ដោយ ម៉ម មុនីរតន៍
2016-01-04
RFA

កម្លាំងចម្រុះដែលមានចងកន្សែងក្រហមនៅនឹងដៃ បណ្ដេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។ Photo: RFA
ថ្វីបើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃដែលកងសន្តិសុខសាលារាជធានីភ្នំពេញ និងកម្លាំងចម្រុះរដ្ឋាភិបាល បានចុះបង្ក្រាបបោសសម្អាតក្រុមអ្នកតវ៉ាដែលគាំទ្រគណបក្សជំទាស់រាប់ពាន់នាក់ ចេញពីទីលានប្រជាធិបតេយ្យ ដោយហ៊ុមព័ទ្ធបន្លាលួសកាលពីពេលនោះក្ដី តែនៅពេលនេះ ទីលានប្រជាធិបតេយ្យប្រែជាមានសភាពស្ងប់ស្ងាត់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា បើទោះជាគណបក្សពុំបានប្រារព្ធពិធីរំឭកខួបកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងបណ្ដេញបាតុកររបស់ខ្លួនចេញពីទីលានប្រជាធិបតេយ្យកាលពីពីរឆ្នាំមុនក្ដី ក៏មេដឹកនាំគណបក្សនៅតែចងចាំជានិច្ចចំពោះព្រឹត្តិការណ៍នៅពេលនោះ។
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ទីលានប្រជាធិបតេយ្យបានប្រែក្លាយជាទីស្ងាត់ជ្រងំ ជំនួសមកវិញនូវការដាក់តាំងរថយន្ត កន្លែងរក្សាគ្រឿងសំណង់ និងតូបលក់ដូរតូចៗ ដែលខុសពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ដែលជាថ្ងៃកម្លាំងចម្រុះរាប់រយនាក់របស់រដ្ឋាភិបាល ចុះបង្ក្រាបក្រុមអ្នកតវ៉ា និងបោសសម្អាតទីលានប្រជាធិបតេយ្យ ក្រោមហេតុផលដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងនោះ តែគណបក្សសង្គ្រោះជាតិ ពុំបានយកទីតាំងនេះដើម្បីធ្វើពិធីរំឭកខួបពីរឆ្នាំនៃការបណ្ដេញក្រុមអ្នកគាំទ្ររបស់ខ្លួន ដែលទាមទាររកយុត្តិធម៌សន្លឹកឆ្នោតនោះទេ។
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ មកទល់ពេលនេះមានរយៈពេលពីរឆ្នាំហើយ។ កាលណោះ គឺមនុស្សរាប់ពាន់នាក់ ត្រូវភៀសខ្លួនចេញទាំងព្រលឹងចុងសក់ មានទាំងកុមារ មនុស្សចាស់ រួមទាំងព្រះសង្ឃផង នៅគ្រាពួកគេធ្វើបាតុកម្មទាមទារយុត្តិធម៌សន្លឹកឆ្នោត ដឹកនាំដោយគណបក្សប្រឆាំងនោះ។ ម្នាក់ៗរត់គេចពីការវាយដំដោយកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល និងពុំបានយកអ្វីតាមខ្លួនច្រើនឡើយ។ ក្រោយពីរត់គេចពីការបណ្ដេញនេះ មានសម្ភារៈជាច្រើនត្រូវបន្សល់ទុកនៅលើទីលានប្រជាធិបតេយ្យ។ ក្នុងពេលជាមួយគ្នានោះដែរ ឧបករណ៍មួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត និងរឹបអូសមួយរយៈពេលដែរ មុននឹងប្រគល់ឲ្យវិញ។
