ប្អូនស្រីបង្កើតលោក ហ៊ុន សែន ស្នើពិចារណាឡើងវិញលើការអនុវត្តច្បាប់ចរាចរណ៍ថ្មី​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com

ប្អូនស្រីបង្កើត​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកស្រី ហ៊ុន ស៊ីណែត (រូបថតពីហ្វេសប៊ុក​)


ប្អូនស្រីបង្កើត​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅ​រដ្ឋសភា នាយករដ្ឋមន្រ្តីនិងស្ថាប័នពាក់ព័ន្ធពិនិត្យឡើង​វិញ​លើច្បាប់ចរាចរណ៍ផ្លូវ​គោក​ថ្មី បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន​ធំរិះគន់​តាមបណ្តាញសង្គមហ្វេសប៊ុក​ថាការ​នូវការ​​អនុវត្តច្បាប់ថ្មី​​នេះប៉ះពាល់ដល់ពួកគេ​​។

លោកស្រី ហ៊ុន ស៊ីណែត ត្រូវ​ជា​ប្អូនស្រីបង្កើត​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់លោកស្រីកាលពីថ្ងៃទី៣ខែមករានេះ​ថាក្នុង​នាមជាប្រជាពលរដ្ឋម្នាក់ ​លោកស្រី​មើលឃើញពីភាពរំជើបរំជួលពីសំណាក់ប្រជាពលរដ្ឋចំពោះច្បាប់ចរាចរណ៍ផ្លូវ​គោក​ថ្មី ដែលបាននិងកំពុងអនុវត្តនៅដើមឆ្នាំ២០១៦នេះ ប្រជាជនកំ​ពុងតែមានប្រតិកម្មខ្លាំងណាស់ ដោយ​សារ​តែសមត្ថកិច្ច​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវ​​យកតាមខ្លួននូវ​​កាតគ្រីម៉ូតូ ឡាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើក​បរនិង​ឯកសារផ្សេងៗទៀត បើពុំដូច្នេះទេ​សមត្ថកិច្ច​នឹង​ធ្វើការ​ផាកពិន័យធ្ងន់ធ្ងរ។

ដោយ​មើលឃើញបញ្ហា​នេះ លោកស្រី ហ៊ុន ស៊ីណែត ក៏បាន​អំពាវនាវទៅថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល​និង​ស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រួតពិនិត្យឡើងវិញលើច្បាប់ថ្មីនេះ មុននឹងដាក់អនុវត្ត ដោយលោកស្រីអះអាងថាប្រជាជនកំ​ពុងតែមានប្រតិកម្មខ្លាំងលើការអនុវត្តច្បាប់នោះ។ លោក​ស្រី​សរសេរ​បន្ត​ថា​៖ “សង្ឃឹមថាក្រសួងមហាផ្ទៃនិងសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ពិនិត្យនិងពិចារណាបន្ថែមទៀតនៅច្បាប់ចរាចរណ៍ថ្មី២០១៦នេះ ប្រជាជនប្រតិកម្មខ្លាំងពេក”។

លោកស្រី ហ៊ុន ស៊ីណែត ក៏បានផ្តល់ជាយោបល់ត្រឡប់​ទៅអ្នក​អនុវត្តច្បាប់ទំាង​នោះថាដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចគួរតែចាប់ផ្តើមរឹតបន្តឹង​ច្បាប់​ចេញពីសណ្តាប់ធ្នាប់នៃការបើកបរ ការបើក​បរប្រើ​គ្រឿងស្រវឹង ការបើកលើសល្បឿនកំណត់ត្រូវផាកពិន័យធ្ងន់ធ្ងរនិងរឹ​តបណ្តឹងឡានធំៗដែលបើកបរដោយបុគ្គលដែលគ្មានបបើកបរ រួមទំាងពិនិត្យលើការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនាៗ ដែលហាងខ្លះយកជាកម្មសិទ្ធិចតយានយន្តប្រសើរជាងបង្កើតច្បាប់បែបនេះ។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា មានប្រសាសន៍ថា ការស្នើសុំរបស់ប្អូនស្រីបង្កើតនាយករដ្ឋមន្រ្តី ឲ្យស្ថាប័នអនុវត្តច្បាប់ចរាចរណ៍ពិនិត្យលើច្បាប់នោះឡើងវិញមិនអាចទៅរួចទេ។ លោកថាការអនុវត្តច្បាប់តែងតែមានផលវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែការផាកពិនិត្យលើអ្នកបើកបរដែលមិនមានឯកសារគ្រប់គ្រាន់ គឺធ្វើតាមការពិនិត្យជាក់ស្តែង។​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និង​សន្តិភាពលោក យ៉ង់ គិមអេង យល់ថាការអនុវត្តច្បាប់ចរាចរណ៍របស់សមត្ថកិច្ចនៅពេលនេះ គ្រាន់តែទុកច្រកឲ្យមន្ត្រីខ្លះប្រព្រឹត្តអំពើពុករលួយនិងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។លោកចង់ឲ្យពន្យាពេលការអនុវត្តច្បាប់នេះមួយរយៈសិន។

