នាយករដ្ឋមន្រ្តីប្រតិកម្ម​នឹង​ការទិតៀន​របស់​ប្អូន​ស្រី​លើការរឹតបន្តឹង​​ច្បាប់ចរាចរណ៍ថ្មី​

ដោយ៖​ ស៊ុន ណារិន និង ញឹម សុខន​​ | ថ្ងៃអង្គារ ទី5 មករា 2016, 09:56 AM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារ​នេះបាន​ប្រតិកម្ម​តប​នឹង​ការរិះគន់ប្អូនស្រីរបស់​លោក​លើ​ច្បាប់​​ច​​រាចរណ៍ថ្មី ដោយ​​លើកឡើង​ថា​ការ​រឹត​បន្តឹង​នេះ​ដើម្បីកាត់បន្ថយ​ការស្លាប់​ដោយ​សារគ្រោះថ្នាក់ចរា​ចរណ៍​។​​

ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូលោកនាយ​ករដ្ឋ​មន្រ្តីបានថ្លែង​ថាការធ្វើច្បាប់ច​​រាចរណ៍ផ្លូវគោកថ្មីដែលបាន​ដាក់ឲ្យអនុវត្តពីថ្ងៃទី១ខែមករាឆ្នាំ២០១៦នេះថ្មី មានចែ​ងពីការផាកពិន័យ​ច្រើនដល់អ្នកប្រើប្រាស់យានយន្ត។ ​លោកថារដ្ឋាភិ​បាល​​មានបំណងទប់ស្កាត់ការស​ម្លាប់មនុស្ស​តាម​ដង​ផ្លូវដែលកើតចេញពីការបើកបរមិនគោរពច្បាប់មិនមែនចង់ជម្រិតទា​រ​ប្រាក់ពីពលរ​ដ្ឋដូច​ការរិះគ​ន់ទេ។

លោកថា៖ ខ្ញុំព្រះករុណាខ្ញុំទិតៀនដោយត្រង់ចុះ មិនគួរប្អូនស្រីខ្ញុះព្រះករុណាខ្ញុំអាចធ្វើរឿងអញ្ចឹងទៅកើត។ ​​តើ​ដើម្បី​ការពារ​ប្រជាជនឬដើម្បីគាបសង្កត់ប្រជាជន? ប្អូនស្រីរបស់ខ្ញុំព្រះករុណាខ្ញុំបង្ហោះតាមហ្វេសប៊ុករួច​​​ហើយCNC(ទូរទស្សន៍​) ចេះតែយក​ទៅផ្សាយទៅកើត? ផ្សាយម្ត​ងហើយម្តងទៀតៗ? បើគេធ្វើ​រដ្ឋាភិបា​លដើ​ម្បី​គា​​ប​​ស​ង្កត់ប្រជាជន​ចាំបាច់ទៅធ្វើធ្វើអី!។ ប៉ុ​​ន្តែ​តម្លៃរបស់វាៗនៅត្រង់ណាគឺនៅត្រង់ការពារជីវិតមនុស្សបានជាត្រូវធ្វើ​បើទោះបីជា​មានបញ្ហាខ្លះកើ​ត​ឡើងប៉ុន្តែជីវិត​ទើបវា​សំខាន់សូមផ្តាំទៅប្អូនស្រីវិញឲ្យស្គាល់បញ្ហា។​ សំណូមពរមកក្រ​សួងមហាផ្ទៃពិ​សេ​ស​នាយករដ្ឋមន្ត្រីដែលជា​បងប្រុស។ ប៉ុន្តែ​ប្អូន​ស្រីត្រូវចាំថាបងមួយនេះជាបងប្រុសរបស់ប្អូនគ្មានហេ​តុផ​ល​ណា​ត្រូវធ្វើបាបប្រជាជនទេ

​ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីនេះជាការឆ្លើយតបនឹងប្អូនស្រីបង្កើត​របស់លោកគឺលោកស្រី ហ៊ុន ស៊ីណាត ដែលបាន​សរសេរ​​នៅលើហ្វេសប៊ុក​ថា​លោកស្រី​មើលឃើ​ញពីភាពរំ​​ជើបរំជួល​ពីសំ​​ណា​ក់ប្រជា​​​ព​លរដ្ឋចំពោះច្បាប់ចរាចរណ៍ផ្លូវគោក​ថ្មី ដែលបាននឹងកំពុង​អនុវត្តនៅដើម​ឆ្នាំ២០១៦នេះប្រជាជនកំ​ពុងតែមានប្រតិកម្មខ្លាំងណាស់ដោយ​សារ​តែសមត្ថកិច្ច​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវ​​យក​តាមខ្លួ​ននូវ​​កាតគ្រី​ម៉ូតូ ឡាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើក​បរនិង​ឯកសារផ្សេងៗទៀត បើពុំដូច្នេះទេ ​សមត្ថកិច្ច​នឹង​ធ្វើការ​ផា​​កពិន័យធ្ងន់ធ្ងរ។

លោកស្រី ហ៊ុន​ ស៊ីណា ផ្តល់យោបល់ថាដើម្បីអនុ​​វត្ត​ឲ្យមានប្រសិទ្ធភាពសមត្ថកិច្ចគួរតែចាប់ផ្តើមរឹតបន្តឹង​ច្បាប់​ចេញ​​ពីសណ្តា​ប់ធ្នាប់នៃកា​របើកបរ ការបើក​បរប្រើ​​​គ្រឿ​ងស្រវឹង ការបើកលើសល្បឿនកំណត់​​ត្រូវផាកពិ​ន័យធ្ង​ន់ធ្ងរនិងរឹ​តបណ្តឹង​ឡា​នធំ​ៗ​​​ដែ​ល​បើ​កបរដោយបុគ្គល​ដែលគ្មានប័ណ្ណបើកបររួមទំាងពិ​និ​ត្យ​លើ​​​​​ការច​តយា​នជំនិះគ្មានសណ្តាប់ធ្នា​ប់នៅ​លើ​តាមដងវិ​ថីនា​​ៗ ដែល​ហាង​ខ្លះយកជាកម្ម​សិទ្ធិចត​យានយ​ន្ត​ប្រ​​សើរជាងបង្កើតច្បាប់បែបនេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថាច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីមានចំណុចខ្លះល្អដែលលោកគិតថាធ្វើឲ្យមនុស្សគ្រប់រូបភ័យខ្លាចនិងប្រុង​ប្រយ័ត្ន។ ប៉ុន្តែ​លោក​ដាក់ការព្រួយបារម្ភថាច្បាប់នេះអាចដាក់ទោសទណ្ឌបានតែពលរដ្ឋក្រីក្រ បើរដ្ឋាភិបាល​មិនអាចទប់​ស្កាត់រថយន្ត​ក្រុម​ហ៊ុនធំៗឬខ្សែស្រឡា​អ្នកមានអំ​ណាចខ្លះ​ដែលចេញពី​ក្លឹ​ប​​​កំ​​​​សាន្ត​ពេលរាត្រីបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបង្ក​គ្រោះ​ថ្នាក់ដល់ពលរដ្ឋដែលលោកថា​សម​​ត្ថកិ​ច្ច​មិនហ៊ាន​បង្ក្រាប។