នៅមុនការបណ្ដេញចេញទាំងបង្ខំ ក្រុមអ្នកធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌រឿងសន្លឹកឆ្នោត ក្នុងនោះមានព្រះសង្ឃ មនុស្សពេញវ័យ កុមារ និងមនុស្សចាស់ផង បានប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីសម្ដែងមតិរបស់ពួកគេអស់រយៈពេលជាច្រើនខែ ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតដែលក្រុមអ្នកតវ៉ាចាត់ទុកថា គ.ជ.ប ប្រកាសលទ្ធផលឆ្នោតមិនត្រឹមត្រូវ ហើយស្នើឲ្យរដ្ឋាភិបាលរាប់សន្លឹកឆ្នោតឡើងវិញ។
ការចុះអនុវត្តបទបញ្ជាក្រោមហេតុផលដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងនៅពេលនោះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានអំពើហិង្សាដ៏រង្គាលនៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ និងពីរថ្ងៃបន្ទាប់ពីក្រុមកម្មករ និងសហជីព ត្រូវបានកងពលនៃកងអង្គភាពយោធា៩១១ ចុះបង្ក្រាបនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
អ្នកបើកម៉ូតូកង់បី លោក វឿន ឃ្លោក បានរំឭកថា លោកហាក់រន្ធត់នៅពេលដែលឃើញមនុស្សរាប់រយនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបណ្ដេញចេញពីទីលានប្រជាធិបតេយ្យទាំងបង្ខំនៅគ្រានោះ។ លើសពីនេះទៀត លោកក៏ចង់ឃើញមានព្រឹត្តិការណ៍ដើម្បីរំឭកពីការចងចាំ ចំពោះហេតុការណ៍ដ៏សោកសៅមួយនេះ ក្នុងការដាស់ស្មារតីឲ្យមេដឹកនាំយល់ពីតម្រូវការ និងភាពចាំបាច់នានា ជាពិសេសការប្រឈមរបស់ប្រជាពលរដ្ឋ ក្រោយពេលផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំហើយនោះ។ លោកបន្តថា «អូ! បងអើយរត់ជាន់គ្នាម៉ងកន្លែងហ្នឹង។ រត់ប្រសេចប្រសាចពេញតែហ្នឹង។ រត់ដែរបង រត់ដែរព្រោះខ្លាច ខ្លួនឯងផ្ទាល់រត់ដែរ។ ដូចស្ងាត់ដែរ ព្រោះមិនទាន់ហ៊ាន និងធ្វើអីក៏ដោយឥតហ៊ាននិយាយចេញពីខ្លួនឯង»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅខេត្តក្រចេះ លោក ស៊ុំ ហៃ យល់ឃើញថា ប្រទេសកម្ពុជា បច្ចុប្បន្ន ពុំបានអនុវត្តឲ្យបានពេញលេញនូវសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាមានកំណត់ដោយច្បាប់នៅឡើយទេ។ លើសពីនេះទៀត ប្រជាពលរដ្ឋកំពុងរស់នៅដោយភាពភ័យខ្លាច ហើយសិទ្ធិសម្ដែងមតិដែលគាំពារដោយច្បាប់នោះទៀតសោត ត្រូវបានរដ្ឋាភិបាលកំពុងតែចង់រឹតបន្តឹងពីមួយថ្ងៃទៅមួយឥតឈប់ឈរ។ លោក ស៊ុំ ហៃ និយាយទៀតថា ការប្រើកម្លាំងសមត្ថកិច្ចប្រឆាំងក្រុមសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីពីរឆ្នាំមុននោះ ក៏ព្រោះតែរដ្ឋាភិបាលព្រួយបារម្ភខ្លាចបាត់បង់អំណាច។ ម្យ៉ាងវិញទៀត យន្តការដែលរដ្ឋាភិបាលអនុវត្តកាលណោះ គឺចង់ឲ្យគណបក្សជំទាស់ត្រូវចុះខ្សោយឥទ្ធិពល។ មិនខុសពីគ្នាទេ លោក ស៊ុំ ហៃ អះអាងថា ភាពស្ងប់ស្ងាត់នៅពេលនេះរបស់គណបក្សសង្គ្រោះជាតិ សូម្បីធ្វើពិធីរំឭកខួបពីរឆ្នាំនៃការបណ្ដេញទាំងបង្ខំ ក៏ពុំអាចធ្វើទៅបាននោះ ក៏ព្រោះតែគណបក្សជំទាស់រងនូវគំនាប ដោយសាររដ្ឋាភិបាលមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើឲ្យគណបក្សប្រឆាំងត្រូវចុះខ្សោយ។ លោកបន្តថា «ឥឡូវនេះ ពេលនេះ បច្ចុប្បន្ននេះ និងម៉ោងនេះ ខ្ញុំយល់ច្បាស់ណាស់ថា គំនាបគាបខ្លាំងក្រោយពេលធ្វើបាតុកម្មទម្លាក់ កឹម សុខា ពីអនុប្រធានរដ្ឋសភា ហើយក្រោយមកវាយដំតំណាងរាស្ត្រគណបក្សប្រឆាំង។ បន្តមកទៀត ទម្លាក់ លោក សម រង្ស៊ី និងចាប់ខ្លួន លោក សម រង្ស៊ី។ ក្រោយមកខ្ញុំស្ដាប់ និងពិនិត្យឃើញថា អន្តរជាតិគាបទៅលើគណបក្សមានអំណាច។ ក្រោយមកឃើញមានភាពស្ងប់ស្ងាត់ ប៉ុន្តែស្ងប់ស្ងាត់នេះខ្ញុំយល់ថាក៏នៅតែមិនល្អដែរ»។
ផ្ទុយពីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ចាត់ទុកការអនុវត្តច្បាប់ចំពោះការប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យ កាលពីដើមឆ្នាំ២០១៤ នោះ ថាជាផ្នែកមួយក្នុងការបោសសម្អាតក្រុមអនាធិបតេយ្យ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងវិញនៅក្នុងទីក្រុងភ្នំពេញ។ លោក ឡុង ឌីម៉ង់ មិនយល់ឃើញថា ការបង្ក្រាបទៅលើក្រុមអ្នកតវ៉ានោះ ថានាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងប្រឆាំងទៅនឹងគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សនោះឡើយ។ លោកបន្តថា «ឥតទេយើងប្រើប្រាស់វិធានការដើម្បីបញ្ចប់បញ្ហា តវ៉ាអនាធិបតេយ្យបែបហ្នឹង។ វាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ»។
ជុំវិញរឿងនេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សជំទាស់ អះអាងថា ការស្ងប់ស្ងាត់របស់គណបក្សសង្គ្រោះជាតិ គឺពុំមែនមានន័យថា ជាការបំភ្លេចព្រឹត្តិការណ៍នោះចោលទាំងស្រុងឡើយ។ ផ្ទុយទៅវិញ លោកថា អ្វីដែលគណបក្សរក្សាជំហរស្ងប់ស្ងាត់នៅពេលនេះ ក៏ព្រោះតែមានមធ្យោបាយច្រើនណាស់ក្នុងការរំឭកព្រឹត្តិការណ៍ ដូចជាតាមរយៈសេចក្ដីរាយការណ៍ ជាដើម។ បន្ថែមលើនេះ លោក យឹម សុវណ្ណ និយាយថា ជម្រើសនៃការផ្លាស់ប្ដូរតែមួយគត់របស់គណបក្សជំទាស់នោះ គឺតាមរយៈមធ្យោបាយអហិង្សា និងការប្រកួតប្រជែងដោយសន្តិវិធី។ លោកបន្តថា «កាលៈទេសៈខ្លះយើងរំឭកចេញជាព្រឹត្តិការណ៍ចេញ ជាវិធីហើយកាលៈទេសៈរំឭកចេញជាសេចក្ដីថ្លែងការណ៍។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក៏តែងតែសម្ដែងមតិក្នុងនាមគណបក្ស។ ដូច្នេះការសម្ដែងទុក្ខព្រួយ ការចូលរួមគោរពវិញ្ញាណក្ខន្ធ និងការចូលរួមប្រារព្ធធ្វើពិធី យើងអាចធ្វើបានច្រើនណាស់»។
