញ្ជាំង ពលរដ្ឋទូទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងចុងក្រោយគឺអង្គការសង្គមស៊ីវិលធ្វើការលើការងារទាក់ទងនឹងស្ត្រី។ សមាគមធាងត្នោត រកឃើញថា អគារប៊ូឌីង ត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៦២ សព្វថ្ងៃមានពលរដ្ឋជាង ៥០០គ្រួសារកំពុងរស់នៅ។
ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីទី២៥ ខែធ្នូ នាយកប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព លើកឡើងថា ការលុបរូបនេះ ធ្វើឲ្យប៉ះពាល់ដល់សង្គម និងកិត្តិយសស្ត្រីខ្មែរ។ អ្នកស្រីយល់ថា សាលារាជធានីភ្នំពេញ គួរលុបផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងរូបស្ត្រីស្លៀកពាក់ស៊ិចស៊ី នៅតាមក្លឹបកម្សាន្ត ទើបជាចំណាត់ការដែលធ្វើឲ្យទីក្រុងថ្លៃថ្នូរ៖ «»។
លោក មេកហ្គ្រេហ្គឺ (MacGregor) ដែលជាអ្នកគូរគំនូរម្នាក់ក្នុងក្រុមអ្នកគូរជាជនជាតិបរទេសផ្សេងទៀត បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា លោកគូររូបស្ត្រីនេះ ដើម្បីឧទ្ទិសដល់សិល្បករកម្ពុជា ដែលត្រូវបានគេសម្លាប់ក្នុងសម័យខ្មែរក្រហម។ លោកបន្ថែមថា ក្រុមលោកសម្រេចគូររូបមនុស្សសាមញ្ញ ដែលមិនមែនជាតារាល្បីល្បាញ ដោយសារចង់តំណាងឲ្យមនុស្សភាគច្រើននៅកម្ពុជា។
គំនូរនេះត្រូវបានគូរនៅលើជញ្ជាំងអគារប៊ូឌីង កាលពីអំឡុងខែតុលា ដោយចំណាយពេលប្រមាណជា ៤យប់ ដោយវិចិត្រករប្រើឡានស្ទូចទើបអាចគូរបាន។
ដោយឡែកស្ត្រីដែលជាសាមីម្ចាស់រូបនៅលើជញ្ជាំងអគារប៊ូឌីង អ្នកស្រី មឿន ថារី ថាអ្នកស្រីចង់ឃើញមានការគូររូបនេះឡើងវិញ ប៉ុន្តែអ្នកស្រីគ្មានរំពឹងថា អាចកើតឡើងដូចក្ដីរំពឹងរបស់អ្នកស្រីនោះទេ៖ «»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សរសេរនៅទំព័រហ្វេកប៊ុក (Fecebook) ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី១៨ ខែធ្នូ ថា “បើជ្រុលលុបរូបនៅលើជញ្ជាំងអគារប៊ូឌីង ដ៏កញ្ចាស់អ៊ីចឹងហើយ សុខចិត្តលាបពណ៌អគារប៊ូឌីង ដើម្បីឲ្យបានស្អាតទីក្រុង”។ សង្គមស៊ីវិលយល់ថា បន្ទាប់ពីមានការរិះគន់លើចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញ នៅពេលក្រោយៗទៀត ប្រសិនបើសាលាក្រុងសម្រេចចិត្តធ្វើអ្វីមួយ ពួកគេនឹងពិចារណា ឬមានការជជែកជាមួយអ្នកពាក់ព័ន្ធ និងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋទទូចឲ្យអាជ្ញាធរខណ្ឌដង្កោដោះស្រាយបញ្ហាសំណង់ប៉ះពាល់លំនៅឋាន
- ពលរដ្ឋខេត្តកំពង់ធំចោទមេឃុំសណ្ដាន់ថារើសអើងក្នុងការផ្ដល់សិទ្ធិធ្វើអាជីវកម្មកាប់ជ្រូក
- សាលាក្រុងសុំមិនឆ្លើយនឹងការយល់ឃើញរបស់លោក ខៀវ កាញារីទ្ធ
- ស្ត្រីម្ចាស់រូបលើអគារប៊ូឌីងសោកស្ដាយការដែលសាលាក្រុងលុបរូបអ្នកស្រីចោល
- ពលរដ្ឋខែត្រស្ទឹងត្រែងស្នើឲ្យអាជ្ញាធរខែត្រផ្ដល់កន្លែងលក់ដូរក្នុងទីប្រជុំជន
- មនុស្សប្រមាណ១ម៉ឺននាក់រត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងនៅមុខអង្គរវត្ត
- ពលរដ្ឋខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលត្អូញពីបញ្ហាផ្លូវជាតិលេខ៥១ខូចនិងហុយ
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្យល់បញ្ហាដាច់ចរន្តអគ្គិសនីទូទាំងប្រទេស
- អាជ្ញាធរខេត្តព្រះសីហនុរឹបអូសនិងកម្ទេចកាប៊ីនឡាននាំចូលខុសច្បាប់
ប៉ា សុជាតិវង្ស គួរដើរលុបគំនូរ ឬ អក្សរសសេរបែបអសុជីវធម៌ដូចជា ´ទីនេះជាកន្លែងឆ្កែនោម´… ជាដើម ដែលមានច្រើនកន្លែងរាប់មិនអស់នៅរាជធានីភ្នំពេញ មិនសមមកលុបគំនូរដ៏ស្អាតដូច្នេះទេ។ ចុះបើវិចិត្រករនោះលួចគូរគំនូរ “គតិព្រឹទ្ធបណ្ឌិតមហាអស្ចារ្យ” វិញ ពេលនោះប្រហែលអាម៉ីអាថោងដែលមានរួមទាំងលោកផងនិងចេញមុខនៅលើទូរទស្សន៍ទាំងលើកដៃប្រណម ធ្វើភ្នែកព្រឹមៗ រួចស្រែកថា ´ នែ យើងមើលណា សូម្បីវិចិត្រតករបរទេសដែលចូលមកលេងស្រុកយើង គេមានការស្ញប់ស្ញែងចំពោះការដឹកនាំដ៏ភ្លីស្វាងមហាអស្ចារ្យរបស់លោកជំទាវណាស់ រហូតចំណាយថវិការផ្ទាល់ខ្លួន មិនគិតថាយប់ព្រលប់ ខំប្រឹងគូររំលេចឱ្យចេញជារូបភាពដ៏ត្រកាលមួយនេះឡើង គឺក្នុងន័យបង្ហាញពីការគោរព និងការស្ងើចសរសើរចំពោះគំរូវីរៈភាពរបស់លោកជំទាវ´ !! មិនតែបុណ្ណោះប្រហែលលោកឱ្យកូនចៅលោកស្វែងរកវិចិត្រករនេះមកសំភាសតាម ទទក ទៀតផងដើម្បីបានសំដីបញ្ចើចបញ្ចើជូនលោកជំទាវថែមទៀត … មែនអត់? … ចំជាចោលម្សៀតមែន!!
The city major so stupid that why CNRP alway win in the phnom penh ! They should resign if they want to win the next election . this is the majority of people in the city be careful Mr major .