នាយករដ្ឋមន្រ្តី​ប្រើ​ម៉ាស៊ីនថត​លើអាកាស ​(Drone) ផ្សាយផ្ទាល់តាមហ្វេសប៊ុក​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី5 មករា 2016, 08:47 AM
http://vodhotnews.com

ម៉ាស៊ីនថតរូប និង​វីដេអូ​បំពាក់​យន្តហោះ​បញ្ជា​ប្រភេទ (Drone)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​អង្គារនេះ ថ្លែង​ថា​លោក​បានប្រើប្រាស់​​ម៉ាស៊ីនថតរូបនិង​វីដេអូ​បំពាក់​យន្តហោះ​បញ្ជា​ប្រភេទ(Drone) ដើម្បីផ្សាយផ្ទាល់ព្រឹត្តិការណ៍​ដែ​ល​លោក​ចូល​រួម ​តាមប្រព័ន្ធ​ហ្វេសប៊ុក​របស់​លោក។​

ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថានៅពេលនេះ​ហ្វេសប៊ុក​របស់​លោក​កំពុងតែផ្សាយផ្ទាល់ហើយលោក​​មានក្រុមការងារ​បញ្ជា​​Drone ដើម្បីផ្សាយផ្ទាល់។ ពេលចាប់ផ្តើមការថ្លែង លោក​​បាន​​ឲ្យក្រុមការងារបញ្ជា​Drone​ឲ្យ​ឆ្ងាយ​បន្តិច​ ដើម្បីកុំ​ឲ្យ​រំខានការថ្លែង​របស់​លោក។

លោក​ ហ៊ុន សែន បាន​បន្ត​ថា​លោក​នឹង​ប្រើបច្ចេកវិទ្យា​ឲ្យអស់លទ្ធផល ដោយ​លោក​ប​ញ្ជាក់​ថា​បើលោក​លេងហ្វេសប៊ុក លោក​នឹង​លេង​ឲ្យ​អស់លទ្ធភាព​​។ លោកថ្លែង​បែប​នេះ​សំដៅ​ថា​លោក​កំពុង​តែសកម្ម​នឹង​ការ​ប្រើ​ប្រាស់ហ្វេសប៊ុក។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា​កុំ​ឲ្យ​យក​ទិន្នន័យ​អ្នក​ចុចLikesហ្វេសប៊ុក​មក​លេង​ជាមួយ​រូប​លោក។

គួរ​រំឭកថា​កាលពីខែ​កុម្ភៈ ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញបាន​ចេញសេចក្តីជូនដំណឹង​មួយ​ដោយ​​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ម៉ាស៊ីនថតរូបនិង​វីដេអូ​បំពាក់​យន្តហោះ​បញ្ជា​ប្រភេទ(Drone)ស្ថិតនៅក្នុង​ភូមិ​ស្រា​ស្ត្រ​រាជធានី​ភ្នំពេញ​ឡើយ ដោយ​អះអាង​ថាប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ឯកជ​ននិង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​បង្ក​នូវ​ភាព​អសកម្ម​មួយចំនួន​ទៀត​។ សេចក្តីជូនដំណឹង​បន្តថាដើម្បី​ធានា​ការរស់នៅ ការគោរព​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋនិង​រក្សា​នូវ​សន្តិសុខនិង​សណ្តាប់ធ្នាប់​សាធារណៈ សាលា​រាជធានី​ភ្នំពេញហាម​មិនឲ្យ​មាន​ការប្រើប្រាស់​ឧបករណ៍​នៅ​ភូមិសាស្ត្រ​សាលា​រាជធានី​ជាដាច់ខាត ករណី​ចាំបាច់​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​។​

​សាលារាជធានី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​សហការ​អនុវត្តនិង​ផ្សព្វផ្សាយ​ឲ្យមាន​ប្រសិទ្ធភាព និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​។​  

កាលពីថ្ងៃទី​២៨ខែធ្នូ ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន​ បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោក​បន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់។​

គួរបញ្ជាក់ថាហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមានអ្នកចុចចូលចិត្តទៅដល់ជិត១លាន៧សែន​៥ម៉ឺននាក់​ ចាប់តាំងពី​លោកបានប្រកាសប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ លោក​បានប្រើប្រាស់ប្រព័ន្ធនេះជាញឹកញាប់តាមរយៈការបង្ហោះសារនយោបាយ រូបភាពនិងការផ្សាយផ្ទាល់​សកម្មភាពរបស់លោក។ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ៣លាននាក់៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "នាយករដ្ឋមន្រ្តី​ប្រើ​ម៉ាស៊ីនថត​លើអាកាស ​(Drone) ផ្សាយផ្ទាល់តាមហ្វេសប៊ុក​​"

  1. Rayuth says:

    Hun Sen has everything and power. He can do whatever he likes. It is very normal to a man who is sitting on power. In Cambodia, only Hun Sen and his people can use DRONE to capture pictures and information. But, other people must not be allowed.

  2. ?? says:

    HAS.. prime minister of high technology or we can call him Facebook prime minister. we can name him SAMDACH PENCHOR /HUN SEN. his Facebook should open to Cambodian to speaking out about what right and wrong in his party that lead the nation. not just for some individual who got their wealth from HUN SEN. all these guy just pulling his leg for some return but when HUN SEN gone to the hell all these guy will be the worse credit then the other. HUN SEN should use his Facebook to listening to what people need and what the problem that people facing. please do not use your Facebook to make any kind of politic it’s not going to work as you thought.