មន្ត្រី​ជាន់​ខ្ពស់នគរបាល​ចរាចរណ៍​ផ្លូវគោកឲ្យ​ដឹង​ថា​ក្នុង​​ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោកថ្មី មានករណី​​ល្មើស​នឹង​ច្បាប់​ចរារចរណ៍​​ជាង​៧៥០០ករណី​ ​លើស​ថ្ងៃ​ធម្មតា​ប្រមាណ​​៧​ដង។ អគ្គស្នងការរង​នគរបាលជាតិ លោក ហ៊ឹម យ៉ាន ឲ្យដឹងថា​ក្នុង​នោះ​យានយន្ត៤៥៤៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​អប់​រំ​ ដល់ម្ចាស់​យានយន្ត និង២៩២៥​គ្រឿង​ផ្សេងទៀត​ ត្រូវសមត្ថកិច្ច​ធ្វើ​ការពិន័យ​ដល់​​ម្ចាស់​យានយន្ត។ ​លោក​ថា ដោយ​ឡែកម៉ូតូចំនួន​១១០គ្រឿងដែល​គ្មាន​ផ្លាក​លេខ​ត្រូវ​អាជ្ញាធរ​​ឃាត់​ទុក៕

សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.co

What Next?

Recent Articles

19 Responses to "ប្អូនស្រីបង្កើតលោក ហ៊ុន សែន ស្នើពិចារណាឡើងវិញលើការអនុវត្តច្បាប់ចរាចរណ៍ថ្មី​​"

  1. Anonymous says:

    ច្បាប់ ចរាចរ រកលុយ របៀបនេះ មិនអាចកាត់ បន្ថយ គ្រោះថ្នាក់ ចរាចរ បានទេ !

    បើ មិនរៀនច្បាប់ ចរាចរ និង គោរពច្បាប់ ចរាចរ អោយបាន ចេះទាំងអស់ គ្នា គឺ គ្រោះថ្នាក់ ស្លាប់

    និង របួស នៅតែ មាន !

  2. 23 October says:

    I do agree with Ms Hun Sinet for :

    1- this point ” លោកស្រី ហ៊ុន ស៊ីណែត ក៏បានផ្តល់ជាយោបល់ត្រឡប់​ទៅអ្នក​អនុវត្តច្បាប់ទំាង​នោះថាដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចគួរតែចាប់ផ្តើមរឹតបន្តឹង​ច្បាប់​ចេញពីសណ្តាប់ធ្នាប់នៃការបើកបរ ការបើក​បរប្រើ​គ្រឿងស្រវឹង ការបើកលើសល្បឿនកំណត់ត្រូវផាកពិន័យធ្ងន់ធ្ងរនិងរឹ​តបណ្តឹងឡានធំៗដែលបើកបរដោយបុគ្គលដែលគ្មានបបើកបរ រួមទំាងពិនិត្យលើការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនាៗ ដែលហាងខ្លះយកជាកម្មសិទ្ធិចតយានយន្តប្រសើរជាងបង្កើតច្បាប់បែបនេះ។” .

    2- And other serious cases it should extend ‘ Learning by doing”

  3. Rayuth says:

    This is a bad traffic law. This law really enraged Cambodian citizens.

