ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី4 មករា 2016, 05:51 PM
http://vodhotnews.com
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ប្រកាសសុំទោសចៅប្រុសរបស់ឧកញ៉ា សឺន គុយ គឺលោក សឺន ស៊ូប៊ែរ្តិ៍ និងពលរដ្ឋខ្មែរក្រោម ក្រោយពីលោកបានប្រៀបធៀបឧកញ៉ា សឺន គុយ ទៅនឹងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងការសម្រេចចិត្តចូល ឬក៏មិនចូលស្រុក។
ការសុំទោសនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់លោក អេង ឆៃអ៊ាង ផ្ញើទៅលោក សឺ ស៊ូប៊ែរ្តិ៍ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មូលនិធិសម្ដេចបវរសេដ្ឋាធិបតី សឺន សាន ចុះថ្ងៃទី៣ ខែមករា។ លោក អេង ឆៃអ៊ាង លើកឡើងនៅក្នុងលិខិតនោះថា ការថ្លែងរបស់លោកក្នុងពេលក្នុងពេលថ្មីៗនេះទាក់ទងនឹងលោកឧកញ៉ា សឺន គុយ គឺជាទស្សនៈយល់ឃើញរបស់លោក ហើយពុំមានចេតនាបន្តុះបង្អាប់ ឬប្រមាថមើលងាយចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ា សឺន គុយ ឡើយ។
លោកបន្ថែមក្នុងលិខិតថា៖ “ប្រសិនបើឯកឧត្តម (សឺន ស៊ូប៊ែរ្តិ៍) ឬបងប្អូនខ្មែរកម្ពុជាក្រោមរូបណាយល់ឃើញថា ការថ្លែងរបស់ខ្ញុំមិនសមរម្យ ឬមិនត្រឹមត្រូវ ខ្ញុំសូមអធ្យាស្រ័យ និងអភ័យទោសចំពោះឯកឧត្តម និងបងប្អូនខ្មែរក្រោមរូបនោះ”។
លោក អេង ឆៃអ៊ាង បន្ថែមទៀតថា “ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ថា រូបខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនដែលបំភ្លេចនូវគុណបំណាច់ដ៏ធំធេង និងវីរភាពដ៏អង់អាចក្លាហានរបស់លោកឧកញ៉ាចៅហ្វាយ សឺន គុយ ដែលបានដឹកនាំកម្លាំងអ្នកស្នេហាជាតិតស៊ូប្រឆាំងនឹងការឈ្លានពាន និងការគ្រប់គ្រងរបស់យួន ដើម្បីការពារវប្បធម៌ និងអរិយធម៌ខ្មែរនៅកម្ពុជាក្រោម”។
ការប្រកាសសុំទោសនេះគឺក្រោយមានប្រតិកម្មរបស់លោក សឺន ស៊ូបែរ្តិ៍ និងពលរដ្ឋខ្មែរកម្ពុជាក្រោមទាមទារឲ្យលោក អេង ឆៃអ៊ាង សុំទោសជាសាធារណៈ និងគំរាមធ្វើបាតុកម្ម ដោយលើកឡើងថា លោក សម រង្ស៊ី គ្រាន់តែជាមេបក្ស មិនមែនជាមេទ័ពដែលទទួលខុសត្រូវលើអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ដូចឧកញ៉ា សឺន គុយ ឡើយ។
យើងតាមលិខិតរបស់លោក សឺន ស៊ូប៊ែរ្តិ៍ ចេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បញ្ជាក់ថា លោក អេង ឆៃអ៊ាង បាននិយាយប៉ះពាល់ដល់បងប្អូនខ្មែរកម្ពុជាក្រោមរាប់លាននាក់ដែលគោរពលោកឧកញ៉ា សឺន គុយ ជាវីរបុរសរបស់ពួកគេ។ លោក សឺន ស៊ូប៊ែរ្តិ៍ បន្ថែមក្នុងលិខិតនោះថា ការថ្លែងរបស់លោក អេង ឆៃអ៊ាង គឺជាការខ្វះខាតនូវចំណេះដឹងប្រវត្តិសាស្ត្រជាតិខ្លួន ដែលឧកញ៉ា សឺន គុយ ស៊ូពលីជីវិតរបស់ខ្លួនដើម្បីព្រលឹងជាតិ មិនបានបរាជ័យទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៥ លោក អេង ឆៃអ៊ាង បានថ្លែងសំណេះសំណាលជាមួយអ្នកគាំទ្ររបស់គណបក្សប្រឆាំងនៅប្រទេសកាណាដា ដោយលើកឡើងថា យុទ្ធសាស្ត្រអតីតកាលរបស់លោកឧកញ៉ា សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែលយល់ព្រមឲ្យវៀតណាមចាប់ខ្លួននោះ មិនមែនជាយុទ្ធសាស្ត្រអាចជួយរំដោះទឹកដីកម្ពុជាក្រោមបានឡើយ។ លោក អេង ឆៃអ៊ាង ក៏បានបន្ថែមថា ការប្តូរជីវិតរបស់លោក ឧកញ៉ា សឺន កុយ ដោយព្រមឲ្យយួនកាត់ក្បាល ដើម្បីប្តូរមកវិញនូវអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ប្តូរមកវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់ខ្មែរកម្ពុជាក្រោមរហូតដល់បច្ចុប្បន្នថា ជាទង្វើមួយឆោតល្ងង់៕
សរសេរមកកញ្ញា កាន់ វិច្ឆកា តាមរយៈ vicheika@vodhotnews.com
វាមិនសំខាន់ថា សមរង្សី ឬ សឺន គុយនោះទេ សំខាន់កុំឲ្យតែប្រទេសជាតិស្ថិតនៅក្រោមការគ្រប់គ្រង អំណាចយូនទៅបានហើយ
សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។
សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។
សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។
សំខាន់ អោយប្រទេស ខ្មែរ ដូច ប្រទេស លាវ ទៅ ដឹងគ្នា ហើយ ប្រជាពលរដ្ឋ កង្កែបក្នុងអណ្តូង !
មិនដឹងជាសាឣីទេ តាចាស់សំគមឣត់បានកាមួយនេះ តាត្រូូវយល់ថានេះជា សិទ្ធសេរីភាពផ្នែកបញ្ចេញយោបល់
របស់ពលរដ្ឋខ្មែរម្នាក់ៗនៅក្នុងប្រទេសប្រជាធិប្បតេយថាតើរឿងនោៈ ប្រវត្តិសាសនោៈ ខុសឬត្រូូវ មានប្រយោជន៌ឬឣត់ ខាតចំណេញប៉ុណ្ណា ត្រូូវកាលះទេសះឬទេ គេឣាចវិភាគ រួចបញ្ចេញយោបល់ កំុឨយតែគេមួលបង្កាច់កាពិតចោតប្រកាន់ជាផ្លូូវការតាមច្បាប់ ខ្ញំុមានការកោតគោរពសង្វេគទៅដល់លោកតាមហាវីរះបុរស សឺន គុយណាស់ថែមទាំងឈឺចាប់បំផុត តែខ្ញំុមានសិទ្ធយល់ស្របឬមិនយល់ស្របនូវកាគិតនឹងកាប្រព្រិទ្ធរបស់គាត់ កាប្រកាន់នឹងទាមទាឨយសំុទោសរបស់តាឣែងនៅពេលនេះ គ្មានបានការឣ្វីទាំងឣស់ ខាតតែពេល