ដោយ៖ ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com
ប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃអង្គារស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីរំឭកខួបទី៧០នៃការបោះឆ្នោតសកលលើកដំបូងរបស់វៀតណាម។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្នានរដ្ឋសភាដែលចេញថ្ងៃចន្ទនេះ ឲ្យដឹងថាលោក ហេង សំរិន នឹងទៅទីក្រុងហាណូយ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែមករា។ សេចក្តីជូនដំណឹងបន្តថាលោក ហេង សំរិន នឹងត្រឡប់មកកម្ពុជាវិញនៅរសៀលថ្ងៃ៦ ខែមករា។
បើតាមសេចក្តីជូនដំណឹងនោះ ពិធីរំឭកខួបលើទី៧០នៃការបោះឆ្នោតសកលលើកដំបូងរបស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមានខ្លឹមសារយ៉ាងសំខាន់ចំពោះរដ្ឋសភានិងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូនិងដណ្តើមឯករាជ្យរបស់ប្រជាជនវៀតណាម ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី(VOD)ថាដំណើរទស្សនកិច្ចនេះគឺដើម្បីបង្ហាញភាពជាមិត្តនិងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកបន្តថាក្នុងដំណើរទស្សនកិច្ចនោះ មន្រ្តីជាន់ខ្ពស់រដ្ឋសភា ដែលចូលរួម មានលោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភានិងលោក ប៉ែន បញ្ញា ប្រធានគណៈ កម្មការ នីតិកម្ម និងយុត្តិធម៌ ជាដើម។ លោកមិនទាន់អាចបញ្ជាក់ថាតើលោក ហេង សំរិន នឹងជួបទ្វេភាគីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមណានៅឡើយទេ៕
សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com
ប្រទេស ថៃ គេ គ្មាន ទំនាក់ទំនង ជាមួយ ចោរ វៀតណាម , ប្រទេស គេ មានសន្តិភាព ទឹកដី គង់វង្ស
រីកចំរើន គ្រប់វិស័យ មកដល់សព្វថ្ងៃ នេះ !
យួនហៅទៅអប់រំដើម្បីអោយមកបង្ក្រាប នឹងសំលាប់ខ្មែរទៀតហើយ អាងួស
it is no thought that this uneducated HENG SAMRIN was a Vietnamese dog. Cambodian should know themselves that this whole government system was the puppet of the other nation. the thief nation that had policy to swallow this poor nation for century. at this stage those thief nation Vietnamese is using those brainless and uneducated power huger like this group of nation traitor . this group of evil using Democracy flag just to confuse the international community but their real policy was all way communist UNITED ENDOCHEN. sooner or later if this policy can not successful it will still be devastation for this poor nation. but if this policy going as their plane this region will facing another supper power interference and it will massy then Vietnamese war. the Viet nation all the way wanted LEO and Cambodia as their united policy to face whit CHINA. but CHINA can not be scare of this Viet nation at all. the world war can happen any where according to political tension wishing it not coming to this region again. it is too hard to predict but the political tension was all way there.
យួនហៅអោយទៅលេបថ្នាំតាមកំណត់ពេល សម្រាប់បង្វិលខួរក្បាលអោយពួកក្បត់ជាតិ
ដែលធ្វើអាយ៉ងយួន ខិតខំបំរើពួកយួនឈ្លានពាន ដើម្បីលេបយកទឹកដីខ្មែរទេដឹង ? គួរអោយសង្ស័យណាស់ !
អញ្ចឹងហើយទើបយើងឃើញពួកទាំងអស់នេះទៅស្រុកយួនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។
អាវឹកយួនហៅទៅបញ្ជូលថ្មសាក!!!!