  4. Kea says:

    សូម្បីតែលោកស្រីក៏ទ្រាំមើលសកម្មភាពជាន់កប្រជាជនមិនបានដែរ ចុះទំរាំតែប្រជាជនផ្ទាល់មានអារម្មយ៉ាងណា

  5. កសិករ says:

    ចំពោះច្បាប់ចរាចរណ៏ថ្មី គឺល្អ សំរាប់អោយប្រជាជន និងមនុស្ស គ្រប់ស្រទាប់វណ្ណៈត្រូវគោរពច្បាប់ ប្រសិនបើចេះតែបណ្តែតបណ្តោយ អោយ យើងចេះតែប្រាកចាកពីច្បាប់ គឺធ្វើអោយ យើង ខូចគ្រប់ៗ គ្នា ប្រទេស ជិតខាង គេគោរព បានចុះយើង ហេតុអី គោរព មិនបាន ។ អ្នកបើក បរ ត្រូវ តែ យកតាម នូវ បណ្ណបើកបរ ពាក់មួកសិវត្តិភាព ម៉ូតូ ត្រូវមានកញ្ចក់ និង មាន លិខឹតសំគាល់ ម៉ូតូ ដើម្បីជៀសវាង នូវ បញ្ហា កើតឡើងជាច្រើន ខ្ញុំគឹត ថា បញ្ហា ដែល ច្បាប់តំរូវអោយ មានដូច្នេះ គឺ មិនមានបញ្ហាចំពោះ ប្រជាជន ទេ ប៉ូតូត្រូវតែ មានពន្ធ មានកាតគ្រី ដើម្បីសម្គាល់ ។ បញ្ហា សំណោមពរ គួតែ សុំអោយ រាជរដ្ឋាភិបាល លើលេង ចំពោះ ម៉ូតូ សេរីចាស់ៗ ដែលពួកគាត់ទិញអត់ពន្ធ កុំផាក់ អំពីផ្លាកលេខ កាដគ្រី ពន្ធ ដល់ពួកគាត់ ដែល ពួគាត់ជិះទៅ ស្រែចំការ តែ អ្នកជិះត្រូវពាក់ មួកសុវត្តិភាព មានកញ្ចក់ មានភ្លើង ត្រឹមត្រូវ តែម៉ូតូថ្មីៗ ត្រូវគោរព ។ ចំពោះប័ណ្ណបើក បរត្រូវតែ មាន តែ ជិះទៅស្រែ មិនចាំបាច់ដាក់ទៅ ទេ សុំអធ្យាស្រាយ ។

  6. pingpong says:

    ១. បក្ខពួកហ៊ុនសែន ពិតជាសាហាវមែន គ្រាន់តែរយៈពេល២ថ្ធៃ ប្លន់លុយរាស្រ្តអស់ ជាង៧០លានរៀល តាមច្បាប់ចរាចរ!!
    ២. ពីអណត្តិមុន ប្លន់ដីរាស្រ្ត តាមអនុក្រិត្យវិនិយោគ
    ៣. ពីអណត្តិមុនៗ ប្លន់រាស្រ្តតាមរយៈ កៀបស៊ីជាបណ្តាញ
    ៤. អណត្តិនេះ កែទំរង់ស៊ីជម្រៅ ប្លន់រាស្រ្តតាមរយៈច្បាប់ចរាចរ!!