ជាងនេះទៅទៀតលោក សន ជ័យ ស្នើឲ្យរដ្ឋាភិបាលព្យួរជាបណ្តោះអាសន្ននូវមាត្រា៩ដែលតម្រូវឲ្យម្ចា​​ស់យា​នយ​ន្ត​គ្រប់​ប្រភេទ​​ដាក់ឯកសារដើមតាមខ្លួននៅពេលដែលរដ្ឋា​ភិបាលមិនទាន់​ធានាពីការទប់ស្កា​ត់អំពើ​ចោ​​​​រកម្មប្លន់ប្រដាប់​អាវុធបាន​នោះ។​ លោកបន្តថា៖ “ដោយបញ្ហាសង្គមខ្មែរវាមានបញ្ហាអសន្តិសុខរឿងលួចឆក់ប្លន់នេះជាបញ្ហាដ៏សំខាន់ដែ​ល​ប្រ​​ជាជន​​កំពុងតែប្រឈម។ ហើយនៅពេលដែលលក្ខខណ្ឌច្បាប់តម្រូវអញ្ចឹងវាធ្វើឲ្យពលរ​ដ្ឋហ្នឹងមាន​ការភ័​យ​ខ្លា​ច”។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថារដ្ឋាភិបាលគួរ​លុ​ប​បំបាត់​សេវា​សាំញ៉ាំនៃការផ្តល់ប័ណ្ណបើកបរ​ទើបជំរុញឲ្យការអនុវត្តច្បាប់នេះ​មាន​ប្រ​សិទ្ធភា​ព។ លោក យង់ គិមអេង អះអាងថាកត្តាមួយដែលរដ្ឋាភិបាលមិនទាន់ធ្វើបានហើយបង្កការលំបាក​ដល់​ប្រ​ជាពលរដ្ឋនោះគឺត្រូវ​ធានា​ថាយានយន្តគ្រប់ប្រភេទដែលទិញចេញ​ពីឃ្លាំងត្រូវបំពាក់ស្លាកលេ​ខជាស្រេចហើយប័ណ្ណ​បើកបរត្រូវសម្រួលឲ្យទៅ​ធ្វើ​នៅ​ថ្នាក់ភូមិឃុំដើម្បីបង្កភាពងា​យស្រួ​លដល់ពលរ​​ដ្ឋនៅ​តំបន់​ដាច់​ស្រយាល។

មន្ត្រីសង្គម​ស៊ីវិលរូបនោះឲ្យដឹងដែរថាបើច្បាប់មិនតម្រូវឲ្យក្មេងក្រោមអាយុមិនអាចបើកម៉ូតូបានរដ្ឋត្រូវ​​បង្កើ​​តឲ្យមាន​សេវា​រថយន្តក្រុងឲ្យបានច្រើនដើម្បីសម្រួ​លដល់គ្រួសារដែលមា​នសមាជិកច្រើនទៅកា​ន់សា​លា​​រៀននោះ។ លោកបន្ថែមថា៖ “ហេតុអីយើងដោះស្រាយបញ្ហាប៉ុណ្ណឹងអត់ចេញ? យើងឆ្ងល់មែនទែនរដ្ឋយើងហ្នឹងអស​មត្ថភា​ព​កន្លែង​ហ្នឹងម៉ង!។​ ហើយ​បើ​សិន​ជាឲ្យគ្នាទៅធ្វើស្លាកលេខស្លាកអីវិញណា? ត្រូវដើរកាន់ហើយៗកាន់ឯក​សារហ្នឹង! ពីកន្លែងមួយទៅកន្លែងមួយទៅ​កន្លែង​មួយៗ។ រដ្ឋហ្នឹងអសមត្ថ​ភាពម៉ងបា​ទ! គ្រាន់តែ​បញ្ជូន​ឯ​ក​សារពីតុមួយទៅតុមួយហ្នឹង! នៅក្នុងស្ថាប័នតែមួយ​ហ្នឹង​ក៏មា​​​​ន​​ស​មត្ថភាពបញ្ជូន!”។

ទោះជា​យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី​អះអាងថាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះមិនត្រូ​វ​ផ្អាក​ទេ ប៉ុន្តែ​លោក​ថា​ចំណុចខ្លះដែលមានការត្អូញត្អែរពីប្រជាពលរដ្ឋរដ្ឋាភិបាលនឹងពិចារ​ណា​កែស​ម្រួ​ល៕

សរសេរ​មក​កាន់​លោក ស៊ុន ណារិន​​ តាមរយៈsun_narin@vodhotnews.com និងលោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles

9 Responses to "នាយករដ្ឋមន្រ្តីប្រតិកម្ម​នឹង​ការទិតៀន​របស់​ប្អូន​ស្រី​លើការរឹតបន្តឹង​​ច្បាប់ចរាចរណ៍ថ្មី​"

  1. King Kong says:

    បើតាមការស្រមើមើល ច្បាប់ចរាចរណ៏គ្រាន់តែយុទ្ធសាស្រមួយបង្វែការចាប់អារម្មណ៏ពីប្រជាជនឲ្យរិះគន់ពីច្បាប់ចរាចរណ៍ ហើយភ្លេចការតវ៉ាពីដីសង្ឃទានឲ្យយួន តែប៉ុណ្ណោះ។

  2. ប្រជាពលរដ្ឋ says:

    _ ជាធម្មតា មនុស្ស ល្ងង់ មិនងាយ សារភាព ទេ !

