ពលរដ្ឋមួយ​ចំនួន​​ត្អូញត្អែរពីការ​កកស្ទះចរាចរណ៍ពេលមានកម្មវិធីរបស់នាយករដ្ឋមន្រ្តី​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ការ​កកស្ទះចរាចរណ៍តាមដងផ្លូវ (ដោយ ណាត សុភាព)


ប្រជាពលរដ្ឋមួយចំនួន​នៅរាជធានីភ្នំពេញត្អូញត្អែរពីការ​កកស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈខ្លះ​ជាពិសេស​​នៅពេល​គណៈប្រតិភូរដ្ឋាភិបាលឬនាយករដ្ឋមន្រ្តី​ចូល​រួម​កម្មវិធីនៅកន្លែងណាមួយដែលត្រូវសមត្ថកិច្ច​បិទផ្លូវ​ជុំវិញតំបន់​នោះ​​។

ការ​ត្អូញត្អែរនេះធ្វើឡើង​ក្នុងថ្ងៃ​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួមសម្ពោធស្ពាន​អាកាសទិចណូក្បែររង្វង់មូលទួលគោកនាព្រឹកថ្ងៃអង្គារនេះ​។ ស្ថានភាពចរាចរណ៍នៅផ្លូវមួយចំនួននៅម្តុំពិធីនោះបាន​កកស្ទះហើយមិនឃើញមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍បានទាន់ពេលឡើយ។

កញ្ញា ដារី ធ្វើការ​នៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញប្រាប់អ្នកយកព័ត៌មាន​VODនៅផ្តុំស្ពានទិចណូ​ដោយស្នើឲ្យសមត្ថកិច្ចត្រូវជួយសម្រួលចរាចរណ៍នៅពេលមានកម្មវិធីហើយបិទផ្លូវបែបនេះ។ កញ្ញាបន្តថា៖ “ចាស! ឃើញរាល់ថ្ងៃតែម្តង តែឃើញមានតាមតំបន់ខ្លះដូចថាផ្លូវខ្លះមមាញឹកអញ្ចឹងចឹងវាត្រូវតែអញ្ចឹងរហូតដ៏ពេលអញ្ចឹងទាល់តែមានប៉ូលីសឬក៏អ្នកសណ្តាប់ធ្នាប់ជួយអាយ៉ែឡានឬក៏សារ៉េឡានអីឲ្យស្រួលបួលអញ្ចឹងជាពិសេសកម្មវិធីធំៗដូចជាកម្មវិធីធំឥឡូវហ្នឹងកម្មវិធីសម្ពោធស្ពានហ្នឹងខ្ញុំអត់បានដឹងសោះ”។

អ្នករត់ម៉ូតូឌុបម្នាក់ទៀតលោក មាឃ សំអឿន លើកឡើង​ថាការ​កកស្ទះចរាចរណ៍នោះដោយសារប្រជាពលរដ្ឋបើកបរមិនយោគយល់គ្នា មិន​គោរពច្បាប់ និងមិនមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍តាមដងផ្លូវ​ដែលកកស្ទះ​ជាដើម​។ លោកថា ករណីនេះធ្វើឲ្យគាត់​ជួបបញ្ហា​ប្រឈមខាតពេលវេលានិង​ថវិកា។ លោកបន្ថែមថា៖ “វាប៉ះពាល់ខាតពេលវេលាយើងល្មមបានមួយជើងៗផុតម៉ោងទៅវាអាចចំណាយពេលច្រើនឧបមាថាមួយជើងអញ្ចឹងចំណាយមួយម៉ោងឬមួយមួយម៉ោងជាងបានផុតកន្លែងស្ទះហ្នឹងឧបមាថា១០នាទីត្រូវទៅដល់អាចពន្យាដល់កន្លះម៉ោងឬមួយម៉ោងបានដល់អាហ្នឹងគោលដែលទៅ”។

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ សុំមិនបំភ្លឺជុំវិញករណីនេះដោយ​លោក​អះអាងថាជាប់រវល់​ប្រជុំ។

ប្រជាពលរដ្ឋបានកត់សំគាល់ថាជារៀង​រាល់ថ្ងៃពួកគេសង្កេតឃើញថាផ្លូវ​ដែលកកស្ទះភាគច្រើនគឺ​នៅម្តុំវិទ្យាល័យសាមគ្គីដល់​ម្តុំស្តុបណូគា ផ្សារស្ទឹងមានជ័យ ​ម្តុំពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវ​ត្រឡោកបែក​ ក្បែរស្ពាន៧មករា និ​ងនៅជុំវិញកន្លែងសម្ពោធស្ពានអាកាសទិចណូនៅថ្ងៃអង្គារនេះក៏មានការកកស្ទះខ្លំាង​ដោយសារសមត្ថកិច្ច​​បិទផ្លូវ​មួយចំនួនសម្រាប់​ឲ្យ​លោកនាយករដ្ឋមន្ត្រី​សម្ពោធដាក់ឲ្យ​ប្រើប្រាស់​ស្ពានអាកាសថ្មីនោះ​៕

សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

What Next?

Recent Articles

3 Responses to "ពលរដ្ឋមួយ​ចំនួន​​ត្អូញត្អែរពីការ​កកស្ទះចរាចរណ៍ពេលមានកម្មវិធីរបស់នាយករដ្ឋមន្រ្តី​​"

  1. ប្រជាពលរដ្ឋ says:

    របស់ រដ្ឋ សោះ ធ្វើបានបន្តិចបន្ទួច អួត ដាក់ ផស់ខ្លួនអែង បិទចរាចរ គ្រប់កន្លែង មិនចេះខ្មាស់ គេ

    ប្រទេស ជិតខាង មាន ប្រទេសថៃ គេធ្វើផ្លូវថ្នល់ ធំៗ ស្ពាន ស្ពានអាកាស រាប់មិនអស់ ម៉ា គ គោក

    គេ មិនអួត ធ្វើដាក់ឈ្មោះខ្លួនអែង ផង !

  2. Anonymous says:

    ពួក សាលាក្រុង អគតិ ពូកែ អែបអប , បើ សង្គមស៊ីវិល គាត់ធ្វើ ការប្រជុំ អ្វី មួយ មិនអោយធ្វើ

    សុទ្ធតែលើកឡើង ស្ទះ ចរាចរ រក្សា សណ្តាប់ធ្នាប់សង្កម ជាដើម !

  3. Rev says:

    Don’t worry, name of place(s) even a whole country can be changed when time is right.
    before 1970, some places used to be called Sihanouk, then changed. now changed back and will change again when time is right.