  7. Bopha says:

    ប្រជារាស្ត្រដែលខ្ញុំបានជួបនៅពេលទៅយកកូននៅសាលាមួយបាននិយាយថា “សូមជួយនិយាយ​នៅលើ ហ្វេសប៊ុកឱ្យនាយករដ្ឋមន្ត្រីដឹងផងថា ច្បាប់ថ្មីតម្រូវ​ឱ្យម្ចាស់កម្មសិទ្ធត្រូវផ្តល់ប័ណ្ណ​សម្គាល់​យាន្តយន្តទៅអ្នកខ្ចីទៀត ករណីខ្លួនឱ្យនរណាម្នាក់ខ្ចីយានយន្តនោះ… ” គាត់ថាធ្វើអីចឹង ធ្វើឱ្យងា​ប់​ម្ចាស់កម្មសិទ្ធហើយ គឺថាអ្នកខ្ចី អាចនឹងយកយានយន្តនោះទៅបញ្ចាំ ឬ លក់បន្តបានយ៉ាងងាយ។ នេះមិនទាន់និយាយដល់ ពួកកូនអន្ធពាលដោយសារសង្គមនេះរង់ចាំយកម៉ូតូ ម៉ែ ឪទៅលក់ ឬ បញ្ចាំ​ផង។ គាត់ថាសូមឱ្យពិចារណាចំណុចនេះ។ មួួយទៀតគាត់ថា ច្បាប់ថ្មីនេះ​សុទ្ធតែតម្រូវឱ្យ​ដាក់​ឯកសារ​​ច្បាប់ដើម រួមមានប័ណ្ណសម្គាល់យាន្តយន្ត ឬ លិខិតផ្សេងទៀតតាមខ្លួន…. គាត់ថាធ្វើយ៉ាងនេះ​គឺ​ធ្វើបាបប្រជាជន​ហើយ ដោយសារវាប្រឈមនឹងការបាត់ ហើយការបាត់ឯកសារច្បាប់​ដើមនេះ​គឺបង្ក​ការលំបាកណាស់ ទំរាំអាចធ្វើឡើងវិញបាន ចំណាយតាំងពីពេលវេលា និងលុយកាក់ និងមានបែបបទ​ស្មុគស្មាញណាស់ យើយទាំងអស់គ្នាដឹងស្រាប់ហើយអីក៏​សុទ្ធតែលុយ​ដែរ។​ បុរសម្នាក់នោះ ចោទសួរ​ថា នេះឬដែលហៅថាកាត់បន្ថយភាពក្រីក្រនោះ។ គាត់ថាប្រសិនបើ​ពុំគិត​គូរ​ឡើងវិញទេនោះ អាច​នឹង​មានការផ្ទុះការតវ៉ាហឹង្សាកើតឡើងពុំខាន​ឡើយពីសំណាក់អ្នក​ដែល​រងនូវភាពអយុត្តិធម៌​ពីសំណាក់​ពួកប៉ូលីសដែលឆ្លៀតធ្វើហួស ឬ ឆ្លៀតយកចន្លោះប្រហោងនៃ​ច្បាប់​នេះដើម្បី​គាបស៊ីប្រជាជននោះ។ ខ្ញុំគាំទ្រចំពោះកង្វល់ប្អូនស្រីនាយករដ្ឋមន្ត្រីដែលបានលើកឡើង រដ្ឋគួរពិនិត្យអ្វីដែលគួរធ្វើ និងអ្វីដែល​មិនគួរធ្វើ ដូចជាំការតម្រូវឱ្យដាក់ឯកសារច្បាប់ដើមជាប់ខ្លួនជារៀងរហូតនេះ។ អស់លោកជិះ​ក្នុង​ឡាន​ មិនអីទេ តែចំពោះអ្នកជិះម៉ូតូ ការរក្សាទុកឯកសារមានតំលៃ​ជាប់​ខ្លួន​នឹងប្រឈ​មការលំបាក និងការបាត់បង់!!

  8. ចង់ធ្វើចឹងបានតតែ លុបបំបាត់ការទទួលផលចោរកម្ម ការទទួលបញ្ចាំ ខុសច្បាប់ បំបាត់ចោរឆក់ ប្លន់បាន ទើបអាចដាក់តាមខ្លួនបាន ។ ហើយបើកករណីបាត់កាតគ្រី…ធ្វើឡីងវិញដោយមិនអស់លុយ ។

  9. Anonymous says:

    តាចាស់ ហ៊ុន សែន ដឹកនាំ ប្រទេស គឹតតែខ្លួនអែង ! ចាញ់ប្អូនស្រី គាត់ចេះគឹត

    ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ !

  10. namrequire says:

    Welcome to Cambodia. You got what you paid for.

  11. 2016 says:

    ច្បាប់ចរាចរណ៍ថ្មី​​ សម្រាប់ក្រសួងមហាផ្ទៃនិងសភាគណបក្សប្រជាជន ហុតឈាមប្រជាជនអោយកូនចៅវារកលុយអោយមេៗប៉ុណ្ណោះ !

