កម្ពុជាបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសឡេបាណន់​

ដោយ៖​ នួន បូរិន​ | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com

កងរក្សាសន្តិភាពរបស់កម្ពុជា (រូបភាពពី News.CN)


ប្រទេសកម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនក្រោមក្របខណ្ឌអង្គការសហប្រជាជាតិចំនួន១៨៤នាក់ទៅ​កាន់ប្រទេស ឡេបាណន់ កាលពីថ្ងៃម្សិលមិញដែលជាក្រុមធំមួយទៀតទៅកាន់បរទេស។

តាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ថាក្រុមនេះជាកងទ័ពផ្នែកវិស្វកម្មឬក្រុមដោះមីន។​

ឧត្តមសេនីយ៍ Sem Sovanny ដែលជាអគ្គនាយកនៃមជ្ឈមណ្ឌលជាតិកម្ពុជាសម្រាប់កងរក្សាសន្តិភាពមាន ប្រសាសន៍ក្នុងឱកាសពិធីជូនដំណើរកងទ័ពថានេះជាក្រុមទី១០របស់កងទ័ពកម្ពុជាដែលទៅកាន់ប្រទេសមួយចំនួន។ លោកបានបញ្ជាក់ទៀតថាចាប់តាំងពីឆ្នាំ២០០៦មកកម្ពុជាបាន​បញ្ជូនកងទ័ពទៅកាន់បរទេសមានចំនួន៣ ៣៧២នាក់ក្នុងនោះស្ត្រី១០៨នាក់ទៅចូលរួមជាមួយកងទ័ពពីបណ្ដាប្រទេសផ្សេងៗទៀតក្រោមក្រមខណ្ឌរបស់អង្គការសហប្រជាជាតិហើយប្រទេសដែលបានទៅបំពេញបេសកកម្មមានប្រទេសសូដង់  ប្រទេសឆាដ សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល ឡេបាណន់ ម៉ាលី ស៊ីរី និងកោះហ្សិព៕  

ប្រភព: Xinhua

សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

What Next?

Recent Articles

3 Responses to "កម្ពុជាបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសឡេបាណន់​"

  1. ជូនចំពោះ នួន បូរិន ៖ តើប្រទេសឡេបាណន់​នៅឯណាដែរ ?

  2. រក្សាស្រុក says:

    បារាំង ថា Liban

    អង់គ្លេ ថា Lebanon, State of the Middle East,

  3. super sonic says:

    ថែរក្សាការពារទឹកដីខ្មែរខ្លួនឯងមិនកើតផង អោយយួនអោយសៀមច្បាមរំលោភយកពីមុខពីក្រោយ
    ខំទៅជួយប្រទេសគេដែលគ្មានបាត់បង់ទឹកដីអីបន្តិចឡើយ គួរអោយខ្មាស់គេណាស់លោកអើយ ។