    ច្បាប់ចរាចរ ប៉ុន្មានថ្ងៃនេះ ប្រមូលលុយ បានពី ប្រជាពលរដ្ឋ ខ្លួនអែង ច្រើន ណាស់ !

    ប៉ុន្តែ គ្រោះថ្នាក់ ស្លាប់ របួស នៅតែមាន ដោយសារ អ្វី ?

    ដោយសារ = ប្រជាពលរដ្ឋ មិនបានរៀនច្បាប់ចរាចរ អោយចេះពិតប្រាកដ ដូចជា :

    ,, បើកបរ ឆ្លងផ្លូវ ត្រឡែងកែង ( ផ្លូវចែកជា 4 ) . បើកចេញពីផ្លូវតូច ចូលផ្លូវធំ . បត់ឆ្វេង បត់ស្តាំ .

    ជ្រែ វ៉ា គ្នា . គន្លងផ្លូវ ត្រូវបើកបរ ត្រូវធ្វើយ៉ាងម៉េច ជាដើម ,

    ,, យានយន្ត គ្រប់ប្រភេទ ចរាចរ ឬ ឈប់ លើផ្លូវថ្នល់ ត្រូវមានសញ្ញា មុខ ក្រោយ ជាសំគាល់ !

    ,, គ្រឿងពុល ផឹកស្រា ស្រវឹង នៅតែ បើកបរ !

    ,, ផ្លូវថ្នល់ កៅស៊ូស្អាត កុំអោយមាន ក្រឡុកលាយ ( គេចក្រឡុកបុកគ្នា ) . ផ្លាកសញ្ញា ចរាចរ

    គំនូសសញ្ញា ចរាចរ ត្រូវមានគ្រប់កន្លែង ( សព្វថ្ងៃកន្លែងខ្លះមាន កន្លែងខ្លះអត់ ! )

  3. VV says:

    The country for play. The show is just to start. The bad actors play their role as bad as it could be and then they let the good actor come out to help. From now until the election, there will be more shows to come. Those watch the show must be careful and must be smart, otherwise your will lost everything.

  4. Anonymous says:

    The primenister very crazy but his sister claver

  5. Cambodia says:

    ហ៊ុន សែន+ ​រដ្ឋសភានិង​រដ្ឋាភិបាល​មិនមែន​មិន​”ដឹង​ខ្យល់អី”ចំពោះកិច្ចការរឹតបន្តឹង​ច្បាប់ចរាចរណ៍នោះទេ
    ព្រោះវាជានយោបាយឈ្នះៗ ដើម្បីទុកផ្លូវអោយមន្រ្តីនគរបាលអាចមានឱកាសរកលុយពុករលួយដាក់ហោប៉ៅ
    មេកើយ ជាពិសេសពេលមេកើយពួកវាបានវាចែកអញដែរ អាណាមិនចែកអញ ហ្អែងជាប់គុកអានាង !!!

  6. Former Hia lola says:

    អ្នកបើកបរ​ត្រូវ​​យកតាមខ្លួននូវ​​កាតគ្រីម៉ូតូ ឡាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើក​បរនិង​ឯកសារផ្សេងៗទៀត ជាការត្រឹមត្រូវតាមកម្រិតអន្ដរជាតិ. And the other law is not good.

  7. pingpong says:

    ១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
    ២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ​ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
    ៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!

  8. Arunreah says:

    Based on the living standard of the people and their income, I think it is not the right time to apply this law. The gov must re-consider or will face a loss in the national election in 2018.

  9. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