  12. អាខ្វាក់ជិះកអាខ្វិន says:

    ឆ្មាធ្វើយុំនិងកណ្តុរងាប់????

  13. xxx says:

    ខ្ញុំគាំទ្រទាំងស្រុងចំពោះមតិយោបល់របស់លោកស្រីដែលជាប្អូនបង្កើតលោកនាយករដ្ឋមន្ត្រី ព្រោះថាគ្រោះថ្នាក់ចរាចចរមិនមែនកើតមកដោយគ្មានដាក់ប័នសំគាល់យានយន្តច្បាប់ដើមតាមនោះទេ។
    សុំសួរថា បើដាក់ប័នសំគាល់យានយន្តច្បាប់ដើមតាមជារៀងរហូត តើធានាថាមិនមានគ្រោះថ្នាក់មែនអត់???????
    គ្រោះថ្នាក់ចរាចរកើតមានឡើងដោយសារ បើកបរដោយភាពស្រវឹង អ្នកបើកបរដោយមិនចេះច្បាប់ អ្នកបើកបរដោយមិនគោរពច្បាប់ចរាចរ បើកបរដោយធ្វេសប្រហៃស មិនមែនគ្រោះថ្នាក់ចរាចរកើតមានដោយមិនបានដាក៉ប័នសំគាល់យានយន្តតាមនោះទេ ។
    គាំទ្រ : អ្នកបើកបរត្រូវមានប័នបើកបរ, យានយន្តត្រូវមានប័នត្រួតពិនិត្យ , យានយន្តត្រូវមានពន្ធផ្លូវ , ម៉ូតូត្រូវមានកញ្ចក់មើលក្រោយ , អ្នកជិះម៉ូតូទាំងអ្នកបើកបរទាំងអ្នកជិះខាងក្រោយត្រូវពាក់មួកសុវត្តិភាពដូចគ្នា , អ្នកបើកបរត្រូវចេះច្បាប់ចរាចរ និងគោរពច្បាប់ចរាចរ មិនមែនចេះច្បាប់ តែមិនគោរពច្បាប់នោះទេ។

  14. Judge says:

    សូមសរសើរដល់ស្មារតី នៃគតិយុត្តិ របស់លោកស្រី។
    សុវត្ថិភាពនៃចរាចរណ៏ដែលយើងចង់បានអាស្រ័យដោយ៖
    រចនាសម្ព័ន្ធផ្លូវជាតិ រួមទាំងចំនួន ទំហំ គុណភាព គំនូស លើផ្លូវ សញ្ញាហាមប្រាម និងហាមឃាត់ ភ្លើងចរាចរណ៌។
    ប្រភេទយានយន្ត ចរាចរណ៏លើផ្លូវ បំពាក់ដោយសម្ភារៈសុវត្ថិភាព ស្របតាមច្បាប់ចរាចរណ៏
    ការយល់ដឹងរបស់អ្នកបើកបរ និង អនុវត្តិនូវការបើកបរ រួមដោយសហការនៃអ្នកលក់យានយន្ត ដូចជាតំរូវផ្តល់មួកសុវត្ថិភាព ឬរួមក្នុងការបង្រៀនបើកបរ។
    សហការពីក្រសួងពត៌មាន ក្នុងការផ្សព្វផ្សាយច្បាប់ តាម ខេត្ត ស្រុក ឃុំ ភូមិ និង សហការនៃអាជ្ញធរ ជួយរាស្រ្ត (ខុសពីអាជ្ញាធរ ជាន់រាស្ត្រ)។
    អនុញ្ញាតិអោយការផ្សព្វផ្សយាយមានប្រសិទ្ធិភាព 3 ទៅ 6 ខែ មុននឹងចាប់ពង្រឹងដោយ ផាកពិន័យ។
    រដ្ឋបាលត្រួតពិនិត្យ អនុវត្តិច្បាប៉ ដោយបន្ថយនូវភាពុករលួយ ទាំងពិនិត្យការក្លែងវិក័យប័ត្រ
    មន្ត្រីផ្ទាល់ជា គំរូដល់ច្បាប់ ចៀសវាងពីភាពឈ្លើយ ឬអង្គុយលើច្បាប់។
    ផាកពិន័យធ្ងន់លើអ្នកយកផ្លាកអំណាចមកប្រើ ដូចជា ដាក់ផ្លាក ក្រសួង នានាលើ តាបប្លូ ឬ ស្លាកលេខ លើយានយន្តផ្ទាល់។
    គួរចងចាំថា សំអាតគូថរាស្ត្រមានប្រសិទ្ធិភាព លុះត្រាសំអាតគូថមន្ត្រីៗៗជាមុន ទើបច្បាប់ក្លាយជាភាពស្របច្បាប់។សំនៀង

