នាយករដ្ឋមន្រ្តីការពារ​ហេតុផល​ដាក់ឈ្មោះស្ពានតិចណូជាស្ពាន​៥មករា​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ​ បានចេញមុខ​ការពារ​ថា​ការដាក់​ឈ្មោះស្ពាន​អាកាសតិចណូជាស្ពាន​៥មករា ជា​​ការ​យល់ព្រមតាម​ការស្នើ​សុំ​របស់​សាលារាជធានីភ្នំពេញ ដោយលោក​​បដិសេធ​ថា​លោក​មិនមានបំណង​ដាក់ឈ្មោះ​ចំថ្ងៃ​រំឭកខួបអាពាហ៍ពិពាហ៍របស់​លោក​នោះទេ។​

ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថា​សាលារាជធានីបានស្នើសុំការដាក់ឈ្មោះនោះជាស្ពាន៥មករា ដោយសា​រថ្ងៃ​សម្ពោធធ្វើឡើង​ចំ​ថ្ងៃ៥មករា។ លោក​បន្ត​ថា​​ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួបលើកទី៤០នៃអាពាហ៍ពិពាហ៍របស់​លោក តែ​លោកថាលោក​​មិនមានបំណង​ដាក់ការសម្ពោធចំថ្ងៃនោះ​ទេ​។ ទោះជា​យ៉ាងណា​ លោក ហ៊ុន សែន បញ្ជាក់​ថា​​ថ្ងៃ​នោះជា​ថ្ងៃ​របស់ប្រជា​ពលរដ្ឋ​​ទាំងអស់គ្នា មិនមែនជា​ថ្ងៃ​របស់​លោក​តែ​ម្នាក់ឯង​នោះទេ។

លោក ហ៊ុន សែន ​ក៏បាន​រិះគន់ថា​សារព័ត៌មានមួយចំនួនថា”​ឆ្កួត” តែ​លោកព្រមាន​ថា​”អ្នកនយោបាយ​​កុំ​ឆ្កួត”​នឹង​ការលើកឡើងនេះ​៕​ រាយការណ៍បន្ថែម​ដោយ​កញ្ញា កាន់ វិច្ឆិកា​

សរសេរ​មក​កាន់​លោក ស៊ុន ណារិន​​ តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

7 Responses to "នាយករដ្ឋមន្រ្តីការពារ​ហេតុផល​ដាក់ឈ្មោះស្ពានតិចណូជាស្ពាន​៥មករា​​"

  1. VV says:

    I head some times ago there is International Observer called Cambodia, the country for SALE; now it might move one more step: Cambodia the country for PLAY.

  2. Anonymous says:

    ធ្វើបាន របស់រដ្ឋ លុយប្រជាពលរដ្ឋបង់ពន្ធ សោះ មក ដាក់ ថ្ងៃ របស់ កេរ្ត៍ ប្តីប្រពន្ធ ស្អី អែណា អែណី

    ទៅវិញ មិនចេះអៀនខ្មាស់សោះ !

    បើ ចង់ដាក់ ចឹង លាលែង ឈប់ធ្វើមន្ត្រី ទៅបើកធ្វើ ក្រុមហ៊ុនទៅ ចង់ដាក់ម៉េចដាក់ទៅ ប៉ុន្តែកុំយក

    លុយ សម្បត្តិរដ្ឋ ទៅធ្វើក្រុមហ៊ុន ណា ប្រជាពលរដ្ឋ មិនព្រមទេ !

  3. Anonymous says:

    យោបល់ស្ថាបនា៖ ទោះបីចង់ដាក់ឈ្មោះបែបណាក៏បានដែរពីព្រោះខ្លួនមានអំណាចពេញទី ចង់ធ្វើអ្វី ក៏បាន ប៉ុន្តែបញ្ហាសំខាន់នោះគឺត្រូវគិតគូពិចារណាពីភាពសមហេតុផលសំរាប់ប្រជាជនទូទាំងប្រទេស ផងដែរ។តាមពិតទៅឈ្មោះ៥មករាអាចមានន័យជាសាធារណៈនាម ហើយប្រជាជនទូទៅប្រហែលអាច ទទួលយកបានទាំងអស់គ្នា ពីព្រោះសមិទ្ធិផលនេះជាទ្រព្យសម្បត្តិរបស់ជាតិដែលត្រូវតែឧទ្ទិសស្នាដៃនេះ ចំពោះផលប្រយោជន៍ជាតិទាំងមូល។ សមិទ្ធិផលនេះបានមកពីការបង់ពន្ធរបស់ប្រជាជនជូនរដ្ឋ មិនមែនជាទ្រព្យសម្បត្តិបុគ្គលឬរបស់ក្រុមហ៊ុនឯកជននោះទេ។ ប៉ុន្តែបញ្ហាសំខាន់នោះបើដាក់ឈ្មោះ៥មករា រួចឧទ្ទិសឈ្មោះនេះសំរាប់តែបុគ្គលឬសំរាប់តែមនុស្ស២នាក់ នោះឈ្មោះ៥មករា​ វាបានក្លាយជា មានន័យអសាធារណនាមទៅវិញ ពីព្រោះវាជាឈ្មោះមិនមែនមានន័យតំណាងឲផលប្រយោជន៍​សាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ​ គឺជា​ឈ្មោះតំណាងឲហេតុផលឬប្រយោជន៍របស់បុគ្គល​ទៅវិញ។​ តើល្មមយល់ហើយឬនៅ?

  4. says:

    អាឆ្កែសាលារាជធានីភ្នំពេញ នាំគ្នាវាយអែបស៊ីអបលិឍជើងតម្រូវចិត្ត អាជោរចេញទឹកថ្ងៃ៥មករា !

  5. Star says:

    ហ៊ុន សែនមិនសមយល់ព្រមតាមអាម៉ីអាថោងកាន់ក្ដអោយឆ្កែនោមយកកម្លាំងញើសឈាមប្រជាជន
    លើកមុខមាត់ខ្លួនតែពីរនាក់ប្ដីប្រព័ន្ធអញ្ចឹងទេ នេះបង្ហាញអោយឃើញថា ហ៊ុន សែននិងប្រព័ន្ធកំពុង
    ធ្វើស្រែលើខ្នងរាស្រ្តពេញទំហឹងហើយ ។

  6. Chourn says:

    ចុះបើចូលចិត្តតែអញ្ចឹងតាំងពីដើមមកហើយឲ្យកែម៉េចកើត ដូចកាដាហ្វី និង សាដាំហូសេន ក៍អញ្ចឹង ដែរចូលចិត្តយកលុយរដ្ឋសាងសង់ហើយដាក់ឈ្មោះបុគ្គលខ្លួនឯងឆ្កុយអញ្ចឹងទៅហើយទីបំផុតក៍វា អញ្ចឹងទៅទៅបាត់ទៅ។

  7. Chourn says:

    ស្ពានមួយចំអាមអញ្ចឹងគេមិនហៅថាស្ពានអាកាសនោះទេខ្មាស់គេ នេះគេហៅថាស្ពានឆ្លងផ្លូវ។