ដោយ អ៊ុង សេរីវុទ្ធ
2016-01-04
RFA

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន (ឆ្វេង) និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅក្នុងសិក្ខាសាលាស្ដីអំពី “ការពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់អង្គការ-សមាគម” នារដ្ឋសភា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។ RFA/Brach Chev
ប្រធានរដ្ឋសភា លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួម ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម នាទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ មករា។
សេចក្ដីជូនដំណឹងរបស់រដ្ឋសភា ចុះថ្ងៃទី៤ មករា បញ្ជាក់ថា ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារយ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្ដើមឯករាជ្យរបស់ប្រជាជនរៀតណាម។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា និងប្រមុខការទូតកម្ពុជា ទើបតែទៅទស្សនកិច្ចនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់ភាគីវៀតណាម និងចូលរួមប្រជុំនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បនឹងប្រជុំជម្រុះបេក្ខជនសម្រាប់តំណែងអគ្គនិងអគ្គលេខាធិការរង
- លោក អេង ឆៃអ៊ាង សុំទោសខ្មែរក្រោមរឿងរិះគន់យុទ្ធសាស្ត្រឧកញ៉ា សឺន គុយ
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យមានការពិភាក្សាលើការកំណត់សញ្ជាតិប្រធានបក្ស
- ការប្រែប្រួលនយោបាយក្នុងឆ្នាំ២០១៥
- អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋខ្មែរក្នុងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦
- ព្រឹត្តិការណ៍នៃជម្លោះព្រំដែនជាមួយប្រទេសវៀតណាមនៅឆ្នាំ២០១៥
- ព្រះសង្ឃសុំអន្តរាគមន៍ពីរដ្ឋាភិបាលរឿងលោក ខឹម វាសនា ប្រមាថព្រះពុទ្ធសាសនា
- កូនប្រុសរបស់លោក ហ៊ុន សែន មានបំណងចង់ក្លាយជានាយករដ្ឋមន្ត្រី
- គ.ជ.ប នៅមិនទាន់ពិនិត្យជ្រើសរើសបេក្ខជនជាអគ្គលេខាធិការនិងអគ្គលេខាធិការរង
កាលណា បាន កូនខ្មែរ ឈប់ ភ្លើ ល្ងង់ ទៅបំរើ នយោបាយ អោយ បរទេស ឈ្លានពាន ?