  15. ទស្សនវិទ្យា says:

    ចេះតែមានរឿងកេីតឡេីងឆ្កួតរហូតពួកអាមន្រ្តីឆ្កួតអស់នេះ។បេីគេមកខ្ចីយានយន្តហេីយអេាយប័ណ្ណ

    សំស្គាល់យានយន្តអេាយទៅគេទៀត,ចុះបេីមានករណីផ្លន់,អ្នកដែលផ្លន់មិនមែនជាម្ចាស់យានយន្តទេ

    តែអ្នកខ្ចីយានយន្តយកទៅធ្វេីសកម្មភាពហេីយទុកវត្ថុតាងដួចជាប័ណ្ណសំគាល់យានយន្តជាដេីមនាេះ

    ម្ចាស់យានយន្តនិងវ័នកហេីយ។ដេាយសំបូរពួកមន្រ្តីឆ្កួតឡឺកឺច្រេីនពេកទេីបប្រទេសជាតិមិនជឿន

    លឿនសាេះ។ចប់ហេីយមិនដឹងនិយាយថាមិចទៀតទេស្រុកខ្ញុំ។

  16. LS says:

    តាមពិតលោកស្រី បានផ្តល់មតិ្តមួយយ៉ាងធំ​ ក្នុងការពិរចារណា ដើម្បីប្រជាជន។ ការចូលរួមរបស់លោក ស្រី ពិតសមទទួលការសាទរមួយយ៉ាងធំ និងទទួលការគោរពពីប្រជាជន។ អរគុណបេះដូងដែលមានគុណធម័ សូមជូនពរលោកស្រី អោយទទួលសុខភាពល្អ និង ជួយចូលរួម ចែករំលែកផ្នត់គំនិតសំរាប់ប្រយោជន៌ប្រជាជន។

  17. ប្រជាពលរដ្ឋ says:

    ប័ណ្ណសំគាល់ យានយន្ត ឬ ​ហៅថា កាតគ្រី ប៉ូលីស ចរាចរ ល្អត្រឹមត្រូវគាត់ មិនដែលសួរ ទេ បើ មាន

    ផ្លាកលេខ ត្រឹមត្រូវ នៅជាប់ និង ម៉ូតូ ឬ ឡាន , លុះត្រាណា មានករណី សង្ស័យ គេប្តឹង បាន

    ប៉ូលីស គាត់ សួរ . ! . បើ ចរាចរ ក្នុងក្រុង . ក្នុងខេត្ត រឹតតែ អត់សួរ រកប័ណ្ណសំគាល់យានយន្ត !

    សព្វថ្ងៃ ចោរប្លន់ ចោរលួច ម៉ូតូ ឡាន បាន . ហើយ អត់មាន ប័ណ្ណសំគាល់យានយន្ត នៅតែ ចោរ វា

    ហ៊ាន​ លួច ប្លន់ ! ចុះបើ ម្ចាស់ មានប័ណ្ណសំគាល់យានយន្ត តាមខ្លួន មិនរឹតតែ អោយចោរប្លន់ យក

    ទៅលក់ កាន់តែស្រួល ច្រើនឡើងថែមទៀតហើយ !

    _ សូមជួយពិចារណា ..

  18. peaceful says:

    ប្រសិនបើនាយករដ្ឋមន្ត្រីមានគំនិតដូចប្អូនស្រី នោះសំឡេងឆ្នោតនឹងកើនឡើងនៅឆ្នាំ ២០១៧ និង ២០១៨ តែបើមិនដូចច្នេះទេ នឹងបន្តបាត់សម្លេងគាំទ្រ

  19. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