ពាក់ព័ន្ធរឿងនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហាក់នៅតែប្រឈមខ្ពស់ក្នុងដំណាក់កាលចុងក្រោយនេះ។
របាយការណ៍របស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា អេ.ស៊ី.ធី (ACT) ចេញផ្សាយក្នុងពេលថ្មីៗនេះរកឃើញថា សិទ្ធិសេរីភាពនៅកម្ពុជា នៅតែស្ថិតក្រោម ៥០ភាគរយ បានន័យថា ការអនុវត្តសិទ្ធិសេរីភាពនៅរួមតូចនៅឡើយ។
នៅអំឡុងពេលជាប់គាំងនយោបាយ ហើយគណបក្សប្រឆាំងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត និងក្រុមកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលនោះ គឺមានមនុស្សស្លាប់ចំនួន ៧នាក់ បាត់ខ្លួនយុវជន ខឹម សុផាត និងរបួសជាច្រើននាក់ទៀត ដោយសារកងកម្លាំងរដ្ឋាភិបាលបាញ់បង្ក្រាបបាតុករទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បនឹងប្រជុំជម្រុះបេក្ខជនសម្រាប់តំណែងអគ្គនិងអគ្គលេខាធិការរង
- ឪពុកម្តាយយុវជនបាត់ខ្លួនកាលពីពីរឆ្នាំមុនក្នុងអំពើហិង្សានៅផ្លូវវ៉េងស្រេងទទូចរកយុត្តិធម៌
- អ្នកកាសែត៣នាក់ចោទសន្តិសុខកាស៊ីណូនៅប៉ៃលិនគំរាមសម្លាប់ពេលយកព័ត៌មាន
- សង្គមស៊ីវិលបរាជ័យប្រារព្ធពិធីរំឭកខួប២ឆ្នាំនៃការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង
- អ៊ីនធឺណិតនិងជីវិតរស់នៅរបស់ពលរដ្ឋក្នុងឆ្នាំ២០១៥
- គ.ជ.បពិនិត្យឃើញបេក្ខជនខ្លះខ្វះលក្ខខណ្ឌចូលរួមប្រកួតយកតំណែង
- មេប៉ុស្តិ៍នគរបាលសង្កាត់២ក្រុងព្រះសីហនុជាប់ចោទប្រើហិង្សាទះកំផ្លៀងអ្នកកាសែត
- សមត្ថកិច្ចកំពុងស្វែងរកអ្នកកែរូបថតភរិយារបស់លោក ហ៊ុន សែន
- តើកម្ពុជាមានករណីរំលោភសិទ្ធិមនុស្សអ្វីខ្លះក្នុងឆ្នាំ២០១៥?
បេីយេីងមេីលតាមរូបភាពនេះពូកអាឆ្កែនេះមិនមែនជាប៉ូលីសទេតែពួកវាជាក្រុមជេីងកាងឬក្រុបបងធំ
បងេី្កតឡេីងសំរាប់ប្រព្រឹត្តបទល្មេីសផ្សេងៗជំនួសអ្នកធំនិងអ្នកមានអំណាចតែប៉ុណ្ណាេះ។ច្បាប់មិនអាច
ដាក់ទេាសពួកវាបានទេព្រាេះពួកវាជាឃាតករស្រប់ច្បាប់។ចុះអ្នកណាជាមេឃាតករស្របច្បាប់នាេះ,,,?
កាលណា បានពួក អាខ្មែរ ល្ងង់ ប៉ុន្មានក្បាល អស់នេះ វា ងាប់ អស់ !
កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ
ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
———————————————–
អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…
កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