​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេសជិតខាង​​

ដោយ៖​ ញឹម ស​ខន​​ | ថ្ងៃសៅរ៍ ទី26 ធ្នូ 2015, 03:15 PM​
http://vodhotnews.com

​រដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ដើម្បី​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស​ជិតខាង ស្របតាមសន្ធិសញ្ញា អនុសារណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង​នានា ដែល​ប្រទេស​និមួយៗបាន​ព្រមព្រៀង​គ្នា​កន្លងទៅ​។​

​តាម​សេចក្តីសម្រេចរបស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ បាន​បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ចំនួន​៣សម្រាប់​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស ឡាវ ថៃ និង​វៀតណាម​។​

​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី បញ្ជាក់ថា គណៈកម្មការ​ចម្រុះ​ទាំង​៣​នោះ មាន​ភារកិច្ច អនុវត្ត​ឲ្យបាន​សម្រេច​ជា​ស្ថាពរនូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ សន្ធិសញ្ញា​បំពេញបន្ថែម អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការកែសម្រួល​ខ្សែ​ព្រំដែន​គោក តំបន់​ដែល​នៅ​សេសសល់ ដែល​រដ្ឋាភិបាល​ថា ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​ជួបប្រទះ នៅពេល​ប្រតិបត្តិការ​ការងារ​ជាក់ស្តែង​។​

​សេចក្តីសម្រេច​បញ្ជាក់ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា បោះបង្គោល​ព្រំដែន​នោះ មាន​សមាជិក​រហូត​៣៣​រូប មកពី​ក្រសួងការបរទេស ក្រសួង​ការពារជាតិ ក្រសួង​សេដ្ឋកិច្ច អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចកា​រព្រំ​ដែន និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួនទៀត ។​

​គណៈកម្មការ​ទាំង​៣​នោះ មាន​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​សកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ទ្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុ​កកិច្ចការ​ព្រំដែន លោក វ៉ា គឹម ហុង ជា​ប្រធាន និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក ឡុង វិសាលោ ជា​អនុប្រធាន​។ 

​តាម​សេចក្តីសម្រេច របស់​នាយក​រដ្ឋមន្ត្រី​បាន បង្គាប់​ឲ្យ រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្រសួង​ការពារជាតិ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត ត្រូវ​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​ទៅ​៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេសជិតខាង​​"

  1. CountryStudent says:

    Shared Comment
    កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
    https://www.cambodiadaily.com/grandconcessions/
    ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។